David Tran ពីជនភៀសខ្លួនវៀតណាមបណ្តេញចេញ ក្លាយជាមហាសេដ្ឋីទឹកម្ទេសដំបូងបង្អស់នៅអាមេរិក

សែសិបប្រាំឆ្នាំ បន្ទាប់ពីបានមកដល់ទីក្រុង Los Angeles នៃសហរដ្ឋអាមេរិក លោក David Tran បានកែប្រែក្លាយទឹកម្ទេសម៉ាក Sriracha ទៅជាអាជីវកម្មដែលមានតម្លៃរាប់ពាន់លានដុល្លារ។

នៅខែធ្នូ ឆ្នាំ ១៩៧៨ លោក David Tran ដែលគ្រានោះមានអាយុ ៣៣ បានចាកចេញពីផ្ទះរបស់ខ្លួននៅប្រទេសវៀតណាមជាមួយនឹងមាសជាង ២គីឡូក្រាម។ ពេលនោះមាស២គីឡូក្រាមមានតម្លៃស្មើនឹង ២មុឺនដុល្លារ ឬប្រហែល ៩មុឺនដុល្លារ សព្វថ្ងៃនេះ។ លោហៈដ៏មានតម្លៃនោះ ត្រូវបានលោក Tran ដាក់ក្នុងកំប៉ុងទឹកដោះគោខាប់នៅជាប់ខ្លួន ដើម្បីជៀសវាងអាជ្ញាធរកុម្មុយនិស្តវៀតណាម រកឃើញ និងចាប់យក។

លោក Tran បានធ្វើដំណើរតាមកប៉ាល់ដឹកទំនិញទៅកាន់ទីក្រុងហុងកុង ជាកន្លែងដែលលោកបានចំណាយពេល ៨ខែនៅក្នុងជំរុំជនភៀសខ្លួន មុនផ្លាស់ទៅទីក្រុងបូស្តុនរយៈពេលប្រាំមួយខែ និងក្រោយមកបន្តទៅរស់នៅក្នុងទីក្រុង Los Angeles មកទល់សព្វថ្ងៃ។ ពេលទៅដល់ទីក្រុង Los Angeles លោក Tran បានលក់មាសមួយចំណែក ហើយទិញអគារមួយទំហំ ៧៦២ មែត្រ នៅទីក្រុងជនជាតិចិនដែលគេនិយមហៅថា Chinatown។

បន្ទាប់មក លោកបានបង្កើតក្រុមហ៊ុនដំបូងរបស់ខ្លួនដោយដាក់ឈ្មោះ Huy Fong ជាឈ្មោះដាក់តាមកប៉ាល់ដឹកទំនិញដែលគាត់បានជិះ។ បន្ទាប់ពីនេះ ​លោក Tran បានបង្កើតទឹកម្ទេសមួយប្រភេទដែលមានឈ្មោះថា Sriracha ។

កន្លងមកជាង ៤ទសវត្សរ៍ទឹកម្ទេស  Sriracha របស់លោក Tran រកឃើញជោគជ័យដ៏ត្រចះត្រចង់។ សូម្បីនៅលើស្ថានីយអវកាសអន្តរជាតិ និងនៅលើតុក្នុងអាហារដ្ឋាននានា ផលិតផលមួយនេះបានវាយលុកគ្រប់ទីកន្លែង។ យោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ NPD Group បានឱ្យដឹងថា ដបដែលមាននិមិត្តសញ្ញាសត្វមាន់ កម្របពណ៌បៃតងគឺមាននៅក្នុងផ្ទះបាយមួយក្នុងចំណោមផ្ទះបាយចំនួន ១០ នៅសហរដ្ឋអាមេរិក។ វាជាប់ចំណាត់ថ្នាក់ទី៣ នៅក្នុងចំណោមទីផ្សារទឹកម្ទេសដែលមានតម្លៃ ១,៥ ពាន់លានដុល្លារអាមេរិកបន្ទាប់ពីក្រុមហ៊ុន Tabasco ដែលជាកម្មសិទ្ធិរបស់គ្រួសារ McIlhenny។

Huy Fong ជាក្រុមហ៊ុនមានតម្លៃ ១ពាន់លានដុល្លារនាពេលបច្ចុប្បន្ននេះ បើគេផ្អែកលើការព្យាករណ៍ការលក់ដែលមានតម្លៃ ១៣១ លានដុល្លារក្នុងឆ្នាំ ២០២០ នេះបើយោងតាមក្រុមហ៊ុនស្រាវជ្រាវ IBISWorld។ ការណ៍នេះបាន ធ្វើឱ្យលោក Tran ដែលមានវ័យ ៧៧ ឆ្នាំដែលជាម្ចាស់ក្រុមហ៊ុនទាំងមូល ក្លាយជាមហាសេដ្ឋីទឹកម្ទេសតែម្នាក់នៅសហរដ្ឋអាមេរិក។ ខណៈពេលដែល គូប្រជែងមួយចំនួនរបស់ Sriracha ត្រូវបានក្រុមហ៊ុនផ្សេងទិញក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

គូប្រជែងដ៏ស្វិតស្វាញរបស់ Sriracha គឺក្រុមហ៊ុន McCormick ត្រូវបានយីហោទឹកម្ទេស Cholula របស់ប្រទេសម៉ិកស៊ិកទិញផ្តាច់ក្នុងតម្លៃ ៨០០ លានដុល្លារក្នុងខែវិច្ឆិកា ឆ្នាំ២០២០ ចំណែកឯលោក Tran ប្រកាសថាមិនមានគម្រោងលក់ Sriracha ទេ។ ដោយគាត់មានបំណងផ្ទេរអាជីវកម្មនេះទៅឱ្យកូនទាំង ២នាក់របស់គាត់គឺ វីលៀម អាយុ ៤៧ឆ្នាំ និង យ៉ាស៊ី អាយុ ៤១ឆ្នាំ។

Sriracha បានក្លាយជាក្រុមហ៊ុនយក្សតាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៨០ ដោយមិនចំណាយប្រាក់មួយសេនលើការផ្សាយពាណិជ្ជកម្ម និងតម្លើងតម្លៃបោះដុំ។ ក្រុមហ៊ុនដដែលនេះក៏បានរួចផុតពីបណ្តឹងជុំវិញការបង្កក្លិនរបស់ចេញពីរោងចក្ររបស់ខ្លួន និងការខ្ជះខ្ជាយម្ទេស ដែលជាប់ទាក់ទងនឹងបញ្ហាអាកាសធាតុកាលពីនិទាឃរដូវឆ្នាំមុន ដែលបង្ខំឱ្យក្រុមហ៊ុន Hui Fong បញ្ឈប់ការផលិតជាបណ្តោះអាសន្នផងដែរ។

កត្តាទាំងនេះមិន​អាច​រារាំងដំណើរ​ជោគជ័យ​របស់​លោក Tran ​ឡើយ។ លោក Tran ធ្លាប់បានពន្យល់ទស្សនាវដ្តី Forbes ថា លោកនៅតែចង់បន្តផលិតផលិតផលដែលមានគុណភាពល្អ ដូចជាការធ្វើទឹកជ្រលក់ហឹរហឹរ។

ដំណើរផ្លូវដ៏វែងអន្លាយមុនពេលលោកឈានដល់ចំណុចនេះ៖ លោក Tran មានទីកន្លែងកំណើត នៅខេត្តសុកត្រាង (អតីតដែនដីកម្ពុជាក្រោម) ប្រទេសវៀតណាម ក្នុងឆ្នាំ ១៩៤៥ ដែលពេលនោះ ស្ថិតក្រោមការគ្រប់គ្រងរបស់អាណានិគមបារាំង។ យោងតាមប្រវតិ្តផ្ទាល់មាត់នៃជីវប្រវត្តិរបស់លោក Tran បណ្ឌិត Thuy Vo Dang បានឱ្យដឹងថា ឪពុករបស់លោកគឺជាអ្នកជំនួញ និងមានម្តាយជាស្ត្រីមេផ្ទះ។

នៅអាយុ ១៦ឆ្នាំ យុវជន Tran ដើរ​តាម​បង​ប្រុស ហើយ​បាន​ផ្លាស់​ទៅ​ទីក្រុងសៃហ្គូន ដែល​បច្ចុប្បន្នថា​ជា​ទីក្រុង​ហូជីមិញ ដើម្បីធ្វើការនៅក្នុងហាងលក់សារធាតុគីមី។ ក្រោយមក Tran បានត្រលប់ទៅខេត្តសុកត្រាង ដើម្បីរៀនវិទ្យាល័យ ហើយក្រោយពេលរៀនចប់ Tran ត្រូវបានគេចាប់ឱ្យទៅចូលទៅក្នុងកងទ័ពវៀតណាមខាងត្បូង។

លោក Tran បាននិយាយដោយផ្ទាល់មាត់ថា៖ «ខ្ញុំមិនមានជម្រើសទេ នៅពេលប៉ូលីសបានមកគោះទ្វារ នាយប់នោះ»។

យុវជន Tran មិនដែលធ្វើសង្គ្រាមនោះទេក្នុងអំឡុងពេលបម្រើការកងទ័ព ការងាររបស់គេភាគច្រើនជាចុងភៅនៅក្នុងជំរំ។ ក្រោយមកនៅ ១៩៧៥ លោក Tran បានលាលែងចេញពីកងទ័ព ស្របពេលដែលវៀតណាមខាងជើងដណ្តើមបានទីក្រុងសៃហ្គូន និងឈ្នះសង្រ្គាម។ បន្ទាប់ពីបានបញ្ចប់កាត្វកិច្ចយោធារបស់ខ្លួន លោក Tran បានធ្វើការជាមួយបងប្រុសរបស់គាត់ ដែលកំពុងដាំម្ទេសនៅលើដីរបស់ពួកគេនៅភាគឦសាននៃទីក្រុងសៃហ្គូន។

ពេល​នោះជាពេលដែល​គាត់ចាប់ផ្តើមធ្វើ​ទឹកម្ទេសឡើង។ Tran ដែលធ្លាប់បាន​សាកល្បងធ្វើ​ទឹក​ម្ទេស​នៅក្នុងជំរំ​កងទ័ព ​​បាន​រក​ឃើញ​ថា​ទឹកជ្រលក់​ទាំងអស់​នៅ​លើ​ទីផ្សារ​មិន​សូវ​ហឹរ និង​ខ្វះ​រសជាតិ។ ដូច្នេះហើយ គាត់សម្រេចចិត្តទិញម្ទេសស្រស់មករក្សាទុក ដោយប្រើជំនាញសាធាតុគីមីដែលខ្លួនចេះ ដើម្បីធ្វើឱ្យទឹកម្ទេស នៅស្រស់ និងហឹរ។

លោក Tran បាន​និយាយឱ្យដឹង​ថា៖ «ខ្ញុំ​ចង់​ធ្វើ​វា​ព្រោះ​តែ​តម្លៃ​ម្ទេស​ស្រស់… ឡើង​ចុះ​ច្រើន ប្រសិនបើ​ខ្ញុំ​អាច​ធ្វើ​វា​បាន ហើយ​រក្សា​វា​ឱ្យ​នៅ​ស្រស់ និង​រក្សា​តម្លៃ​ទាប… ពេល ​តម្លៃ​ម្ទេស​ឡើង យើង​នៅ​តែ​រក្សាតម្លៃ​ដដែល ដូច្នេះ​យើង​នឹង​មាន​ទីផ្សារ​»​។

លោក Tran រួមជាមួយបងប្រុស និងឪពុកក្មេករបស់គាត់បានធ្វើទឹកម្ទេសដាក់ក្នុងដប រក្សាទុកក្នុងពាងដើម្បីប្រើប្រាស់ឡើងវិញ តែត្រូវបានបោះចោលដោយទាហានអាមេរិកនៅក្នុងប្រទេសវៀតណាមនាពេលនោះ។ មកទល់នឹង​ឆ្នាំ ១៩៧៨ រដ្ឋាភិបាល​កុម្មុយនិស្ត​បាន​ដាក់​សម្ពាធ​ជនជាតិ​វៀតណាម​ដើម​កំណើត​ចិន​ឲ្យ​ចាកចេញ​ពី​ប្រទេស។ ដូច្នេះហើយលោក Tran និងក្រុមគ្រួសាររបស់ខ្លួន ដែលមានដើមកំណើតជាចិនកាតាំង បានបន្សល់ទុកអ្វីៗគ្រប់យ៉ាងនៅវៀតណាម ហើយឡើងលើកប៉ាល់ដឹកទំនិញភៀសខ្លួនឆ្ពោះទៅទីក្រុងហុងកុង។

លោក Tran ភរិយា និងកូនប្រុស បានបន្តផ្លាស់ទៅរស់នៅទីក្រុង Los Angeles ក្នុងខែមករា ឆ្នាំ ១៩៨០ ដោយសារតែប្អូនថ្លៃរបស់លោក បានប្រាប់ថា នៅទីនោះគាត់អាចស្វែងរកម្ទេសស្រស់យ៉ាងងាយស្រួល។ ខែ​កុម្ភៈ ឆ្នាំ ១៩៨០ ដដែលនេះ លោក Tran បាន​ចុះ​បញ្ជីក្រុមហ៊ុន​ឈ្មោះ Huy Fong ដោយ​ជ្រើសរើស​សត្វ​មាន់​ជា​និមិត្តសញ្ញារបស់ខ្លួន។

Tran បានចាប់ផ្តើមលក់ទឹកម្ទេស Sriracha ដំបូងតាមរយៈឡានពណ៌ខៀវម៉ាក Chevy មួយគ្រឿង។ នៅឆ្នាំ ១៩៨៧ តម្រូវការបានកើនឡើងយ៉ាងខ្លាំងដែលពួកគេបានផ្លាស់ប្តូរ Hu Fong ទៅកាន់អគារទំហំ ២៤០ ០០០ ម៉ែត្រការ៉េនៅតំបន់ Rosemead ភាគខាងកើតទីក្រុង Los Angeles ។ ចាយពេលមិនដល់ ១ទសវត្សរ៍ផង Hu Fong មានលទ្ធភាពបន្តទិញអតីតរោងចក្ររបស់ធំមួយរបស់ក្រុមហ៊ុន Wham-O។

លោក Tran និយាយថា៖ « ខ្ញុំចង់បន្តផលិតផលិតផលដែលមានគុណភាពល្អ ដូចជាធ្វើទឹកជ្រលក់ហឹរហឹរ… ហើយមិនចង់គិតពីការរកប្រាក់ចំណេញបន្ថែម»។

ក្នុងឆ្នាំ ២០១០ ក្រុមហ៊ុន Hui Fong បានផ្លាស់ប្តូរម្តងទៀតទៅកាន់ទីតាំងបច្ចុប្បន្ននេះ ដែលមានទំហំ ៦៥០ ០០០ ម៉ែត្រការ៉េនៅតំបន់ Irwindale។ ប៉ុន្តែជាមួយនឹងការរីកចម្រើនយ៉ាងឆាប់រហ័ស ក្រុមហ៊ុនមួយនេះក៏បានបញ្ហាប្រឈមមួយចំនួនផងដែរ៖ ក្នុងឆ្នាំ ២០១៣ អាជ្ញាធរក្រុង Irwindale បានប្តឹង Hui Fong ជុំវិញក្លិនម្ទេសដែលហុយចេញពីរោងចក្ររបស់ក្រុមហ៊ុននេះដោយអះអាងថាវាជា «ការរំខានដល់សាធារណៈជន»។ វាបង្កឱ្យមានភាពចម្រូងចម្រាសរវាងអ្នកនយោបាយក្រៅរដ្ឋ រួមទាំងសមាជិកព្រឹទ្ធសភា Ted Cruz Texas បានជំរុញឱ្យលោក Tran ចាកចេញពីតំបន់មួយនោះ។

ដើម្បីដោះស្រាយបញ្ហានេះ លោក Tran ស្រាប់តែ ​បើកទ្វារ​រោងចក្ររបស់ខ្លួនអនុញ្ញាត្តឱ្យ​សាធារណៈចូលទស្សនាដើម្បីបញ្ចប់មន្ទិលសង្ស័យទាំងនោះ។ ក្រោយមកនៅ​ ​ខែ​ឧសភា ឆ្នាំ​២០១៤ សាលា​ក្រុង​បាន​ទម្លាក់​ពាក្យ​បណ្ដឹង​របស់​ខ្លួនវិញ។

ដ្បិតថាចម្រូងចម្រាសច្រើននាប៉ុន្មានឆ្នាំចុងក្រោយ ប៉ុន្តែអស់រយៈពេលជាង ៤ទសវត្សរ៍មក នេះលោក Tran នៅតែស្វែងរកភាពជោគជ័យយ៉ាងត្រចះត្រចង់បាន ដោយការកែប្រែក្រុមហ៊ុន Hu Fong ពីអាជីវកម្មខ្នាតតូច ទៅជាសាជីវកម្មដែលមានតម្លៃរាប់ពាន់លានដុល្លារ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម