មិននឹកស្មាន វណ្ណថាន ធ្លាប់ជាអតីតសិស្សនៃសមាគមហ្វារ និងចេះលេងឧបករណ៍តន្រ្តីជិត៣០ប្រភេទ

និយាយដល់បទចម្រៀង «កំលោះស្រុកខ្មែរ» ហ្វេនៗពិតជានឹកឃើញដល់កំលោះសង្ហាពីររូបដែលបកស្រាយបទនេះ នោះគឺ វណ្ណថាន និង វណ្ណដា ដែលអ្នកទាំងពីរបានធ្វើឱ្យបទចម្រៀងចូលឆ្នាំមួយបទនេះ ផ្ទុះការគាំទ្រភ្លូកទឹកភ្លូកដី តាំងពីក្នុងប្រទេសធ្លាយរហូតដល់ទីផ្សារអន្តរជាតិទៀតផង ដោយគេឃើញមានអ្នកម្ចាស់ឆានែលបរទេសល្បីៗនាំគ្នាយកបទនេះទៅធ្វើ Video Reaction ឡើងព្រោងព្រាត។

ក្រឡេកមកមើល កំលោះស្រុកខ្មែរ វណ្ណថាន ឯណោះវិញ ថ្មីៗនេះទើបទម្លាយឱ្យដឹងក្នុងកិច្ចសម្ភាសន៍សិល្បៈមួយថា ការពិតទៅលោកធ្លាប់ជាអតីតសិស្សនៃសមាគមហ្វារពន្លឺសិល្បៈ ហើយឪពុករបស់លោកធ្លាប់ជាគ្រូបង្រៀននៅទីនេះដូចគ្នាដែរ។ វណ្ណថាន បញ្ជាក់បន្ថែមថា សម្រាប់លោកគឺមានសមត្ថភាពអាចលេងឧបករណ៍តន្រ្តីសម័យ-បុរាណ និងឧបករណ៍ភ្លេងប្រទេសផ្សេងៗសរុប ២៨ ប្រភេទផ្សេងគ្នា។

សិល្បកររូបនេះឱ្យដឹងបន្តថា លោកចេះឧបករណ៍ភ្លេងតាំងពីអាយុ ៨ឆ្នាំមកម៉្លេះ ដោយលោក​ចេះពីឪពុកលោក ដែលជាតន្ត្រីករបុរាណតែងតែយកលោកទៅតាមពេលគាត់ទៅលេងភ្លេង ដូច្នេះ រសជាតិនៃតន្រ្តីនិងឧបករណ៌ភ្លេងខ្មែរបានដិតដាមក្នុងចិត្តលោកតាំងពីពេលនោះមកម៉្លេះ។ លុះដល់ឆ្នាំ២០០០-២០០១ ទើបលោកបានចូលសិក្សារៀនសូត្រ នៅឯខេត្តបាត់ដំបង។

វណ្ណថាន រំឭកថា លោកមិនបានរៀនសូត្រគ្រប់ជ្រុងជ្រោយដូចសិស្សដទៃទេ ដោយសារតែឪពុកលោកមិនចង់ឱ្យមានពាក្យថា បង្រៀនតែកូនខ្លួនឯង ដូច្នេះ វណ្ណថាន ចូលទៅរៀនឧបករណ៍ភ្លេងតែពេលសិស្សគេចេញអស់ប៉ុណ្ណោះ ហើយត្រង់ណាជាឧបសគ្គទើបឪពុកលោកពន្យល់ណែនាំ។ ដោយសារមានឈាមជ័រឪពុកជាតន្រ្តីករបុរាណ ម៉្យាងសំឡេងភ្លេង និងសំឡេងឧបករណ៍តន្រ្តីខ្មែរបានជ្រាបចូលយ៉ាងជ្រៅក្នុងក្រអៅបេះដូងលោក ធ្វើឱ្យកំលោះកូនអ្នកខេត្តកំពង់ឆ្នាំងរូបនេះ ចេះឧបករណ៍តន្ត្រីបុរាណ- សម័យជាច្រើនមុខ គួបផ្សំឱ្យចេញទៅរៀននៅប្រទេសបារាំងរយៈពេល១ឆ្នាំផងនោះ ទើបលោកចេះលេងឧបករណ៍តន្រ្តីប្រទេសផ្សេងៗទៀតដូចសព្វថ្ងៃនេះ។

ក្រៅពីសមត្ថភាពលេងឧបករណ៍តន្រ្តីសម័យ-បុរាណ និងឧបករណ៍ភ្លេងប្រទេសផ្សេងៗសរុប ២៨ ប្រភេទ កំលោះសង្ហាសម្បុរស្រអែមស្រស់ វណ្ណថាន ដែលមានឈ្មោះពិតថា លី វណ្ណថាន ក៏មានសមត្ថភាពផ្នែកច្រៀងផងដែរ ដោយលោកមានទឹកដមសំនៀងពីរោះរណ្តំចិត្តតែម្តង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម