ទម្លាប់ ៤ យ៉ាងគួរអនុវត្តនឹងធ្វើឱ្យជីវិតកាន់តែរីករាយរាល់ថ្ងៃ

ជាការពិតក្នុងជីវិតមនុស្សរាល់គ្នា មិ​នមានអ្នកណាម្នាក់ដែលជួបតែរឿងរីករាយ ហើយមិនពិបាកចិត្តសុទ្ធសាធនោះទេ។ ចំណែកឯរឿងរីករាយក្នុងជីវិតនោះទៀតសោតភាគច្រើនគឺមានតែខ្លួនយើងដែលដឹងថាធ្វើរបៀបណាទើបអាចឱ្យខ្លួនឯងសប្បាយចិត្តបានច្រើន។ ដូច្នេះថ្ងៃនេះ AMS នឹងចែករំលែកនូវទម្លាប់ ៤ យ៉ាងដែលមនុស្សគ្រប់គ្នាគួរអនុវត្តក្នុងជីវិតឱ្យច្រើន បើចង់បង្កើនភាពរីករាយជាងមុន៖

១. ហាត់ប្រាណឱ្យបានទៀងទាត់

ការធ្វើលំហាត់ប្រាណមិនត្រឹមតែធ្វើឱ្យរាងកាយមានសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងមានអត្ថប្រយោជន៍ខ្លាំងសម្រាប់ផ្លូវចិត្តខ្លាំងណាស់ដែរ។ ការហាត់ប្រាណទៀតទាត់នឹងធ្វើឱ្យអរម៉ូន endorphins បញ្ចេញបានល្អជួយបង្កើនអារម្មណ៍សុភមង្គល និងកាត់បន្ថយភាពឈឺចាប់លើរាងកាយ។ តាមការស្រាវជ្រាវបានបង្ហាញថាការរក្សាសកម្មភាពរាងកាយយ៉ាងហោចណាស់ ៣០ នាទីក្នុងមួយថ្ងៃនឹងជួយឱ្យអារម្មណ៍ប្រសើរឡើងកាន់តែខ្ពស់។ ចំពោះការធ្វើលំហាត់ប្រាណនោះផងដែរមិនចាំបាច់ត្រូវទៅដល់កន្លែងហាត់ប្រាណតែម្ដងនោះទេ ត្រឹមការដើរ ជិះកង់ ឬយូហ្គាក៏គ្រប់គ្រាន់ហើយដែរ។

២. មានទំនាក់ទំនងល្អក្នុងសង្គម

ទំនាក់ទំនងក្នុងសង្គមអាចជះឥទ្ធិពលយ៉ាងធំទៅលើអារម្មណ៍របស់មនុស្សម្នាក់ៗ។ ជាក់ស្ដែងយើងនឹងមានអារម្មណ៍ល្អជាងមុននៅពេលដែលយើងមានចំណងមិត្តភាពពោរពេញដោយភាពវិជ្ជមាន និងការគាំទ្រទៅវិញទៅមក។ លើសពីនេះ ការកសាងទំនាក់ទំនងល្អក៏អាចជួយឱ្យយើងយកឈ្នះលើការលំបាក និងបញ្ហាប្រឈមក្នុងជីវិតបានមួយផ្នែកផងដែរ។ ជាងនេះ វាក៏អាចជួយឱ្យយើងកាត់បន្ថយអារម្មណ៍ឯកោ និងបង្កើនភាពល្អប្រសើរផ្នែកផ្លូវចិត្តជាដើម។

៣. ថែរក្សាសុខភាពផ្លូវចិត្ត

សុខភាពផ្លូវកាយជារឿងសំខាន់មួយ តែជាមួយគ្នានេះសុខភាពផ្លូវចិត្តរឹតតែជារឿងដ៏សំខាន់មួយទៀតផងដែរ។ ការថែរក្សាសុខភាពផ្លូវចិត្តរួមមានការគ្រប់គ្រងភាពតានតឹង ការព្យាយាមស្វែងរកពេលសម្រាក និងធ្វើអ្វីដែលខ្លួនស្រឡាញ់នឹងជួយឱ្យមានអារម្មណ៍ធូរស្រាលក៏ដូចជាភាពស្រស់ស្រាយក្នុងជីវិតកាន់តែច្រើនទៀតផង។ សម្រាប់ការថែរក្សាសុខភាពផ្លូវចិត្តមានដូចជាការធ្វើសមាធិ ការដកដង្ហើមវែងៗ និងការផ្ដោតអារម្មណ៍លើភាពស្ងប់ស្ងាត់ជាដើម។

៤. កំណត់គោលដៅ

ការសម្រេចបាននូវគោលដៅដែលបានគ្រោងទុកគឺជាកត្តាសំខាន់ក្នុងការបង្កើតអារម្មណ៍នៃភាពជោគជ័យ និងសុភមង្គល។ លើសពីនេះនៅពេលដែលយើងមានគោលដៅច្បាស់លាស់ នោះនឹងចាប់ផ្ដើមមានអារម្មណ៍ទឹកចិត្តក្នុងការធ្វើអ្វីមួយដោយពេញចិត្តជាមិនខាន។ ​ប៉ុន្តែសូមចងចាំថាគោលដៅដែលបានកំណត់ចាំបាច់ត្រូវតែឱ្យសមស្របជាមួយនឹងចំណង់ចំណូលចិត្តរបស់ខ្លួនឯងផងដែរ។ ជាងនេះការសម្រេចបានគោលដៅដែលយើងចូលចិត្តហាកដូចជាបានរួមចំណែកផ្លាស់ប្ដូរជីវិតឱ្យល្អជាងមុន មានអត្ថន័យជាងមុន និងរស់នៅដោយភាពវិជ្ជមានជាងមុនផងដែរ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ថ្មីៗនេះក្រៅពីថតរឿងបុរាណហើយនោះ ព្រះនាង ជេនណា បានចូលរួមប្រគំតន្ត្រីមួយ ក្នុងទីក្រុងប៉េកាំងផងដែរ

ដូច​អ្នក​គាំទ្រ​ដឹង​ហើយ​ថា ព្រះនាង នរោត្តម ជេនណា ទើប​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​មាន​វត្តមាន​នៅ​ក្នុង​រឿង​ភាគ​បុរាណ​ចិន ដែល​ទើប​បញ្ចប់​ការ​ថត​កាលពី​ដើម​ខែ​កុម្ភៈ​ឆ្នាំ ២០២៦ កន្លង​ទៅ​ថ្មី​ៗ​នេះ ធ្វើឲ្យ​អ្នក​គាំទ្រ​ទ្រង់ រំភើប​ជា

ATEEZ យកឈ្នះ “បណ្តាសា ៧ ឆ្នាំ” ជាមួយពានរង្វាន់សិល្បករប្រចាំឆ្នាំ

កាលថ្ងៃទី ១៥ ខែកុម្ភៈ កន្លងទៅ ATEEZ បានបង្ហាញឥទ្ធិពលជាតារាលំដាប់ពិភពលោក ជាមួយនឹងពានរង្វាន់ចំនួន ៣ ពីកម្មវិធី Hanteo Music Awards 2025 យកឈ្នះបណ្ដាសា ៧ឆ្នាំ។

យូរៗជួបរួមគ្នាម្ដង ឱក សុគន្ធកញ្ញា និង ព្រាប សុវត្ថិ នៅតែធ្វើឲ្យហ្វេននៅតែរំភើប

ថ្មី​ៗ​នេះ​កំពូល​តារា​ប្រុស​ស្រី​២ រូប​ប្រចាំ​ប្រទេស​កម្ពុជា គឺ ឱក សុគន្ធកញ្ញា និង​លោក ព្រាប សុវត្ថិ បាន​សម្ដែង​រួម​គ្នា​ជា​ថ្មី​ម្ដង​ទៀត កាលពី​ថ្ងៃ​ទិវា​ក្ដី​ស្រលាញ់ ដោយ​ដៃគូ​ចាស់​ទាំង ២ បកស្រាយ​បទ «លះបង់​ឲ្យ​អ្នក​ទី៣» ដែល​ចេញ​

មិត្តជិតស្និទ្ធ! G-Dragon ប្រាប់ថា ខ្លួននិយាយទូរស័ព្ទជាមួយ Lee Soo Hyuk ម្ដង១ ទៅ ២ម៉ោង

នៅក្នុងកម្មវិធី ZIP Daesung ដែលបានចេញផ្សាយក្នុងខែកុម្ភៈនេះ G-Dragon បានចែករំលែកអំពីទំនាក់ទំនងជិតស្និទ្ធជាមួយនឹង Lee Soo Hyuk ដោយបញ្ជាក់ថា ពួកគេឧស្សាហ៍ចំណាយពេលរាប់ម៉ោង និយាយ

មិនបោះបង់! អ្នកគាំទ្រ Kim Soo Hyun នាំគ្នាបរិច្ចាគប្រាក់ ១០០ លានវ៉ុន ក្នុងថ្ងៃខួបកំណើតលោក

នៅថ្ងៃទី ១៦ ខែកុម្ភៈ នេះ ក្រុមអ្នកគាំទ្ររបស់តារាសម្តែង Kim Soo Hyun ទាំងក្នុងប្រទេសកូរ៉េខាងត្បូង និងនៅជុំវិញពិភពលោក បានរួមគ្នាបរិច្ចាគថវិកាចំនួន ១០០ លានវ៉ុន ឬប្រហែល ៧៥ ០០០ ដុល្លារអាមេរិក ទៅកាន់

Stray Kids បង្កើតប្រវត្តិសាស្ត្រក្លាយជាក្រុមខេប៉ុបជំនាន់ទី ៤ ដែលទទួលបានពាន Daesang ច្រើនជាងគេ

នៅក្នុងកម្មវិធីពានរង្វាន់ Hanteo Music Awards (HMA) លើកទី ៣៣ ក្រុម Stray Kids បានដណ្តើមយកពានរង្វាន់ដ៏មានកិត្យានុភាព 'Best Album (Daesang)' ដែលជាពានរង្វាន់ធំ (Grand Prize) លើកទី ៣ ក្នុងអាជីពរបស់

ម្ចាស់ពាន RAPPER FIGHTER រដូវកាលទី២ បានទៅលើ GenZy

កម្មវិធី RAPPER FIGHTER រដូវកាលទី២ បានបញ្ចប់ហើយកាលពីរាត្រីថ្ងៃ ១៥ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ ក្រោយដំណើររៀបចំកម្មវិធីប្រកួតតាំងពីខែ កក្កដា ឆ្នាំ ២០២៥ មកម្ល៉េះ។ ដោយម្ចាស់ពានបានទៅលើតារាវ័យក្មេង GenZy

សាលាដូង លើភ្នំគិរីរម្យ ប្រឈមការបិទទ្វារ ព្រោះអស់ថវិកាក្នុងការ​ទ្រទ្រង់

សាលា​ដែល​ជួយ​ក្មេង​ៗ​តូច​ៗ​លើ​ភ្នំ​គិរីរម្យ​ឱ្យ​បាន​សិក្សា​រៀន​សូត្រ​ប្រឈម​នឹង​ការ​បិទ​ទ្វារ​ហើយ។ នេះបើយោងតាម​សម្ដីលោក អ៊ុក វណ្ណដេ ស្ថាបនិក​សាលា​ដូង បាន​ប្រកាស​ ដ្បិត​ពុំ​អាច​មាន​លទ្ធភាព​ទ្រទ្រង់​បន្ត។

មួយឆ្នាំចូលឆ្នាំម្ដង! សិស្សចិនវ័យ ១៤ឆ្នាំម្នាក់វេចអីវ៉ាន់អស់ពីបន្ទប់ស្នាក់នៅទៅលេងស្រុកកំណើត

សិស្សចិនដែលស្នាក់នៅអន្តេវាសិកដ្ឋានម្នាក់ បានបង្កឱ្យមានការភ្ញាក់ផ្អើលនៅលើបណ្ដាញសង្គមក្នុងប្រទេសចិន បន្ទាប់ពីមានអ្នកបង្ហោះរូបភាពរបស់គេកំពុងរង់ចាំរថភ្លើងទៅលេងស្រុកកំណើត ជាមួយនឹងការស្ពាយ 

Valentine ឆ្នាំនេះ នរិទ្ធ ចាប់ដៃ វណ្ណដា បញ្ចេញបទចម្រៀងថ្មី អត្ថន័យមធ្យម ងំអ្នកច្រៀងមើលទៅ cute

តារាចម្រៀងប្រុសដែលបេញដោយសមត្ថភាព នរិទ្ធ និង វណ្ណដា លែង​ឲ្យ​អ្នក​គាំទ្រ​រង់ចាំ​យូរ​ទៀតហើយ ដោយ​មុន​នេះ​បន្តិច​តារា​ប្រុស​ទាំង ២ របស់​ផលិតកម្ម​បារមី បាន​បញ្ចេញ​បទ “DECADE OF LOVE” អបអរ​បុណ្យ​នៃ​​ថ្ងៃ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី