ហោរាសាស្ត្រ៖ ឆ្នាំ ៣ នេះអាចនឹងមានលាភសំណាង លុយកាក់ក្នុងឆ្នាំ ២០២៣

ហោរាសាស្ត្រ​បង្ហាញថាក្នុងឆ្នាំ ២០២៣ នេះគឺជាឆ្នាំដែលអាចនាំមកនូវលាភសំណាង ​និងការផ្លាស់ប្ដូរកាន់តែប្រសើរនៅក្នុងជីវិតសម្រាប់ឆ្នាំសត្វទាំង ១២ ប៉ុន្តែឆ្នាំទាំង ៣ នេះនឹងទទួលបានលាភសំណាងជាងគេ ជាពិសេសរឿងលុយកាក់៖

៣.​ ឆ្នាំកុរ

សម្រាប់អ្នកកើតឆ្នាំកុរ ឆ្នាំនេះគឺជាឆ្នាំដែលមានលាភសំណាង ឡើងតំណែង ឡើងប្រាក់ខែ ហើយការងារក៏កាន់តែប្រសើរផងដែរ។ ការខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ទោះបីជាជួបឧបសគ្គតិចតួចពិតមែន តែក៏នៅតែមានមនុស្សជួយជ្រោមជ្រែងដោះស្រាយ និងសម្រួលបញ្ហាដែរ។ ជាមួយគ្នានេះដែរ អំឡុងពេលដោះស្រាយបញ្ហាគឺគួរតែប្រើពាក្យសម្ដីល្អៗដើម្បីដោះស្រាយបញ្ហា ជៀសវាងការបង្កទៅជាបញ្ហាធំ។

សម្រាប់អ្នកប្រកបរបររកស៊ី ឆ្នាំនេះជាពេលវេលាដែលអាចជួយឱ្យមានចម្រុងចម្រើន ទោះមានឧបសគ្គបន្តិចមែនក៏អាចប្រែជាសំណាងបានដែរ។ ហើយសម្រាប់អ្នកធ្វើការអាចនឹងទទួលបានភាពជោគជ័យលើគម្រោងអ្វីមួយ ឬឡើងឋានៈជាដើម។ ជាងនេះទៅទៀត ដើម្បីឱ្យឆាប់បានសម្រេចគោលបំណង អ្នកកើតឆ្នាំកុរគួរតែរៀបចំគោលដៅ និងផែនការជីវិតផងដែរ។

២. ឆ្នាំច

ឆ្នាំ ២០២៣​​ នេះក៏ជាឆ្នាំដែលល្អសម្រាប់អ្នកកើតឆ្នាំចដែរ។ មនុស្សកើតឆ្នាំនេះនឹងមានពន្លឺទាំងក្នុងការងារ និងជីវិតផ្ទាល់ខ្លួន។ នៅកន្លែងធ្វើការអ្នកកើតឆ្នាំនេះអាចមានឱកាសច្រើនបូករួមជាមួយការខិតខំប្រឹងប្រែង និងព្យាយាមទៀតនឹងកាន់តែងាយសម្រេចគោលដៅ។ មិនតែប៉ុណ្ណោះ ពួកគេក៏ត្រូវបានមេដឹកនាំកត់សម្គាល់ទុក ហើយតម្លើងតំណែង ឬផ្ដល់រង្វាន់ជាទីគាប់ចិត្តដែរ។

បើចំពោះអ្នករកស៊ីបណ្ដាក់ទុនវិញ ឱកាសចំណេញប្រាក់ក៏មានខ្ពស់ដែរ។ ប្រសិនបើអ្នកកើតឆ្នាំចនេះព្យាយាមពង្រឹង ក៏ដូចជាបង្កើតទំនាក់ទំនងល្អៗ នោះភាពជោគជ័យ និងចំណេញលុយកាក់ក៏ចូលមកកាន់តែរលូននៅចុងឆ្នាំនេះ។  

១. ឆ្នាំមមែ

គេមានជំនឿថាឆ្នាំមមែគឺជាឆ្នាំដែលមានសំណាងបំផុត។ អ្នកកើតឆ្នាំមមែនឹងមានការងារកាន់តែរលូន និងសុភមង្គលផងដែរ។ មិនតែប៉ុណ្ណោះ ពួកគេជាមនុស្សឈ្លាសវៃ ចេះដោះស្រាយបញ្ហា និងជម្នះការលំបាកបានយ៉ាងងាយ។ ពួកគេក៏ចេះសម្លឹង និងឆក់យកឱកាសដើម្បីសម្រេចគោលដៅទៀតផង។

មិនថាអ្នករកស៊ី ឬអ្នកធ្វើការនោះទេ ឱកាសនៃភាពជោគជ័យ ចំណេញ រីកចម្រើន និងជម្នះឧបសគ្គនឹងមានកាន់តែច្រើន។ ថ្វីបើអ្នកកើតឆ្នាំមមែមានសំណាងខ្លាំងយ៉ាងណាក៏ដោយ ក៏ពួកគេនៅខិតខំប្រឹងប្រែងពង្រឹង និងអភិវឌ្ឍន៍ខ្លួនឯងដើម្បីស្វែងរកឱកាសរីកចម្រើនជានិច្ច។ មិនមែនតែការងារទេ សូម្បីតែស្នេហាក៏ពួកគេមានឱកាសខ្ពស់ដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ