ចប់មួយរឿងចូលមួយរឿង! Xiao Zhan ត្រៀមថតរឿងថ្មីជាមួយតួឯកស្រីជើងចាស់ Shu Qi

បន្ទាប់ពីទទួលបានកេរ្តិ៍ឈ្មោះខ្លាំងកាលពីឆ្នាំ២០១៩ តាមរយៈការសម្ដែងភាពយន្តភាគ “The Untamed” តារាសម្ដែង Xiao Zhan ក៏ទទួលបានគម្រោងភាពយន្តធំៗជាបន្តបន្ទាប់ និងទទួលបានការគាំទ្រកាន់តែខ្លាំងសម្រាប់ការសម្ដែងរបស់គេ។

ក្រោយបញ្ចប់​ការ​ថតភាពយន្តភាគ “Zang Hai Zhuan” កាល​ពី​ខែ​មុន តារាវ័យ ៣១ឆ្នាំរូបនេះបាន​សម្រាកមួយរយៈខ្លីប៉ុណ្ណោះ មុន​នឹង​ចាប់​ផ្ដើម​ថត​ភាពយន្តថ្មី​មានចំណងជើងថា “Be cautious”។ ភាពយន្តនេះត្រូវបានគេទន្ទឹងរង់ចាំទស្សនាច្រើន ខណៈមានការចូលរួមពីតារាសម្ដែងនិងផលិតករល្បីៗ និងនេះ​ជា​ភាពយន្តខ្នាតធំ​ដំបូង​របស់​ក្រុមហ៊ុន Daylight Entertainment Co., Ltd ដែល​ជា​អ្នក​ផលិត​រឿង​ភាគ​ឈានមុខមួយក្នុងប្រទេសចិន។

បន្ទាប់ពីបញ្ចប់រឿង” Be Cautious” ភ្លាម Xiao Zhan នឹងបន្តសម្ដែងក្នុងភាពយន្តថ្មីមួយទៀតមានចំណងជើងថា “My Answer” របស់អ្នកដឹកនាំរឿង Philip Yung ។ ភាពយន្តខ្នាតធំ​នេះនិយាយពីរដ្ឋអាជ្ញា​ដែល​ប្រឈម​នឹង​សម្ពាធ​យ៉ាង​ខ្លាំង​ពី​មតិ​សាធារណៈ​​បង្កើត​ឡើង​ដោយ​ជន​សង្ស័យជា​ឧក្រិដ្ឋជន និង​ក្រុម​មេធាវី​ការពារ​ក្តី​របស់​ពួកគេ។ ក្រោយឆ្លងកាត់ការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ រដ្ឋអាជ្ញារូបនោះទទួលបានភស្តុតាង និងអាចឱ្យ​ជន​សង្ស័យ​​ទទួល​ទោស​នៅ​តុលាការ​ដោយ​ជោគជ័យ។

អ្វីដែលមិននឹកស្មានដល់នោះគឺ ក្នុងរឿងថ្មីនេះ Xiao Zhan នឹងដើរតួជាជនសង្ស័យ ដែលនេះជាលើកទីមួយក្នុងរយៈពេលប្រាំបួនឆ្នាំក្រោយប្រលូកសិល្បៈ ដែលលោកសម្ដែងជាតួចិត្តអាក្រក់។ តួឯកស្រីរឿងនេះគឺ តារាសម្ដែងជើងចាស់ Shu Qi ដែល Xiao Zhan ធ្លាប់បានជួបនៅក្នុងកម្មវិធីប្រលង X FIRE ក្នុងឆ្នាំ ២០១៥ ។ នៅពេលនោះ Xiao Zhan នៅជាអ្នកហ្វឹកហាត់ថ្មីថ្មោង ហើយ Shu Qi គឺជាអ្នកណែនាំការសម្ដែងរបស់លោក។ ក្រោយ​កម្មវិធីនោះបញ្ចប់ អ្នក​ទាំង​ពីរ​បាន​រក្សា​ចំណង​មិត្តភាព និង​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​មាន​ទំនាក់​ទំនង​ជិតស្និទ្ធ​ជា​ច្រើន​ដង។ អ្នក​លេង​អ៊ីនធឺណិត​ជាច្រើនបានបង្ហាញអារម្មណ៍រំភើប​​ជា​ខ្លាំង​ពេល​ឃើញ​ពួក​គេបាន​ធ្វើ​ការ​ជាមួយ​គ្នា​ម្ដង​ទៀត ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *