វគ្គបណ្ដុះបណ្ដាលភាពយន្តខ្លីកម្ពុជាឆ្នាំនេះ ត្រៀមបណ្ដុះធនធានមនុស្សក្នុងវិស័យភាពយន្ត ៤៥នាក់

វគ្គបណ្ដុះបណ្ដាលភាពយន្តខ្លីកម្ពុជា លើកទី៧ ក្នុងឆ្នាំ ២០២៤ នេះ បានប្រកាសបើកជាផ្លូវការហើយ កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៤នេះ នៅឯ Cine-Hub ក្រោមវត្តមានអ្នកផ្ដួចផ្ដើមរៀបចំ ដៃគូសហការ គ្រូបណ្ដុះបណ្ដាល ព្រមទាំង វត្តមានរបស់សិក្ខាកាមទាំង ៤៥នាក់ ដែលបានជ្រើសរើសសម្រាប់វគ្គបណ្ដុះបណ្ដាលលើកទី៧នេះ។

បន្ទាប់ពីបញ្ចប់ការបណ្ដុះបណ្ដាល និងទទួលបានជោគជ័យគួរជាទីមោទនសម្រាប់រយៈពេល ៦លើកកន្លងទៅហើយ ពេលនេះវគ្គបណ្ដុះបណ្ដាលភាពយន្តខ្លីកម្ពុជាឆ្នាំ ២០២៤ នេះ បានវិលត្រឡប់មកវិញ កាន់តែពិសេសជាងបណ្ដាឆ្នាំមុនៗ។ សិក្ខាកាមដែលបានបញ្ចប់វគ្គបណ្ដុះបណ្ដាលនេះ បានចូលរួមចំណែកដ៏សំខាន់នៅក្នុងការជំរុញឱ្យវិស័យភាពយន្តនៅកម្ពុជា កាន់តែរីកចម្រើន តាមរយៈសមត្ថភាពដ៏ពិតប្រាកដ ប្រកបដោយវិជ្ជាជីវៈ ចេញពីវគ្គបណ្ដុះបណ្ដាលនេះ។

ថ្លែងមកកាន់បណ្ដាញសារព័ត៌មាន AMS-Infotainment នៅថ្ងៃប្រកាសបើកវគ្គបណ្ដុះបណ្ដាលភាពយន្តខ្លីកម្ពុជា លើកទី៧ លោក ប៉ុក បូរក្ស ដែលជាប្រធាននាយដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណងសំខាន់បំផុតនោះ គឺ បណ្ដុះធនធានមនុស្សប្រកបដោយគុណភាព។ លោកបានលើកឡើងថា ប្រសិនបើចង់អភិវឌ្ឍន៍វិស័យមួយឱ្យរីកចម្រើនទៅបាន លុះត្រាតែមានធនធានមនុស្សពូកែ មានសមត្ថភាពពិតប្រាកដ។ ដោយមានចក្ខុវិស័យបែបនេះហើយ ទើបក្រសួងវប្បធម៌ បានផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលនេះ ជាអាទិភាពមួយ ជួយលើកកម្ពស់សមត្ថភាពធនធានមនុស្ស ជួយទ្រទ្រង់ដល់ការអភិវឌ្ឍក្នុងវិស័យភាពយន្តនៅកម្ពុជា។

ជាក់ស្ដែងតាមរយៈការបណ្ដុះបណ្ដាលចំនួន ៦លើកកន្លងទៅ សិក្ខាកាមចេញពីវគ្គបណ្ដុះបណ្ដាលនេះ មានឱកាសបានចូលបំពេញការងារក្នុងវិស័យភាពយន្ត តាមរយៈចំណេះជំនាញ ដ៏ច្បាស់លាស់ ទៅពង្រឹងគុណភាពភាពយន្ត ឱ្យកាន់តែរីកចម្រើនឡើង។

ដោយឡែកលោក ម៉េង គីមឡុង ស្ថាបនិក ស៊ីណេហាប់ ដែលជាអ្នកសហការរៀបចំ កម្មវិធីបណ្ដុះបណ្ដាលនេះ ក៏បានបញ្ជាក់បន្ថែមដែរថា បច្ចុប្បន្ននេះយុវជនកម្ពុជា កំពុងតែមានការរីកចម្រើន នៅក្នុងវិស័យភាពយន្តនេះ។ ដោយឡែក នៅប្រទេសកម្ពុជា មិនទាន់មានសកលវិទ្យាល័យឯកទេសបណ្ដុះបណ្ដាលការផលិតភាពយន្តនៅឡើយ មានតែតាមរយៈវគ្គបណ្ដុះបណ្ដាលខ្លីៗនេះ ដែលអាចជួយជំរុញបន្ថែមទៀតទៅលើសមត្ថភាពរបស់យុវជន។

វគ្គបណ្ដុះបណ្ដាលឆ្នាំទី៧ នេះ លោក ម៉េង គីមឡុង បានឱ្យដឹងថា ​បានជ្រើសរើសសិស្សច្រើនជាងឆ្នាំមុនៗ ដោយឆ្នាំនេះមានរហូតដល់ ៤៥នាក់ ដែលជាអ្នកមានសក្ដានុពលនៅក្នុងវិស័យនេះ។ លោក គីមឡុង បន្តថា វគ្គបណ្ដុះបណ្ដាលនេះនឹងធ្វើឡើង រយៈពេល ៣ខែ ដែលផ្ដោតលើផ្នែកសរសេរអត្ថបទភាពយន្ត ផ្នែកដឹកនាំ ផ្នែកកែពណ៌ ជំនួយការកាំមេរ៉ា ជំនួយការដឹកនាំជាដើម។ អ្វីដែលកាន់តែពិសេស បន្ទាប់ពីបញ្ចប់វគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមមានឱកាសធ្វើការនៅក្នុងបណ្ដាផលិតកម្ម ក្រុមហ៊ុន Media នៅក្នុងស្រុកនានា ដែលជាដៃគូសហការសម្រាប់វគ្គបណ្ដុះបណ្ដាលនេះទៀតផង។

គួរឱ្យដឹងថា វគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា២០២៤ (Cambodia Film Lab 2024) ត្រូវបានរៀបចំឡើង ដោយនាយដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយសហការរួមគ្នាជាមួយមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញនិងទទួលថតភាពយន្តនៅកម្ពុជា (Cambodia Film Commission)​,ស៊ីណេហាប់ (Cine Hub), SONY និង​កញ្ញា Ines SOTHEA៕    



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *