មានរឿងអ្វីទើបតារាសម្ដែងកូរ៉េល្បីៗងាកទៅសម្ដែងភាពយន្តជប៉ុនកាន់តែច្រើន?

​ថ្មីៗនេះតារាសម្ដែង​កូរ៉េ​ជួរមុខជាច្រើនរូបកំពុង​ងាក​មក​ទីផ្សារ​ជប៉ុន​កាន់​តែ​ខ្លាំង។ បន្ទាប់ពីតារាប្រុស Chae Jong Hyeop ទទួលបានជោគជ័យខ្លាំងតាមរយៈការសម្ដែងរឿង “Eye Love You” ឥឡូវនេះតារាសម្ដែងផ្សេងៗដូចជា Han Hyo Joo និង Ok Taecyeon ក៏កំពុងត្រៀមលេចមុខក្នុងរឿងភាគជប៉ុនដែរ ធ្វើឱ្យនិន្នាការ​នៃ​តារា​កូរ៉េ​ដែល​លេច​មុខ​ក្នុង​ភាពយន្តជប៉ុន ឬភាពយន្តដែលសហការផលិតកម្មរវាង​កូរ៉េ​-ជប៉ុននេះកាន់តែរីករាលដាលខ្លាំង។

ជាក់ស្ដែង ឆាប់ៗនេះ តារាស្រី Han Hyo Joo គ្រោងនឹងសម្តែងក្នុងរឿង “Chocolate Romance” របស់ Netflix ជប៉ុនជាមួយនឹងតារាសម្តែងជប៉ុនដ៏ល្បីល្បាញ Shun Oguri ។ បើទោះបីដំបូងឡើយរឿងភាគនេះត្រូវបានគ្រោងផលិតដោយក្រុមហ៊ុនកូរ៉េ Yong Film ប៉ុន្តែពេលនេះវានឹងត្រូវបានផលិតនៅក្នុងប្រទេសជប៉ុន ហើយនឹងក្លាយជាការប្រលូកសម្ដែងភាពយន្តជប៉ុនដំបូងរបស់ Han Hyo Joo។

ចំណែក តារាប្រុស Ok Taecyeon ដែលត្រៀម​ជួប​ទស្សនិកជន​ជប៉ុន​ក្នុង​រដូវរងា​នេះ​ជាមួយ​នឹង​ភាពយន្ត​ “Le Grand Maison Paris” ពេលនេះក៏​កំពុង​ថត​រឿងជប៉ុនថ្មីមួយទៀតជារឿងភាគស្នេហាប្រុសនិងប្រុសមានចំណងជើង​ “Soul Mate” របស់​ Netflix ​ជប៉ុន​ដូចគ្នា។ ដឹកនាំ និងនិពន្ធដោយ Shunki Hashizume និងចូលរួមសម្តែងដោយតារាប្រុសជប៉ុន Hayato Isomura រឿងនេះនឹងក្លាយជា​ Series Netflix ជប៉ុនដំបូងរបស់ Ok Taecyeon។

ការកើនឡើងនៃតារាកូរ៉េដែលចូលសម្ដែងនៅប្រទេសជប៉ុនត្រូវបានគេមើលឃើញថាដោយសារបំណងប្រាថ្នារបស់ពួកគេក្នុងការពង្រីកប្រជាប្រិយភាពនៅទីផ្សារអន្តរជាតិ ប៉ុន្តែទន្ទឹមនឹងនោះដែរ ហេតុផលដែលធំជាងនេះគឺដោយសារតែការធ្លាក់ចុះនៃទីផ្សាររឿងភាគកូរ៉េនាពេលថ្មីៗនេះតែម្ដង។ ការកើនឡើងនៃថ្លៃដើមទុនផលិតបាននាំឱ្យមានការខាតស្ទះកញ្ចប់ថវិកាខ្លាំងក្នុងឧស្សាហកម្មរឿងភាគកូរ៉េ។ សូម្បីតែវេទិកា Streaming ដែលបានពង្រីកទីផ្សារឥតឈប់ឈរក៏កំពុងផ្លាស់ប្តូរការវិនិយោគទៅកាន់ប្រទេសជប៉ុន ឬប្រទេសផ្សេងៗនៅអាស៊ីអាគ្នេយ៍ដែរ។ ជាលទ្ធផល កង្វះថវិកា និងមធ្យោបាយចាក់ផ្សាយកាន់តែចង្អៀតបានក្លាយជាបញ្ហាប្រឈម ដែលជំរុញឱ្យតារាកំពូលៗពិចារណាការផ្តល់ជូនពីប្រទេសជប៉ុន។

បុគ្គលិកទីភ្នាក់ងារកូរ៉េម្នាក់បាននិយាយថា៖ “ការធ្លាក់ចុះសេដ្ឋកិច្ចនៅក្នុងទីផ្សាររឿងភាគកូរ៉េ គឺជាមូលហេតុធំមួយដែលនាំឱ្យតារាសម្ដែងខ្លះជ្រើសរើសសម្ដែងរឿងភាគជប៉ុន។ សូម្បី​តែ​តារា​កំពូលៗ​ពេលនេះ​ក៏​ពិបាក​ក្នុង​ការ​រកបានគម្រោងធំៗយ៉ាង​រលូន​ដូច​មុន​ដែរ”។

ទោះយ៉ាងណា មិនមែនគ្រប់គ្នាសុទ្ធតែចាត់ទុកនិន្នាការកិច្ចសហប្រតិបត្តិការកូរ៉េ-ជប៉ុននេះ ជារឿងវិជ្ជមាននោះទេ។ បើក្រឡេកមើលជ្រុងម្ខាងទៀត កញ្ចប់ថវិកាសម្រាប់​ផលិត​រឿង​ភាគ​ជប៉ុន​គឺ​ទាប​ជាង​រឿង​ភាគ​កូរ៉េ​ខ្លាំង​ណាស់ រហូតទស្សនិកជនខ្លះមិនជឿជាក់ថាការសហការទាំងនេះអាចរក្សាគុណភាពខ្ពស់ដូចរឿងភាគកូរ៉េនោះទេ។ អ្នក​ផលិត​រឿង​មួយ​រូបបាន​កត់​សម្គាល់​ថា៖ “សូម្បី​តែ Takuya Kimura តារា​សម្ដែង​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​របស់​ប្រទេស​ជប៉ុន ក៏​រក​បាន​តែ​មួយ​ភាគ​ដប់​នៃប្រាក់ចំណូល​តារា​កូរ៉េ​ប៉ុណ្ណោះ។ ថវិកាផលិតសម្រាប់រឿងភាគជប៉ុនគឺទាបជាងច្រើន ដែលធ្វើឱ្យទំហំគម្រោងមានកំណត់ដូចគ្នា ហើយបញ្ហានេះបានធ្វើឱ្យកិច្ចសហប្រតិបត្តិការកូរ៉េ-ជប៉ុនដែលបានគ្រោងទុកជាច្រើនត្រូវលុបចោលវិញ” ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន



Leave a Reply

Your email address will not be published.Required fields are marked *