ទស្សនិកជនខកចិត្ត ក្រោយមានការរំពឹងទុកខ្ពស់ពីរឿងថ្មីរបស់ Lee Min-ho និង Gong Hyo-jin​

ដ្បិតចំណាយទុនខ្ពស់ និងព្យាយាមស្វែងរកសាច់រឿងថ្មីប្លែកក៏ពិតមែន តែរឿងភាគ When The Stars Gossip ហាក់នៅមិនទាន់ទទួលបានភាពជោគជ័យនៅឡើយ ស្របពេលដែលចំនួនអ្នកទស្សនា Rating ទទួលបានត្រឹម ២ភាគរយប៉ុណ្ណោះ។

When The Stars Gossip ជាភាពយន្តភាគថ្មីមួយដែលទស្សនិកជនមិនតិចរូបទេបានទន្ទឹងរង់ចាំទស្សនា ព្រោះនេះជារឿងថ្មីមួយដែលតារាប្រុសល្បីឈ្មោះ Lee Min-ho បានចូលសម្ដែងក្រោយសម្រាកអស់ពេលជាង ៥ឆ្នាំ ស្របពេលដែលរឿងមានចំណុចទាក់ទងត្រង់ថា ដំណើររឿងបានកើតឡើងនៅក្នុងលំហអាវកាស​។

ដោយឡែក ក្រោយពីចេញផ្សាយអស់៤ភាគរួចទៅហើយ ភាពយន្តភាគមួយនេះហាក់មិនទាន់ទទួលបានការពេញនិយមពីទស្សនិកជននៅឡើយទេ បើប្រៀបធៀបចំនួន Rating នឹងរឿងភាគដទៃទៀត។ ជាក់ស្ដែង នៅក្នុងភាគទី១ រឿងថ្មីមួយនេះទទួលបានចំនួន Rating ត្រឹមតែ ៣.៣ភាគរយប៉ុណ្ណោះ រួចឡើងបាន ៣.៩ភាគរយនៅភាគទី២ មុននឹងធ្លាក់មកត្រឹម ២ភាគរយវិញនៅភាគទី៣ និងទី៤។ ខុសពីភាពយន្តភាគផ្សេងទៀតដែលកំពុងចាក់ផ្សាយ ដូចជារឿង Love Scout និង The Tale of Lady Ok ដែលទទួលបានចំនួនអ្នកទស្សនាឈានដល់ ១០ភាគរយទៅហើយ។

តាមរយៈការចុះផ្សាយរបស់ Newsen សារព័ត៌មានមួយនេះបានបានចង្អុលបង្ហាញថា មានមូលហេតុធំៗចំនួន ៣ដែលធ្វើឱ្យរឿង When The Stars Gossip ទទួលបានចំនួនអ្នកទស្សនាតិច ដោយសារតែរឿងនេះជាប្រភេទរឿងដែលមានទស្សនិកជនមានកំណត់, ការរំពឹងទុកខ្ពស់ពេក និងមានឈុតឆាកលើគ្រែដែលចេះតែចាប់ដាក់រហូតមើលទៅគួរឱ្យស្អប់។

ប្រភពដដែលបានពន្យល់ពីដើមហេតុនីមួយៗថា វាជារឿងដែលគួរឱ្យសរសើរដែលក្រុមការងារបានខិតខំរកអ្វីថ្មី ជៀសវាងពីសាច់រឿងដដែលៗ និងផលិតរឿងភាគកូរ៉េទីមួយដែលទាក់ទងនឹងស្ថានីយអាវកាសដែលគ្មានទំនាញផែនដី ខណៈដែលការួមបញ្ចូលទាំងប្រភេទសាច់រឿងទាំងវិទ្យាសាស្ត្រ និងស្នេហាកំប្លុកកំប្លែងនេះ មិនបានទាក់ទាញទស្សនិកជនឡើយ។

បន្ថែមពីនេះ នៅពេលដែលភាពយន្តភាគនេះបានប្រកាស​ចំណាយប្រាក់រហូតដល់ទៅ​ ៥០ពាន់លានវ៉ុន ឬប្រមាណ ៣៤ លានដុល្លារអាមេរិកក្នុងកាផលិត ទស្សនិកជនមានការរំពឹងទុកខ្ពស់ខ្លាំងទៅលើរឿងដែលមានទុនខ្ពស់ តែ​ Newsen បាននិយាយថា ការរំពឹងទុកខ្ពស់ក៏នាំមកនៅការខកចិត្តខ្លាំងដូចគ្នា។ ទាក់ទងនឹងឈុតឆាកលើគ្រែវិញ When The Stars Gossip បានបញ្ចេញឈុតឆាកប្រភេទតែមួយនេះតាំងតែនៅក្នុងភាគទី១ និងម្ដងទៀតនៅភាគទី៤ នាំឱ្យភាពយន្តមិនមានចំណុចទាក់ទាញគ្រប់គ្រាន់ពីទស្សនិកជន។

តាមរយៈប្រភពតែមួយនេះ ការដែលទស្សនិកជនមិនសូវគាំទ្ររឿងភាគថ្មីខាងលើ អាចនឹងធ្វើក្រុមហ៊ុនផលិត CJ ENM មានតម្លៃភាគហ៊ុនធ្លាក់ចុះ ក៏ដូចជាប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនកម្សាន្តមួយនេះផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ

មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា បើក​ឱកាស​ឱ្យ​យុវជន​ចែក​រំលែក​រឿងរ៉ាវ​តាម​រយៈ​ខ្សែ​ភាពយន្ត

មហោស្រព​ភាព​យន្ត​ខ្នាត​ខ្លី​កម្ពុជា បាន​ក្លាយ​ជា​វេទិកា​សម្រាប់​សមិទ្ធិករ​វ័យ​ក្មេង​ដែល​ចង់​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ដោយ​​ចាប់​ផ្ដើម​ពី​ការ​ផលិត​ភាពយន្ត​ខ្លី ​ដើម្បី​បោះ​ជំហាន​ឈាន​ទៅ​រក​ភាពយន្ត​ខ្នាត​វែង។

ចោះប្រមាត់ ល្បែងកម្សាន្តរបស់ខ្មែរទំនៀមអ្នកសៀមរាបច្រើនលេងក្នុងរដូវវស្សា

ល្បែង​ចោះ​ប្រមាត់ ជា​ប្រភេទ​ល្បែង​កម្សាន្ត​មួយ​របស់​ខ្មែរ ដែល​ល្បែង​មួយ​នេះ​មាន​តែ​នៅ​ភូមិ​កំពង់ភ្លុក , ភូមិ​កំពង់​ឃ្លាំង ស្រុក​សូត្រ​និគម និង​ស្រុក​ជីក្រែង ខេត្ត​សៀមរាប ជា​ភូមិ​ស្ថិត​ជាប់​មាត់​ទន្លេ​សាប។

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។



Leave a Reply

Your email address will not be published.Required fields are marked *