អ្នក​ទើប​ចេញប្រឡូកក្នុងការងារ គួរ​កុំ​រំលង​​រឿង​ភាគ «ព្រះនាងកង្កែប»

រឿងភាគ «ព្រះនាង​កង្កែប» ជា​រឿង​ដែល​ផលិត​ឡើង​ពី​យុវវ័យ​មួយ​ក្រុម ធ្វើការ​ក្នុង​ការិយាល័យ​​ផ្នែក​ស្ថាបត្យកម្ម និង Interrior design ជា​​រឿង​ដែល​យុវវ័យ​ទើប​ចេញ​ប្រឡូក​ក្នុង​ការងារ​ គួរតែ​ទស្សនា។ រឿង​នេះ​ដែរ​ បើ​​តាម​ពី​អ្នក​ដឹកនាំ​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា នឹង​ចាក់​ផ្សាយ​នៅ​ដើម​ឆ្នាំ ២០២៣ ដោយ​លើក​អស់​មួយ​ឆ្នាំ ដោយសារ​បញ្ហា​កូវីដ-១៩ និង​ព្យាយាម​សម្រិតសម្រាំង​ឲ្យ​ល្អ​បំផុត មិន​ឲ្យ​ហ្វេន​ដែល​ខំ​រង់ចាំ​យូរ​ខក​បំណង​ឡើយ។

តារា​ស្រី​កូន​កាត់​ខ្មែរ-ឡាវ កាម៉ុនរ៉ាត់ រ៉ាប់រង​តំណែង​ជា​តួឯក​ស្រី ហើយ​ក្នុង​សាច់​រឿង​តម្រូវ​ឲ្យ​នាង​ ជា​បុគ្គលិក​ទើប​ចូល​ធ្វើការ​ក្នុង​ការិយាល័យ​​​​​ផ្នែក​ស្ថាបត្យកម្ម និង Interrior design​ ដែល​ចូលចិត្ត​ជួយ និង​យកចិត្តទុកដាក់​ចំពោះ​មនុស្ស​ជុំវិញ​​ខ្លួន ប៉ុន្តែ​អត្តចរិត​របស់​ ព្រះនាងកង្កែប បែរជា​មិន​ត្រូវ​ចិត្ត​តួអង្គ​ប្រុស​ទៅ​វិញ។

ខ្សែ​ភាព​យន្ត​នេះ​ដែរ ចង់​បង្ហាញ​ពី​ទិដ្ឋភាព​ពិត​ៗ​របស់​យុវវ័យ ដែល​ចាប់ផ្ដើម​ប្រឡូក​ចូល​វិស័យ​ការងារ​លើក​ដំបូង​ៗ។ ធម្មតា​ជីវិត​ធ្វើការ តែង​រួម​ការងារ​ជាមួយ​មនុស្ស​ច្រើន​ប្រភេទ ដោយ​សាច់​រឿង​ភាគច្រើន​ចង់​បង្ហាញ​​ពី​យុវវ័យ​បច្ចុប្បន្ន​នេះ មាន​សមត្ថភាព​ច្រើន និង​ខ្លាំង​រៀង​ៗ​ខ្លួន។ ប៉ុន្តែ​ពេល​ខ្លះ​​ពួកគេ​អាច​នឹង​ខ្វះ​ចន្លោះ​ផ្នែក​ណា​មួយ​ក្នុង​ការ​ធ្វើការ​ជាមួយ​អ្នក​ដទៃ។ ដូច្នេះ​បូក​​ផ្សំ​នឹង​ជីវិត​ការងារ និង​ស្នេហា​បែប​យុវវ័យ រឿង​ « ព្រះនាង​កង្កែប » ចងក្រង​ឡើង​ដើម្បី​បង្ហាញ​អ្នក​ទស្សនា​​ពី​ទស្សនៈ​វិជ្ជមាន​ក្នុង​ជីវិត​ការងារ និង​ស្នេហា​បែប​យុវវ័យ​សម័យ​​ថ្មី។

គោលដៅ​របស់​ខ្សែ​ភាពយន្ត​ថ្មី​របស់ AMS នេះ ផ្ដោត​សំខាន់​លើ​យុវវ័យ អាយុ​ចាប់ពី ១៨ ដល់ ២៥ ឆ្នាំ។ តែ​ក្នុង​នោះ​ដែរ​មនុស្ស​វ័យ​កណ្ដាល​ក៏​អាច​ចូល​ទស្សនា ដើម្បី​ដឹង​កាន់តែ​ច្បាស់​ពី​បញ្ហា​នានា​របស់​អ្នក​ធ្វើការ និង​អាច​ស្វែង​យល់​ច្បាស់​ពី​រឿងរ៉ាវ​ផ្សេង​ៗ​កប់​ទុក​ក្នុង​ចិត្ត ដែល​អ្នក​មិន​ធ្លាប់​ដឹង​ពី​មុន​មក៕ ​​​​​​

​​​​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

ប្រធានសមាគមសិល្បករខ្មែរអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រៀបចំឱ្យក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម