រឿង «វិល​វិញ​សេអ៊ូល» ដឹកនាំ​ដោយ​កូន​ខ្មែរ-​បារាំង​ ជូ ដេវី នឹង​តំណាង​កម្ពុជា​​ចូល​រួម​ប្រកួត​ពាន​រង្វាន់​អូស្ការ​ឆ្នាំនេះ

កាល​ពី​ថ្ងៃ​ទី ១៨ តុលា ២០២២ នេះគណៈកម្មាធិការជម្រើស​ភាពយន្ត​កម្ពុជា សម្រាប់​ពានរង្វាន់​អូស្ការ (cosc) បាន​ប្រកាស​នៅ​លើ​គណនី​ហ្វេសប៊ុក ដោយ​ជ្រើស​រើស​ខ្សែ​ភាព​យន្ត «Return to Seoul ឬ វិល​វិញ​សេអ៊ូល» ​ដែល​ដឹក​នាំ​ដោយ​កូន​ខ្មែរ​កាត់​បារាំង ជូ ដេវី នឹង​ធ្វើ​ជា​តំណាង​កម្ពុជា​ជា​ផ្លូវការ​ ទៅ​ចូល​រួម​ការ​ប្រកួត​ប្រជែង​យក​ពាន​រង្វាន់​អូស្កា​លើក​ទី ៩៥។

«វិល​វិញ​សេអ៊ូល» ជា​ភាព​យន្ត​មួយ​ដែល​ឆ្លុះ​បញ្ចាំង​ពី​ខ្សែ​ជីវិត​របស់​ ហ្រ្វេដឌី ជា​នារី​ម្នាក់​មាន​ដើម​កំណើត​កូរ៉េ​ ដែល​ត្រូវ​បាន​គ្រួសារ​បារាំង​យក​ទៅ​ចិញ្ចឹម​តាំង​ពី​តូច ហើយ​អំឡុង​ពេល​​នាង​​​វិល​ត្រលប់​ទៅប្រទេស​កូរ៉េ​ខាង​ត្បូង​ជា​លើក​ដំបូង​ ដើម្បី​ស្វែង​រក​ដើម​កំណើត​របស់​ខ្លួន​ ហ្រ្វេតឌី បាន​ជួប​ប្រទះ​នៅ​វប្បធម៌​ក្នុង​ប្រទេស​មួយ​ដែល​នាង​ស្គាល់​បាន​តិច​តួច​ប៉ុណ្ណោះ។

បើ​ទោះ​បី​ជា​ខ្សែ​ភាពយន្ត​មួយ​នេះ​និពន្ធ​ឡើង​ផ្អែក​ទៅ​លើ​ខ្សែ​ជីវិត​ពិត​របស់​មិត្តភ័ក្ដិ​ជិត​ស្និត​របស់​ ជូ ដេវី ក្តី តែ​អ្នក​ដឹកនាំ​កូន​ខ្មែរ​កាត់​បារាំង​រូប​នេះ ក៏​បាន​ដក​ស្រង់​ បញ្ចូល​នូវ​បទពិសោធន៍​ផ្ទាល់​ខ្លួន​ក្នុង​នាម​ជា​កូន​ខ្មែរ​ចាប់​កំណើត​នៅ​ប្រទេស​បារាំង​ ហើយ​បាន​ត្រលប់​មក​នៅ​កម្ពុជា​វិញ​ជាង​មួយ​ទសវត្ស​មក​នេះ។

ភាពយន្ត «វិល​វិញ​សេអ៊ូល» បាន​ចាក់​បញ្ចាំង​ជា​លើក​ដំបូង​នៅ​ថ្ងៃ​ទី ២២ កក្កដា ឆ្នាំ ២០២២ នៅ​ក្នុង​ព្រឹត្តិការណ៍​មហោស្រព​ភាព​យន្ត​ ទីក្រុង​កាន (Cannes Film Festival) ​​ប្រទេស​បារាំង​ និង​ចាក់​បញ្ចាំង​បន្ត​នៅ​តាម​មហោស្រព​ភាព​យន្ត​ខ្នាត​ធំៗ​ទូទាំង​ពិភព​លោក​ដូច​ជា ទីក្រុង​ រូរុនតូ​, អ៊ីតាលី, ញូវយ៉ក និង​ ប៊ូសាន​ប្រទេស​កូរ៉េខាងត្បូង។ ខណៈ​នៅ​កម្ពុជា​យើង​ ទស្សនិកជន​នឹង​បាន​ទស្សនា​ នៅ​តាម​រោង​កុន​នានា​ ថ្ងៃ​ទី ១៨ ខែ​ វិច្ឆិកា ២០២២ ខាង​មុខស្រប​គ្នា​ទៅ​នឹង​ការ​ចាក់​បញ្ចាំង​តាម​រោងកុន​នានា​ក្នុង​ពិភព​លោក​ដែរ។

ក្រោយ​ទទួល​ដំណឹង​ថា​ភាពយន្ត​របស់​គាត់​ ត្រូវ​បាន​ជ្រើសរើស​តំណាង​ឲ្យ​កម្ពុជា ទៅ​ប្រកួត​ពាន​រង្វាន់​អូស្ការ​ ដេវី បាន​បង្ហាញ​ភាព​រំជើបរំជួល​ថា​ «ខ្ញុំ​ពិត​ជា​មាន​កិត្តិយស​ជា​ខ្លាំង​ដែល​គណៈកម្មាធិការ​ជម្រើស​ភាពយន្ត​កម្ពុជា​សម្រាប់​ពាន​រង្វាន់​អូស្កា (COSC) បាន​ជ្រើស​យក​ភាពយន្ត​មួយ​នេះ។ វា​ពិត​ជា​មាន​ន័យ​ណាស់​សម្រាប់​ខ្ញុំ ដែល​នឹង​តំណាង​ប្រទេស​កម្ពុជា​ជាមួយ​ខ្សែ​ភាពយន្ត​មួយ​នេះ​»។ លោក​ ដេវី បន្ត​ថា​៖ «ខ្ញុំ​សង្ឃឹម​ថា ខ្សែ​ភាពយន្ត​ខ្មែរ​ក្រោយ​ៗ នឹង​មាន​ភាព​ជោគជ័យ​បន្ត​ទៀត​នៅ​លើ​ឆាក​អន្តរជាតិ​»

ខណៈ​លោក នាង កាវិច ជា​ផលិតករ​ពាក់ព័ន្ធ​ និង​ជា​ប្រធាន​ផលិតកម្ម Anti-Archive បាន​សម្ដែង​ក្ដី​មោទនភាព​ចំពោះ​ដំណឹង​ដ៏​រីករាយ​នេះ​។ លោក កាវិច​ និយាយ​ថា៖ «ពួក​យើង​ពិតជា​មាន​មោទន​ភាព​ណាស់ដែល ​ដេវី និង​ភាពយន្ត​ថ្មី​របស់​គាត់​បាន​ទទួល​ស្គាល់​ពី​គណៈកម្មការ​អូស្ការ។ នេះ​ជា​រឿង​ទី២​ របស់​ផលិតកម្ម Anti-Archive ដែល​បាន​បញ្ជូន​ទៅ​អូស្ការ​សម្រាប់​តំណាង​កម្ពុជា បន្ទាប់​ពី​ខ្សែ​ភាពយន្ត​ White Building កាល​ពី​ឆ្នាំ​មុន​»

គួរ​បញ្ជាក់​ផង​ដែរ​ថា «វិល​វិញ​សេអ៊ូល» ផលិត​ដោយ​មាន​កិច្ច​សហការ​រួម​គ្នា​រវាង​ផលិតកម្ម​ភាពយន្ត​ ៥ គឺ​ ផលិតកម្ម​ភាពយន្ត​បារាំង Aurora Films, ផលិតកម្ម​ភាពយន្ត​ខ្មែរ Anti-Archive, ផលិតកម្ម​អាល្លឺម៉ង់ Vandertastic Films, ផលិតកម្ម​បែលហ្ស៊ិក Frakas Pictures និង​ផលិតកម្ម​កូរ៉េ នៃ MereCinema៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។

កម្ពុជាត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងទីក្រុង Angoulême

អបអរ​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រទេស​កិត្តិយស​សម្រាប់​មហោស្រព​ភាពយន្ត​និយាយ​ភាសា​បារាំង​ទីក្រុង Angoulême លើក​ទី​១៩ ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០២៦។

ឆ្នាំមុនមករៀបចំកម្មវិធីបង្ហាញម៉ូដនៅប្រាសាទខ្មែរ ស្រាប់តែស្ងាត់ៗនេះប្រធានក្រុមហ៊ុន Bvlgari Jc babin ត្រឡប់មកសៀមរាបម្ដងទៀត

ជឿ​ថា​ប្រិយមិត្ត​ពិត​ជា​ចាំ​ពី​ព្រឹត្តិការណ៍ Bvlgari Aeterna Angkor Thom High Jewelry នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​២១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ដោយ​បាន​នាំ​យក​គ្រឿងអលង្ការ​មាន​តម្លៃ និង​ជា​របស់​ប្រណិត​មក​កម្ពុជា មាន​តម្លៃ​

សាស្ត្រាចារ្យ ខ្លូត រតនា ចង់ឱ្យមានអ្នកបន្តវេន ត្បិតមិនចង់ឃើញ «ល្ខោននិយាយ» ត្រូវបាត់បង់

មិន​ត្រឹម​ជា​សាស្ត្រាចារ្យ​មួយ​រូប​ដែល​កំពុង​បង្ហាត់​បង្រៀន​កូន​សិស្ស​លើ​ជំនាញ​សិល្បៈ​បុរាណ​លោក ខ្លូត រតនា ជា​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​បាន​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ក្នុង​នាម​ជា​ផលិតករ តារា​សម្ដែង និង​ជា​អ្នក​ដឹក​

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក