ជំរុញការផ្សព្វផ្សាយតំបន់ទេសចរណ៍កម្ពុជាតាមរយៈភាពយន្ត

ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) និង នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ (DCCD) នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាលើការជំរុញការផ្សព្វផ្សាយតំបន់ទេសចរណ៍កម្ពុជាតាមរយៈ វគ្គបណ្តុះបណ្តាលភាពយន្តកម្ពុជា (CFL) លើកទី៨។ ភាពជាដៃគូយុទ្ធសាស្ត្រនេះ បង្កើតឡើងក្នុងគោលបំណង បណ្តុះបណ្តាលធនធានអ្នកផលិតភាពយន្តកម្ពុជាជំនាន់ក្រោយ ក៏ដូចជាចូលរួមផ្សព្វផ្សាយពីវប្បធម៌ដ៏សម្រូរបែប សម្រស់ធម្មជាតិ និងសក្តានុពលទេសចរណ៍របស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ទស្សនិកជនជុំវិញពិភពលោក តាមរយៈភាពយន្ត។

វគ្គបណ្តុះបណ្តាលភាពយន្តកម្ពុជា ជាកម្មវិធីបណ្តុះបណ្តាលរយៈពេលខ្លី ដែលផ្តោតលើផ្នែកផលិតភាពយន្តខ្នាតខ្លី ទៅកាន់យុវជនកម្ពុជាដែលមានទេពកោសល្យ និងស្រលាញ់វិស័យភាពយន្ត។ នៅក្នុងវគ្គបណ្តុះបណ្តាលឆ្នាំនេះ សិក្ខាកាមចំនួន ៣៣នាក់ ត្រូវបានជ្រើសរើស និង​ត្រូវបានបង្ហាត់បង្រៀនដោយគ្រូបង្គោលដែលមានជំនាញ និងបទពិសោធន៍ក្នុងវិស័យភាពយន្ត។ ជាស្នាដៃ សិក្ខាកាមនឹងត្រូវធ្វើការជាក្រុមដើម្បីផលិតភាពយន្តខ្នាតខ្លី​ចំនួនពីរ ដែលបង្ហាញពីសម្រស់ធម្មជាតិ និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅខេត្តកំពត។

នៅក្នុងកម្មវិធីនេះ សិក្ខាកាមនឹងឆ្លងកាត់ការបណ្តុះបណ្តាលផ្នែកផលិតភាពយន្តរយៈពេល បីខែ (១២សប្តាហ៍)។ ក្នុងនោះ ប្រាំពីរសប្តាហ៍ នឹងផ្តោតទៅលើមូលដ្ឋានគ្រឹះនៃការផលិតខ្សែភាពយន្ត ដែលរួមមានការសរសេរស្គ្រីប (script) ការដឹកនាំ ការថតភាពយន្ត បច្ចេកទេសសំឡេង ការកាត់ត និងការរៀបចំផែនការផលិតកម្ម។ ដំណាក់កាលបន្ទាប់ សិក្ខាកាមនឹងត្រូវអនុវត្តការផលិតភាពយន្តខ្លីរយៈពេល​ ប្រាំសប្តាហ៍ ដោយរួមបញ្ចូលដំណើរការនៃការផលិតភាពយន្តទាំងមូល ចាប់តាំងពីការត្រៀមផលិត (ការរៀបចំគម្រោងក្នុងការថត ការជ្រើសរើសតួរសម្ដែង ការស្វែងរកទីតាំង) ការផលិត (ការថតភាពយន្តខ្លីនៅ ទីតាំងផ្ទាល់) រហូតដល់ដំណាក់កាលកាត់ត (ការកាត់ត ការផ្គុំសម្លេងក្នុង studio និងការកែពណ៌រូបភាព)។

ក្នុងនាមជាដៃគូសំខាន់ និងជាអ្នកសហការរៀបចំកម្មវិធី CTB ដើរតួយ៉ាងសំខាន់ក្នុងការផ្តល់មូលនិធិ កៀរគរធនធានបន្ថែម និងផ្តល់ការគាំទ្រជាយុទ្ធសាស្រ្តសម្រាប់ដំណើរការកម្មវិធី។ ស្របទៅនឹងបេសកកម្មរបស់ខ្លួនក្នុងការផ្សព្វផ្សាយប្រទេសកម្ពុជា ជាគោលដៅទេសចរណ៍សម្រាប់ភ្ញៀវទេសចរអន្តរជាតិ ភាពជាដៃគូនេះជាចំណុចចាប់ផ្តើមដ៏សំខាន់រវាង CTB និង DCCD ក្នុងការបង្កើនការផ្សព្វផ្សាយរបស់ប្រទេសកម្ពុជា ទៅកាន់ទស្សនិកជនអន្តរជាតិ តាមរយៈភាពយន្តដែលមានគុណភាព។

ឯកឧត្តម គឹម មិនា នាយកប្រតិបត្តិ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) មានប្រសាសន៍ថា៖ «ភាពយន្ត​ជា​ឧបករណ៍ដ៏​មាន​ឥទ្ធិពល​ ដែល​អាចភ្ជាប់​អារម្មណ៍​មនុស្ស​ទៅ​កន្លែង​ណាមួយ។ តាមរយៈភាពជាដៃគូនេះ ពួកយើងកំពុងវិនិយោគលើយុវជនកម្ពុជាដែល  ពោរពេញទៅដោយទេពកោសល្យ ហើយផ្តល់ឱកាសឱ្យពួកគេនិពន្ធ និងផលិតភាពយន្ត ដែលអាចផ្តិតយកទេសភាពដ៏ស្រស់ស្អាត ក៏ដូចជាខ្លឹមសារសំខាន់របស់ប្រទេសយើង។ ឆ្នាំនេះ ការអភិវឌ្ឍសាច់រឿង និងសរសេរស្រ្គីប គឺផ្តោតទៅលើការទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជន ទៅកាន់តំបន់ទេសចរណ៍នៅប្រទេសកម្ពុជា។ ដូច្នេះ ភាពយន្តទាំងនេះមិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញទឹកចិត្តទស្សនិកជនជុំវិញពិភពលោកឱ្យមកទស្សនា និងទទួលយកបទពិសោធន៍នៅកម្ពុជាដោយខ្លួនឯងផ្ទាល់ផងដែរ។ នៅក្នុងឆ្នាំនេះផងដែរយើងក៏សូមថ្លែងអំណរគុណដល់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ដែលបានចូលរួមគាំទ្រ និងឧបត្ថម្ភធំដល់ការផលិតភាពយន្តខ្នាតខ្លីនៅក្នុងខេត្តកំពត»។

លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌​ (DCCD) នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមានប្រសាសន៍ថា «វគ្គបណ្តុះបណ្តាលភាពយន្តកម្ពុជា (CFL) គឺលើសពីកម្មវិធីបណ្តុះបណ្តាល វាគឺជាកន្លែងបណ្តុះគំនិតច្នៃប្រឌិត ធនធានអ្នកផលិតភាពយន្ត ក៏ដូចជាលើកកម្ពស់គុណភាពភាពយន្តក្នុងស្រុក និងចូលរួមបង្ហាញពីសំឡេងរបស់កម្ពុជាទៅកាន់ឆាកអន្តរជាតិ។ ភាពជាដៃគូរវាង CTB និង DCCD នឹងជួយធានាគុណភាពភាពយន្តរបស់សិក្ខាកាម ហើយត្រូវបានផ្សព្វផ្សាយទៅដល់ទស្សនិកជនកាន់តែទូលំទូលាយ ក៏ដូចជាពង្រឹងភាពប្រទាក់ក្រឡារវាងវប្បធម៌ ទេសចរណ៍ និងគំនិតច្នៃប្រឌិត»។

CFL ជាវេទិកាដ៏សំខាន់សម្រាប់សហគមន៍ផលិតភាពយន្ដកម្ពុជា។ ក្នុងវគ្គបណ្តុះបណ្តាលពីរឆ្នាំចុងក្រោយនេះ សិក្ខាកាមចំនួន ៨៧នាក់ ត្រូវបានបណ្តុះបណ្តាល។ ជាស្នាដៃ ភាពយន្តខ្លីចំនួនប្រាំត្រូវបានផលិត ហើយភាពយន្តទាំងអស់នោះត្រូវបានជ្រើសរើសសម្រាប់ដាក់បញ្ចូលក្នុងមហោស្រពភាពយន្តខ្នាតខ្លីជាតិកម្ពុជា និងមហោស្រពភាពយន្តអន្តរជាតិ។ គួរ​ឱ្យ​កត់​សម្គាល់ផងដែរ​ថា ភាពយន្ត​មួយរបស់ CFL ​កាល​ពី​ឆ្នាំ​មុន មានចំណងជើងថា “ទៅអត់” បាន​ឈ្នះ​ជ័យលាភី​លេខ១ ក្នុង​មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​ជាតិ​កម្ពុជា។ បន្ថែមពីនេះទៀត អតីតសិក្ខាកាម CFL បួនរូបត្រូវបានជ្រើសរើសសម្រាប់កម្មវិធីបណ្តុះបណ្តាលអ្នកដឹកនាំភាពយន្ត (FLY) ដែលជាកម្មវិធីបណ្តុះបណ្តាលភាពយន្តអន្តរជាតិដែលរៀបចំដោយគណៈកម្មការភាពយន្តប៊ូសាន។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *