ប្រាក់ខែមេចុងភៅហក់ដល់ ៣ សែនដុល្លារក្នុងមួយឆ្នាំ ស្របពេលសេដ្ឋីៗត្រូវការជួលមេចុងភៅលំដាប់ផ្កាយផ្ទាល់ខ្លួនកាន់តែច្រើន

កន្លងមក ហាងម្ហូបអាហារកម្រិតផ្កាយ Michelin ធ្លាប់ជាគោលដៅរបស់មេចុងភៅទូទាំងពិភពលោក ជាកន្លែងដែលអ្នកធ្វើម្ហូបសុខចិត្តធ្វើការច្រើនម៉ោងក្នុងមួយថ្ងៃ ក្នុងបរិយាកាសសម្ពាធ ដើម្បីដូរយកឱកាសបង្កើតឈ្មោះល្បីក្នុងវិស័យនេះ។ ប៉ុន្តែឥឡូវនេះ ក្លិនផ្សែងនៅក្នុងផ្ទះបាយកំពុងតែប្តូរទិសដៅហើយ ដោយគោលដៅរបស់មេចុងភៅជាច្រើនរូប បែរជាមិនមែនហាងម្ហូបអាហារល្បីៗនោះឡើយ។

ក្រុមហ៊ុនផ្តល់សេវាកម្មស្វែងរកមេចុងភៅកម្រិតខ្ពស់បានបញ្ជាក់ថា តម្រូវការមេចុងភៅដែលធ្លាប់ឆ្លងកាត់ផ្ទះបាយផ្កាយមីឆែលិនមានការកើនឡើងខ្ពស់បំបែកកំណត់ត្រាក្នុងមួយរយៈចុងក្រោយ រហូតដល់មេចុងភៅមិនតិចនាក់ទេដែលសម្រេចចិត្តចាកចេញពីហាង Fine Dining ឬហាងម្ហូបអាហារកម្រិតព្រីមៀម ទៅធ្វើការឱ្យក្រុមគ្រួសារមេចុងភៅ ឬគ្រួសារមហាសេដ្ឋី ដែលផ្តល់ប្រាក់បៀវត្សរ៍ខ្ពស់ជាង និងមានគុណភាពជីវិតល្អប្រសើរជាង។

ផ្អែកតាមរបាយការណ៍ពី Morgan & Mallet International បង្ហាញថាតំណែងមេចុងភៅតាមផ្ទះនៅអាមេរិកអាចមានប្រាក់ខែខ្ពស់ដល់ទៅ ៣០០ ០០០ ដុល្លារអាមេរិកក្នុងមួយឆ្នាំ ខណៈតំណែងមេការគឺ ១៨០ ០០០ ដុល្លារ ដោយមិនទាន់រួមបញ្ចូលទាំងប្រាក់ឧបត្ថម្ភផ្សេងៗ ដូចជា ទីជម្រក ថ្លៃធ្វើដំណើរ និងប្រាក់រង្វាន់ (Bonus) នោះឡើយ ដែលចាត់ទុកថាជាថ្លៃឈ្នួលដ៏ខ្ពស់សម្រាប់មុខរបរមេចុងភៅ ហើយមានភាពទាក់ទាញមិនចាញ់រសជាតិអាហារឡើយ។

បណ្ដាមហាសេដ្ឋីជាច្រើនរូបកំពុងតែផ្លាស់ប្តូរទម្លាប់ ពីការ Check in ហាងអាហារល្បីៗដើម្បីបង្ហាញជីវិតបែបអភិជន មកជាការទិញបទពិសោធន៍បែបតែមួយនឹងហាងផ្កាយមីឆែលិន ប៉ុន្តែប្តូរយកមកដាក់ក្នុងផ្ទះរបស់ខ្លួនឯងវិញ។ មិនបាច់កក់តុមុន មិនបាច់ចាំតម្រង់ជួររង់ចាំច្រើនខែ មិនបាច់បែងចែកទីកន្លែងជាមួយអតិថិជនផ្សេងទៀតរំខាន គ្រប់អាហារទាំងអស់អាចរៀបចំបង្កើតថ្មីបានទាំងស្រុង ចាប់តាំងពីគ្រឿងផ្សំ មុខម្ហូប រហូតដល់ដែនកំណត់សុខភាពរបស់សមាជិកម្នាក់ៗក្នុងគ្រួសារ។

ជាការពិតណាស់ មេចុងភៅជាច្រើនរូបមិនបានសម្រេចចិត្តប្តូរការងារដោយសារតែរឿងប្រាក់កម្រៃតែប៉ុណ្ណោះទេ គឺនៅមានកត្តារឿងម៉ោងធ្វើការដ៏យូរ និងសម្ពាធការងារខ្ពស់ផងដែរ ខណៈដែលការធ្វើជាមេចុងភៅផ្ទាល់ខ្លួន ទោះបីជាត្រូវទទួលខុសត្រូវកាន់តែច្រើន និងត្រូវរក្សាការសម្ងាត់របស់ម្ចាស់ការងារយ៉ាងតឹងរ៉ឹងក៏ដោយ ប៉ុន្តែមេចុងភៅជាច្រើនយល់ឃើញថា វាផ្តល់នូវគុណភាពជីវិតល្អជាង ព្រមទាំងទទួលបានប្រាក់ចំណូលខ្ពស់ជាងច្រើនដង។

ផលប៉ះពាល់ជាបន្តបន្ទាប់គឺធ្វើឱ្យហាងម្ហូបអាហារប្រណីតៗចាប់ផ្តើមត្រូវប្រកួតប្រជែងជាមួយគូប្រជែងទម្រង់ថ្មី ដែលគូប្រជែងនោះមិនមែនជាហាងម្ហូបអាហារផ្សេងទៀតទេ ប៉ុន្តែគឺផ្ទះបាយនៅក្នុងភូមិគ្រឹះរបស់មហាសេដ្ឋី។ ជាងនេះទៅទៀត វាក៏បានធ្វើឱ្យអត្ថន័យនៃពាក្យថា «ប្រណីតភាព (Luxury)» ប្រែប្រួលជាលំដាប់ ពីដើមឡើយការបានទៅទទួលសេវាកម្មនៅទីកន្លែងពិសេសគឺជាភាពប្រណីត ប៉ុន្តែថ្ងៃនេះភាពប្រណីតអាចមានន័យថា គឺការធ្វើឱ្យបទពិសោធន៍បែបនោះកើតមានឡើងបានរាល់ថ្ងៃដោយមិនចាំបាច់បោះជំហានចេញពីផ្ទះឡើយ។

មុនពេលដែលទីផ្សារប្តូរទិសដៅមកបែបនេះ ការដែលមហាសេដ្ឋីជ្រើសរើសជួលមេចុងភៅខ្លាំងៗមកធ្វើការផ្ទាល់ខ្លួន គឺជាកិច្ចការដែលបានកើតឡើងយូរណាស់មកហើយដែរ គ្រាន់តែវាមិនទាន់ជះឥទ្ធិពលដល់រូបភាពរួមដូចបច្ចុប្បន្នប៉ុណ្ណោះ។

ឧទាហរណ៍នៃមេចុងភៅដែលបែរខ្នងដាក់ហាងប្រណីតៗ ដូចជា លោក Chris Demaillet ដែលជាមេចុងភៅធ្លាប់បានឆ្លងកាត់ការហ្វឹកហាត់នៅក្នុងផ្ទះបាយកម្រិតផ្កាយ ៣ មុនពេលត្រូវទាញយកទៅធ្វើជាមេចុងភៅផ្ទាល់ខ្លួនឱ្យលោក Amancio Ortega ជាស្ថាបនិកក្រុមហ៊ុន Zara អស់រយៈពេលជិត ១០ ឆ្នាំ ដោយមានតួនាទីចម្អិនអាហារទាំងនៅលើកប៉ាល់ Yacht និងនៅទីលំនៅផ្ទាល់ខ្លួន មុនពេលប្តូរមកបើកក្រុមហ៊ុនផ្តល់សេវាកម្មស្វែងរកមេចុងភៅឱ្យក្រុមមហាសេដ្ឋី។

ក្រៅពីនេះក៏មានលោក Jean-Luc Roncalli ដែលជាមេចុងភៅបានហ្វឹកហាត់នៅហាងម្ហូបអាហារកម្រិតផ្កាយ ៣ មុននឹងសម្រេចចិត្តលាឈប់ដើម្បីទៅធ្វើជាមេចុងភៅផ្ទាល់ខ្លួនឱ្យមហាសេដ្ឋីជនជាតិលីបង់ អស់រយៈពេលជាង ២០ ឆ្នាំ និងមេចុងភៅផ្សេងទៀតជាច្រើនរូបដែលមិនបានបង្ហាញអត្តសញ្ញាណ ដោយសារតែអតិថិជនគឺជាមហាសេដ្ឋី អ្នកជំនួញ ឬព្រះរាជវង្សានុវង្ស ការរក្សាការសម្ងាត់ត្រូវបានចាត់ទុកថាជាផ្នែកមួយនៃភារកិច្ចការងារ។

យ៉ាងណាក៏ដោយ រឿងនេះមិនមែនមានតែចំណុចវិជ្ជមានទាំងស្រុងនោះឡើយ បើប្រៀបធៀបទៅនឹងអតីតកាល ដែលមេចុងភៅតែងតែធ្វើការជាមួយម្ចាស់ការងារតែម្នាក់រយៈពេលជាច្រើនទសវត្សរ៍ ប៉ុន្តែបច្ចុប្បន្ន រយៈពេលធ្វើការជាមធ្យមជាមួយម្ចាស់ការងារបានធ្លាក់ចុះមកនៅត្រឹមបីឆ្នាំប៉ុណ្ណោះ ដោយសារតែអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភច្រើនតែប្តូរផ្ទះ និងស្នើសុំទីលំនៅអចិន្ត្រៃយ៍នៅតាមបណ្តាប្រទេសជាច្រើន ដែលធ្វើឱ្យមេចុងភៅជាច្រើនរូបដែលមិនមានលិខិតឆ្លងដែន ឬការអនុញ្ញាតឱ្យធ្វើការនៅក្រៅប្រទេសរយៈពេលយូរៗ មិនអាចតាមទៅបន្តបាន ទើបតម្រូវឱ្យផ្លាស់ប្តូរម្ចាស់ការងារថ្មីជំនួសវិញ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​

លោក Jensen Huang ចុះចេញពីតំណែងជា CEO របស់ក្រុមហ៊ុន Nvidia ក្រោយបែកធ្លាយរឿងអាស្រូវសហាយស្មន់ ២ ករណី

លោក Jensen Huang បានចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia កាលពីថ្ងៃទី ១២ ខែវិច្ឆិកានេះ បន្ទាប់ពីមានការបែកធ្លាយរឿងអាស្រូវស្នេហាត្រីកោណចំនួន ២ ករណី

ហ្វីយ៉ាតា ទទួលបាន​ការ​អញ្ជើញផ្ទាល់ពី Fátima Miss Universe 2025 សម្រាប់រាត្រីចុងក្រោយនៃការគ្រងមកុដ

ការ​រឿង​ដ៏​ភ្ញាក់ផ្អើល និង​កិត្តិយស​សម្រាប់​អ្នកនាង ថៃ នារីសុជាតា ឬ ហ្វីយ៉ាតា ត្រូវ​បាន​ Miss Universe អញ្ជើញ​រូប​នាង ដែល​ជា Miss Universe Cambodia 2025 ទៅ​ចូល

Maurice Chan កូនខ្មែរជាតួ Stunt ដ៏ល្បីនៅហូលីវូដ ប្រកាសផលិតភាពយន្ត​ Action ខ្នាតធំលើកដំបូងនៅកម្ពុជា

បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះ និងបទពិសោធន៍យ៉ាងជោគជ័យក្នុងវិស័យភាពយន្តហូលីវូដតាមរយៈស្នាដៃលំដាប់ពិភពលោកជាច្រើនដូចជា John Wick: Chapter 4 និង James Bond: Spectre លោក

កូរ៉េខាងត្បូងផ្ដោតលើការរៀបចំកម្មវិធីដើម្បីផ្ដល់ឱកាសឱ្យអ្នកនៅលីវបានជួបគ្នា ជាការដោះស្រាយបញ្ហាអត្រាកំណើតធ្លាក់ចុះ

សាលាក្រុងសេអ៊ូលនឹងរៀបចំកម្មវិធីផ្គូផ្គងគូស្រករដែលមានឈ្មោះថា “Seoul-ting” ដើម្បីបើកឱកាសឱ្យអ្នកនៅលីវអាចស្វែងរកគូស្រកររបស់ខ្លួននៅចុងឆ្នាំ ២០២៦ ជាការរួមចំណែកមួយ

ឈុតតំណាងជាតិ ល្អហួស Miss Teen Icon Cambodia 2026 ក្នុងកម្មវិធី Miss Teen Icon International ប្រណីតហួសថ្លែង

យុវតី ជូរី ល្អហួស Miss Teen Icon Cambodia 2026 ដែល​តែ​នៅ​ក្នុង​វេទិកា​ប្រកួត Miss Teen Icon International 2026 ដែល​កំពុង​ធ្វើ​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​នោះ ទទួល​

លោកស្រី Angelina Jolie លើកសរសើរវប្បធម៌ និងទឹកចិត្តប្រជាជនកម្ពុជាយ៉ាងជ្រាលជ្រៅ ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពីន

តារាសម្ដែងជួរមុខហូលីវូដ លោកស្រី Angelina Jolie បានចែករំលែកពីទំនាក់ទំនងអស់រយៈពេលជាង ២៥ ឆ្នាំរបស់លោកស្រីជាមួយប្រទេសកម្ពុជា ដែលបានធ្វើឱ្យលោកស្រីឱ្យតម្លៃយ៉ាង

ទម្រាំប៉ាក់ចេញស្បៃខ្មែរមួយផ្ទាំងៗ ត្រូវចំណាយពេលជាង ១ ខែ រាប់តាំងពីថ្ងៃដំឡើង

នៅ​ក្នុង​សង្គម​ខ្មែរ កាលពី​អតីតកាល ដូនតា​បាន​ប្រើប្រាស់​ស្បៃ ​ក្នុង​គោលបំណង​ចម្បង២។ ទី១ ប្រើប្រាស់​ក្នុង​សកម្មភាព​ប្រចាំថ្ងៃ​សម្រាប់​គ្រប​ដណ្តប់​កាយ ឬ​បំបាត់​

ជីវិត Sad ស្រាប់ហើយ ហេតុអ្វីនៅតែចូលចិត្តមើលរឿង Sad ទៀត?

តើធ្លាប់ដែរទេ? ពេលខ្លះជីវិតកំពុងតែមានទុក្ខទារុណទោម្នេញដួងចិត្តណាស់ទៅហើយ ក៏ប៉ុន្តែយើងបែរជាសម្រេចចិត្តជ្រើសរើសមើលរឿងបង្ហូរទឹកភ្នែក ដើម្បីលួងលោមខ្លួនឯងទៅវិញ។



Leave a Reply

Your email address will not be published.Required fields are marked *