តារា និងបុគ្គលល្បីជាច្រើនចូលរួមសម្ពោធភាពយន្តហូលីវូដ 1660 Vine របស់ ព្រះអង្គម្ចាស់ នរោត្តម រស្មីខែមុនី ដែលជាតួឯក

ភាពយន្ត «1660 Vine» ជា​ភាពយន្ត​ហូលីវូដ​ថ្មី​មួយ ​ដែល​មាន​ការ​ចូលរួម​សម្ដែង​ជា​តួអង្គ​ឯក​សែ​រាជវង្ស​នៃ​ប្រទេស​កម្ពុជា​នោះ​គឺ​អ្នក​អង្គ​ម្ចាស់ ​នរោត្តម ​រស្មី​ខែ​មុនី​ ជា​បុត្រា​នៃសម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី និងឯកឧត្តម កែវ ពុទ្ធរស្មី ទើប​សម្ពោធ​កាលពី​ពេល​ថ្មី​ៗ​នេះ។

អ្នក​អង្គ​ម្ចាស់ នរោត្តម រស្មីខែ​មុន្នី ព្រះរាជភាគិនេយ្យ​ នៃព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។​ មិន​ត្រឹម​ជា​សែ​រាជ​វង្ស​ដែល​មាន​រូប​ឆោមលោកពណ៌​ស្រស់​សង្ហាប៉ុណ្ណោះទេ ​ទ្រង់​ក៏​មាន​សមត្ថភាព​ក្នុង​ការ​ច្រៀង​ចម្រៀង​បាន​យ៉ាង​ពីរោះមិន​ថា​បទ​ជាតិ ឬ​ភាសា​បរទេស​ឡើយ។

ទ្រង់​ត្រូវ​បាន​ជ្រើស​រើស​ជា​តួ​ឯក​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​ហូលីវូដ​មួយ​រឿង​ដែល​មាន​ចំណងជើង​ថា​ «1660 Vine»។ ខ្សែ​ភាពយន្ត​ដែល​ចូលរួម​សម្ដែង​ដោយ​សែរាជវង្ស​ ដែល​មាន​ទាំង​ចំណេះដឹង និង​រូប​សម្បត្តិសង្ហា​អង្គ​នេះ បាន​បើក​សម្ពោធ​​​ជា​ផ្លូវ​ការ​នៅ​កម្ពុជា​ កាល​ពី​ល្ងាច​ថ្ងៃ​​២៦​ ខែ​តុលា ​ឆ្នាំ​ ២០២៤ ​​និង​ត្រៀម​ចាក់​បញ្ចាំង​នា​ថ្ងៃ​ទី​១៥​ ខែ​វិច្ឆិកា​ ខាង​មុខ​នេះ​ហើយ​។​ គួរ​ឱ្យ​ដឹង​ដែរ​ថា​ ភាព​យន្ត​ហូលីវូដ​នេះ​ក៏​មាន​ការ​ចូលរួម​សម្ដែង​ពី​សំណាក់​តារា​បរទេស​ល្បី​ៗ ជា​ច្រើន​រូប​ដូច​ជា​ Cheryl Porter, Chris Olsen និង តារាចម្រៀង Pia Toscano ​។​

ភាពយន្ត​មួយ​នព ក៏​ទទួល​បាន​ការ​ចូលរួម​ពី​សំណាក់​តារា​ល្បី​ៗ​លំដាប់​ប្រទេស​មិន​ថា​តារា​សម្ដែង និង​តារា​ចម្រៀង​ឡើយ សុទ្ធតែ​ត្រូវ​បាន​អញ្ជើញ។ ក្នុង​នោះ​ក៏​មាន​វត្តមាន​បុគ្គលល្បី​ៗ និង​ថ្នាក់​ដឹកនាំ​នៅ​តាម​ស្ថាប័ន​ធំ​ៗ​ជាច្រើន​រូបដូច​គ្នា។

បញ្ជាក់​បន្ថែម​ដែរ​ថា​ ភាពយន្ត​ហូលីវូដ​ដែល​និយាយ​អំពី​ជីវិត​របស់​អ្នក​ផលិត​មាតិកា និង​តារា​ល្បី​ៗ​នៅ​សហរដ្ឋ​អាមេរិក​មួយ​នេះ​ត្រូវ​បាន​ភ្ជាប់​ជាមួយ​ឃ្លា​ដ៏​សែន​មាន​ន័យ​​ថា ​ប្រសិន​បើ​អ្នក​ទទួល​បាន​ ១៥​ នាទី​នៃ​ប្រជាប្រិយភាព​ តើ​អ្នក​នឹង​ធ្វើ​យ៉ាងណា​ដើម្បី​រក្សា​ប្រជាប្រិយភាព​នោះ​បន្ត​ទៀត?​ ចង់ដឹងសាច់រឿងល្អមើលកម្រិតណា រង់ចាំ​ទស្សនា​ និង​គាំទ្រ​ភាពយន្ត​ហូលីវូដក្រោមស្នាព្រះហស្តសម្តែងជាតួអង្គឯកដោយ អ្នក​អង្គ​ម្ចាស់ នរោត្តម រស្មីខែ​មុន្នី​មួយ​នេះ​ទាំង​អស់​គ្នា​នា​ខែ​វិច្ឆិកា​ខាង​មុខ​នេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ



Leave a Reply

Your email address will not be published.Required fields are marked *