«បណ្ដាសា» បទថ្មីរបស់ កេសរ ស្តាប់បណ្ដើរស្រក់ទឹកភ្នែកបណ្ដើរ សម្រាប់ស្រ្តីធ្លាប់ឆ្លងកាត់រឿងទាំងនេះ

តារា​ចម្រៀង​ស្រី រិទ្ធី លំអរកេសរ បាន​បញ្ចេញ​បទ​ថ្មី​ហើយ ដោយ​គ្រាន់តែ​ឃើញ​ចំណងជើង យើង​នឹង​មាន​អារម្មណ៍​ដឹង​ថា​ឈឺចាប់​បាត់​ទៅ​ហើយ។ «បណ្ដាសា» ជា​បទ​ថ្មី​របស់ កេសរ បង្ហាញ​ពី​រឿងរ៉ាវ​ឈឺចាប់​ដែល​ស្រ្តី​មួយ​ចំនួន​ទទួល​រង និង​មិន​អាច​ទទួល​បាន​ការ​ជួយ​ជ្រោមជ្រែង ហើយ​បែរ​ជា​ត្រូវ​រង​ការ​ស្ដី​បន្ទោស​ទៅ​វិញ។

«ស្រី​អី​ធ្វើ​ចរិត​ដូច​ប្រុស​អញ្ចឹង!! ស្លៀកពាក់​បែប​នេះ មនុស្ស​ប្រុស​លូក​ប៉ះ​អញ្ចឹង​សម​ហើយ ធាត់​អញ្ចឹង តែង​ខ្លួន​មិន​មើល​ប្រាណ!! ប្តី​វាយ​វា​សម​ហើយ ចរិត​មិន​សម​ជា​ប្រពន្ធ!!! ធ្វើ​ម៉េច​ប្រពៃណី​មនុស្ស​ស្រី​ត្រូវ​អញ្ចឹង!!»។ ពាក្យពេចន៍​ទាំងអស់​នេះ បាន​ធ្វើ​ឲ្យ​ស្ត្រី​ដែល​ជា​ជន​រង​គ្រោះ មិន​ទទួល​បាន​យុត្តិធម៌​ពី​ការ​ធ្វើ​បាប​នោះ​ទេ ប៉ុន្តែ​បែរជា​ត្រូវ​មនុស្ស​ជុំវិញ​សើច​ចំអក។ តើ​នេះ​ជា​បណ្ដាសា​ស្ត្រី​ឬ?

បទ «បណ្តាសា» ដែល​ជា​ស្នាដៃ​និពន្ធ​ថ្មី និង​ច្រៀង​ចេញ​ពី​បេះដូង​របស់ កេសរ បាន​រៀបរៀង​ឡើង ដើម្បី​ឲ្យ ស្ត្រី​ទាំង​អស់​រឹងមាំ​ឈប់​បន្ទោស​ខ្លួនឯង ហ៊ាន​ក្រោកឈរ សម្រាប់​ខ្លួនឯង តតាំង​នឹង​មនុស្ស​ដែល​សើច​ចំអក យក​ជនរងគ្រោះ​ជា​មនុស្ស​លេង​សើច។

កេសរ បាន​ប្រាប់​ពី​អារម្មណ៍​របស់​ខ្លួន​លើ​បទ​ចម្រៀង​ថ្មី​មួយ​បទ​នេះ​ថា « តើ​កើត​ជា​មនុស្ស​ស្រី​ត្រូវ​តែ​ទ្រាំ​នៅ​ពេល គេ​ជិះជាន់ ឬ​យ៉ាង​ណា? ហើយ​នេះ​ជា​វាសនា​របស់​យើង​ជា​មនុស្ស​ស្រី ដែល​ជា​រឿង​ធម្មតា​ឲ្យ​គេ​ជិះជាន់​បែប​នេះ? ដូច្នេះ​ខ្ញុំ​គិត​ថា​ជនរងគ្រោះ​ជាច្រើន​ព្រម​ទទួល​យក​រឿងរ៉ាវ​ទាំង​នេះ ទាំង​គ្មាន​សិទ្ធិ និង​កម្លាំង​តតាំង។ ដូច្នេះ​ខ្ញុំ​ចង់​ឲ្យ​ បទ​ចម្រៀង​របស់​ខ្ញុំ​មួយ​បទ​នេះ ក្លាយ​ជា​បទ​តំណាង​មួយ សម្រាប់​មនុស្ស​នារី​គ្រប់រូប ឲ្យ​ហ៊ាន​ក្រោកឈរ តតាំង​នូវ​សំណើច​ចំអក សង្គម ដែល​ជា​បណ្ដាសា​របស់​មនុស្ស​ស្រ្តី។

តារា​ស្រី​រូប​នេះ ក៏​បាន​សង្កត់​ធ្ងន់​ថា គ្រប់​ពេល​ដែល​មនុស្ស​ស្រី​មាន​បញ្ហា ត្រូវ​ចាំ​ថា​គាត់​មិន​នៅ​តែឯង​នោះ​ទេ។ តាមរយៈ​បទ​នេះ ជា​សញ្ញា​បញ្ជាក់​ថា​មនុស្ស​ស្រី​ជាច្រើន គឺ​ឆ្លងកាត់​ដូច​នាក់ នៅ​ជាមួយ​នាក់​ផ្ដល់​កម្លាំង​ចិត្ត​នាក់ និង​ដើរ​ចេញ​ពី​បណ្ដាសា ទាំងនេះ។

សម្រាប់​វីដេអូ​បទ​ចម្រៀង​នេះ ក៏​ផលិត​យ៉ាង​ពិសេស​ផង​ដែរ ដោយ​បាន​អញ្ជើញ​ស្ត្រី​ក្នុង​វិស័យ​ផ្សេង​ៗ​គ្នា ដោយ​ប្រើ​ជំនាញ​របស់​ខ្លួន បញ្ចេញមតិ ក្រោកឈរ​តតាំង និង​បណ្ដាសា ហើយ​ការ​ហ៊ាន​និយាយ​រឿង​នេះ គឺ​ជា​ការ​បង្ហាញ​ពី​ភាព​ខ្លាំងក្លា និង​លើក​កម្ពស់​ថាមពល​ស្ត្រី។ ចំណុច​ពិសេស​នោះ​គឺ ការ​បណ្ដែតបណ្ដោយ​ឲ្យ​សកម្មភាព​អវិជ្ជមាន​បែប​នេះ កើត​ឡើង​មាន​នៅ​លើ​ស្ត្រី វា​ក្លាយ​ទៅ​ជា​ទម្លាប់​អាក្រក់​ដែល​មនុស្ស​គិត​ថា​ធម្មតា ប៉ុន្តែ​វា​ជា​បណ្ដាសា​ពិត​ៗ​នៅ​ក្នុង​ជីវិត​ស្ត្រី។

សូម​បញ្ជាក់​ថា នេះ​មិនមែន​ជា​បទ​ចម្រៀង​ដំបូង​នោះ​ទេ ដែល កេសរ បាន​សរសេរ និង ផលិត​បទ​ចម្រៀង​ទាក់ទង​ទៅ​នឹង​សិទ្ធិ​ស្ត្រី និង ហ៊ាន​លើក​ឡើង​ពី​បញ្ហា​ស្ត្រី​យក​មក​និយាយ​នៅ​ក្នុង​អត្ថន័យ​ចម្រៀង​របស់​នាង។

កន្លងមក តារា​ចម្រៀង​ស្រី​រូប​នេះ ក៏​បាន​សរសេរ​ចម្រៀង​ដែល​និយាយ​ពី​ជីវិត​ពុះពារ​របស់​មនុស្ស​ស្រី​ដូចជា​បទ «ស្ត្រី» «លា​មួយ​សែន​មួយ​លាន​ដង» ជាដើម។ សម្រាប់​គម្រោង​នា​ថ្ងៃ​អនាគត កេសរ ក៏​ប្ដេជ្ញា​នៅ​ក្នុង​ចិត្ត​ថា នឹង​យក​ជំនាញ​សិល្បៈ​របស់​ខ្លួន ដើម្បី​លើក​កម្ពស់ និង លើក​តម្លៃ​ដល់​ស្រ្តី​ហ៊ាន​ទម្លុះ​រនាំង​សង្គម ដើម្បី​ហ៊ាន​និយាយ​ពី​បញ្ហា​របស់​ខ្លួនឯង៕

តស់! មក​ស្ដាប់​បទ​ចម្រៀង​ថ្មី​របស់ កេស ទាំងអស់​គ្នា៖



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា



Leave a Reply

Your email address will not be published.Required fields are marked *