Miley Cyrus​​ ក្លាយជាជនជាប់ចោទ​​ ថាលួចចម្លងបទល្បីរបស់ Bruno Mars

Tempo Music Investment បានដាក់ពាក្យបណ្ដឹងទៅ​ Miley Cyrus​​ ដោយចោទប្រកាន់នាងថា​បានលួចចម្លងបទ​ When I Was Your Man របស់​ Bruno Mars។​

Flower​ ជាបទចម្រៀងមួយបទដែលទទួលបានភាពជោគជ័យជាខ្លាំងក្នុងជីវិតជាតារាចម្រៀងរបស់​ Miley Cyrus ដោយហេតុបទចម្រៀងដែលទាក់ចិត្តតាំងតែស្ដាប់លើកដំបូងមួយនេះ​ បាននាំយកពានរង្វាន់​​ ​Best Pop Solo Performance និងពានរង្វាន់​ Record of the Yea​r ដែលនេះជាលើកដំបូងសម្រាប់អ្នកចម្រៀងអាមេរិករូបនេះដែលទទួលបានពានពី​ Grammy។​​

ក៏ប៉ុន្តែកាលពីពេលថ្មីៗនេះ​ ស្រាប់តែមានបញ្ហាបានកើតឡើង​​ ក្រោយពីមានការលើកឡើងថា​ បទចម្រៀងមួយនេះ​ មានលក្ខណៈស្រដៀងគ្នា​ខ្លាំងទៅនឹងបទ​ When I Was Your Man រហូតឈានដល់ការប្ដឹងផ្ដល់គ្នា។​

សារព័ត៌មាន​ TMZ បានលើកឡើងថា Tempo Music Investment បានដាក់ពាក្យបណ្ដឹងទៅលើ​ Miley Cyrus ពីបទរំលោភកម្មសិទ្ធិបញ្ញា ដោយអះអាងថា​បទចម្រៀងដ៏ពេញនិយមរបស់តារាចម្រៀងវ័យ​ ៣១ឆ្នាំរូបនេះ មានលក្ខណៈស្រដៀងគ្នាខ្លាំង មិនថាជាចង្វាក់​ តន្រ្តី និងលំដាប់នៃភ្លេង បើយកបទ Flower ទៅប្រៀបធៀបនឹងបទនឹងដែលចេញតាំងពីជាង ១០ឆ្នាំមុនរបស់​ Bruno Mars។​

ផលិតកម្មដែលបានអះអាងថាខ្លួនជាសហម្ចាស់កម្មសិទ្ធិរបស់បទ​ When I Was Your Man ក៏បានសង្កត់ធ្ងន់ទៅលើការចម្លងរបស់​ Miley Cyrus នៅក្នុងឯកសារពាក្យបណ្ដឹង ដោយលើកឡើងថា​៖​​ “នៅពេលដែលមើលពីធាតុផ្សុំផ្សេងៗ និងភាពដូចគ្នាជាច្រើនរបស់បទទាំងពីរនេះ វាជារឿងដែលប្រកែកមិនបានទេថា បទ​​ Flower នឹងមិនអាចនិពន្ធចេញទេ ​ បានសិនជាគ្មានបទ When I Was Your Man”។

បន្ថែមពីនេះទៀត​ ដើមបណ្ដឹងក៏បានស្នើឱ្យម្ចាស់បទ Wrecking  Ball​​​ ឈប់លក់ និងសម្ដែងបទ​​ ​​Flower គ្រប់រូបភាព។​ ដោយឡែក​ បើទោះបីជាមានរឿងបែបនេះក្ដី តែសិល្បករម្ចាស់បទ​លោក Bruno Mars​​ មិនបានមានចំណែកក្នុងក្ដីក្ដាំនេះឡើយ។​ រីឯ ចុងបណ្ដឹង Miley Cyrus ក៏មិនទាន់បានចេញឆ្លើយតបនឹងការចោទប្រកាន់នេះនៅឡើយទេ។​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​



Leave a Reply

Your email address will not be published.Required fields are marked *