LD ហ៊ានចាយទុន ១ លានដុល្លារអាមេរិក ថតរឿង «ប្រវត្តិស្នេហ៍នាងនាថ»

LD Entertainment ​បានរៀបចំពិធីក្រុងពាលីថតរឿង «ប្រវត្តិស្នេហ៍នាងនាថ» កាលពីព្រឹកថ្ងៃទី៩ ខែធ្នូ កន្លងទៅ នៅទឹកដីខេត្តតាកែវ ដោយរឿងនេះគ្រោងចំណាយទុនផលិតរហូតដល់ ១ លានដុល្លារអាមេរិកឯណោះ។ នេះបើតាមការឱ្យដឹងពី លោក លៀក លីដា ចាងហ្វាងផលិតកម្ម​។

លោក លៀក លីដា ឱ្យដឹងបន្តថា «ប្រវត្តិស្នេហ៍នាងនាថ» ជារឿងបុរាណដំបូងបង្អស់ដែល LD Entertainment សម្រិតសម្រាំងផលិត ត្រៀមនាំយកទៅបញ្ចាំងលើផ្ទាំងសំពត់​ស​របស់​រោងភាពយន្តនានា ពេលឆាប់ៗខាង​មុខ​នេះ។ ការបណ្តាក់ទុនច្រើនក្នុងរឿងបុរាណនេះ គឺដើម្បី​បំណងសំខាន់តែមួយគត់ គឺពង្រឹងគុណភាពកុនខ្មែរឱ្យកាន់តែមានស្តង់ដារឆ្ពោះទៅទីផ្សារអន្តរជាតិ។ ដូច្នេះទើបយើងសម្រេចចិត្ត សាងសង់ទីតាំងថតពិតៗនៅទឹកដីខេត្តតាកែវនេះតែងម្តង។

បើនិយាយពីសាច់រឿងនាងនាថ ទស្សនិកជនប្រហែលគិតថា សាមញ្ញធម្មតាៗដូចរឿងដែលគេធ្លាប់ផលិតកន្លងមក ប៉ុន្តែសម្រាប់រឿង «ប្រវត្តិស្នេហ៍នាងនាថ» គឺយើងផលិតឡើងជាប្រភេទរឿងស៊េរី (series) មាន ៣ វគ្គធំៗ ដូចជា វគ្គ១៖ យុវវ័យក្រោយសម័យអង្គរ, វគ្គ២ ជើងមេឃពណ៌ស្វាយ និងវគ្គ៣​ ខ្មោចចិញ្ចឹមកូនមនុស្ស។

ដោយឡែក ការស្លៀកពាក់ និងការរៀបចំតុបតែងវិញ គឺយើងយកលំនាំតាមរូបចម្លាក់នៃប្រាង្គប្រាសាទរបស់ខ្មែរយើង ដែលបានឆ្លងកាត់ការត្រួតពិនិត្យយ៉ាងល្អិតល្អន់ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ជាក់ស្តែង លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានផ្ទាំងទស្សនីយភាព និងភាពយន្ត ក៏បានលើកឡើងពីចំណុចវិជ្ជមាននេះដូចគ្នា ថែមទាំងបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះ LD Entertainment ដែលខិតខំសម្រិតសម្រាំងផលិត និងបង្កើតស្នាដៃរឿងបុរាណដ៏អស្ចារ្យមួយនេះឡើងមក។

រឿងជា series នេះ មានការចូលរួមសម្តែងពីតារាល្បីៗរបស់កម្ពុជា ពិសេសមានការចូលរួមសម្តែងលើកដំបូងពីតារាម៉ូដែល និងជា Influencer ដ៏ល្បី កូនកាត់ខ្មែរ-បារាំង កញ្ញា Melia Constantin និងតារាសម្តែងល្បីឈ្មោះមីយ៉ាន់ម៉ា លោក Paing Takhon រឹតតែបង្កើនសាច់រឿងឱ្យមានរសជាតិប្លែក និងកាន់តែមានភាពទាក់ទាញខ្លាំងឡើង។

ចាងហ្វាង LD Entertainment រឿងនេះគ្រោងចាក់បញ្ចាំងនៅគ្រប់រោងភាពយនទំនើបក្នុងប្រទេសកម្ពុជា នៅឆ្នាំក្រោយនេះ ប៉ុន្តែពុំទាន់ច្បាស់ពីកាលបរិច្ឆេទនៅឡើយទេ រួចទៅបន្តនាំចេញទៅចាក់បញ្ចាំងទីផ្សារអន្តរជាតិ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០