SEVENTEEN និង IVE ជាប់ចំណាត់ថ្នាក់កំពូលក្នុងបញ្ជីក្រុមខេប៉ុបល្បីបំផុតប្រចាំខែមិថុនា

ចំណាត់ថ្នាក់ក្រុមចម្រៀងល្បីបំផុតប្រចាំខែមិថុនាត្រូវបានប្រកាសដោយវិទ្យស្ថានស្រាវជ្រាវពាណិជ្ជកម្មកូរ៉េកាលពីថ្ងៃទី៩ ខែមិថុនា ដោយ​ពឹងផ្អែកលើ​ការសរុបទិន្នន័យ​ផ្សេងៗក្នុង​រយៈពេល១​ខែកន្លងមក រួមមាន​ការស្ដាប់និងទស្សនាចម្រៀង ការបង្ហាញមុខលើសារព័ត៌មាន ទំនាក់ទំនងសាធារណៈ និងការបញ្ចេញមតិរបស់អ្នកគាំទ្រ។

សម្រាប់ផ្នែកបុរស ក្រុមចម្រៀង SEVENTEEN បានគ្រងតំណែងជាក្រុមមានប្រជាប្រិយភាព​ជាងគេប្រចាំ​ខែ​មិថុនានេះ។ ក្រុមចម្រៀងដែលមានសមាជិក ១៣នាក់មួយនេះកំពុងទទួលបានការគាំទ្រខ្លាំងដោយពួកគេទើបតែចេញអាល់ប៊ុម ‘17 IS RIGHT HERE’ កាលពីថ្ងៃទី២៩ ខែមេសា និងវីដេអូចម្រៀងបទ “MAESTRO” ។ មិនតែប៉ុណ្ណោះពួកគេក៏កំពុងត្រៀមខ្លួនចេញសម្ដែងនៅកម្មវិធីមហោស្រពតន្ត្រីប្រចាំឆ្នាំរបស់អង់គ្លេស Glastonbury Festival នៅចុងខែមិថុនានេះ រួមទាំងកម្មវិធីមហស្រពតន្ត្រីអាល្លឺម៉ង់ Lollapalooza នៅខែកញ្ញាផងដែរ។

រីឯចំណាត់ថ្នាក់លេខ២ គឺបានទៅលើក្រុម BTS ដែលបើទោះជាកំពុង​ផ្អាកសកម្មភាព​ដោយសារ​សមាជិក​កំពុង​ជាប់បំពេញ​កាតព្វកិច្ចយោធា ប៉ុន្តែក្នុងខែនេះ​​ប្រជាប្រិយភាព​របស់ពួកគេ​បានហក់ឡើង​ខ្លាំង​ខណៈ​ត្រៀមប្រារព្ធខួប ១១ឆ្នាំរបស់​ក្រុម ស្របពេលដែល Jin នឹងក្លាយ​ជាសមាជិក​ដំបូងគេ​ដែល​នឹង​បញ្ចប់កាតព្វកិច្ចយោធា​ក្នុងខែនេះ។

ចំណែកឯចំណាត់ថ្នាក់កំពូលទី៣ គឺបានទៅលើក្រុមចម្រៀងរួមទ្រនំជាមួយ BTS និង SEVENTEEN ដែរ នោះគឺក្រុម TWS ដែលជាក្រុមចម្រៀងប្រុសថ្មីសន្លាងរបស់ HYBE Label។ ចំណាត់ថ្នាក់ទី៤ គឺក្រុមចម្រៀង ATEEZ ដែលកំពុង​ទទួល​បានការគាំទ្រ​សម្រាប់​បទចម្រៀងថ្មី​មាន​ចំណងជើង “Work” ខណៈ​ចំណាត់ថ្នាក់ទី៥ គឺក្រុមចម្រៀង Stray Kids ពីផលិតកម្ម JYP Entertainment។

ក្រុមដែលបានជាប់ចំណាត់ថ្នាក់កំពូលទាំង ១០ផ្សេងទៀតរួមមានលេខ៦ ក្រុម ASTRO លេខ៧ ក្រុម ZEROBASEONE លេខ៨ ក្រុម ENHYPEN លេខ៩ ក្រុម THE BOYZ និងលេខ១០ ក្រុម EXO ។

ងាកមកមើលចំណាត់ថ្នាក់ក្រុមចម្រៀងនារីវិញ IVE ដែលបានជាប់ចំណាត់ថ្នាក់លេខ១ កាលពីខែឧសភា នៅតែជាក្រុមចម្រៀងស្រីលេខ១ដដែលក្នុងខែនេះ ខណៈ​អាល់ប៊ុម​ចុងក្រោយ​របស់ពួកគេមានចំណងជើងថា “IVE Switch” បានទទួលការគាំទ្រខ្លាំងក្នុងចំណោមហ្វេនខេប៉ុប។

ចំណាត់ថ្នាក់​លេខ២ ជាមួយ​ពិន្ទុប្រកៀកប្រកិត​គ្នា គឺក្រុមចម្រៀង aespa ដែល​ទើប​បញ្ចេញ​អាល់ប៊ុម​ពេញ​ដំបូង​កាលពី​ថ្ងៃទី២៧ ខែឧសភា ជាមួយ​បទចម្រៀង​ពេញនិយម​២បទ គឺបទ “Supernova” និងបទ “Armageddon”។

ដោយឡែក ក្រុមចម្រៀងថ្មី ILLIT ម្ចាស់បទចម្រៀង Viral “Magnetic” បាន​ជាប់​ចំណាត់​ថ្នាក់​កំពូលទី៣, ក្រុម (G)I-DLE ពីផលិតកម្ម CUBE ជាប់ចំណាត់ថ្នាក់ទី៤ ខណៈក្រុម LE SSERAFIM ជាប់ចំណាត់ថ្នាក់លេខ៥។

សម្រាប់ក្រុមចម្រៀងស្រីដែល​បានជាប់​ចំណាត់ថ្នាក់​កំពូល​ទាំង ១០ផ្សេងទៀត​រួម​មាន​លេខ៦ ក្រុម tripleS លេខ៧ ក្រុម BLACKPINK លេខ៨ ក្រុម TWICE លេខ៩ ក្រុម OH MY GIRL និង ក្រុម BABYMONSTER ជាប់លេខ១០ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *