មិនឱ្យអ្នកគាំទ្រចាំយូរ Jennie ប្រកាសគម្រោងចេញអាល់ប៊ុមទោលពេញលេញនៅឆ្នាំ២០២៥

ខណៈសល់តែប៉ុន្មានថ្ងៃទៀតឈានដល់ឆ្នាំ២០២៥ សមាជិក​ BLACKPINK Jennie ក៏បាន​បង្ហើប​ពីដំណឹងដ៏រំភើបសម្រាប់អ្នកគាំទ្ររបស់ខ្លួនពាក់ព័ន្ធ​គម្រោង​ចេញ​អាល់​ប៊ុម​ទោលរបស់នាង។

កាលពីថ្ងៃទី២៥ ខែធ្នូដែលជាថ្ងៃបុណ្យណូអែល វិបសាយក្រុមហ៊ុនរបស់ Jennie គឺ OA Entertainment បានបង្ហោះវីដេអូមានចំណងជើងថា “Happy Holidays” ដោយក្នុងនោះ Jennie បាន​ចែករំលែកថា​នាងនឹងចេញអាល់ប៊ុមទោលបែបពេញលេញមួយនៅឆ្នាំ២០២៥។

តារាចម្រៀងរូបនេះបានចែករំលែកថា នៅពេលនេះនាងបានទទួលលទ្ធផលជាទីគាប់ចិត្តហើយបន្ទាប់ពីធ្វើការលើអាល់ប៊ុមនេះ ១១ ខែ ហើយនាងសង្ឃឹមថាអាល់ប៊ុមថ្មីនេះនឹងក្លាយជាអាហារប៊ូហ្វេរសជាតិថ្មីសម្រាប់ហ្វេនៗគ្រប់គ្នា។ Jennie ​បាន​ពណ៌នា​អាល់ប៊ុម​នេះ​ថា​ជា​ការ​ឆ្លុះបញ្ចាំង​​លើ​ជំពូក​មួយ​នៃ​ជីវិត​របស់​នាង ដោយ​សង្ឃឹម​ថា​អ្នក​គាំទ្រនឹងមាន​អារម្មណ៍​ស្និទ្ធស្នាល​ជាមួយនាង​កាន់​តែ​ខ្លាំង​នៅ​ពេល​ពួកគេ​ស្ដាប់​បទ​ចម្រៀងទាំងនោះ។

ក្នុងវីដេអូនេះដែរ តារាស្រីវ័យ ២៨ឆ្នាំបានឆ្លុះបញ្ចាំងឆ្នាំ ២០២៤ នេះថាជាឆ្នាំដែលនាំមកនូវ “ការផ្លាស់ប្តូរជាច្រើន” សម្រាប់នាង ជាពិសេសបន្ទាប់ពីការចេញបទចម្រៀងទោល “Mantra” ដោយបទនេះបានជួយនាងឱ្យរីកចម្រើនមួយកម្រិតទៀតទាំងជីវិតផ្ទាល់ខ្លួន និងជីវិតសិល្បៈ។ Jennie បានចាប់ផ្តើមអាជីពទោលដំបូងនៅឆ្នាំ ២០១៨ ជាមួយបទ “Solo”។ នាងបានចេញបទ “Mantra” កាលពីថ្ងៃទី ១១ ខែតុលា ហើយបទនេះបានជាប់ចំណាត់ថ្នាក់កំពូលលើតារាង iTunes ចំនួន ៤៧ ប្រទេសនិងតំបន់ទូទាំងពិភពលោកក្នុងសប្តាហ៍ដំបូង ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចុងភៅលំដាប់ផ្កាយ Michelin ២ គឺលោក Christophe Hay និងមេចុងភៅ លោក លូ ម៉េង សហការគ្នានៅរាជធានី ភ្នំពេញ ដើម្បីជួយដល់កុមារនៅសាលារៀនតាមជនបទក្នុងខេត្តកំពត តាមរយៈអង្គការ Les Écoles de La Plantation

ងភៅដ៏ល្បីល្បាញជនជាតិបារាំង លោក Christophe Hay ដែលមាន រហស្សនាមថា «ចុងភៅកសិករ» (Farmer-Chef) និងមេចុងភៅកម្ពុជា លោក លូ ម៉េង បានរួមគ្នាក្នុងកម្មវិធីរាត្រីអាហារ

បុរសសិង្ហបុរីវ័យ ៦០ ឆ្នាំប្រើកន្ត្រៃកាត់ក្រចកប៉ុនប៉ងប្លន់ស្ត្រីម្នាក់ជំរិតទារប្រាក់ ១៥០០ ដុល្លារ

បុរសវ័យ ៦០ ឆ្នាំម្នាក់ត្រូវបានចោទប្រកាន់ថាបានប៉ុនប៉ងប្លន់ស្ត្រីវ័យ ២៩ ឆ្នាំម្នាក់នៅតំបន់ Woodlands ប្រទេសសិង្ហបុរីដោយប្រើឧបករណ៍ចាក់ស្បែកជុំវិញក្រចក

វចនានុក្រម Cambridge ជ្រើសរើសពាក្យ “Human” ជាពាក្យប្រចាំឆ្នាំ ២០២៦ ដើម្បីកុំឱ្យយើងភ្លេចពី “ភាពជាមនុស្ស” នៅក្នុងយុគសម័យ AI

នៅពេលដែលស្នាដៃបង្កើតដោយ AI ទទួលបានជ័យលាភី ចម្រៀង AI ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ វីដេអូ AI បានក្លាយជាវីដេអូស្នូលសម្រាប់ផ្សព្វផ្សាយរបស់ស្ថាប័នផ្សេងៗ

គំនូរមួយផ្ទាំងរបស់វិចិត្រករល្បីហូរឡង់ត្រូវបានលក់ក្នុងតម្លៃខ្ពស់បំបែកកំណត់ត្រា ១៩០​ លានដុល្លារ

ក្រុមហ៊ុនដេញថ្លៃ Sotheby's បានឱ្យដឹងថា ស្នាដៃដ៏អស្ចារ្យមួយរបស់វិចិត្រករ Vincent van Gogh ត្រូវបានលក់ក្នុងតម្លៃកំណត់ត្រា ១៩០,៤ លានដុល្លារអាមេរិក កាលពីថ្ងៃពុធ

គ្រឿងអលង្ការមាស ដែលធ្លាប់ស្ថិតក្រោមកម្មសិទ្ធិខុសច្បាប់របស់ Douglas Latchford មានតាំងបង្ហាញ នៅសារមន្ទីរជាតិដល់ថ្ងៃទី ២២ វិច្ឆិកា

នៅពេលចូលទៅដល់ពិព័រណ៍មិនអចិន្ត្រៃយ៍ស្ដីពីគ្រឿងអលង្ការ នាសារមន្ទីរជាតិ អ្នកនឹងឃើញនូវរូបចម្លាក់នៃទេពបុរសមួយអង្គតុបតែងដោយគ្រឿងអលង្ការមាសដ៏ប្រណិតមុនគេបង្អស់

តារាចម្រៀងចង្វាក់ Country Lainey Wilson ជ្រើសឈុតពី ALmée  សម្ដែងបទចម្រៀងថ្មី​  “Just A Woman” នៅ CMAs

តារាចម្រៀងចង្វាក់ខោនទ្រី Lainey Wilson បាន​ជ្រើសរើស​ឈុត ALmée Couture ដើម្បី​ឡើង​សម្ដែង​នៅ​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់ CMA ។ រ៉ូប​ពណ៌​ទឹក​ក្រូច​ចាស់​នោះ

លោកស្រី សុភា បុត្រឈរ ចូលរួមថវិកា ១ ម៉ឺនដុល្លារ សម្រាប់ Vote ឲ្យ Miss Universe Cambodia 2026 ថាន រតនា

Miss Universe Cambodia 2026 កញ្ញា ថាន រតនា កំពុង​បំពេញ​បេសកកម្ម​តំណាង​ឲ្យ​កម្ពុជា​នៅ​លើ​ឆាក​បវរកញ្ញា​ដ៏​ធំ​នៅ​ប្រទេស Puerto Rico ហើយ​កម្មវិធី Miss Universe ក៏បា

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី ជនជាតិជប៉ុនដែលបានរួមចំណែកអភិរក្ស និងជួសជុលប្រាសាទបុរាណខ្មែរ ទទួលមរណភាព

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី នាយកនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សអាស៊ីដែលបានបណ្ដុះបណ្ដាលអ្នកជំនាញក្នុងស្រុក ក្នុងកិច្ចការអភិរក្ស

ប្រញាប់ទៅមើល! សារមន្ទីជាតិកម្ពុជាបន្តការពិព័រណ៍គ្រឿងអលង្ការខ្មែរអាយុកាល ២ ពាន់ឆ្នាំ ត្រឹមថ្ងៃអាទិត្យនេះ

ដោយមានការគាំទ្រយ៉ាងច្រើនពីភ្ញៀវជាតិ និងអន្តរជាតិ ពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី គ្រឿងអលង្ការ នឹងបន្តបើកជូនសាធារណជនចូលទស្សនាត្រឹមថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ

អ៊ែនជេលីណា និងអគ្គនាយក UNESCO លោក Khaled El-Eneny ទៅទស្សនកិច្ច ការត្បាញសូត្រខ្មែរ នៅកោះឧកញ៉ាតី

កាលពី​ពេល​ថ្មី​ៗ​នេះ​លោក Khaled El-Eneny និង​កំពូល​តារា​ហូលីវូដ អ៊ែនជេលីណា ជូលី បាន​ធ្វើ​ដំណើរ​ទៅ​កោះ​ឧកញ៉ា​តី ដើម្បី​ទៅ​មើល​ការ​ត្បាញ​សូត្រ ដែល​ជា​ជំនាញ​តាំងពី



Leave a Reply

Your email address will not be published.Required fields are marked *