សិស្សទី១២ ពូកែគណិតវិទ្យា និងរូបវិទ្យា អាចជ្រើសរៀនមុខជំនាញ ៩ នេះ នៅសាកលវិទ្យាល័យ

ជំនាញ​ទាំងនេះ​សក្ដិសម​បំផុត​សម្រាប់​សិស្ស​ដែល​ចូលចិត្ត​រៀន និង​ពូកែ​លើ​មុខ​វិជ្ជា គណិតវិទ្យា និង​រូប​វិទ្យា ដែល​មុខ​វិជ្ជា​ទាំង ២ ស្ថិត​ក្នុង​ថ្នាក់​វិទ្យាសាស្ត្រពិត។ ខាងក្រោម​ជា​ជំនាញទាំង ៩ សំខាន់ៗ ដែល​ណែនាំ​ដោយ​ក្រសួងការងារ។

ទី១. មុខ​ជំនាញ គណិតវិទ្យា ៖ សិក្សា​រយៈពេល ៤ ឆ្នាំ យ៉ាង​តិច ១២០ ក្រេឌីត។ សម្រាប់​មុខ​ជំនាញ​នេះ​និស្សិត​នឹង​ទទួល​បាន​ចំណេះ​ដឹង​និង​បំណិន​ដូច​ខាង​ក្រោម៖

  • យល់ដឹង​ពី​មូលដ្ឋាន​គ្រឹះ​គណិតវិទ្យា​ទាំង​ទ្រឹស្ដី​និង​អនុវត្តន៍
  • អ្នក​និពន្ធ​សៀវភៅ​សិក្សា​បាន​ល្អ
  • យល់ដឹង​ពី​វិធីសាស្ត្រ​បង្រៀន

អង្គភាព ឬ​មូលដ្ឋាន​ដែល​អ្នក​សិក្សា​ចប់​ជំនាញ​នេះ​អាច​ទៅ​បម្រើការ៖ ជា​សាស្ត្រាចារ្យ​គណិតវិទ្យា​នៅ​តាម​គ្រឹះស្ថាន​សិក្សា , ជា​អ្នក​បច្ចេកទេស​គណនា​តាម​ធនាគារ សហគ្រាស និង​ក្រុមហ៊ុន។

ទី២. មុខ​ជំនាញ រូបវិទ្យា ៖ សិក្សា​រយៈពេល ៤ ឆ្នាំ យ៉ាង​តិច ១២០ ក្រេឌីត។ សម្រាប់​មុខ​ជំនាញ​នេះ​និស្សិត​នឹង​ទទួល​បាន​ចំណេះ​ដឹង​និង​បំណិន​ដូច​ខាង​ក្រោម៖

  • យល់​ដឹង​ពី​មូលដ្ឋាន​គ្រឹះ​រូបវិទ្យា និង​ភាសា​អង់គ្លេស
  • យល់​ដឹង​ពី​ឧបករណ៍​អេឡិចត្រូនិក និង​សៀគ្វី
  • យល់​ដឹង​ពី​​ឋាមពល​កកើត​ឡើង​វិញ​និង​ការ​អនុវត្តន៍
  • មាន​បំណិន​លើ​គ្រប់​ប្រព័ន្ធ​ថាមពល​កកើត​ឡើង​វិញ​ដែល​អនុវត្តន៍​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ
  • មាន​ចំណេះ​ដឹង​មូលដ្ឋាន​ផ្នែក​តារា​វិទ្យា​និង​ផូតូនិក និង​ការ​អនុវត្តន៍
  • យល់​ដឹង​ពី​វិធីសាស្ត្រ​បង្រៀន

អង្គភាព ឬ​មូលដ្ឋាន​ដែល​អ្នក​សិក្សា​ចប់​ជំនាញ​នេះ​អាច​ទៅ​បម្រើការ៖ ជា​សាស្ត្រាចារ្យ​រូបវិទ្យា​នៅ​តាម​គ្រឹះស្ថាន​សិក្សា , អាច​បម្រើ​ការងារ​នៅ​តាម​បណ្ដា​ក្រុមហ៊ុន ធនាគារ អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ស្ថាប័ន​ផ្សេងៗ

ទី៣. មុខ​ជំនាញ ព័ត៌មានវិទ្យា ៖ សិក្សា​រយៈពេល ៤ ឆ្នាំ យ៉ាង​តិច ១២០ ក្រេឌីត។ សម្រាប់​មុខ​ជំនាញ​នេះ​និស្សិត​នឹង​ទទួល​បាន​ចំណេះ​ដឹង​និង​បំណិន​ដូច​ខាង​ក្រោម៖

  • យល់​ដឹង​លើ​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន និង​ចំណេះដឹង​ទូទៅ​នៃ​សង្គម
  • យល់​ដឹង​ពី​ការ​គ្រប់គ្រង​ប្រព័ន្ធ​ទិន្នន័យ ការ​រៀប​ចំ​ដំឡើង​និង​គ្របគ្រង​បណ្ដាញ​កុំព្យូទ័រ
  • យល់​ដឹង​ពី​ការ​​សរសេរ​និង​ការ​បង្កើត​កម្មវិធី​កុំព្យូទ័រ ការ​គ្រប់គ្រង​គម្រោង និង​ការ​វិភាគ​ទិន្នន័យ
  • យល់​ដឹង​ពី​ការ​រចនា​រូបភាព សំឡេង និង​វីដេអូ​លើ​កុំព្យូទ័រ
  • យល់​ដឹង​ពី​តក្ក​វិទ្យា កម្មវិធីអ៊ីនធើណេត និង​កម្មវិធី​ពហុ​ព័ត៌មាន និង​បញ្ញា​សិប្បនិម្មិត

អង្គភាព ឬ​មូលដ្ឋាន​ដែល​អ្នក​សិក្សា​ចប់​ជំនាញ​នេះ​អាច​ទៅ​បម្រើការ៖ ជា​សាស្ត្រាចារ្យ​កុំព្យូទ័រ​តាម​សាកលវិទ្យាល័យ , អាច​បម្រើ​ការងារ​នៅ​តាម​បណ្ដា​ក្រុមហ៊ុន ធនាគារ អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ស្ថាប័ន​ផ្សេងៗ

ទី៤. មុខ​ជំនាញ វិស្វកម្ម​ទូរគមនាគមន៍ និង​អេឡិចត្រូនិក ៖ សិក្សា​រយៈពេល ៤ ឆ្នាំ យ៉ាង​តិច ១២០ ក្រេឌីត។ សម្រាប់​មុខ​ជំនាញ​នេះ​និស្សិត​នឹង​ទទួល​បាន​ចំណេះ​ដឹង​និង​បំណិន​ដូច​ខាង​ក្រោម៖

  • យល់​ដឹង​ពី​របៀប​គ្រប់គ្រង​ទូរគមនាគមន៍ និង​អេឡិចត្រូនិក
  • យល់​ដឹង​ពី​មុខ​ជំនាញ​ផ្សេងៗ ដែល​ពាក់ព័ន្ធ
  • ទទួល​បាន​ចំណេះដឹង​ភាសា​អង់គ្លេស

អង្គភាព ឬ​មូលដ្ឋាន​ដែល​អ្នក​សិក្សា​ចប់​ជំនាញ​នេះ​អាច​ទៅ​បម្រើការ៖ ជា​សាស្ត្រាចារ្យ​ទូរគមនាគមន៍ និង​អេឡិចត្រូនិក​តាម​សាកលវិទ្យាល័យ , អាច​បម្រើ​ការងារ​នៅ​តាម​បណ្ដា​ក្រុមហ៊ុន ធនាគារ អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ស្ថាប័ន​ផ្សេងៗ

ទី៥. មុខ​ជំនាញ វិស្វកម្ម​​បច្ចេកវិទ្យា​ព័ត៌មាន ៖ សិក្សា​រយៈពេល ៤ ឆ្នាំ យ៉ាង​តិច ១២០ ក្រេឌីត។ សម្រាប់​មុខ​ជំនាញ​នេះ​និស្សិត​នឹង​ទទួល​បាន​ចំណេះ​ដឹង​និង​បំណិន​ដូច​ខាង​ក្រោម៖

  • យល់​ដឹង​ពី​របៀប​គ្រប់គ្រង​​បច្ចេកវិទ្យា​ព័ត៌មាន
  • យល់​ដឹង​ពី​មុខ​ជំនាញ​ផ្សេងៗ ដែល​ពាក់ព័ន្ធ
  • ទទួល​បាន​ចំណេះដឹង​ភាសា​អង់គ្លេស

អង្គភាព ឬ​មូលដ្ឋាន​ដែល​អ្នក​សិក្សា​ចប់​ជំនាញ​នេះ​អាច​ទៅ​បម្រើការ៖ ជា​សាស្ត្រាចារ្យ​​បច្ចេកវិទ្យា​ព័ត៌មាន​នៅ​តាម​សាកលវិទ្យាល័យ , អាច​បម្រើ​ការងារ​នៅ​តាម​បណ្ដា​ក្រុមហ៊ុន ធនាគារ អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ស្ថាប័ន​ផ្សេងៗ

ទី៦. មុខ​ជំនាញ សាកវប្បកម្ម ៖ សិក្សា​រយៈពេល ៤ ឆ្នាំ យ៉ាង​តិច ១៣០ ក្រេឌីត។ សម្រាប់​មុខ​ជំនាញ​នេះ​និស្សិត​នឹង​ទទួល​បាន​ចំណេះ​ដឹង​និង​បំណិន​ដូច​ខាង​ក្រោម៖

  • យល់​ដឹង​ពី​មូលដ្ឋាន​នៃ​សាកវប្បកម្ម
  • យល់​ដឹង​ពី​ផលិតកម្ម​សាកវប្បកម្ម និង​ការ​អនុវត្តន៍ (ការ​ដាំ​ដំណាំ)
  • យល់​ដឹង​ពី​ការ​គ្រប់គ្រង​ផលិតកម្ម​សាកវប្បកម្ម និង​ទីផ្សារ

អង្គភាព ឬ​មូលដ្ឋាន​ដែល​អ្នក​សិក្សា​ចប់​ជំនាញ​នេះ​អាច​ទៅ​បម្រើការ៖ ជា​សាស្ត្រាចារ្យ​កសិកម្ម​​នៅ​តាម​សាកលវិទ្យាល័យ , អាច​បម្រើ​ការងារ​​នៅ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ , ក្រុមហ៊ុន​ឯកជន កសិដ្ឋាន និង​អង្គការ​ក្រៅ​រដ្ឋាភិបាល

ទី៧. មុខ​ជំនាញ វិស្សកម្ម​កសិកម្ម ៖ សិក្សា​រយៈពេល ៤ ឆ្នាំ យ៉ាង​តិច ១៥០ ក្រេឌីត។ សម្រាប់​មុខ​ជំនាញ​នេះ​និស្សិត​នឹង​ទទួល​បាន​ចំណេះ​ដឹង​និង​បំណិន​ដូច​ខាង​ក្រោម៖

  • យល់​ដឹង​ពី​មូលដ្ឋាន​​គ្រឹះ​នៃ​គ្រឿងយន្ត​កសិកម្ម និង​ថាមពល
  • យល់​ដឹង​ពី​បរិស្ថាន​ក្នុង​វិស័យ​កសិកម្ម វិស្វកម្ម​ទឹក និង​ដី
  • យល់​ដឹង​ពី​វិស្សកម្ម​បច្ចេកវិទ្យា​ក្រោយ​ពេល​ប្រមូល​ផល
  • យល់​ដឹង​ពី​ការ​គ្រប់គ្រង​ជំនួញ​កសិកម្ម

អង្គភាព ឬ​មូលដ្ឋាន​ដែល​អ្នក​សិក្សា​ចប់​ជំនាញ​នេះ​អាច​ទៅ​បម្រើការ៖ តាម​ក្រុមហ៊ុន​លក់ និង​តម្លើង​គ្រឿងយន្ត​កសិកម្ម , តាម​រោងចក្រ​ម៉ាស៊ីន​កិន​ស្រូវ​ពាណិជ្ជកម្ម (ជា​បច្ចេកទេស​គ្រឿងយន្ត) , តាម​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ពាក់ព័ន្ធ​គ្រឿងយន្ត​កសិកម្ម

ទី៨. មុខ​ជំនាញ​ស្ថាបត្យកម្ម និង​នគររោបនីយវិទ្យា ៖ សិក្សា​រយៈពេល ៤ ឆ្នាំ យ៉ាង​តិច ១៦៤ ក្រេឌីត។ សម្រាប់​មុខ​ជំនាញ​នេះ​និស្សិត​នឹង​ទទួល​បាន​ចំណេះ​ដឹង​និង​បំណិន​ដូច​ខាង​ក្រោម៖

  • យល់​ដឹង​ពី​ការ​ថែទាំ និង​អភិរក្ស​ស្ថាបត្យកម្ម​បុរាណ
  • យល់​ដឹង​ពី​ការ​សិក្សា​គម្រោង​ស្ថាបត្យកម្ម ការ​សាងសង់ និង​ការ​បង្កើត​ផែនការ​មេ​សម្រាប់​ការ​រៀប​ចំ​ក្រុង និង​ដែន​ដី

អង្គភាព ឬ​មូលដ្ឋាន​ដែល​អ្នក​សិក្សា​ចប់​ជំនាញ​នេះ​អាច​ទៅ​បម្រើការ៖ ក្រុមហ៊ុន​ឯកជន , នៅ​ក្រសួង ស្ថាប័ន​រដ្ឋ អង្គការ​ក្រៅ​រដ្ឋាភិបាល សហគមន៍​ជាតិ និង​អន្តរជាតិ​នានា , ជា​អ្នក​ទទួល​សិក្សា​គម្រោង​ឯករាជ្យ ឬ​ជា​ម្ចាស់​អាជីវកម្ម​កិច្ចការ​ស្ថាបត្យកម្ម និង​សំណង់

ទី៩. មុខ​ជំនាញ​ព័ត៌មាន​វិទ្យា​ពាណិជ្ជកម្ម ៖ សិក្សា​រយៈពេល ៤ ឆ្នាំ យ៉ាង​តិច ១២០ ក្រេឌីត។ សម្រាប់​មុខ​ជំនាញ​នេះ​និស្សិត​នឹង​ទទួល​បាន​ចំណេះ​ដឹង​និង​បំណិន​ដូច​ខាង​ក្រោម៖

  • យល់​ដឹង​ពី​មូលដ្ឋាន​​គ្រឹះ​ទូទៅ​នៃ​បច្ចេកវិទ្យា​គមនាគមន៍​ព័ត៌មានវិទ្យា
  • យល់ដឹង​ពី​ការ​វិភាគ​ទិន្នន័យ និង​ការ​រៀប​ចំ​គម្រោង​អាជីវកម្ម
  • យល់ដឹង​ពី​ការ​គ្រប់គ្រង​គណនេយ្យ​តាម​ប្រព័ន្ធ​កុំព្យូទ័រ
  • មាន​ចំណេះដឹង​លើ​ការ​សរសេរ​កម្មវិធី​កុំព្យូទ័រ ការ​គ្រប់គ្រង​បណ្ដាញ និង​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ
  • យល់ដឹង​ពី​ការ​ធ្វើ​អាជីវកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក
  • មាន​ចំណេះ​ដឹង​លើ​ការ​ប្រឹក្សា​យោបល់​ផ្នែក​ព័ត៌មានវិទ្យា​សម្រាប់​ពាណិជ្ជកម្ម

អង្គភាព ឬ​មូលដ្ឋាន​ដែល​អ្នក​សិក្សា​ចប់​ជំនាញ​នេះ​អាច​ទៅ​បម្រើការ៖ ជា​សាស្ត្រាចារ្យ​ព័ត៌មាន​វិទ្យា​នៅ​តាម​សាកលវិទ្យាល័យ , តាម​ស្ថាប័ន​រដ្ឋ និង​ក្រុមហ៊ុន​ឯកជន

ប្រភព ៖ សៀវភៅមគ្គុទេសក៍សម្រាប់ជ្រើសរើសគ្រឹះស្ថានសិក្សា និងមុខជំនាញបន្តការសិក្សានៅកម្រិតឧត្តមសិក្សា



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការឧបត្ថម្ភផ្តាច់មុខ និងការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបន្តលើកស្ទួយវិស័យកីឡាកម្ពុជា

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏សំខាន់បំផុតប្រចាំឆ្នាំ បានបិទបញ្ចប់ជាស្ថាពរប្រកប

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​

លោក Jensen Huang ចុះចេញពីតំណែងជា CEO របស់ក្រុមហ៊ុន Nvidia ក្រោយបែកធ្លាយរឿងអាស្រូវសហាយស្មន់ ២ ករណី

លោក Jensen Huang បានចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia កាលពីថ្ងៃទី ១២ ខែវិច្ឆិកានេះ បន្ទាប់ពីមានការបែកធ្លាយរឿងអាស្រូវស្នេហាត្រីកោណចំនួន ២ ករណី

ហ្វីយ៉ាតា ទទួលបាន​ការ​អញ្ជើញផ្ទាល់ពី Fátima Miss Universe 2025 សម្រាប់រាត្រីចុងក្រោយនៃការគ្រងមកុដ

ការ​រឿង​ដ៏​ភ្ញាក់ផ្អើល និង​កិត្តិយស​សម្រាប់​អ្នកនាង ថៃ នារីសុជាតា ឬ ហ្វីយ៉ាតា ត្រូវ​បាន​ Miss Universe អញ្ជើញ​រូប​នាង ដែល​ជា Miss Universe Cambodia 2025 ទៅ​ចូល

Maurice Chan កូនខ្មែរជាតួ Stunt ដ៏ល្បីនៅហូលីវូដ ប្រកាសផលិតភាពយន្ត​ Action ខ្នាតធំលើកដំបូងនៅកម្ពុជា

បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះ និងបទពិសោធន៍យ៉ាងជោគជ័យក្នុងវិស័យភាពយន្តហូលីវូដតាមរយៈស្នាដៃលំដាប់ពិភពលោកជាច្រើនដូចជា John Wick: Chapter 4 និង James Bond: Spectre លោក

កូរ៉េខាងត្បូងផ្ដោតលើការរៀបចំកម្មវិធីដើម្បីផ្ដល់ឱកាសឱ្យអ្នកនៅលីវបានជួបគ្នា ជាការដោះស្រាយបញ្ហាអត្រាកំណើតធ្លាក់ចុះ

សាលាក្រុងសេអ៊ូលនឹងរៀបចំកម្មវិធីផ្គូផ្គងគូស្រករដែលមានឈ្មោះថា “Seoul-ting” ដើម្បីបើកឱកាសឱ្យអ្នកនៅលីវអាចស្វែងរកគូស្រកររបស់ខ្លួននៅចុងឆ្នាំ ២០២៦ ជាការរួមចំណែកមួយ

ឈុតតំណាងជាតិ ល្អហួស Miss Teen Icon Cambodia 2026 ក្នុងកម្មវិធី Miss Teen Icon International ប្រណីតហួសថ្លែង

យុវតី ជូរី ល្អហួស Miss Teen Icon Cambodia 2026 ដែល​តែ​នៅ​ក្នុង​វេទិកា​ប្រកួត Miss Teen Icon International 2026 ដែល​កំពុង​ធ្វើ​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​នោះ ទទួល​

លោកស្រី Angelina Jolie លើកសរសើរវប្បធម៌ និងទឹកចិត្តប្រជាជនកម្ពុជាយ៉ាងជ្រាលជ្រៅ ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពីន

តារាសម្ដែងជួរមុខហូលីវូដ លោកស្រី Angelina Jolie បានចែករំលែកពីទំនាក់ទំនងអស់រយៈពេលជាង ២៥ ឆ្នាំរបស់លោកស្រីជាមួយប្រទេសកម្ពុជា ដែលបានធ្វើឱ្យលោកស្រីឱ្យតម្លៃយ៉ាង

ទម្រាំប៉ាក់ចេញស្បៃខ្មែរមួយផ្ទាំងៗ ត្រូវចំណាយពេលជាង ១ ខែ រាប់តាំងពីថ្ងៃដំឡើង

នៅ​ក្នុង​សង្គម​ខ្មែរ កាលពី​អតីតកាល ដូនតា​បាន​ប្រើប្រាស់​ស្បៃ ​ក្នុង​គោលបំណង​ចម្បង២។ ទី១ ប្រើប្រាស់​ក្នុង​សកម្មភាព​ប្រចាំថ្ងៃ​សម្រាប់​គ្រប​ដណ្តប់​កាយ ឬ​បំបាត់​



Leave a Reply

Your email address will not be published.Required fields are marked *