ចូលហូលីវូដបានសម្រេច! Sooyoung ក្រុម Girls’ Generation ត្រៀមបង្ហាញខ្លួនក្នុងភាពយន្ត “John Wick” វគ្គថ្មី

បន្ទាប់ពីប្រែខ្លួនជាតារាសម្ដែងយ៉ាងជោគជ័យនៅកូរ៉េខាងត្បូង នៅពេលនេះសមាជិកក្រុម Girls’ Generation, Sooyoung បានឈានជើងចូលប្រឡូកក្នុងវិស័យកុនហូលីវូដជាលើកដំបូងតាមរយៈភាពយន្ត “Ballerina” ដែលជារឿងថ្មីក្នុងសែស្រលាយភាពយន្តឃាតកដៃឆៅ John Wick ។

និយាយពីរឿងរ៉ាវកើតឡើងក្នុងចន្លោះព្រឹត្តិការណ៍នៃភាពយន្ត John Wick វគ្គ ៣ និងវគ្គ ៤ ភាពយន្ត Ballerina ចូលរួមសម្តែងដោយតារាស្រី Ana de Armas ជាតួឯកឈ្មោះ Eve Macarro ជាឃាតកស្រីដែលទទួលបានការបណ្តុះបណ្តាលតាំងពីនៅជាកុមារីដើម្បីតាមសងសឹក ក្រោយការស្លាប់របស់ឪពុកនាង។ តួអង្គស្រីរូបនេះធ្លាប់ចេញមុខម្ដងហើយក្នុងភាពយន្ត “John Wick” វគ្គ៣មានចំណងជើងថា “Parabellum”។

ដោយឡែក Sooyoung ក្នុងរឿងនេះនឹងសម្ដែងជាតួអង្គម្នាក់ដែលតួឯកស្រីខាងលើត្រូវជួយសង្គ្រោះសម្រាប់បេសកកម្មដំបូងរបស់នាង។ ទន្ទឹមនឹងតួអង្គថ្មីៗជាច្រើន តារាសម្ដែង Keanu Reeves ដែលសម្ដែងជាតួអង្គឃាតកល្បីឈ្មោះ John Wick ក៏នឹងបង្ហាញមុខក្នុងភាពយន្តវគ្គថ្មីដែរ។

ភាពយន្តថ្មីដែលមានចំណងជើងពេញថា “From the World of John Wick: Ballerina” នេះនឹងចាប់ផ្ដើមបញ្ចាំងទូទាំងសកលលោកចាប់ពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥។

គួរបញ្ជាក់ថា Sooyoung គឺជាតារា K-pop មួយរូបដែលបានផ្លាស់ប្តូរជាតារាសម្តែងបានដោយជោគជ័យ ដូចគ្នានឹងមិត្តរួមក្រុមរបស់នាងផ្សេងទៀតក្នុងក្រុម Girls’ Generation រួមមាន Yuri, Yoona និង Seohyun ដែរ។

តារាស្រីវ័យ ៣៥ ឆ្នាំរូបនេះបានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្ត និងកម្មវិធីទូរទស្សន៍ជាច្រើន ហើយថែមទាំងទទួលបានពានរង្វាន់ជាតួឯកស្រីឆ្នើមចំនួន ២ សម្រាប់ការសម្ដែងនៅក្នុងរឿង My Spring Days ឆ្នាំ ២០១៤ ។ ស្នាដៃសម្ដែងថ្មីមួយទៀតរបស់នាងគឺ​រឿងភាគ​មនោសញ្ចេតនា​បែប​កំប្លែង “Second Shot At Love” ដែលត្រៀមចាក់ផ្សាយនៅ​ថ្ងៃ​ទី ១២ ខែ​ឧសភា។ ចង់ដឹងថាស្នាដៃសម្ដែងរបស់ Sooyoung ទាំងក្នុងរឿងហូលីវូដដំបូង និងរឿងភាគថ្មីខាងមុខនេះមានការវិវត្តបែបណា កុំភ្លេចរង់ចាំតាមដានទាំងអស់គ្នា!



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចុងភៅលំដាប់ផ្កាយ Michelin ២ គឺលោក Christophe Hay និងមេចុងភៅ លោក លូ ម៉េង សហការគ្នានៅរាជធានី ភ្នំពេញ ដើម្បីជួយដល់កុមារនៅសាលារៀនតាមជនបទក្នុងខេត្តកំពត តាមរយៈអង្គការ Les Écoles de La Plantation

ងភៅដ៏ល្បីល្បាញជនជាតិបារាំង លោក Christophe Hay ដែលមាន រហស្សនាមថា «ចុងភៅកសិករ» (Farmer-Chef) និងមេចុងភៅកម្ពុជា លោក លូ ម៉េង បានរួមគ្នាក្នុងកម្មវិធីរាត្រីអាហារ

បុរសសិង្ហបុរីវ័យ ៦០ ឆ្នាំប្រើកន្ត្រៃកាត់ក្រចកប៉ុនប៉ងប្លន់ស្ត្រីម្នាក់ជំរិតទារប្រាក់ ១៥០០ ដុល្លារ

បុរសវ័យ ៦០ ឆ្នាំម្នាក់ត្រូវបានចោទប្រកាន់ថាបានប៉ុនប៉ងប្លន់ស្ត្រីវ័យ ២៩ ឆ្នាំម្នាក់នៅតំបន់ Woodlands ប្រទេសសិង្ហបុរីដោយប្រើឧបករណ៍ចាក់ស្បែកជុំវិញក្រចក

វចនានុក្រម Cambridge ជ្រើសរើសពាក្យ “Human” ជាពាក្យប្រចាំឆ្នាំ ២០២៦ ដើម្បីកុំឱ្យយើងភ្លេចពី “ភាពជាមនុស្ស” នៅក្នុងយុគសម័យ AI

នៅពេលដែលស្នាដៃបង្កើតដោយ AI ទទួលបានជ័យលាភី ចម្រៀង AI ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ វីដេអូ AI បានក្លាយជាវីដេអូស្នូលសម្រាប់ផ្សព្វផ្សាយរបស់ស្ថាប័នផ្សេងៗ

គំនូរមួយផ្ទាំងរបស់វិចិត្រករល្បីហូរឡង់ត្រូវបានលក់ក្នុងតម្លៃខ្ពស់បំបែកកំណត់ត្រា ១៩០​ លានដុល្លារ

ក្រុមហ៊ុនដេញថ្លៃ Sotheby's បានឱ្យដឹងថា ស្នាដៃដ៏អស្ចារ្យមួយរបស់វិចិត្រករ Vincent van Gogh ត្រូវបានលក់ក្នុងតម្លៃកំណត់ត្រា ១៩០,៤ លានដុល្លារអាមេរិក កាលពីថ្ងៃពុធ

គ្រឿងអលង្ការមាស ដែលធ្លាប់ស្ថិតក្រោមកម្មសិទ្ធិខុសច្បាប់របស់ Douglas Latchford មានតាំងបង្ហាញ នៅសារមន្ទីរជាតិដល់ថ្ងៃទី ២២ វិច្ឆិកា

នៅពេលចូលទៅដល់ពិព័រណ៍មិនអចិន្ត្រៃយ៍ស្ដីពីគ្រឿងអលង្ការ នាសារមន្ទីរជាតិ អ្នកនឹងឃើញនូវរូបចម្លាក់នៃទេពបុរសមួយអង្គតុបតែងដោយគ្រឿងអលង្ការមាសដ៏ប្រណិតមុនគេបង្អស់

តារាចម្រៀងចង្វាក់ Country Lainey Wilson ជ្រើសឈុតពី ALmée  សម្ដែងបទចម្រៀងថ្មី​  “Just A Woman” នៅ CMAs

តារាចម្រៀងចង្វាក់ខោនទ្រី Lainey Wilson បាន​ជ្រើសរើស​ឈុត ALmée Couture ដើម្បី​ឡើង​សម្ដែង​នៅ​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់ CMA ។ រ៉ូប​ពណ៌​ទឹក​ក្រូច​ចាស់​នោះ

លោកស្រី សុភា បុត្រឈរ ចូលរួមថវិកា ១ ម៉ឺនដុល្លារ សម្រាប់ Vote ឲ្យ Miss Universe Cambodia 2026 ថាន រតនា

Miss Universe Cambodia 2026 កញ្ញា ថាន រតនា កំពុង​បំពេញ​បេសកកម្ម​តំណាង​ឲ្យ​កម្ពុជា​នៅ​លើ​ឆាក​បវរកញ្ញា​ដ៏​ធំ​នៅ​ប្រទេស Puerto Rico ហើយ​កម្មវិធី Miss Universe ក៏បា

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី ជនជាតិជប៉ុនដែលបានរួមចំណែកអភិរក្ស និងជួសជុលប្រាសាទបុរាណខ្មែរ ទទួលមរណភាព

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី នាយកនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សអាស៊ីដែលបានបណ្ដុះបណ្ដាលអ្នកជំនាញក្នុងស្រុក ក្នុងកិច្ចការអភិរក្ស

ប្រញាប់ទៅមើល! សារមន្ទីជាតិកម្ពុជាបន្តការពិព័រណ៍គ្រឿងអលង្ការខ្មែរអាយុកាល ២ ពាន់ឆ្នាំ ត្រឹមថ្ងៃអាទិត្យនេះ

ដោយមានការគាំទ្រយ៉ាងច្រើនពីភ្ញៀវជាតិ និងអន្តរជាតិ ពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី គ្រឿងអលង្ការ នឹងបន្តបើកជូនសាធារណជនចូលទស្សនាត្រឹមថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ

អ៊ែនជេលីណា និងអគ្គនាយក UNESCO លោក Khaled El-Eneny ទៅទស្សនកិច្ច ការត្បាញសូត្រខ្មែរ នៅកោះឧកញ៉ាតី

កាលពី​ពេល​ថ្មី​ៗ​នេះ​លោក Khaled El-Eneny និង​កំពូល​តារា​ហូលីវូដ អ៊ែនជេលីណា ជូលី បាន​ធ្វើ​ដំណើរ​ទៅ​កោះ​ឧកញ៉ា​តី ដើម្បី​ទៅ​មើល​ការ​ត្បាញ​សូត្រ ដែល​ជា​ជំនាញ​តាំងពី



Leave a Reply

Your email address will not be published.Required fields are marked *