«មហោស្រពភាពភាពយន្ត​ខ្លីចតុមុខ» ត្រួសត្រាយផ្លូវឱ្យសមិទ្ធិករក្នុងស្រុក ដល់ឆាកអន្តរជាតិ​!

«មហោ​ស្រព​ភាព​យន្ត​ខ្លី​ចតុ​មុខ» ឬហៅកាត់ CSFF ត្រូវបានសហគមន៍ភាពយន្តទទួលស្គាល់ថាផ្តោតលើស្នាដៃក្នុងស្រុកចាប់តាំងបដិសន្ធិ តាំងនៅឆ្នាំ ២០១២ មក។ តែចាប់ពីឆ្នាំ ២០១៩ មក CSFF បានពង្រីកបេសកកម្មរបស់ខ្លួន ក្នុងការផ្តល់បទ​ពិសោធ​ថ្មី​ៗ និង​​ឱកាស​ភ្ជាប់​ទំនាក់​ទំនង​ដល់សមិទ្ធិករ ​ជា​ច្រើន​រូបក្នុង​វិស័យ​ភាព​យន្ត​ ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា និងនៅ​​បរទេស​។

ជាក់ស្តែង ក្នុងឆ្នាំថ្មីនេះCSFF តាមរយៈ មានភាពយន្តខ្លីផ្តាច់ព្រ័ត្រចំនួន៣រឿង ត្រូវបានជ្រើសរើសចាក់បញ្ចាំង ក្នុង មហោស្រពអន្តរជាតិ ជាដៃគូរបស់ខ្លួនដែលរួមមានដូចខាងក្រោម៖​

១. «ថ្ងៃនេះ សម្រាប់ថ្ងៃស្អែក» ត្រូវបានជ្រើសរើសតំណាង ប្រទេសកម្ពុជា ដោយ The Cartoons Underground Festival ដែលនឹងប្រព្រឹត្តនៅប្រទេសសិង្ហបុរី ពីថ្ងៃទី២១ និង២២ ខែតុលានេះ

២. «ស្នេហ៍ឆ្លេងវេលា» ត្រូវបានជ្រើសរើសតំណាង ប្រទេសកម្ពុជា ដោយ Asia-Pacific Youth Micro Movie Festival ដែលនឹងប្រព្រឹត្តនៅទឹកដី ហុងកុង (ប្រទេសចិន) ពីថ្ងៃទី២២ ដល់ទី២៤ ខែកញ្ញានេះ

៣. «កញ្ញា អតិថិជន» ត្រូវបានជ្រើសរើសតំណាង ប្រទេសកម្ពុជា ដោយ Asia-Pacific Youth Micro Movie Festival ដែលនឹងប្រព្រឹត្តនៅទឹកដី ហុងកុង (ប្រទេសចិន) ពីថ្ងៃទី២២ ដល់ទី២៤ ខែកញ្ញានេះ

លោក ភេទ ចា សមិទ្ធកររឿង «ថ្ងៃនេះ សម្រាប់ថ្ងៃស្អែក» សម្តែងការភ្ញាក់ផ្អើលថា៖ «អារម្មណ៍ខ្ញុំសឹងតែមិនជឿ ព្រោះរឿង របស់ខ្ញុំនៅស្ទើរច្រើន។ កុំតែCSFF ជួយជ្រោមជ្រែង ក៏ខ្ញុំមិនដឹងដាក់តាមណាទេ។ ការពិតទៅ ទោះត្រឹមដាក់ឱ្យគេទស្សនា លេង បែបអប់រំ ក៏សប្បាយចិត្តដែរ»។

រីឯ លោក ទី ទេពនិមល ហៅក្រៅ David Tito សមិទ្ធកររឿង «កញ្ញា អតិថិជន»វិញលើកឡើងថា៖ «CSFF ជាវេទិកា ដែលយើងអាចសម្តែងចក្ខុវិស័យរបស់យើង ក៏ដូចជាតាំងខ្លួនយើងជាសមិទ្ធករ និងជំរុញអ្នកជំនាន់ក្រោយដូចជារូបខ្ញុំ ឱ្យចូលរួម ប្រកួត ក្នុងស្រុកដើម្បី បន្តក្តីសុបិនរបស់ខ្ញុំ។ ឥឡូវនេះ រឿងទី២ដែលជាប់ជាជម្រើសរបស់ទស្សិកជនរបស់មហោស្រពនេះ បាន ទៅដល់មហោស្រពនៅហុងកុង ខ្ញុំពិតជាមានអារម្មណ៍រំភើប និងអរគុណដល់ CSFFដែលជានិច្ចកាលខិតខំត្រួសត្រាយផ្លូវឱ្យ សមិទ្ធករក្នុងស្រុកដូចជាខ្ញុំ មានមុខមានមាត់លើឆាកអន្តរជាតិ។»

សូម​រំលឹក​ថា កាលពីឆ្នាំកន្លងទៅ «មហោស្រព​ភាព​យន្ត​ខ្លី​ចតុមុខ» បាន​ធ្វើ​រៀបចំ ក៏បានត្រួសត្រាយផ្លូវដល់រឿងផ្តាច់ព្រ័ត្រ ជាច្រើនឯទៀត ទៅកាន់ឆាកអន្តរជាតិ។ ក្នុងនោះ រឿង «មុនមេឃភ្លៀង»ត្រូវបានចាក់បញ្ចាំង ក្នុងឆ្នាំ២០១៩ ដោយ Busan Arthosue Film Festival (ប្រទេសកូរ៉េ) និងAsia for Peace Film Festival (ប្រទេសប៉ាគីស្ថាន) រឿង «ព្រោះអូនស្រឡាញ់បងជាង» ត្រូវបានចាក់បញ្ចាំងនៅប្រទេសថៃ ក្នុងឆ្នាំ២០២០ ដោយBangkok Screening Room ហើយមាន រឿង១០ខ្លីៗ ជាភាពយន្តផ្តាច់ព្រ័ត្រក្នុងឆ្នាំ២០២១ និង២០២២ ត្រូវបានជ្រើសរើសចាក់បញ្ចាំងដោយក្រុម Makiz’Art (ប្រទេសបារាំង) នៅដើមឆ្នាំនេះ។ ដោយឡែក រឿង «ផ្កាលីលី»ដែលជាស្នាដៃជយលាភីឆ្នាំ២០១៨របស់CSFF ត្រូវបាន ជ្រើសរើសនៅចុងឆ្នាំ២០១៩ ដោយ China New Media and Short Film Festival  (ប្រទេសចិន)។ 

(រូបភាពពីក្រុមMakiz’Art៖ ទស្សនិកជនបារាំងកំពុងទស្សនារឿង «បំណងឪពុក» ភាពយន្តខ្លីផ្តាច់ព្រ័ត្រមួយ របស់ CSFF 2022)

ទាំងនេះសរបញ្ជាក់ថា CSFF តែងតែយកចិត្តទុកដាក់ ក្នុងការជំរុញស្នាដៃខ្មែរ ទៅក្រៅស្រុក ឱ្យបានឆ្ងាយតាមដែលអាច ជាពិសេស ជាមួយដៃគូបណ្តាញដែលមានស្រាប់ដូចជា Video4Change តាមរយៈវេបសាយCinemata.Org របស់ខ្លួន។ បេក្ខជនដែលដាក់រឿងឆ្នាំនេះ ក៏អាចទទួលបានឱកាសវិសេសវិសាលនេះដូចគ្នា តាមរយៈមហោស្រពមួយនេះ។ ដូច្នេះ រួសរាន់ដាក់ភាពយន្តខ្លីរបស់ខ្លួន ឱ្យទាន់ថ្ងៃពន្យារផុតកំណត់គឺ៖ ទី១៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១១៖៥៩នាទី យប់នេះ។

ដូចឆ្នាំមុនដែរ ក្រៅពីរឿងប្រឌិត CSFF នៅតែបន្តទទួលយកភាពយន្តឯកសារ វីដេអូតន្ត្រី និងគំនូរជីវចល ឱ្យតែរយៈពេល អតិបរមានៃ​វីដេអូ​មិនលើសពី ៣០នាទី។ អ្វីដែលកាន់ពិសេស CSFF-XII នឹងផ្តល់ជូននូវពានរង្វាន់ក្នុងស្រុកជាសាច់ប្រាក់ ដែលឧបត្ថម្ភដោយពី «អង្គការមូលនិធិកម្ពុជា» (Cambodian Children’s Fund – CCF) ដូចតទៅ៖

🏆 ភាពយន្តខ្លីឆ្នើមរបស់កម្ពុជា ទទួលបាន ១ពាន់ ដុល្លារ

🏆 ភាពយន្តខ្លីឆ្នើមបន្ទាប់របស់កម្ពុជា ទទួលបាន ៥០០ ដុល្លារ

🏆 រង្វាន់ទស្សនិកជន ដល់ភាពយន្តខ្លីក្នុងស្រុក ទទួលបាន ៣០០ ដុល្លារ

🏆 ភាពយន្តខ្លីឆ្នើមអន្តរជាតិ ទទួលបាន ៣០០ ដុល្លារ (តាមរយៈថ្លៃដាក់រឿងប្រកួតដោយសមិទ្ធករបរទេស)

ចាប់តាំងពីចាប់ផ្តើមជំនាន់ថ្មីបស់ខ្លួនមក CSFF ត្រូវបានគាំទ្រជាផ្លូវការដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាថវិកា ដោយអង្គការសិល្បៈខ្មែរអមតៈ តាមរយៈមូលនិធិ «ដាំដុះ»  និងអង្គការមូលនិធិកម្ពុជា ដែលផ្តល់រង្វាន់សាច់ប្រាក់ដល់ ជយលាភីក្នុងស្រុកផង និងចំណាយប្រតិបត្តិការមួយចំនួនរបស់មហោស្រពផង និងដៃគូព័ត៌មានដូចជា Everything About Cambodia (ភាសាអង់គ្លេស)  ​និង Apsara Media Services (ភាសាខ្មែរ)។

មហោស្រព ក៏កំពុងស្វែងរកការគាំទ្រផ្នែកហិរញ្ញវត្ថុបន្ថែមទៀត ដើម្បីរៀបចំកម្មវិធី និងរបស់របរផ្សព្វផ្សាយដល់សមិទ្ធករ សិស្សនិស្សិត និងមហាជន ក៏ដូចជាទំនុកបម្រុងដល់ក្រុមការងារមហោស្រព ដើម្បីឱ្យសក្តិសមនឹងទំនុកចិត្តទស្សនិជនផង និងភាគីពាក់ព័ន្ធផ្សេងៗផង។

ប្រសិន​បើ​លោក​អ្នកចង់ចូលរួមជាមួយសមិទ្ធករផ្សេងៗទៀត នៅរាជធានី​ភ្នំពេញ ក៏ដូចជាផ្សារភ្ជាប់រឿងរបស់លោកអ្នក ជាមួយទស្សនិកជនឱ្យបានច្រើន ផ្ញើរឿងខ្លីរបស់អ្នកមកមហោស្រពឥឡូវមក តាម https://filmfreeway.com/CSFF ឬ http://csff.co/submission/៕

សម្រាប់បច្ចុប្បន្នភាពបន្ថែម សូមចូលមើលទំព័រហ្វេសប៊ុក ឬគេហទំព័ររបស់យើងខ្ញុំ៖

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទង៖

កញ្ញា វ៉ន លីអ៊រ

ទទួលបន្ទុកផ្នែកផ្សព្វផ្សាយ និងរចនា

លេខដៃ: +855 69 450 410

អុីមែល: com@csff.co



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម