តំបន់អង្គរទាក់ទាញទេសចរជិត ៣ លាននាក់ ត្រឹមរយ:ពេល ៧ ខែឆ្នាំ ២០២៣

តាមរយៈមន្ទីរទេសចរណ៍ខេត្តសៀមរាប មន្ដ្រីជំនាញផ្នែកទេសចរណ៍ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្នុងរយ:ពេល ៧ ខែឆ្នាំ ២០២៣ នេះ លំហូរភ្ញៀវទេសចរសរុប ពោលទាំង​ទេសចរជាតិ និងអន្តជាតិ មានចំនួន ២ ៦៤៣ ០០០ នាក់ ដោយចំនួននេះមានការកើនឡើងខ្លាំង បើប្រៀបធៀបនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំ​មុន។

កាលពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៣ ម្សិលមិញ លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ វប្បធម៌អង្គរ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្នុងចំណោមភ្ញៀវ​ទសចរជាតិ និងអន្ដរជាតិជាង ២ លាននាក់នោះ ក្នុងនោះទេសចរជាតិមាន ២ ២០៣ ៦៩៦ នាក់ និងភ្ញៀវទេសចរអន្ដរជាតិទិញសំបុត្រចូលទស្សនាអង្គរ មាន ៤៣៩ ៣៦៥ នាក់​។

ពាក់ព័ន្ធនឹងចំនួនភ្ញៀវទេសចរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ វប្បធម៌អង្គរ នៃអាជ្ញាធរជាតិអប្សរា រូបនោះ​សង្ឃឹមថា នឹងមានការកើនឡើងនៅក្នុងខែកញ្ញា រហូតដល់ចុងខែធ្នូ។ អត្រាភ្ញៀវទេសចរអន្ដរជាតិមានសន្ទុះកើនឡើងខ្លាំង បើប្រៀបធៀបទៅនឹងរយៈពេល ៧ ខែ នៃឆ្នាំ ២០២២ កម្ពុជាទទួលបានភ្ញៀវអន្តជាតិតែ ៨ ម៉ឺននាក់ប៉ុណ្ណោះ តែសម្រាប់ ឆ្នាំ ២០២៣ កម្ពុជាទទួលបាន រហូតជិតទៅដល់ ៤៤ ម៉ឺននាក់ កើនឡើងប្រហែលជាង ៤០០ ភាគរយ។

គួរជម្រាបថា ចាប់ពីខែកញ្ញាឆ្នាំ ២០២៣ ខាងមុខនេះ កម្ពុជារំពឹងទទួលបានភ្ញៀវទេសចរអន្តជាតិកើនឡើង ជាបន្តបន្ទាប់ខណ:ដែលរាជរដ្ឋាភិបាល នឹងបើកឱ្យដំណើរការព្រលានយន្ដហោះអន្ដរជាតិសៀមរាបអង្គរនៅពាក់កណ្ដាលខែតុលាខាងមុខ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កូនខ្មែរកាត់រុស្ស៊ី ឌៀប សុហ្វៀរ៉ា សិល្បករស្រករក្រោយ កំពុងត្រូវប៉ាន់ការងារសិល្បៈ

ប្រិយមិត្តអ្នកនិយមតាមដានរឿងរ៉ាវសិល្បៈពិតជាបានស្គាល់ កូនខ្មែរកាត់រុស្ស៊ី យុវតី ឌៀប សុហ្វៀរ៉ា ដែលនាងជាសិល្បករ​ស្រករក្រោយម្នាក់ កំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង​ក្រោយឈ្នះ

មកស្គាល់បុរសនៅពីក្រោយ ការបង្កើតតុក្កតាចម្លែក Labubu ដែលកំពុងពេញនិយម

ប្រិយមិត្ដជាច្រើនប្រហែលជាបានឃើញតុក្កតាបិសាចចម្លែកមួយប្រភេទ ដែលកំពុងពេញនិយមលើបណ្ដាញសង្គមមានឈ្មោះថា Labubu។ Labubu ជាតួអង្គតុក្កតាមួយ​បង្កើត​ឡើងដោយ

សិក្ខាសាលាផលិតវីដេអូកុមារលើកទី១ របស់ SEAVFC ២០២៤ បញ្ចប់ដោយក្ដីរីករាយពីឪពុកម្ដាយ

កាលពីថ្ងៃទី១៦ ខែមិថុនាកន្លងទៅនេះ «មហោស្រពភាពយន្តវីដេអូសម្រាប់កុមារអាស៊ីអាគ្នយ៍» (Southeast Asia Video Festival for Children - SEAVFC) បានរៀបចំ

សន្ទុះគាំទ្រខ្លាំង! ភាពយន្តខ្មែររឿង «​បណ្ដាសានាងរាត្រី» រកចំណូលបានច្រើនបំផុតនៅតៃវ៉ាន់

សន្ទុះ​នៃ​ការ​គាំទ្រ​​ភាពយន្ត​ខ្មែរ​រឿង​ «​​បណ្ដាសា​នាង​រាត្រី​» បាន​បំបែក​កំណត់​ត្រា​ប្រវត្តិសាស្ត្រ​ក្នុង​ប្រទេស​តៃវ៉ាន់ ​​ក្លាយជាភាពយន្តដែល​រក​ចំណូល​បាន​ច្រើន​បំផុត​ពី​ការ​លក់​សំបុត្រ​ចូល​

Stray Kids ត្រៀមវាយលុកតារាងតន្ត្រីកូរ៉េ និងពិភពលោកជាមួយអាល់ប៊ុមទី៩

កាលពីថ្ងៃ១៩ ខែមិថុនា ផលិតកម្ម JYP Entertainment បានប្រកាសឱ្យដឹងថា អាល់ប៊ុមទី៩ របស់ក្រុម Stray Kids មានចំណងជើងថា "ATE" ដោយនឹងបង្ហាញពីថាមពលរីករាយរបស់

សុភាពនារីមាន ៣ ចំណុចនេះ អាចដាក់ពាក្យចូលប្រកួតកម្មវិធី Miss Cambodia 2024 បានហើយ!

ស្របពេលដែលកម្មវិធីប្រកួត Miss Cambodia 2024 នៅបន្តបើកទទួលពាក្យជ្រើសរើសបេក្ខនារី រហូតដល់ចុងខែកក្កដា ឆ្នាំ ២០២៤ សំណាង អេលីណា Miss International Cambodia

ទម្លាយគម្រោងបន្តរបស់សមាជិក BLACKPINK ក្រោយរកទ្រនំបានរៀងៗខ្លួន

បន្ទាប់ពីចែកផ្លូវគ្នាដើម្បីផ្ដោតលើការងារទោលរៀងៗខ្លួនជាង១ឆ្នាំ នៅពេលនេះមានសេចក្ដីរាយការណ៍ថាសមាជិកទាំង ៤ របស់ក្រុម BLACKPINK មានគម្រោងជួបជុំគ្នាម្តងទៀតសម្រាប់

គូស្នេហ៍ យ៉ាងគួ សៀវឡុងនី កំពុងត្រូវសង្ស័យដើរដល់ផ្លូវបញ្ចប់ ក្រោយរៀបការ ៨ ឆ្នាំ

កាលពីឆ្នាំ ២០១៤ រឿងភាគល្បី The Romance Of The Condor Heroes បានធ្វើឲ្យតារាសម្ដែងប្រុសចិន Chen Xiao និងតារាស្រី Michelle Chen ដែលជាតួឯក បានលង់ស្រឡាញ់គ្នា និងចាប់ដៃគ្នាចូលរោងមង្គលសាងគ្រួសារយ៉ាងមានសុភមង្គល។

បាត់មួយរយៈ ពេលនេះ Kara ប្រកាសត្រលប់មកឆាកតន្ត្រីវិញនៅខែក្រោយ

ក្រុមចម្រៀងស្រីខេប៉ុបជំនាន់ទី២ដ៏ល្បីល្បាញ Kara បានប្រកាសត្រលប់មកឆាកតន្ត្រីវិញក្នុងខែកក្កដា ដែលជាការ Comeback លើកដំបូងក្នុងរយៈពេលមួយឆ្នាំ និងប្រាំបីខែ

Fan Page ទទូចឱ្យ ឈុំ ចាន់ដារ៉ា ចូលប្រកួត Miss Cambodia 2024 ក្រោយខកឱកាសទៅប្រកួតនៅប៉ូឡូញ

បវរកញ្ញារូបស្រស់ ឈុំ ចាន់ដារ៉ា បានខកខានឱកាសតំណាងកម្ពុជាទៅប្រកួតកម្មវិធី Miss Supranational 2024 នៅប្រទេសប៉ូឡូញ បាត់ទៅហើយ ធ្វើឱ្យហ្វេនៗ និងអ្នកនិយមគាំទ្រ