Cute Cute គួរឱ្យស្រឡាញ់! Wonyoung សមាជិក IVE ចែករំលែកគន្លឹះថែរក្សាសម្រស់ឱ្យស្អាត

Wonyoung ជាសមាជិក IVE ក្រុមតារាចម្រៀងស្រីខេប៉ុបជំនាន់ទី ៤ កំពុងទទួលបានប្រជាប្រិយភាព និងភាពល្បីល្បាញយ៉ាងខ្លាំងពីក្រុមអ្នកគាំទ្រទាំងក្នុង ក៏ដូចជាក្រៅប្រទេស។​ បន្ទាប់ពីបទចម្រៀងទាក់ទាញ សមត្ថភាពខ្លាំងពូកែហើយ សម្រស់ដ៏ស្រស់សោភារបស់នាងក៏ជាគន្លឹះមួយដើម្បីចាប់យកចំណាប់អារម្មណ៍អ្នកគាំទ្រផងដែរ។

​ក្រៅពីជាតារាចម្រៀងហើយ នាងក៏ជា BA របស់ម៉ាកផលិតផលល្បីជាច្រើនផងដែរដូចជា MIU MIU, Chaumet និង Inisfree ជាដើម។  ថ្វីត្បិតនៅវ័យក្មេង និងមានកាលវិភាគមមាញឹកពិតមែនក៏តារាស្រីវ័យ ១៩ ឆ្នាំរូបនេះជាមនុស្សដែលស្រឡាញ់សម្រស់ខ្លាំងណាស់។ ជាក់ស្ដែងនាងក៏បានចែករំលែកនូវគន្លឹះខ្លះៗដើម្បីថែរក្សាសម្រស់ឱ្យមានភាពស្រស់ស្អាតដូចខាងក្រោម៖

១. សេរ៉ូមជារបស់សំណព្វចិត្ត

ជាធម្មតាយើងតែងតែប្រើប្រាស់សេរ៉ូមក្រោយពេលជូត toner នៅពេលថ្ងៃ និងពេលយប់។ មិនខុសគ្នានោះទេ បើទោះជារវល់ខ្លាំងពេញមួយថ្ងៃបែបណា Wonyoung នៅតែផ្ដោតលើការលាបសេរ៉ូមឱ្យបានទៀងទាត់ជារៀងរាល់ថ្ងៃ។

នៅក្នុងវីដេអូបទសម្ភាសជាមួយ Allure Korea ថ្មីៗនេះ តារាស្រីវ័យក្មេងរូបនេះបាននិយាយថានាងព្យាយាមលាបសេរ៉ូមរាល់ពេលណាដែលនាងគិតថាអាច និងសក្ដិសម។ នាងជឿជាក់ថាវាពិតជាសំខាន់ខ្លាំងណាស់ក្នុងការរក្សាសំណើមលើផ្ទៃមុខព្រោះវានឹងជួយធ្វើឱ្យស្បែកមានតុល្យភាព និងភ្លឺរលោង។

២. ចូលចិត្តប្រើប្រភេទឡេការពារកម្ដៅថ្ងៃ tone-up

មនុស្សជាច្រើន ជាពិសេសអ្នកនៅជុំវិញខ្លួនរបស់ Wonyoung សុទ្ធតែដឹងហើយថានាងជាមនុស្សម្នាក់ដែលទុករឿងសម្រស់ជារឿងសំខាន់ខ្លាំងមែនទែន។ ដូច្នេះវាមិនចម្លែកនោះទេដោយនាងតែងតែជ្រើសរើសឡេការពារកម្ដៅថ្ងៃដែលមានសារធាតុផ្សំធ្វើឱ្យស្បែកមើលទៅរលោង និងភ្លឺថ្លា។

ស្របពេលនេះ តារាស្រីរូបនេះនឹងមិនចេញពីផ្ទះប្រសិនបើមិនបានលាបឡេការពារកម្ដៅថ្ងៃ ជាពិសេសជាប្រភេទឡេការពារកម្ដៅដែលអាចជួយបិតបាំងស្នាម និងធ្វើឱ្យមុខដោយមិនចាំបាច់ប្រើប្រាស់របស់ជំនួយ។

៣. ញ៉ាំទឹកសណ្ដែក និងទឹកដោះគោអាល់ម៉ុន

នៅក្នុងវីដេអូសម្ភាសជាមួយទស្សនាវដ្ដី W Magazine Korea តារស្រីរូបនេះបានចែករំលែកពីមូលហេតុដែលនាងចូលចិត្តញ៉ាំទឹកដោះគោអាល់ម៉ុន និងទឹកសណ្ដែកខ្លាំង។ នាងបាននិយាយថាស្បែកគឺជាកន្លែងដែលងាយបង្ហាញពីប្រតិកម្មនៃការជ្រើសរើសរបបអាហារ។ ជាឧទាហរណ៍នៅពេលស្បែកយើងឡើងស្នាមអុជខ្មៅ ឬរលាក នោះអាចនឹងបណ្ដាលមកពីការទទួលទានអាហារមានជាតិផ្អែម និងអាហារកែច្នៃច្រើន។

នាងក៏បានបន្ថែមថាប្រសិនបើយើងអាចផ្លាស់ប្ដូរពីការកាហ្វេរាល់ថ្ងៃមកញ៉ាំទឹកសណ្ដែក ឬទឹកដោះគោអាល់ម៉ុនវិញដោយសារទឹកសណ្ដែកអាចជួយឱ្យស្បែកក្មេងជាងវ័យ និងភ្លឺរលោង ។ ខណៈពេលទឹកដោះគោអាល់ម៉ុនសម្បូរទៅដោយសារធាតុចិញ្ចឹមច្រើន សារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន E ដែលជួយប្រឆាំងរ៉ាឌីកាល់សេរី ការពារស្នាមអុជខ្មៅ និងការបំផ្លាញពីពន្លឺព្រះអាទិត្យ។ ម្យ៉ាងវាក៏មិនធ្វើឱ្យឡើងគីឡូដែរ។

៤. វីតាមីនត្រូវមានជាប់ខ្លួនជានិច្ច

ក្នុងវីដេអូសម្ភាសជាមួយ W Magazine Korea ដដែលនាងបានបង្ហាញពីរបស់ដែលនាងតែងតែដាក់តាមខ្លួនប្រចាំថ្ងៃផងដែរ។ ស្របពេលនោះ Wonyoung ក៏បានបង្ហាញនូវដបថ្នាំវីតាមីន ហើយនាងចាត់ទុកវាគឺជារបស់ដែលសំខាន់ខ្លាំងដូចទឹកសណ្ដែកដែរ។

សម្រាប់តារាដូចជានាង ការញ៉ាំវីតាមីននឹងជួយឱ្យមានថាមពលជាងមុន និងស្រស់ស្រាយពេញមួយថ្ងៃ។ នាងក៏បន្ថែមទៀតថានាងនឹងមិនអាចធ្វើអ្វីកើតឡើយ ប្រសិនបើមិនបានញ៉ាំវីតាមីន។

៥. ញ៉ាំគ្រាប់រីករាយជាអាហារសម្រន់

អាហារសម្រន់ដែលអាចធ្វើឱ្យនាងញញឹមបានគឺគ្រាប់រីករាយ។ មិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ វាថែមទាំងសម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយប្រឆាំងភាពចាស់  និងពង្រឹងសុខភាពស្បែកផងដែរ។ លើសពីនេះ គ្រាប់រីករាយក៏មានផ្ទុកនូវច្រើនបាយអូទីនច្រើនគួរសមដែលពិតមានគុណសម្បត្តិខ្លាំងចំពោះសុខភាពសរសៃសក់ទៀតផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម