មកអស់ហើយទាំង BTS, Blackpink, Twice និង aespa! ប្រជុំជើងខ្លាំងខេប៉ុបត្រៀមវិលត្រលប់នៅឆមាសទីពីរឆ្នាំ 2025

ឆមាសទីពីរនៃឆ្នាំ 2025 នឹងជារដូវកាលក្ដៅគគុកម្ដងទៀតសម្រាប់វិស័យ K-pop ខណៈដែលសិល្បករជួរមុខពីទីភ្នាក់ងារធំៗទាំងបួនគឺ SM, JYP, YG និង HYBE សុទ្ធតែកំពុងត្រៀមខ្លួនវិលត្រលប់មកឆាកតន្ត្រីវិញ។ នាំមុខគេក្នុងបញ្ជីគឺ aespa, Twice, Blackpink និង BTS ខណៈការវិលត្រលប់ជុំគ្នារបស់ក្រុម BTS បន្ទាប់ពីការបំពេញកាតព្វកិច្ចយោធាត្រូវបានគេរំពឹងខ្ពស់ថានឹងធ្វើឱ្យទីផ្សារ K-pop កម្រើកខ្លាំងម្ដងទៀត។

ក្នុងចំណោមតារាល្បីៗខាងលើ​ Aespa ក្រុម​ចម្រៀង​ស្រី​ល្បី​របស់ SM Entertainment នឹងធ្វើការវិលត្រលប់មុនគេ។ បន្ទាប់ពីបានជាប់ចំណាត់ថ្នាក់កំពូលកាលពីឆ្នាំមុនជាមួយបទល្បីៗជាច្រើនដូចជា “Armageddon” , “Supernova” និង “Whiplash”, aespa គ្រោងនឹងចេញបទចម្រៀងថ្មីនៅក្នុងខែមិថុនានេះហើយ។

ភាពជោគជ័យរបស់ aespa ក៏ត្រូវបានបង្ហាញឱ្យឃើញផងដែរតាមរយៈការលក់អាល់ប៊ុម ដោយអាចលក់ដាច់ខ្ទង់លានៗចំនួន ៥ អាល់ប៊ុមជាប់គ្នា។ អ្នកវិភាគផ្នែកតន្ត្រីរបស់កូរ៉េលោក Lim Hee-yun បាននិយាយថា៖ “ការប្រគំតន្ត្រីនាពេលថ្មីៗនេះរបស់ aespa មានឈ្មោះថា “Synk: Parallel Line” ដែលចាប់ផ្ដើមនៅទីក្រុងសេអ៊ូលកាលពីខែមីនាឆ្នាំមុន បានបង្ហាញនូវឥទ្ធិពលរបស់ពួកគេម្ដងទៀតដោយអាចលក់សំបុត្រដាច់អស់ៗនៅសហរដ្ឋអាមេរិក និងអឺរ៉ុប”។

ងាកទៅមើលខាង YG វិញ ព័ត៌មាននៃការត្រលប់មកវិញជុំគ្នារបស់ Blackpink បានធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុននេះឡើងដល់កម្រិតខ្ពស់រយៈពេល 52 សប្តាហ៍ ដោយគិតត្រឹមថ្ងៃច័ន្ទសប្ដាហ៍នេះមានតម្លៃ 63 ដុល្លារក្នុងមួយហ៊ុន។ ស្ថាបនិក និងជាផលិតករ YG លោក Yang Hyun-suk បានទម្លាយពីបទចម្រៀងថ្មីដែលត្រៀមចេញសម្រាប់ Blackpink ហើយបានប្រកាសថាពួកគេនេះនឹងបង្ហាញការសម្តែងថ្មីៗក្នុងដំណើរប្រគំតន្ត្រីទេសចរណ៍ពិភពលោក “Deadline” ដែលចាប់ផ្តើមនៅថ្ងៃទី 5 និង 6 ខែកក្កដា។ ទន្ទឹមនោះ YG បានបង្កើតក្រុមការងារពិសេសមួយ ដើម្បីត្រួតពិនិត្យការត្រឡប់មកវិញរបស់ Blackpink តែម្ដង។

អាល់ប៊ុមពេញចុងក្រោយរបស់ក្រុម “Born Pink” ត្រូវបានចេញផ្សាយនៅក្នុងខែកញ្ញា ឆ្នាំ 2022។ ទោះបីជាសកម្មភាពក្រុមត្រូវបានផ្អាកជាង 2 ឆ្នាំក៏ដោយ ប៉ុន្តែសមាជិក Jennie, Rosé និង Lisa នៅតែស្ថិតក្នុងការចាប់អារម្មណ៍ខ្ពស់សម្រាប់សកម្មភាពទោល ដែលពង្រឹងការទាក់ទាញជាសកលសម្រាប់ក្រុមរបស់ពួកគេទាំងមូល។

បន្ទាប់ពី Blackpink ក្រុមនារី Twice របស់ JYP Entertainment នឹងចេញអាល់ប៊ុមពេញទី 4 របស់ខ្លួនមានចំណងជើងថា “This is For” នៅថ្ងៃទី 11 ខែកក្កដា ដែលជាស្នាដៃចម្រៀងថ្មីដំបូងរបស់ពួកគេក្នុងរយៈពេលកន្លះឆ្នាំចុងក្រោយ បន្ទាប់ចេញអាល់ប៊ុម EP មួយកាលពីខែមករា និងជិត 3 ឆ្នាំ 8 ខែបើគិតចាប់តាំងពីអាល់ប៊ុមពេញចុងក្រោយរបស់ពួកគេ “Formula of Love: O+T=〈3” បានចេញក្នុងខែវិច្ឆិកា ឆ្នាំ 2021។

ថ្មីៗ​នេះ Twice បាន​បង្ហាញ​ខ្លួន​ក្នុង​នាម​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​ការ​ប្រគំ​តន្ត្រីរបស់ក្រុមចម្រៀងអង់គ្លេស Coldplay នៅទីក្រុងសេអ៊ូលដែល​មានអ្នកទស្សនា​ប្រហែលបីសែននាក់។ ជាមួយសន្ទុះគាំទ្រឥតឈប់ឈរ ពួកគេក៏គ្រោងនឹងឡើងសម្ដែងក្នុងនាមជាសិល្បករសំខាន់ក្នុងកម្មវិធីមហោស្រពតន្ត្រី Lollapalooza នៅទីក្រុង Chicago សហរដ្ឋអាមេរិកនៅថ្ងៃទី 2 ខែសីហាខាងមុខផងដែរ។ ខណៈខួបគម្រប់ 10 ឆ្នាំរបស់ក្រុមខិតជិតមកដល់ សមាជិកទាំងអស់ក៏មានគម្រោងរៀបចំព្រឹត្តិការណ៍សម្រាប់អ្នកគាំទ្រ និងការប្រគំតន្ត្រីទេសចរណ៍បន្ថែមនៅចុងឆ្នាំនេះផងដែរ។

និយាយពីខាង HYBE វិញ សមាជិកទាំងអស់របស់ BTS នឹងបានបញ្ចប់កាតព្វកិច្ចយោធាគ្រប់គ្នាក្នុងខែនេះ។ បន្ទាប់ពី Jin និង J-Hope ត្រូវ​បាន​រំសាយពីជួរទ័ពកាលពី​​ខែ​មិថុនា និង​តុលា​ឆ្នាំ​មុន​ នៅឆ្នាំនេះ RM និង V នឹងត្រូវរំសាយនៅថ្ងៃទី 10 ខែមិថុនា បន្ទាប់មក Jimin និង Jungkook នៅថ្ងៃទី 11 ខែមិថុនា។ ចំណែក Suga ដែលបច្ចុប្បន្នកំពុងបម្រើការជាភ្នាក់ងារសេវាកម្មសង្គម ក៏គ្រោងនឹងរំសាយចេញនៅថ្ងៃទី 21 ខែមិថុនាដែរ។ ខួបគម្រប់ 12 ឆ្នាំរបស់ពួកគេនៅថ្ងៃទី 13 ខែមិថុនា ទំនងជានឹងឱកាសដ៏សំខាន់មួយដែលអ្នកគាំទ្រអាចនឹងឃើញការត្រលប់ជុំគ្នាវិញរបស់សមាជិកទាំង 7។

លោក Choi Kwang-ho អគ្គលេខាធិការនៃសមាគមមាតិកាតន្ត្រីកូរ៉េបានព្យាករថាការលក់អាល់ប៊ុមខេប៉ុបជារួមអាចនឹងធ្លាក់ចុះ 10 ភាគរយសម្រាប់ឆ្នាំនេះ ប៉ុន្តែបើមានការវិលត្រលប់មកវិញរបស់ BTS នោះនឹងអាចជួយធ្វើឱ្យទីផ្សារអាល់ប៊ុមស៊ីឌីរបស់កូរ៉េមានសន្ទុះរស់រវើកខ្លាំងឡើងវិញ។ យោងតាមតារាង Circle Chart ការលក់អាល់ប៊ុមបានធ្លាក់ចុះប្រហែល 40 ភាគរយក្នុងខែមករា ឆ្នាំ 2025 បើធៀបនឹងរយៈពេលដូចគ្នានៅមួយឆ្នាំមុន។ យ៉ាងណាមិញ ការវិលត្រលប់មកវិញរបស់ក្រុមចម្រៀងនារី IVE ក្នុងខែកុម្ភៈ និងការផ្សព្វផ្សាយទោលរបស់ Jennie នៅក្នុងខែមីនាបានស្ដារស្ថានភាពវិញ ដោយនាំមកនូវការលក់ប្រចាំត្រីមាសដំបូងបានស្មើនឹងឆ្នាំមុន ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *