ផលិតកម្មចេញបកស្រាយក្រោយធ្លាយតម្លៃខ្លួនខុសគ្នាដូចមេឃដីរវាង Ariana Grande និង Cynthia Erivo ក្នុងការសម្ដែងរឿង “Wicked”

ផលិតកម្ម Universal Pictures បានចេញបកស្រាយចំពោះព័ត៌មានពាក់ព័ន្ធតម្លៃខ្លួនរបស់តួឯកស្រីភាពយន្ត “Wicked” ទាំងពីររូបគឺ Ariana Grande និង Cynthia Erivo បន្ទាប់ពីមានពាក្យចចាមអារ៉ាមថាពួកគេទទួលបានប្រាក់ឈ្នួលខុសគ្នាខ្លាំង។

ពាក្យចចាមអារ៉ាមអំពីតម្លៃខ្លួនខុសគ្នារវាងតារាទាំងពីរបានក្លាយជាប្រធានបទក្ដៅក្នុងចំណោមអ្នកលេងអ៊ីនធឺណិតលើ Reddit ដោយមានម្ចាស់គណនីមួយបានបង្ហោះថា Ariana Grande បានទទួលប្រាក់សរុបចំនួន ១៥ លានដុល្លារសម្រាប់ការសម្ដែងជាតួអង្គ Glinda ប៉ុន្តែតារាសម្តែង Cynthia Erivo ដែលដើរតួជា Elphaba ទទួលបានត្រឹមតែ ១ លានដុល្លារប៉ុណ្ណោះ ស្របពេលដែលការសម្ដែងល្ខោនតន្ត្រីរឿងនេះអាចរកចំណូលបាន ៥ ពាន់លានដុល្លារ ហើយខ្សែភាពយន្ត “Wicked” ទាំងពីរភាគបានចំណាយថវិកាសរុប ៣២០ លានដុល្លារ ដើម្បីផលិតដោយមិនរាប់បញ្ចូលការចំណាយលើការធ្វើទីផ្សារ។

ជាការឆ្លើយតប Universal Pictures បានបដិសេធថាពាក្យចចាមអារ៉ាមនេះមិនមែនជាការពិតទេ។ ស្ទូឌីយោផលិតកុនដ៏ល្បីមួយនេះបានប្រាប់សារព័ត៌មាន Deadline ថា៖ “ព័ត៌មានអំពីភាពខុសគ្នារវាងថ្លៃឈ្នួលរបស់ Cynthia និង Ariana គឺមិនពិតទេ ហើយជាការបង្កើតឡើងដោយអ្នកនៅលើអ៊ីនធឺណិតប៉ុណ្ណោះ។ តាមពិត តារា​ស្រី​ទាំង​ពីរ​រូប​ទទួល​បាន​ប្រាក់​ឈ្នួល​ស្មើ​គ្នា​សម្រាប់​ការងារ​របស់​ពួក​គេ​ក្នុង​រឿង Wicked”។

សារព័ត៌មាន Deadline ក៏បានទាក់ទងទៅប្រភពផ្សេងៗដែលពាក់ព័ន្ធនឹងគម្រោងភាពយន្ត “Wicked” ដែរ ហើយក៏ទទួលបានចម្លើយដូចគ្នានឹងអ្វីដែល Universal Pictures បានបង្ហាញ បើទោះជាមិនមានការបញ្ជាក់តួលេខជាក់លាក់ថាអ្នកទាំងពីរទទួលបានតម្លៃខ្លួនប៉ុន្មានក៏ដោយ។

គួរបញ្ជាក់ថា បន្ទាប់ពីត្រូវបានចាក់បញ្ចាំង ភាពយន្ត “Wicked” បានក្លាយខ្សែភាពយន្តថតតាមលំនាំល្ខោនតន្ត្រី Broadway ដែលរកចំណូលបានខ្ពស់បំផុត​ក្នុងប្រវត្តិសាស្ត្រ ដោយគិតត្រឹមថ្ងៃទី ២៦ ខែវិច្ឆិកា Wicked អាចរកចំណូលបានប្រហែល ១៨០ លានដុល្លារពីទូទាំងពិភពលោក និងត្រូវបានគេប៉ាន់ប្រមាណថាអាចរកចំណូលបាន ៩០ លានដុល្លារទៀតក្នុងកំលុងថ្ងៃឈប់សម្រាកបុណ្យ Thankgivings នៅចុងសប្ដាហ៍នេះ។ វគ្គទី២ នៃភាពយន្តនេះគ្រោងនឹងចេញបញ្ចាំងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

តួឯកស្រីទាំង ២ និងអ្នកដឹកនាំរឿង Jon M. Chu


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *