Sad គ្រប់បទ! ៨ បទពី ពេជ្រ សូលីកា មានអ្នកចូលស្ដាប់ច្រើនបំផុតនៅលើយូធូប

បើ​និយាយ​ពី​តារា​ចម្រៀង​ស្រី​ដែល​កំពុង​មាន​ឈ្មោះ​បោះ​សំឡេង​ឆក់​បាន​ប្រជាប្រិយភាព​ក្នុង​បេះដូង​អ្នក​គាំទ្រ​ ជា​ពិសេស​យុវវ័យ​ទៀត​នោះ​គ្រប់​គ្នា​ប្រហែល​ជា​បាន​ស្គាល់​​តារា​ចម្រៀង​សំឡេង​ពីរោះ​រណ្ដំ​ចិត្ត​អ្នក​នាង​ ពេជ្រ​ សូលីកា​។​

បច្ចុប្បន្ន​តារា​ស្រី​​រូប​នេះ​កំពុង​ឆក់​បាន​ប្រជាប្រិយភាព​​ខ្លាំង​តាម​រយៈ​បទ​ចម្រៀង​បែប​មនោសញ្ចេតនា​ស្នេហា​បែក​បាក់​​​។ ​ដោយ​ឡែក​ បទ​ចម្រៀង​ទាំង​អស់​នោះ​ដែរ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ក្រាស់​ក្រែល​ និង​ផុលផុស​ទាំង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសបុក ​និង​យូធូប​ឆាណែល ​Official របស់​អ្នក​នាង​។​ ឥឡូវមក​ស្គាល់​បទ​ចម្រៀងទាំង​ ៨ ​បទ​របស់​អ្នក​នាង​ ពេជ្យ​ សូលីកា​ ដែល​មាន​ចំនួន​អ្នក​ចូល​ស្ដាប់​ច្រើន​បំផុត​ ពោលគឺមិនក្រោម ១០លាន view ឡើយក្នុងមួយបទ។​

៨. បទ ​​«​លាក់​បាំង​» ជា​បទ​ចម្រៀង​ច្រៀង​រួម​គ្នា​ ft នី​កូ​ មាន​ចំនួន​អ្នក​ចូល​ទស្សនា​ដល់​ទៅ 12,663,125 ដង​នៅលើយូធូប។​

៧. ​បទ ​​«​ហេតុអ្វី​យើង​បែក​គ្នា​»​ មាន​ចំនួន​អ្នក​ចូល​ស្ដាប់​ដល់​ទៅ​ 13,780,257 ដង​ខណៈ​បទ​ចម្រៀង​មួយ​នេះ​បាន​ចេញ​ជា​ផ្លូវ​ការ​កាល​ពី​ ២​ ឆ្នាំ​មុន​។

៦. បទ​ «​ឬ​គិត​ថា​រូប​អូន​មិន​ចេះ​យំ​»​ ​ទើបត្រូវបង្ហោះម្ដងទៀត​ក្នុង​ឆ្នាំ​២០២២​ ​តែមាន​ចំនួន​អ្នក​ចូល​ស្ដាប់​ដល់​ទៅ 14,106,368 ដង​នៅ​លើ​យូធូប។

៥. បទ​ «​សិប្បនិម្មិត​» ​បទ​ចម្រៀង​បែប​មនោសញ្ចេតនា​ច្រៀង​រួម​គ្នា​ជាមួយ​តារា​ចម្រៀង ​Original Song ស៊ូ លី​ផេង​ ក៏​ទទួល​បាន​ការ​គាំទ្រ​មិន​តិច​ដែរ​ ខណៈ​ចំនួន​អ្នក​ចូល​ទស្សនា​ដល់​ទៅ 14,559,721 នៅ​លើ​ឆាណែល​យូធូប​។

៤. បទ ​«គេ​ជា​VIP» ​ជាបទ​ចម្រៀង​ទោល​ដែល​ចេញ​កាល​ពី ​៣​ឆ្នាំ​មុន​មាន​អ្នក​ចូល​ស្ដាប់​ដល់​ទៅ 16,652,912 ដងនៅ​លើ​យូធូប។

៣. បទ ​«​លេង​សើច​ផ្លូវ​អារម្មណ៍​» ជា​បទ​ចម្រៀង​ទោល​របស់ ​ពេជ្រ សូលីកា​ ដែល​មាន​អ្នក​ចុច​ចូល​ស្ដាប់​ដល់​ទៅ​​ 18,517,097 ដង​លើ​យូធូប។

២. បទ ​«​យើង​ជា​សង្សារ​គ្នា​មែន​ទេ​»​​ ចេញ​កាល​ពី​ ៥​ឆ្នាំ​មុន​មាន​អ្នក​ចុច​ចូល​ស្ដាប់​ចំនួន 25,913,348 ដង​លើ​យូធូប។

១.​បទ ​«​តាម​ដាន​»​ ជា​បទ​ចម្រៀង​ដែល​មាន​ចំនួន​អ្នក​ចុច​ចូល​ស្ដាប់​ច្រើន​ជាង​គេដល់ទៅ​ 48,840,085 ដង​នៅ​លើ​យូធូប។

ក្រៅ​ពី​បទ​ចម្រៀង​ On Trend ទាំង​នេះ​​ក៏​នៅ​មាន​បទ​ចម្រៀង​ល្បី​ៗ និង​ពីរោះ​ ​ថ្មី​ៗ​​ជា​ច្រើន​ទៀត​របស់​អ្នក​នាង​ដែល​មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​ហ្វេន​ៗ​​ដូច​ជា​បទ ​«​ស្នាម​បេះដូង​» បទ ​«​ឈឺ​នៅ​ត្រង់​នេះ​» បទ ​«​គ្មាន​ឱកាស​» បទ ​«​ថែ​ការ​ចង​ចាំ​»​ ​និង បទ ​«​ស្នេហ៍​ដែល​អូន​ចង់​បាន​»​ ជា​ដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *