ស្រ្តីដើម្បីស្ត្រី! គំនូរជីវចលល្អៗមើល ៧ រឿង ដែល Disney ផលិតឡើង ដោយបង្កប់នូវអត្ថន័យលើកកម្ពស់ភាពជាស្រ្តី

អស់ពេលជាច្រើនទសវត្សរ៍ រាប់ចាប់តាំងពីតួអង្គព្រះនាងទី១ របស់ Disney គឺ ព្រះនាងព្រិលស ផលិតកម្មមួយនេះតែងនិយមនិទានសាច់រឿង ពីជីវិតរបស់ព្រះនាងដែលមានភាពស្រស់ស្អាត ទន់ភ្លន់​ តែបែរជាមានវាសនាអភ័ព្វ ទាមទារឱ្យព្រះនាងត្រូវតែជួបស្នេហ៍ពិត និងពឹងពាក់លើព្រះអង្គម្ចាស់ ទើបអាចមានជីវិតសុខសាន្តបាន។

តួអង្គ “ព្រះនាង” ក្នុងគំនូរជីវចលរបស់ Disney បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងជីវិតរបស់កុមារីនៅជុំវិញពិភពលោក ព្រោះក្រៅពីកម្សាន្ត ក្មេងស្រីៗជាច្រើនរូប បានចាត់ទុកតួអង្គព្រះនាងទាំងនោះជា “អាយដល” របស់ខ្លួន។

ជាការពិត Disney ផ្ទាល់ ក៏បានមើលឃើញពីបញ្ហាមួយនេះដូចគ្នាដែរ ដោយនៅជំនាន់ក្រោយៗមកនេះ ផលិតកម្មក៏បានព្យាយាមបំបែកដែនខណ្ឌ លើកទឹកចិត្តក្មេងស្រីឱ្យហ៊ានធ្វើអ្វីលើសពីសម្ពោធដែលសង្គម និងវប្បធម៌កំណត់ តាមរយៈសាច់រឿង និងតួអង្គព្រះនាងដែលមានភាពអស្ចារ្យជាងមុន។

ខាងក្រោមនេះ ជាគំនូរជីវចលក្នុងចក្រវាលព្រះនាងរបស់ Disney ទាំង ៧រឿង ដែលមានបង្កប់នូវគំនិតស្ត្រីនិយម ជះឥទ្ធិពលវិជ្ជមានដល់កុមារីទូទៅពិភពលោក៖

១. Aladdin (1992)

ទោះចំណងជើងរឿងជាឈ្មោះរបស់តួឯកប្រុស Aladdin ក៏ពិតមែន តែភាពលេចធ្លោរបស់ព្រះនាង Jasmine គឺជាអ្វីដែលមិនអាចប្រកែកបាន។ តាំងតែពីដើមរឿង ព្រះនាង Jasmine បានបង្ហាញខ្លួនក្នុងនាមជាស្រ្តីឯករាជ្យ និងមានឆន្ទៈរឹងមាំ មិនអនុញ្ញាតឱ្យនរណាម្នាក់គ្រប់គ្រងជីវិតរបស់ព្រះនាងឡើយ។ វត្តមានរបស់ខ្លា Rajah ដែលជាសត្វចិញ្ចឹម កាន់តែញ៉ាំងឱ្យទស្សនិកជនបានឃើញពីភាពរឹងមាំរបស់ព្រះនាងមួយកម្រិតទៀត។

ជាក់ស្ដែង នៅពេលមួយ​នៃសាច់រឿង ព្រះនាងបានពោលឡើងថា៖ “តើអ្នកយកភាពក្លាហានមកពីណា មកឈរកំណត់អនាគតរបស់ខ្ញុំ?”។ ប្រយោគនេះ បានបង្ហាញពីឧត្តមគតិពិតរបស់ព្រះនាង ដូចការតាំងចិត្តដែលមិនព្រមរៀបការតាមការចាប់បង្ខំ និងប្ដេជ្ញាចិត្តថា នឹងរៀបការជាមួយនឹងមនុស្សដែលខ្លួនស្រឡាញ់តែប៉ុណ្ណោះ។ 

២.​ Mulan (1998)

Mulan គឺជាតួអង្គក្នុងរឿងបុរាណ ដែលមានគំនិតទំនើប ហ៊ានដើរហួសពីបទដ្ឋានយេនឌ័រ​ដែលសង្គមសម័យនោះបានកំណត់។ បន្ថែមដោយសាច់រឿងដែលកើតឡើងនៅក្នុងសង្គមចិនបុរាណ និយមឱ្យតម្លៃទៅកាន់កូនប្រុសជាធំទៀតនោះ បរិបទនេះកាន់តែធ្វើឱ្យ Mulan ជាតួអង្គស្ត្រីដែលមានកម្លាំងខ្លាំង។

ជាក់ស្ដែង នៅពេលដែលប្រទេសតម្រូវឱ្យគ្រួសារនីមួយៗបញ្ជូនមនុស្សប្រុសដើម្បីចូលទៅហ្វឹកហាត់ក្នុងជួរកងទ័ព Mulan ដែលមានឪពុកចាស់ មិនត្រឹមតែមិនយល់ព្រមរៀបការដើម្បីដោះស្រាយបញ្ហា តែនាងបានសម្រេចដោយមានទំនុកចិត្តក្នុងការបន្លំខ្លួនធ្វើជាមនុស្សប្រុសឈ្មោះ Ping ជាតំណាងគ្រួសារទៅធ្វើជាកងទ័ព ជួយសង្គ្រោះឪពុក។

ក្នុងរូបភាពជាមនុស្សប្រុស តែមានសារជាតិដើមជាមនុស្សស្រី Mulan បានប្រើប្រាស់ភាពប៉ិនប្រសប់ ខួរក្បាល និងកម្លាំងរបស់ខ្លួន មិនឱ្យចាញ់បណ្ដានាយទាហានដទៃឡើយ ហើយថែមទាំងបានបង្ហាញទៀតថា រឿងខ្លះដែលមនុស្សប្រុសធ្វើបានល្អ មនុស្សស្រីអាចនឹងធ្វើបានប្រសើរជាង។

នៅគ្រាមួយដែល ឧត្តមសេនីយ Shang បានដឹងថា Ping គឺជាមនុស្សស្រី ហើយបម្រុងនឹងបោះបង់នាងចោល តួអង្គមួយនេះបាននិយាយទៅវិញថា៖ “អ្នកទុកចិត្ត Ping តែហេតុអ្វីមិនទុកចិត្ត Mulan?”។ ប្រយោគនេះដ្បិតខ្លីមែនពិត តែមានសមត្ថភាពអាចបញ្ជាក់ពីភាពមិនស្មើភាពគ្នារវាងបុរស និងស្ដ្រី ដែលបង្ហាញថា មនុស្សតែមួយសោះ តែហេតុអ្វីនៅពេលដែលស្ថិតក្នុងរូបភាពជាបុរស និងរូបភាពជាស្រ្តី តម្លៃបែរជាមិនស្មើគ្នាទៅវិញ?​

៣. The Princess And the Frog (2009)

សម្រាប់រឿង The Princess And The Frog វិញ Disney បានយកបេះដូងពីទស្សនិកជនទៅលើ ២រឿងផ្ទួនៗ មិនថា ការបង្ហាញពីតម្លៃរបស់ស្រ្តី និងការឱ្យតម្លៃទៅជនជាតិស្បែកខ្មៅ ក្នុងការបញ្ចូលតួអង្គ Tiana ដែលជាជនជាតិស្បែកខ្មៅទី១ ទៅក្នុងចក្រវាលព្រះនាងរបស់ខ្លួន។

សាច់រឿងបានផ្ដើមឡើង ដោយបង្ហាញពីតួអង្គ​ Tiana ក្នុងរូបភាពជាក្មេងស្រីម្នាក់ រស់នៅក្នុងសហគមន៍ក្រីក្រតូចមួយ ជាមួយនឹងក្ដីស្រម៉ៃក្នុងការបើកហាងអាហារផ្ទាល់ខ្លួននៅពេលអនាគត។ ដ្បិតមានជីវភាពខ្សត់ខ្សោយក៏ពិតមែន​ តែ Tiana មិនបានបណ្ដោយខ្លួនទៅតាមព្រេងវាសនា និងគ្មានគោលបំណងចង់ពឹងពាក់លើបុរសមួយរូបណាឡើយ ដោយនាងបានព្យាយាមធ្វើការចំនួន ២កន្លែង និងសន្សំប្រាក់មួយកាក់មួយសេន ដើម្បីធ្វើឱ្យក្ដីសុបិនរបស់ខ្លួនក្លាយជាការពិត ដោយស្នាដៃខ្លួនឯង។

៤. Brave (2012)

Brave គឺជាសាច់រឿងពីព្រះនាង ដែលគ្មានជាប់ពាក់ព័ន្ធនឹងមនោសញ្ចេតស្នេហាទាល់តែសោះ តែផ្ដោតសំខាន់ទៅលើតួអង្គព្រះនាង​ Merida ដែលជាស្រ្តីឯករាជ្យ និងពិសេសខុសគេដែល Disney មិនដែលមានកន្លងមក។

Merida គឺជាព្រះនាងវ័យក្មេងដែលមានឥទ្ធិពលម្នាក់ហ៊ានប្រឆាំងនឹងបទដ្ឋានយេនឌ័រ និងធ្វើអ្វីលើសពីក្រឹត្យក្រមដែលព្រះនាងត្រូវតែគោរពតាមកន្លងមក។ ជាក់ស្ដែង​ នាងចូលចិត្តបាញ់ធ្នូ ជិះសេះ និងធ្វើសកម្មភាពដទៃទៀតដែលមនុស្សស្រីជាទូទៅមិនដែលធ្វើ។

បន្ថែមពីនេះទៀត ការមិនចាប់អារម្មណ៍លើចំណងអាពាហ៍ពិពាហ៍ ជាមួយនឹងបេសកម្មជួយសង្គ្រោះនគររបស់ Merida នេះហើយ ដែលជាសារមួយអាចបញ្ជាក់បានថា ស្ត្រីនៅតែអាចខ្លាំង នៅតែអាចមានឥទ្ធិពល ដោយមិនចាំបាច់មានបុរសជាបង្អែក។

៥.​ Frozen (2013)

Frozen ជាភាពយន្តគំនូរជីវចលដែល Disney បានបង្កប់នូវភាពជាស្រ្តីនិយម យ៉ាងប៉ិនប្រសប់។ ក្នុងរូបភាពរួម សាច់រឿងបានបង្ហាញពីភាពជាបង​ប្អូនស្រី Elsa និង Anna ដែលមានក្ដីស្រឡាញ់ និងក្លាហានក្នុងការរក្សានគររបស់ខ្លួនពីដៃសត្រូវ ដោយមិនចាំបាច់ពឹងផ្អែកតែលើកម្លាំងមនុស្សប្រុសណាម្នាក់។

ក៏ប៉ុន្តែតួអង្គ Elsa មានលក្ខណៈពិសេសជាងនេះ ដោយទស្សនិកជនអាចស្វែងយល់ពីតួអង្គមួយនេះបានយ៉ាងច្បាស់តាមរយៈបទ Let it go។ ដោយមិនមានជាប់ពាក់ព័ន្ធនឹងរឿងរ៉ាវស្នេហាអ្វីសោះ បទចម្រៀងមួយបទនេះបានបង្ហាញពីឥទ្ធិពលនៃការជឿទុកចិត្ត និងហ៊ានទទួលយកអ្វីដែលជាខ្លួនឯង ដោយមិនចាំបាច់ខ្វាយខ្វល់នឹងពាក្យសម្ដីរបស់អ្នកដទៃ ដូចជាតួព្រះនាង Elsa ដែលហ៊ានទទួលយកកម្លាំងពិសេសដែលខ្លួនខំលាក់បាំងអស់ពេលរាប់ឆ្នាំ និងប្រើប្រាស់កម្លាំងទាំងនោះ ពេញដោយថាមពលមកជួយសង្គ្រោះនគររបស់ខ្លួន។

៦. Moana (2016)

កើតមកជាមួយនឹងបេសកម្មការពារកុលសម្ព័ន្ធរបស់ខ្លួន Moana ជាតំណាងនៃស្រ្តីវ័យក្មេងដ៏អង់អាច និងមានទំនួលខុសត្រូវម្នាក់។ ទោះបីជាត្រូវជិះទូកឆ្លងកាត់មហាសមុទ្រប្រឈមមុខនឹងឧបសគ្គទាំងផ្លូវកាយ និងផ្លូវចិត្តក្ដី តែ Moana នៅតែហ៊ានបោះជំហានទៅមុខ ធ្វើអ្វីដែលអ្នកដទៃគិតថា នាងមិនអាចធ្វើបាន។

ជាលទ្ធផល Moana មានសមត្ថភាព អាចក្លាយជាអ្នកដឹកនាំ ជាព្រះនាងដោយខ្លួនឯង មិនពឹងពាក់ទៅលើការរៀបអភិសេកជាមួយនឹងព្រះអង្គមួយរូបណាឡើយ។

៧. Raya and the Last Dragon (2021)

ស្រដៀងគ្នានឹង Moana ដែរ​ Raya មានបេសកកម្មដ៏ធំធេង ក្នុងការជួយសង្គ្រោះប្រជាជន និងទឹកដី Kumanda​ របស់ខ្លួន។ មិនត្រឹមតែជាអ្នកចម្បាំងស្រីពេញដោយសមត្ថភាពប៉ុណ្ណោះទេ តែ Raya យល់ច្បាស់ថាកម្លាំងសាមគ្គីគឺជារឿងសំខាន់​ ដែលនេះបានបង្ហាញពីភាពជាអ្នកដឹកនាំដោយឥតប្រកែកបាន។

ព្រះនាងពីអាស៊ីអាគ្នេយ៍ដំបូងបង្អស់របស់ Disney មួយអង្គនេះ ធ្លាប់បាននិយាយថា៖ “អ្នកអាចនឹងមានអារម្មណ៍ថា វាមិនអាចទៅរួច ប៉ុន្តែពេលខ្លះ អ្នកត្រូវតែបោះជំហានទី១ ទៅមុន សូម្បីតែមុនពេលដែលអ្នកអាចត្រៀមខ្លួនរួចរាល់”។ ជាក់ស្ដែង ឃ្លានេះបានបង្កប់អត្ថន័យ លើកទឹកចិត្តឱ្យអ្នកហ៊ានសាកល្បងធ្វើអ្វីដែលខ្លួនអាចនឹងគិតថា មិនអាចធ្វើបាន ក៏ប៉ុន្តែភាពភ័យខ្លាចនោះ មិនឈ្នះនឹងការបានសាកល្បងធ្វើវាឡើយ។

ដូចគ្នានឹង Moana ដែរ Raya ទទួលបានងារជាព្រះនាងរបស់ Disney ដោយមិនចាំបាច់មានរាជបុត្រជិះសេះសមកជួយឡើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​



Leave a Reply

Your email address will not be published.Required fields are marked *