មហោស្រពភាពយន្តអន្តរជាតិកម្ពុជាឆ្នាំនេះ កាន់តែពិសេសរឿង “ជីវិត​កូន​ថ្លៃ កូន​ត្រូវ​តែ​រស់”

កម្មវិធី​មហោស្រពភាពយន្តអន្តរជាតិកម្ពុជា​លើក​ទី​១៤ នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ ២១ ខែ​មីនា ឆ្នាំ ២០២៥ រហូត​ដល់​ថ្ងៃ ២៩ ខែ​ឆ្នាំ​ដដែល។ សម្រាប់​ឆ្នាំ​នេះមហោស្រពភាពយន្តអន្តរជាតិកម្ពុជា មាន​ភាពយន្ត​ជាង ១៥០ មកពី ៤១ ប្រទេស នឹង​ត្រូវ​ចាក់​បញ្ចាំង​ឥត​គិតថ្លៃ​នៅ​រោងកុន​ជាច្រើន​ក្នុង​ប្រទេស។

នា​ព្រឹក​ថ្ងៃ ១២ ខែ​មីនា នេះ លោក Cedric Eloy ប្រធាន CIFF បាន​បើក​សន្និសីទកាសែត​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា លើក​ទី​១៤ ប្រទេស​កម្ពុជា​មាន​ភាពយន្ត ៦០ រឿង​ក្នុង​ចំណោម​ប្រទេស ៤១ ដែល​នាំ​យក​កុន​ជាង ១៥០ មក​ចាក់​ជញ្ជាំង​នោះ។

លោក​បាន​បន្ត​ទៀត​ថា ឆ្នាំ២០២៥នេះ គឺជាខួបទី៥០ នៃ​ការ​កាន់​អំណាច​របស់​ខ្មែរក្រហម ហើយ​ប្រធានបទ​ឆ្នាំ​នេះ ក៏​ធ្វើ​ឡើង ដើម្បី​រម្លឹក​ពី​ការ​ចូល​កាន់កាប់​របស់​ខ្មែរ​ក្រហម​ដែរ។ ដោយ​រឿង​គួរ​ចាប់​អារម្មណ៍​បំផុត​គឺ​រឿង «stay alive my son» ឬ «ជីវិត​កូន​ថ្លៃ កូន​ត្រូវ​តែ​រស់» ដែល​អ្នក​ទស្សនា​អាច​ទទួល​បាន​បទពិសោធន៍​ថ្មី​បាន តាម​រយៈ​ពិភព​និមិត្ត VR ផលិត​ឡើង​​ពី​សៀវភៅ និពន្ធ​ដោយ​លោក ពិន យ៉ាថៃ។

ឆ្នាំនេះ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា​មិន​ត្រឹមតែ​នាំ​យក​ការ​បញ្ចាំង​ភាពយន្ត​ឥត​គិតថ្លៃទេ ក៏​សកម្មភាព​ប្លែក​ពី​ឆ្នាំ​មុន​ៗ​ផង​ដែរ ដូចជា​មាន​ជា​កិច្ចពិភាក្សា​ផ្សេងៗ​សម្រាប់​ឲ្យ​អ្នក​ចូលរួម​ទទួល​បាន​បទ​ពិសោធ​ថ្មី​លើ​វិស័យ​ភាពយន្ត​ទៀត​ផង។

ចំណែក​លោក ជា សុភាព អនុ​ប្រធាន​មជ្ឈមណ្ឌល​ធនធាន​សោតទស្សន៍ បុប្ផាណា​ក៏​បាន​លើក​ឡើង​ដែរថា ភាពយន្តសំខាន់ៗដែលពាក់ព័ន្ធនឹងរបបខ្មែរក្រហម នឹង​ត្រូវ​យក​មក​ចាក់​បញ្ចាំង​នៅ​ក្នុង​ពិធី​មហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១៤ តាម​រោង​ភាព​យន្ត​ធំ​ៗ​នៅ​កម្ពុជា៕

រូបភាព៖ Cambodia International Film Festival



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង



Leave a Reply

Your email address will not be published.Required fields are marked *