Ariana Grande ប្រកាសចេញបទថ្មីច្រើនបទក្នុងអាល់ប៊ុមពិសេសនៅចុងខែនេះ

តារាចម្រៀងស្រីអាមេរិក Ariana Grande នឹង​ចេញ​អាល់​ប៊ុម “Eternal Sunshine” ជា Version បែប Deluxe Edition មានចំណងជើងថា “Eternal Sunshine Deluxe: Brighter Days Ahead” នៅថ្ងៃទី ២៨ ខែមីនា ដើម្បីអបអរការខួបគម្រប់ ១ ឆ្នាំនៃការចេញអាល់ប៊ុម “Eternal Sunshine” ។

ផ្អែកតាមសេចក្ដីប្រកាសផ្លូវការ អាល់ប៊ុម “Eternal Sunshine Deluxe: Brighter Days Ahead” នេះនឹងនៅតែរួមបញ្ចូលបទចម្រៀងល្បីៗពីអាល់ប៊ុមដើមដែលបានចេញផ្សាយក្នុងខែមីនា ឆ្នាំ ២០២៤ រួមទាំងបទ “yes, and?” និងបទ “We Can’t Be Friends (Wait for Your Love)” ដែលបទទាំងពីរនេះគឺសុទ្ធតែបានឡើងដល់ចំណាត់ថ្នាក់កំពូលនៃតារាង Billboard Hot 100 រួមជាមួយនឹងបទចម្រៀងថ្មីចំនួន ៦ បទ ដែលមិនទាន់មានចំណងជើង។

មិនតែប៉ុណ្ណោះ អាល់ប៊ុមពិសេស​នេះ​ក៏​រួម​បញ្ចូល​ទាំងបទ​ចម្រៀង Remix ​ពី​អាល់ប៊ុម Eternal Sunshine ដែល Ariana Grande ​បាន​ចេញ​កាល​ពី​មុន​ដែរ រួម​មាន​បទ “yes, and” (Feat. Mariah Carey) បទ “supernatural” (Feat. Troye Sivan) និងនិងបទ “the boy is mine” (Feat. Brandy និង Monica)។

មែនទែនទៅកាលពីខែមករា Ariana Grande ក៏បានបង្ហើបពីគម្រោងចេញអាល់ប៊ុម “Eternal Sunshine” បែប Deluxe Edition នេះដែរ ដោយនាងបាននិយាយប្រាប់សារព័ត៌មាន Variety ថា នាងកំពុងសម្ងំធ្វើការលើគម្រោងនេះ ហើយ​នាង​នឹង​បន្ថែម​បទ​ចម្រៀង​ថ្មី​ៗមួយចំនួនទៀត។

គួររំឭកថា កាលពីឆ្នាំមុន Ariana Grande បានចេញអាល់ប៊ុម “Eternal Sunshine” ដែលក្រោយមកអាល់ប៊ុមនេះបានឈរនៅចំណាត់ថ្នាក់លេខ១លើតារាង Billboard 200 និងបានចេញវីដេអូចម្រៀងខ្លះសម្រាប់អាល់ប៊ុមនេះនៅលើ YouTube បន្ទាប់ពីនោះមក នាងក៏មមាញឹកក្នុងការផ្សព្វផ្សាយរឿង “Wicked” ហើយក៏ជាប់ឈ្មោះប្រកួតពានរង្វាន់អូស្ការលើកដំបូងសម្រាប់ការសម្តែងរឿងនេះផងដែរ។ វគ្គ២នៃរឿងនេះមានចំណងជើងថា “Wicked: For Good មានគម្រោងចេញបញ្ចាំងនៅចុងឆ្នាំ២០២៥នេះ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ

មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា បើក​ឱកាស​ឱ្យ​យុវជន​ចែក​រំលែក​រឿងរ៉ាវ​តាម​រយៈ​ខ្សែ​ភាពយន្ត

មហោស្រព​ភាព​យន្ត​ខ្នាត​ខ្លី​កម្ពុជា បាន​ក្លាយ​ជា​វេទិកា​សម្រាប់​សមិទ្ធិករ​វ័យ​ក្មេង​ដែល​ចង់​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ដោយ​​ចាប់​ផ្ដើម​ពី​ការ​ផលិត​ភាពយន្ត​ខ្លី ​ដើម្បី​បោះ​ជំហាន​ឈាន​ទៅ​រក​ភាពយន្ត​ខ្នាត​វែង។

ចោះប្រមាត់ ល្បែងកម្សាន្តរបស់ខ្មែរទំនៀមអ្នកសៀមរាបច្រើនលេងក្នុងរដូវវស្សា

ល្បែង​ចោះ​ប្រមាត់ ជា​ប្រភេទ​ល្បែង​កម្សាន្ត​មួយ​របស់​ខ្មែរ ដែល​ល្បែង​មួយ​នេះ​មាន​តែ​នៅ​ភូមិ​កំពង់ភ្លុក , ភូមិ​កំពង់​ឃ្លាំង ស្រុក​សូត្រ​និគម និង​ស្រុក​ជីក្រែង ខេត្ត​សៀមរាប ជា​ភូមិ​ស្ថិត​ជាប់​មាត់​ទន្លេ​សាប។

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។

កម្ពុជាត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងទីក្រុង Angoulême

អបអរ​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រទេស​កិត្តិយស​សម្រាប់​មហោស្រព​ភាពយន្ត​និយាយ​ភាសា​បារាំង​ទីក្រុង Angoulême លើក​ទី​១៩ ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០២៦។



Leave a Reply

Your email address will not be published.Required fields are marked *