បណ្ដាសារព័ត៌មានអន្តរជាតិធំៗនិងល្បីលើពិភពលោកបានបង្ហាញវត្តមានក្នុងប្រទេសកម្ពុជានៅក្នុងហេតុការណ៍បាញ់ និងទម្លាក់គ្រាប់បែកមកលើតំបន់ជាច្រើនក្នុងប្រទេសកម្ពុជាដែលបណ្ដាលឱ្យទាហាននិងជនស៊ីវិលជាច្រើននាក់ស្លាប់-រងបួស។


វិនាសកម្មមិនញញើតដៃដែលបង្កឡើងដោយកងទ័ពសៀមនាលើកនេះបានឆក់យកអាយុជីវិតពលរដ្ឋស្លូតត្រង់ និងបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់ជាប់ព្រំដែនជាច្រើនដែលមានដូចជាស្ពាន ផ្លូវថ្នល់ ផ្សារ សាលារៀន មន្ទីរពេទ្យ … ជាពិសេសនោះកងទ័ពសៀមបានបាញ់ផ្លោងមកលើប្រាសាទខ្មែរចំនួន ២ រួមមានប្រាសាទតាក្របី និងមួយទៀតគឺប្រាសាទព្រះវិហារ ដែលប្រាសាទនេះគឺជាសម្បត្តិបេតិកភណ្ឌពិភពលោក។

















ការណ៍នេះបានធ្វើឱ្យបណ្ដាសារព័ត៌មានធំៗជាច្រើននៅលើពិភពលោកដូចជាទីភ្នាក់ងារសារព័ត៌មានបារាំង AFP, AP, Reuters, EPA, Xinhua, CNA, Aljazeera, Phonex និងបណ្តាញសារព័ត៌មានអន្តរជាតិផ្សេងទៀតដែលបានផ្សព្វផ្សាយអត្ថបទពីទីភ្នាក់ងារសារព័ត៌មានធំៗ ដូចជា CNN, France 24, Le Monde, BBC, Bloomberg, Wall Street Journal, The Guardian, The Times, The Independent, The Straits Times បានចុះមកយកព័ត៌មានយ៉ាងសស្រាក់សស្រាំដោយផ្ទាល់នៅតាមទីតាំងជនភៀសសឹកក៏ដូចជាតំបន់រងគ្រោះដោយការបាញ់ប្រហាររបស់ទ័ពសៀមដើម្បីធ្វើការរាយការណ៍និងផ្សព្វផ្សាយទៅកាន់អន្តរជាតិដើម្បីបានជ្រួតជ្រាបនូវទង្វើដ៏សែនអាក្រក់ យង់ឃ្នងរបស់កងទ័ពសៀមនាពេលនេះ។
ក្រៅពីនេះ ក៏មានបណ្ដាសារព័ត៌មានក្នុងស្រុកមួយចំនួនទៀតបានខិតខំព្យាយាមក្នុងការចុះទៅយកព័ត៌មាន ក៏ដូចជាធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយជូនប្រជាជនកម្ពុជាបានដឹងពីស្ថានការណ៍ដែលកំពុងតែកើតឡើងក្នុងអំឡុងពេលនេះ៕
ប្រភពរូបភាព ៖ Neth Pheaktra


























Account
Security
Favourite Content