ហេតុផល ៧ រារាំងអ្នកមិនឲ្យក្លាយជាអ្នកមាន ម្នាក់ៗប្រព្រឹត្តចំណុច​ទី១,២ និង៣ ច្រើន


មនុស្ស​គ្រប់​រូបប្រាថ្នា​ចង់​ក្លាយ​ជា​អ្នកមាន ប៉ុន្តែ​មិនមែន​គ្រប់​គ្នា​សុទ្ធ​តែ​អាច​ធ្វើ​ជាអ្នកមានបាន​នោះ​ទេ។ តើ​អ្នក​ចង់​ស្វែងរក​មូលហេតុ​នៃ​បញ្ហា​នេះ​ដែរ​ឬ​ទេ? ចំពោះ​ហេតុផល​វិញ​មាន​ច្រើន​យ៉ាង​ណាស់ តែ​ក្នុង​នោះ​យើង​នឹង​លើក​យក ៧ ចំណុច​ដែល​រារាំង​មិន​ឲ្យ​អ្នក​ក្លាយជា​អ្នក​មាន ហើយ​ចំណុច​ទី​១ មនុស្ស​ជាច្រើន​តែងតែ​ធ្វើ​មិន​ដឹង​ខ្លួន។

១. ពេញចិត្ត​តែ​ប្រាក់ខែ

ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ជាង ៧០% នៃ​ប្រជាជន​លើ​ពិភពលោក​ដែល​មាន​អាយុ​ពី ២៥-៥០ ឆ្នាំ បង្កើត​ប្រាក់​ចំណូល​តាមរយៈ​ប្រាក់ខែ​ប្រចាំខែ​ថេរ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើ​អ្នក​ពឹងផ្អែក​តែ​លើ​ប្រភព​ចំណូល​មួយ​នោះ រឿង​ជាច្រើន​អាច​កើត​មាន​ឡើង ហើយ​មិន​អាច​ដោះស្រាយ​បាន ដោយសារ​បញ្ហា​ត្រូវ​ប្រើ​ប្រាក់​ទៅ​ដោះស្រាយ។

ប្រសិនបើ​មាន​អាសន្ន ឬ​ប្រាក់​ចំណូល​របស់​អ្នក​មាន​បញ្ហា នេះ​អាច​ធ្វើ​ឲ្យ​អ្នក​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​ខ្លាំង។ ដូច្នេះ ហេតុអ្វី​បាន​ជា​យើង​មិន​បង្កើត​ប្រភព​ចំណូល​ឲ្យ​បាន​ច្រើន និង​ធ្វើ​ឲ្យ​វា​ដំណើរការ? អ្នក​គួរ​ចងចាំ​ថា ការ​ពឹងផ្អែក​លើ​ប្រភព​ចំណូល​តែ​មួយ គឺ​មាន​គ្រោះថ្នាក់​ជាង​ការ​ពឹង​ផ្អែក​លើ​ប្រភព​ច្រើន។

២. ជំពាក់បំណុលគេ​រហូត

ប្រសិនបើ​អ្នក​មិន​អាច​សន្សំ ឬ​វិនិយោគ​ភាគច្រើន​នៃ​ប្រាក់​ចំណូល​របស់​អ្នក ដោយសារ​តែ​ត្រូវ​សង​បំណុល វា​អាច​នឹង​ពិបាក​សម្រាប់​អ្នក​ក្នុង​ការ​រស់នៅ​បែប​អ្នកមាន។ ប្រាក់​កម្ចី ប្រៀប​បាន​ទៅ​នឹង​ផលិតផល​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​នៅ​ក្នុង​ពិភពលោក។ វា​តម្រូវ​ឲ្យ​អ្នក​បន្ត​សង​បំណុល​របស់​អ្នក​ទៅ​ពេល​អនាគត​ដោយ​មិន​គិត​ពី​អតិផរណា​នៃ​រូបិយប័ណ្ណ​តាម​ពេល​វេលា។

ជាង​នេះ​ទៅ​ទៀត បំណុល​គឺ​ជា​ឥន្ធនៈ​ដែល​បញ្ឆេះ​អស់ ចាក់​ថែម​មិន​ចេះ​ពេញ បំណុល​កាន់តែ​ច្រើន អ្នក​នឹង​ព្រួយបារម្ភ​អំពី​លទ្ធភាព​ក្នុង​ការ​ទូទាត់​។ បើ​អ្នក​មាន​បំណុល អ្នក​គួរតែ​ចាប់ផ្ដើម​បង្កើត​ផែនការ ដើម្បី​សង​គេ​ភ្លាម​ៗ ជាពិសេស​កម្ចី​ផ្ទាល់ខ្លួន។

៣. មិន​ចេះ​ទប់​ចិត្ត

អ្នក​ដែល​ទូទាត់​ទំនិញ​តាម app និង​កាត​​ឥណទាន​ត្រូវ​ប្រុងប្រយ័ត្ន​បន្តិច។ នៅ​ពេល​ការ​ទិញ​ទំនិញ​កាន់តែ​ងាយ ចាយ​អស់​កាន់តែ​ច្រើន នាំឲ្យ​គ្មាន​សល់​ប្រាក់​ក្នុង​គណនី។

៤. ទម្លាប់​អាក្រក់

ការ​ដើរ​ទិញ​អីវ៉ាន់ ការ​ទទួល​ទាន​បែប​ប្រណីត​ៗ ជក់បារី ផឹក​ស្រា លេងល្បែង​ស៊ីសង… គឺជា​ទម្លាប់​អាក្រក់​ដែល​ធ្វើ​ឲ្យ​មាន​ឱនភាព​ថវិកា។ ទំហំ “បំផ្លិចបំផ្លាញ” នៃ​ទម្លាប់​ដែល​បង្ក​គ្រោះថ្នាក់​ទាំង​នោះ តែងតែ​មាន​លើស​ពី​ការ​ចំណាយ​ភ្លាមៗ។ ឧទាហរណ៍​ដូចជា​ការ​ជក់បារី បារី​ប៉ះពាល់​ដល់​សុខភាព​យ៉ាង​ខ្លាំង ហើយ​នាំ​ឲ្យ​ថយ​ចុះ​សមត្ថភាព​រក​លុយ​ថែម​ទៀត​ផង។

៥. ធ្វើ​តាម​គេ

នៅ​ពេល​ឮ​អ្នក​ដទៃ​និយាយ​អំពី​ប្រាក់​ចំណេញ​ពី​វិនិយោគ ឬ​លក់​អីវ៉ាន់​តាម​អនឡាញ ហើយ​ថា​រក​លុយ​បាន​ច្រើន អ្នក​ធ្វើ​តាម​ភ្លាម​ដោយ​គ្មាន​សិក្សា ឬ​គ្មាន​បទពិសោធន៍ មិន​ស្គាល់​ទំនិញ មិន​ស្គាល់​ទីផ្សារ ប្រៀប​ដូច​យក​លុយ​ទៅ​បោះ​ចោល។ ត្រូវ​ចាំ​ថា​អ្នក​វិនិយោគ​ជោគជ័យ ព្រោះ​ពួកគេ​យល់​ច្បាស់​ពី​វិស័យ​នេះ និង​ដឹង​ពី​របៀប​វិនិយោគ​ប្រកប​ដោយ​ប្រសិទ្ធភាព។ ការ​បោះ​លុយ​នៅ​កន្លែង​ដែល​ខ្លួន​ឯង​មិន​យល់​ពី​វិធី​រក​លុយ គឺ​ដូច​ជា​ការ​បោះ​លុយ​ចេញ​តាម​បង្អួច។

៦. ខ្លាច​​ជានិច្ច

អ្នក​ខ្លាច​ហានិភ័យ ដូច្នេះ​អ្នក​ទុក​លុយ​របស់​អ្នក​នៅ​ក្នុង​ធនាគារ។ ប៉ុន្តែ​កុំ​ភ្លេច​ថា រូបិយប័ណ្ណ​ធ្លាក់​ចុះ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ អតិផរណា​ចេះ​តែ​កើន​ឡើង មិន​ដែល​ថយ​ចុះ​ទេ។ ការ​ភ័យខ្លាច​បាត់បង់​ប្រាក់​ពេក អាច​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​ក្រ។

៧. គ្មាន​គោលដៅ​ក្នុង​ជីវិត

បើ​អ្នក​គ្មាន​គោលដៅ​ចង់​ក្លាយ​ជា​អ្នកមាន​ទេ អ្នក​នឹង​គ្មាន​ឱកាស​ក្លាយ​ជា​អ្នកមាន​នោះ​ទេ។ ការ​ក្លាយ​ជា​អ្នកមាន​មិន​សាមញ្ញ​ដូច​ការ​គិត ឬ​អាច​និយាយ​ងាយ​ៗ​ថា “ខ្ញុំ​ចង់​ក្លាយ​ជា​មហាសេដ្ឋី” ហើយ​ក្លាយ​ជា​សេដ្ឋី​ភ្លាម​នោះ​ទេ។ អ្នក​គួរតែ​ចំណាយ​ពេល​ខ្លះ​រៀបចំ​ផែនការ​វិនិយោគ​ប្រចាំ​ឆ្នាំ​របស់​អ្នក ក៏​ដូចជា​ទិសដៅ ដើម្បី​អនុវត្ត​ការ​បាន​រលូន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន