សម្រស់មិនចាញ់ក្មេង! មកមើលពីគន្លឹះទាំង​ ៤ របស់​ Yang Mi ថែរក្សាស្បែក និងរាងបានយ៉ាងល្អ

ប្រិយមិត្តភាគច្រើនគឺបានស្គាល់មកហើយសម្រាប់តារាស្រីជួរមុខនៅប្រទេសចិន អ្នកនាង​ Yang Mi ​ដែលបានគ្រងតំណែងជាតួឯកស្រីក្នុងរឿងជាច្រើនដូចជារឿង “ដាវទេពនិស្ស័យស្នេហ៍”​ និង “និស្ស័យស្នេហ៍ទេវតាបីជាតិ” ជាដើម។ ក្រៅពីនេះ នាងក៏ជាអ្នកតំណាងម៉ាកផលិតផលយ៉ាងច្រើនផងដែរ។

មិនត្រឹមតែមានសមត្ថភាព និងទេពកោសល្យខ្លាំងពូកែនោះទេ សព្វថ្ងៃអ្នកម្ដាយ ក៏ដូចជាតារាស្រីវ័យ ៣៥ ឆ្នាំរូបនេះក៏នៅតែរក្សាសម្រស់ និងរាងតូចស្លីមរបស់នាងបានយ៉ាងល្អ។ ដូច្នេះថ្ងៃនេះយើងនឹងចែករំលែកនូវ ៤ គន្លឹះរបស់តារាស្រី Yang Mi ក្នុងការថែរក្សាស្បែក និងរាងបានយ៉ាងល្អ៖

១. ញ៉ាំ Oatmeal និងឈីសជាអាហារពេលព្រឹក

រឿងដំបូងដែលទាក់ទងនឹងការថែរក្សារាងគឺរបបអាហារ។ អាហារដែលមានរសជាតិហឹរ ប្រេងច្រើន អំបិល និងស្ករច្រើនអាចបណ្ដាលធាត់ ហើយឡើងហើមបានយ៉ាងងាយ។ ដូច្នេះទើប Yang Mi បង្កើតទម្លាប់ញ៉ាំអាហារដែលមានរសជាតិស្រាលៗ។ នាងធ្លាប់បាននិយាយថាមិនចូលចិត្តអាហារដែលមានរសជាតិធ្ងន់ទេ បែបនេះហើយទើបគាត់ជ្រើសយក Oatmeal និងឈីសជាអាហារពេលព្រឹក។

២. ត្រាំជើងជាមួយឱសថបុរាណចិន

ក្រៅពីរាងស្លីមងើត យើងក៏ឃើញថា Yang Mi មានជើងវែងស្រឡូនស្អាតដែរ។ នាងធ្លាប់បានផ្ដល់បទសម្ភាសន៍ថានាងចូលចិត្តត្រាំជើងជាមួយនឹងថ្នាំបុរាណចិនដោយសារវាអាចជួយបង្កើនល្បឿនចរន្តជើងរបស់ឈាម និងដកជាតិទឹកដែលលើសផងដែរ។ ការប្រកាន់ខ្ជាប់នូវទម្លាប់មួយនេះជួយទប់ស្កាត់បញ្ហាហើយដងខ្លួនផ្នែកខាងក្រោម និងជួយឱ្យជើងស្រឡូនស្អាត។ លើសពីនេះ តួឯកស្រីរូបនេះក៏ធ្លាប់បានផ្ដល់បទសម្ភាសន៍ក្នុងកម្មវិធី “Real Man 2” ថានាងតែងតែលាបក្រែមផ្ដល់សំណើមដែលនៅសល់លើប្រអប់ជើង និងក្បាលជង្គង់ដើម្បីជួយឱ្យស្បែកទន់រលោង។

៣. ធ្វើលំហាត់ប្រាណផ្ដោតលើជើង

សម្រាប់អ្នកឧស្សាហ៍ពាក់ស្បែកជើងកែងខ្ពស់ងាយស្រួលនឹងធ្វើឱ្យឡើងសាច់ដុំកំភួនជើង និងហើមលឿនមែនទែន។ ដូច្នេះទើប Yang Mi បានយកចិត្តទុកដាក់លើការថែរក្សាជើងរបស់នាងដោយ “ការដើរលឿន” ព្រមទាំងហាត់យូហ្គាផងដែរ។ ហើយក្បាច់យូហ្គានោះភាគច្រើនគឺផ្ដោតសំខាន់នៅត្រង់ជើង ដោយដាក់ខ្លួនរាបលើកម្រាលហើយលើកជើងតាមក្បួននីមួយៗ។ ការធ្វើលំហាត់យូហ្គាបែបនេះអាចធ្វើឱ្យជើងស្អាត ព្រមទាំងជួយឱ្យក្បាលពោះរាបស្មើ និងត្រគាកមូលក្លំផងដែរ។

៤. ផឹកទឹក ២ លីត្រក្នុងមួយថ្ងៃ

នៅក្នុងកម្មវិធី “Real Man 2”  នាងបានបង្ហាញទម្លាប់ក្នុងការលាបក្រែមផ្តល់សំណើម។ Yang Mi ក៏ធ្លាប់បាននិយាយថាពេលវេលាថែរក្សាស្បែករបស់នាងមានត្រឹមតែ ៣០ នាទីប៉ុណ្ណោះ ហើយផលិតផលថែរក្សាស្បែកនឹងត្រូវបានផ្លាស់ប្តូរទៅតាមរដូវកាលផ្សេងៗគ្នា។ ដូច្នេះអាថ៌កំបាំងនៃការថែរក្សាស្បែកពិតប្រាកដរបស់នាងគឺការផឹកទឹកប្រហែល ២ លីត្រជារៀងរាល់ថ្ងៃដោយសារតែវាអាចជំរុញការរំលាយអាហារ និងជួយកម្ចាត់ជាតិពុល។ មិនត្រឹមតែមានលក្ខណៈសម្បត្តិសម្រាប់ស្បែកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់ការសម្រកទម្ងន់ទៀតផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត