Anita Mui កំពូលតារាល្បីស្លាប់អស់ជិត ២0 ឆ្នាំ តែនៅជាប់ជាតារាស្រីមានឥទ្ធិពលខ្លាំងនៅហុងកុង

Anita Mui ជាតារាចម្រៀងហុងកុងដ៏ល្បីម្នាក់នាជំនាន់ទស្សវត្សន៍ឆ្នាំ ៩០ និងត្រូវបានគេចាត់ទុកថាជាតារាស្រីដ៏មានឥទ្ធិពលម្នាក់នៅហុងកុង។ ក្រៅពីអាជីពជាតារាចម្រៀង អ្នកស្រីក៏ជាតារាសម្ដែងស្រីឆ្នើមម្នាក់ផងដែរ ដោយនាងបានបង្ហាញមុខក្នុងភាពយន្ដកុនល្បីៗ របស់លោក​ ទិន ហ្វី លី លានជា និង ឈិន ឡុង ជាដើម។ មែនទែនទៅ ថ្វីបើរូបកាយរបស់អ្នកស្រីលែងមាននៅលើលោកនេះទៅហើយក្ដី​ ប៉ុន្ដែប្រជាប្រិយភាព និងកេរ្ដិ៍ឈ្មោះរបស់អ្នកស្រីនៅតែមានភាពល្បីល្បាញក្នុងដួងចិត្តរបស់អ្នកគាំទ្រមិនថាតែនៅហុងកុង និងក្រៅប្រទេសឡើយ។ តោះមកដឹងពីប្រវត្ដិតស៊ូរបស់តារាស្រីហុងកុង Anita Mui និងមូលហេតុដែលអ្នកស្រីនៅតែជាតារាស្រីមានឥទ្ធិពលម្នាក់នៅហុងកុង៖

១.ប្រវត្ដិតស៊ូមុនក្លាយជាតារាល្បី

Anita Mui មានឈ្មោះពេញថា Anita Mui Yim-Fong។ រូបនាងកើតនៅថ្ងៃទី ១០ ខែ តុលា ឆ្នាំ ១៩៦៣ នៅតំបន់ Fa Yuen Street នៅ Mongkok, Kowloon ហុងកុង។ រូបនាងជាកូនពៅក្នុងគ្រួសារដែលមានកូន ៤ នាក់។  ឳពុករបស់នាងបានស្លាប់បាត់បង់ជីវិតតាំងតែពីរូបនាងនៅវ័យក្មេងម្ល៉េះ ចំណែកម្ដាយជា គ្រូពេទ្យម្នាក់ និងបើកហាងលក់ថ្នាំ។ ប៉ុន្ដែជីវភាពរបស់ក្រុមគ្រួសារចាប់ផ្ដើមធ្លាក់ដុនដាប និងមានភាពខ្វះខាតខ្លាំងនៅពេលដែលហាងរបស់ម្ដាយនាងត្រូវបានភ្លើងឆេះ។

Anita Mui បានចេញសម្ដែង និងច្រៀងបែប Opera នៅតាមផ្លូវចាប់តាំងពីអាយុ​ ៤ ឆ្នាំម្ល៉េះជាមួយបងស្រីដើម្បីជួយរកប្រាក់ចំណូល។ គ្រួសាររបស់នាងក្ររហូតដល់គ្មានលទ្ធភាពក្នុងការរៀនសូត្រដូច្នេះ Anita និងបងប្អូនទាំងអស់សុទ្ធតែមិនបានចូលរៀនសូត្រត្រឹមត្រូវឡើយ។ នៅអាយុ​ ១៥ ឆ្នាំ នាងចាប់ផ្ដើមមានបញ្ហាបំពង់ក និងមិនអាចច្រៀង ដោយសារតែនាងខិតខំប្រឹងរកប្រាក់ពេកចេញច្រៀង ៤ ទៅ ៥ កន្លែងក្នុងមួយថ្ងៃ។ ជាលទ្ធផល នាងមិនអាចច្រៀងបានរហូតដល់ទៅរយៈពេល ១ ឆ្នាំ។ ដើម្បីជីវភាព និងស្រឡាញ់ខាងចម្រៀងផងនោះ Anita ក៏បានព្យាយាមចេញច្រៀងម្ដងទៀត ប៉ុន្ដែផ្លាស់ប្ដូរទម្រង់ច្រៀងរបស់ខ្លួនព្រោះនាងមិនអាចប្រើប្រាស់សំឡេងខ្លាំងដូចកាលពីមុន។

២. ជោគជ័យក្នុងវិថីសិល្បៈ

ក្នុងឆ្នាំ ១៩៨២ ជាឆ្នាំដែលជីវិតរបស់ Anita Mui ចាប់ផ្ដើមមានពន្លឺបន្ដិច។ ដោយទទួលបានការជំរុញលើកទឹកចិត្តពីបងស្រីបង្កើត នាងបានទៅដាក់ពាក្យប្រឡងចម្រៀងនៅកម្មវិធី “New Talent Singing Awards”។ បទពិសោធដ៏ក្រាស់ក្រែលអស់រយៈពេលជាង ១០ ឆ្នាំក្នុងការច្រៀង នាងបានផ្ដួលបេក្ខជន បេក្ខនារីដែលចូលរួមប្រមាណជាង ៣ ពាន់នាក់ និងបានឈ្នះការប្រកួត។ បន្ទាប់ពីបានឈ្នះការប្រកួត នាងបានបញ្ចេញអាល់ប៊ុមចម្រៀងរបស់ខ្លួនលើកដំបូងមានឈ្មោះថា “Debt Heart”។ ថ្វីបើមិនទាន់ទទួលបានការគាំទ្រខ្លាំង តែនោះជាពេលវេលាដែលនាងចាប់ផ្ដើមអាជីពជាតារាចម្រៀងជាផ្លូវការ។ អាល់ប៊ុមមានឈ្មោះថា “Leaping in the Spotlight” ចេញក្នុងឆ្នាំ ១៩៨៤ បានធ្វើឱ្យនាងទទួលបានការចាប់អារម្មណ៍ខ្លាំង និងឈ្នះពានរង្វាន់ធំ Top 10 Gold Songs Awards ទៀតផង។ ក្នុងឆ្នាំ ១៩៨៥ នាងក៏បានឈ្នះពានរង្វាន់ធំសារជាថ្មីម្ដងទៀតគឺ Top 10 Jade Solid Gold Best Female Singer Award”។ ស្របពេលដែលនាងបន្ដឈ្នះពានរង្វាន់តូចធំជាហូរហែររហូតដល់ឆ្នាំ ១៩៨៩។

ក្នុងអាជីពជាអ្នកចម្រៀងនាងបានបញ្ចេញចម្រៀង ៥០ អាល់ប៊ុម និងត្រូវបានរាយការណ៍លក់ដាច់ច្រើនជាង ១០ លានបន្ទះ។ នាងបានធ្វើការប្រគំតន្ដ្រីរហូតដល់ទៅ ៣០០ ដងទាំងក្នុងស្រុក និងក្រៅស្រុក។ បន្ទាប់ពីទទួលបានពានរង្វាន់ច្រើនលើសលប់ពេក ក្នុងឆ្នាំ ១៩៩០ នាងក៏បានប្រកាសឈប់ទទួលពានរង្វាន់តទៅទៀតដើម្បីទុកឱកាសឱ្យតារាចម្រៀងជំនាន់ក្រោយអាចមានឱកាសទទួលពាន។ ក្នុងឆ្នាំ ១៩៩៨ នាងក៏បានឈ្នះពានរង្វាន់ធំម្ដងទៀតគឺ Golden Needle Awards នាងត្រូវបានគេចាត់ទុកថាជាតារាស្រីវ័យក្មេងបំផុតក្នុងប្រវត្ដិសាស្ដ្រដែលទទួលបានពានរង្វាន់នេះក្នុងវ័យ ៣៥ ឆ្នាំ។

ក្រៅពីជាតារាចម្រៀងដ៏ល្បី នាងក៏ជាតារាសម្ដែងស្រីដ៏ឆ្នើមមួយរូប។ នាងបានបង្ហាញខ្លួនក្នុងភាពយន្ដកុនជាមួយតារាសម្ដែងប្រុសល្បីៗ ដូចជា ទិន ហ្វី លី លានជា និង ឈិន ឡុង។ ក្នុងអាជីពជាតារាសម្ដែង នាងបានបង្ហាញមុខក្នុងភាពយន្ដកុនមិនតិចជាង ៤០ រឿងឡើយ។ ក្នុងនោះភាពយន្ដល្បីៗខ្លាំង មានដូចជា Rouge, Justice, My Foot!, The Mad Monk, Fight Back To School 3, Drunken Master 2-ល-។ ក្រឡេកមកមើលជីវិតស្នេហារបស់នាងវិញ នាងធ្លាប់បានសេពគប់ជាមួយលោក Benjamin Lam Kwok-Bun អស់រយៈពេល ៣ ឆ្នាំ ក្រោយមកក៏បែកគ្នា។ បន្ទាប់ពីនោះ នាងក៏សម្រេចចិត្តមិនខ្វល់ពីរឿងស្នេហា និងផ្ដោតលើការងារវិញ។

៣.ជំងឺប្រចាំកាយ

នៅខែ កញ្ញា ឆ្នាំ ២០០៣ Anita Mui បានប្រកាសថាខ្លួនមានជំងឺមហារីកមាត់ស្បូន ហើយបងស្រីរបស់នាងក៏បានស្លាប់បាត់បង់ជីវិតដោយសារជំងឺមួយនេះផងដែរ។ កន្លងផុត ៤ ខែបន្ទាប់ពីការប្រកាស តារាស្រី Anita Mui ក៏បានទទួលមរណៈភាពនៅឯមន្ទីរពេទ្យហុងកុង Sanitorium Hospital នៅថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០០៣ ក្នុងវ័យ ៤០ ឆ្នាំ។ ភ្លាមៗ ក្រោយការស្លាប់របស់ Anita ប្រភពព័ត៌មានជាច្រើនបានលើកឡើងថាមូលហេតុស្លាប់របស់តារា Anita Mui គឺដោយសារប្រតិកម្មថ្នាំដែលនាងបានផឹកសម្រាប់ព្យាបាលជំងឺមហារីកមាត់ស្បូន តែក៏ត្រូវបានអ្នកគ្រប់គ្រងរបស់នាងបដិសេដ។ ចុងក្រោយ ការស្លាប់របស់នាងត្រូវបានបញ្ជាក់ថា ដោយសារតែជំងឺប្រចាំកាយរបស់ខ្លួនតែម្ដងគឺ មហារីកមាត់ស្បូន។ តែយ៉ាងណាមិញ មនុស្សជាច្រើនសឹងតែមិនជឿចំពោះការស្លាប់របស់នាង ដោយសារមុនស្លាប់មួយរយៈនាងបានធ្វើការប្រគំតន្ដ្រីថែមទៀត។ មិនតែប៉ុណ្ណោះ Anita Mui បានលើកឡើងថា បើទោះជាមានជំងឺមហារីកប៉ុន្ដែសុខភាពរបស់នាងនៅតែមានភាពល្អប្រសើរ និងអាចទប់ទល់ប្រឆាំងជំងឺមហារីក។ 

ការស្លាប់របស់អ្នកស្រីធ្វើឱ្យមិត្ដរួមអាជីពជាច្រើនស្ដាយស្រណោះខ្លាំង ជាពិសេសចំពោះស្នាដៃ និងអត្ដចរិតដ៏ល្អ។ បើទោះជាកន្លងទៅច្រើនឆ្នាំ អ្នកស្រីតែងតែត្រូវតារាប្រុសល្បីៗ មួយចំនួនដូចជា ឈិន ឡុង លី តាវ ហួរ, Tony Leung និងផ្សេងៗទៀតនិយាយរំឭកជារឿយៗ។ បើយោងតាមប្រភពព័ត៌មានហុងកុង នៅពេលដែលអ្នកស្រីទទួលមរណៈភាពទ្រព្យសម្បត្ដិរបស់អ្នកស្រីត្រូវបានគេប៉ាន់ប្រមាណថាមានច្រើនជាង ១២​ លានដុល្លារអាមេរិក។

៤.មូលហេតុដែលអ្នកស្រីនៅតែជាតារាស្រីល្បីនៅហុងកុង

ស្នាដៃរបស់អ្នកស្រីដែលបានបន្សល់ទុកធ្វើឱ្យគ្រប់គ្នាមិនអាចបំភ្លេចបាន ជាពិសេសបទចម្រៀងរបស់នាងនៅតែត្រូវបានគេស្ដាប់នៅហុងកុង និងចាត់ទុកជាបទចម្រៀងដែលមានគុណភាពលេចធ្លោខ្លាំងបើទោះជាកន្លងទៅរាប់សិបឆ្នាំក៏ដោយ។ អ្នកស្រីត្រូវបានប្រជាជនហុងកុងដាក់រហ័្សសនាមថា “Daughter Of HongKong” ដោយសារនាងជាតារាស្រីហុងកុងដ៏អស្ចារ្យប្លែកម្នាក់ មកទល់បច្ចុប្បន្នសឹងតែគ្មាននរណាអាចបំបែកកំណត់ត្រារបស់នាងបានឡើយ។ អ្នកស្រីក៏ត្រូវបានគេដាក់រហ័្សសនាមថាជា “Madonna Of The East” ដោយសារតែសំបុត្រប្រគំតន្ត្រីរបស់អ្នកស្រីត្រូវបានលក់ដាច់គ្មានសល់នៅពេលធ្វើតន្ដ្រីទេសចរណ៍នៅតំបន់ Hammersmith, ទីក្រុងឡុងដ៍ ប្រទេស អង់គ្លេស។

មិនត្រឹមតែជាតារាលេចធ្លោនោះទេ អ្នកស្រីក៏ជាតារាស្រីម្នាក់ដែលតែងធ្វើអំពើសប្បុរស ដោយជារឿយៗ អ្នកស្រីបានបរិច្ចាគប្រាក់ជួយដល់សិស្ស និងសាលាដែលខ្វះខាត។ ការបរិច្ចាគរបស់អ្នកស្រីបានជួយដល់សិស្សជាច្រើនឱ្យបានរៀនសូត្រចប់ចុង ចប់ដើម។ ក្នុងឆ្នាំ ១៩៩១ អ្នកស្រីធ្លាប់ធ្វើការប្រគំតន្ដ្រីរៃអង្គាសប្រាក់ដើម្បីជួយដល់ជនរងគ្រោះដោយសារទឹកជំនន់។ បើទោះជាមានបញ្ហាសុខភាព អ្នកស្រីក៏មិនដែលភ្លេចក្នុងការធ្វើអំពើល្អដើរប្រគំតន្ដ្រីសប្បុរសដើម្បីរកប្រាក់ជួយដល់ជនខ្វះខាតដែរ ថែមទាំងបំពេញកិច្ចការងាររបស់ខ្លួនបានយ៉ាងល្អទាំងការប្រគំតន្ដ្រី ថតពាណិជ្ជកម្ម ដែលធ្វើឱ្យមហាជនកោតសរសើរពីទឹកចិត្ត និងការខិតខំប្រឹងប្រែងរបស់អ្នកស្រី។

ក្រៅពីនេះអ្នកស្រី ក៏ជាបុគ្គលម្នាក់ដែលតែងនិយាយលើកទឹកចិត្តដល់មនុស្សគ្រប់គ្នា ពាក្យពេចន៍របស់អ្នកស្រីជាច្រើនត្រូវបានគេចាត់ទុកថាជាពាក្យមានតម្លៃអប់រំ និងជួយដាស់តឿនដល់យុវវ័យជំនាន់ក្រោយ។ អ្នកស្រីធ្លាប់លើកឡើងថា៖ ការច្រៀង និងសម្ដែងវាមិនមែនត្រឹមជាការងារឡើយ ប៉ុន្ដែវាជាជីវិតរបស់អ្នកស្រី។ ដូច្នេះបើអ្នកសម្រេចចិត្តធ្វើអ្វីមួយ អ្នកត្រូវប្រឹងប្រែងឱ្យអស់ពីលទ្ធភាព។

ក្នុងឆ្នាំ ២០១៤ រូបសំណាក់របស់តារាស្រី Anita Mui ត្រូវបានដាក់តាំងនៅឯតំបន់ Kowloon ដែលជាទីកន្លែងកំណើតរបស់នាង។ រូបសំណាក់នេះត្រូវបានធ្វើឡើងដើម្បីឧទ្ទិស និងរំឮកដល់តារាស្រី Anita Mui ដែលបានធ្វើឱ្យបទចម្រៀងរបស់ហុងកុងមានភាពល្បីល្បាញខ្លាំងនៅជំនាន់ទស្សវត្សន៍ឆ្នាំ ៩០ និងជាតារាស្រីលេចធ្លោម្នាក់ក្នុងប្រវត្ដិសាស្ដ្រ។

បើទោះជា អ្នកស្រីលែងមានវត្ដមានលើលោកនេះក៏ដោយ ប៉ុន្ដែស្នាដៃដែលអ្នកស្រីបានសាងមិនថាតែបទចម្រៀង ភាពយន្ដកុន និងអំពើសប្បុរសនៅតែត្រូវបានប្រជាជនហុងកុងជាច្រើនចងចាំ អ្នកស្រីក៏ជាតារាស្រីម្នាក់ដែលសារព័ត៌មានហុងកុងឧស្សាហ៍ចុះផ្សាយ និយាយរំឭកដល់ជានិច្ច៕  



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។