V គឺជាសមាជិកដែលមានភាពលេចធ្លោម្នាក់នៅក្នុងក្រុមតារាចម្រៀងបុរសលំដាប់ពិភពលោក BTS។ មិនត្រឹមតែជាអ្នកចម្រៀងដែលមានឈ្មោះល្បីរន្ទឺ លោកក៏ជា BA របស់ម៉ាកផលិតផលល្បីៗក្នុងពិភពលោក និងបុគ្គលម្នាក់ដែលមានឥទ្ធិពលក្នុងវិស័យសិល្បៈនៃប្រទេសកូរ៉េខាងត្បូងផងដែរ។

ជាមួយគ្នានេះ នៅក្នុងវិស័យខេប៉ុបទាំងតារាប្រុស និងតារាស្រីគឺត្រូវតែទាមទារឱ្យការថែរក្សាសម្រស់ឱ្យស្រស់ស្អាតជានិច្ច ហើយក្នុងនោះក៏មាន V ផងដែរ។ ដូចនេះ AMS នឹងចែករំលែកនូវ ៧ ជំហានថែរក្សាស្បែកមុខនៅពេលយប់ពី V ហើយហ្វេនៗអាចអនុវត្តតាមបាន ដោយយោងតាមគេហទំព័រ Zoom TV Entertainment៖

ជំហានទី ១៖ មុនចូលដល់ជំហានក្រោយ V បានលាងសម្អាតមុខជាមុនសិន។ ដូច្នេះលោកនឹងជ្រើសរើសយកប្រភេទផលិតផលលាងសម្អាតមុខដែលមានសារធាតុចិញ្ចឹម និងសក្ដិសមសម្រាប់ស្បែកលោក។
ជំហានទី ២៖ បន្ទាប់ពីលាងសម្អាតរួចរាល់ លោកត្រូវបានអ្នកជំនាញផ្នែកថែសម្ផស្សណែនាំឱ្យប្រើ toner ចាក់លើបន្ទះសម្លីហើយជូតថ្នមៗលើផ្ទៃមុខ។ ហើយលោកក៏បានបន្តថាផ្នែកដែលសំខាន់នោះគឺត្រូវជូតក្រោមភ្នែកឱ្យបានស្អាតដើម្បីប្រាកដថាមិនមានជាតិកខ្វក់តោងជាប់ស្បែកមុខ។

ជំហានទី ៣៖ ក្រោយមកត្រូវប្រើសេរ៉ូមដើម្បីចិញ្ចឹមស្បែកមុខ។
ជំហានទី ៤៖ របស់ដែលសំខាន់ហើយខ្វះមិនបានបន្ទាប់ពីសេរ៉ូមគឺក្រែមផ្ដល់សំណើម និងបំប៉នស្បែកមុខ។ អ្វីដែល V បានណែនាំគឺក្រោយពីលាបក្រែមបំប៉នស្បែកមុខហើយ យើងត្រូវតបថ្នមៗដើម្បីឱ្យសារធាតុចិញ្ចឹមចូលកាន់តែជ្រៅផងដែរ។ ប៉ុន្តែមុនពេលចូលគេង គាត់ក៏បានលាបក្រែមបំប៉នម្ដងទៀតដើម្បីឱ្យកាន់តែមានសំណើមពេលគេង។


ជំហានទី ៥៖ ជាតារាខេប៉ុបតម្រូវឱ្យមានការតុបតែងខ្លួនជាមួយគ្រឿងអលង្ការ ដូច្នេះគាត់ក៏មិនភ្លេចថែរក្សាប្រអប់ដៃដែរ។ ដូច្នេះមុនពេកចូលគេងលោកត្រូវប្រាកដថាមិនមែនគ្រឿងអលង្ការជាប់ដៃ ព្រមទាំងលាបក្រែមផ្ដល់សំណើម ក្រចក និងម្រាមដៃរបស់គាត់ផងដែរ។
ជំហានទី ៦៖ សម្រាប់របស់សំខាន់ដែលលោកមិនអាចរំលងបានមួយទៀតគឺក្រែមការពារបបូរមាត់ ឬ lip balm ដើម្បីការពារកុំឱ្យស្ងួត។ ចំពោះវិធីក្នុងការលាបដែលលោកបានចែករំលែកដល់ហ្វេននោះគឺដាក់ lip balm លើម្រាមដៃរួចយកមកញីលើបបូរមាត់ដូចការវិការពេលដុសធ្មេញ។
ជំហានទី ៧៖ ជាចុងក្រោយ V ក៏បាននិយាយថារាល់ទម្លាប់នៃការថែរក្សាស្បែកគឺមិនអាចរំលងការផឹកទឹកឱ្យបានច្រើនគ្រប់គ្រាន់នោះទេ៕

























Account
Security
Favourite Content