ភឹម ស្រីនោ ត្រឡប់មកប្រកួត Miss Grand Cambodia លើកទី៣ ជាមួយក្តីសង្ឃឹមថ្មី

សោភារូបស្រស់កូនកាត់ខ្មែរ-ថៃ កញ្ញា ភឹម ស្រីនោ បានធ្វើឱ្យអ្នកស្នេហាវិស័យប្រកួតប្រជែងសម្រស់នៅកម្ពុជា មានការភ្ញាក់ផ្អើលជាខ្លាំង ពេលនាងសម្រេចចិត្តដាក់ពាក្យចូលប្រកួតកម្មវិធីកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ ២០២៣ ឬ Miss Grand Cambodia 2023 ព្រោះនេះជាលើកទី៣ ដែលនាងចូលរួមប្រកួតកម្មវិធីសម្រស់ដ៏ធំនេះ ទោះការប្រកួត ២ លើកមុន មិនបានជោគជ័យក៏ដោយ។ 

អ្នកតាមដាន និងអ្នកស្នេហាវិស័យប្រកួតប្រជែងសម្រស់នៅកម្ពុជា លើកសរសើរទឹកចិត្ត ស្រីនោ ជាខ្លាំងដែល​មិនចុះចាញ់ ហើយក្លាហានចូលប្រកួតជាថ្មីម្តងទៀត ដើម្បីបំពេញក្តីស្រមៃរបស់ខ្លួនឯង។

កន្លងទៅថ្មីៗនេះ កូនកាត់ខ្មែរ-ថៃ ស្រីនោ ទើបបញ្ចប់ការសម្ភាសន៍ផ្ទាល់ជាមួយគណៈកម្មការក្នុងវគ្គជម្រុះដំបូង ដោយពេលនេះនាងកំពុងរង់ចាំលទ្ធផលសម្រាប់បន្តដំណើរជាមួយបេក្ខភាពដទៃឆ្ពោះទៅកាន់ប្រកួតប្រជែងនាពេលដ៏ខ្លីខាងមុខនេះ។

ភឹម ស្រីនោ បានបង្ហាញភាពជឿជាក់ និងក្តីសង្ឃឹមថ្មីចំពោះការត្រឡប់មកវិញលើកនេះ ប៉ុន្តែនាងនៅតែមានភាពភ័យខ្លាច និងក្តីបារម្ភមួយចំនួនសម្រាប់ការប្រកួត។ ទោះជាយ៉ាងនេះក្តី នាងប្តេជ្ញាជម្នះភាពភ័យខ្លាចទាំងនោះ ព្រោះបើនាងមិនជម្នះនាងមិនអាចសម្រេចគោលដៅទៅរកភាពជោគជ័យក្នុងកម្មវិធី Miss Grand Cambodia 2023 បានឡើយ។

មិនឱ្យអ្នកគាំទ្រខកបំណង វិលចូលប្រកួត Miss Grand Cambodia លើកទី៣ បវរកញ្ញាកូនកាត់រូបស្រស់នេះ ត្រៀមមកជាស្រេច និងបានពង្រឹងបន្ថែមលើចំណុចខ្វះខាតពីការប្រកួតមុនៗ ឆ្ពោះទៅការដណ្តើមយកជយលាភីឆ្នាំនេះ។ បេក្ខភាពត្រៀមប្រកួត Miss Grand Cambodia 2023 លើកឡើងថា ការត្រឡប់មកវិញលើកនេះគឺខុសប្លែកពីរាល់ដង ដូច្នេះនាងចង់ឱ្យពុកម៉ែបងប្អូនតាមដានថា នាងនឹងមានអ្វីថ្មីប្លែកក្នុងឆ្នាំ២០២៣នេះ។ 

ដោយមើលឃើញថា ការប្រើប្រាស់ភាសាអង់គ្លេសរបស់ខ្លួនឯងនៅមានកម្រិត ស្រីនោ ក៏បានចូលរៀនភាសាអង់គ្លេសបន្ថែម ទៅលើផ្នែកនិយាយ ដោយសារនាងយល់ថា តុងការនិយាយរបស់នាងនៅមិនទាន់ល្អ ទើបនាងសម្រេចចិត្តចូលរៀនបន្ថែម ដើម្បីបង្កើនជំនឿចិត្តឱ្យខ្លួនឯងអំឡុងពេលប្រកួត។ ទោះបីជាពេលនេះនាងមានការប្តេជ្ញាចិត្តមុតមាំក៏ពិតមែន ក៏ស្រីស្រស់សោភា ភឹម ស្រីនោ នៅតែត្រូវការកម្លាំងចិត្ត ការលើកទឹកចិត្ត និងការគាំទ្រពីសំណាក់ពុកម៉ែបងប្អូន ព្រោះការប្រកួតប្រជែងមួយមិនអាចជោគជ័យដោយគ្មានមនុស្សជុំវិញខ្លួនជួយជ្រោមជ្រែងនោះទេ។

ភឹម ស្រីនោ មានអាយុ ២៤ ឆ្នាំ កម្ពស់ ១.៧០ ម៉ែត្រ ទម្ងន់ ៥២ គីឡូក្រាម។ នាងជាកូនកាត់ខ្មែរ-ថៃ និងអាចនិយាយបាន ៣ ភាសា គឺភាសាខ្មែរ ថៃ និងអង់គ្លេស (មធ្យម)។ ខណៈការប្រកួតកាន់តែខិតជិតមកដល់ ស្រីនោ ចាប់ផ្តើមមមាញឹកប្រូម៉ូត​ពីខ្លួនឯង និងបានលេចមុខក្នុងកម្មវិធីផ្សេងៗរបស់ស្ថាប័នគ្រប់គ្រង Miss Grand Cambodia 2023៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

PPDW ឆ្នាំនេះ ប្រមូលផ្ដុំទៅដោយអ្នកច្នៃម៉ូដល្បីៗ ក្រោមប្រធានបទ «Artistic Freedom»

កម្មវិធី Phnom Penh Designers Week ឆ្នាំ ២០២៦ នេះ​បាន​រៀបចំ​ឡើង​យ៉ាង​គគ្រឹកគគ្រេង​ដែល​មាន​ការ​ចូលរួម​ច្រើន​ពី​សំណាក់​អ្នក​ចូលរួម និង​អ្នក​ច្នៃ​ម៉ូដ​ល្បី​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ អ្នក​រចនា​ទាំងអស់ បាន​បង្ហាញ​ពី​សមត្ថភាព​មាន​ទាំង​ប៉ុន្មាន

Jung Kyung Ho និង Sooyoung សម្រេចចិត្តបញ្ចប់ទំនាក់ទំនងស្នេហា ១៤ឆ្នាំ

នៅថ្ងៃទី៩ ខែមិថុនា នេះ តារាសម្ដែង Jung Kyung Ho និង Sooyoung សមាជិកក្រុម Girls' Generation បានបញ្ជាក់ជាផ្លូវការថា ពួកគេបានសម្រេចចិត្តចែកផ្លូវគ្នា ក្រោយទាក់ទងអស់ពេល ១៤ឆ្នាំ.

អ្នក​ជំនាញ​បង្ហើប​ឱ្យ​ដឹង ប្រតិមា ៤ អង្គ ដែលពលរដ្ឋ​ប្រទះ​ឃើញទំនង​ជា​វត្ថុ​សិល្បៈ​ចម្លង​ថ្មី

​តាម​កំណត់ហេតុ​បឋម​ដែល​ទទួល​បាន​ពី​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ឱ្យ​ដឹង​ថា ប្រតិមា​ចំនួន ៤ អង្គ​ដែល​ទើប​រក​ឃើញ​លើ​ទឹក​ដី​នៃ​ខេត្ត​កំពង់ធំ កាល​ពី​ពេល​ថ្មីៗ ទំនង​ជា​វត្ថុ​សិល្បៈ​ចម្លង​ថ្មី ដែល​មាន​នរណា​ម្នាក់​បាន​កប់​

ពេលនេះ The Zero Project ក្លាយជាទីចាប់អារម្មណ៍ របស់សារព័ត៌មានកូរ៉េកាន់តែច្រើន

The Zero Project ជាកម្មវិធី reality show survival ដែលសាងឡើងដោយដៃកូនខ្មែរកំពុងតែបង្កើតប្រវត្តិសាស្ត្រថ្មីមួយសម្រាប់វិស័យកម្សាន្តកម្ពុជា។

មង្គលការកូនស្រីឧបនាយករដ្ឋមន្ត្រី និងកូនប្រុសត្រកូលអ្នកជំនួញដ៏ល្បីលើទឹកដីអឺរ៉ុប ជ្រើសប្រេនកូនខ្មែរ

មហាជន​ជ្រាប​ស្រាប់​ហើយ​ថា មង្គលការ​កូន​ស្រី​ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និង​កូន​ចៅ​​ត្រកូល​អ្នក​ជំនួញ​ខ្មែរ​ដ៏​ល្បី​នៃ ជីប ម៉ុង គ្រុប បាន​រៀបចំ​មង្គលការ​បែប​លក្ខណៈ​គ្រួសារ​នៅ​លើ​ទឹកដី​អឺរ៉ុប យ៉ាង​សប្បាយ​រីករាយ ដោយ​មាន

SKOR Multi-Brand Store អង្រួន​ចិត្ត​អ្នក​គាំទ្រ តាម​រយៈ​ព្រឹត្តិការណ៍ “A SUNDAY TOGETHER” លើក​ដំបូង បង្ហាញ​ភាព​ជា​ដៃ​គូ​ផ្លូវ​ការ​របស់​ម៉ាក​ល្បីៗ​ទូទាំង​ពិភពលោក

បទពិសោធន៍​ដ៏​អស្ចារ្យ​នៃ​ការ​រួម​បញ្ចូល​គ្នា​រវាង​កីឡា ម៉ូដ​សម្លៀក​បំពាក់​លំដាប់ Premium និង​សិល្បៈ​ទស្សនីយភាព​ពី​សាលា AAA School នៅ​ក្នុង​ហាង​ទំនិញ​ចម្រុះ​ម៉ាក Multi - Brand Store ដំបូង​គេ​នៅ​កម្ពុជា។

Sandara Park ប្រកាសចេញអាល់ប៊ុមថ្មី ក្រោមផលិតកម្មថ្មីរបស់ខ្លួន ដោយចូលរួមនិពន្ធបទភ្លេង និងទំនុកច្រៀងផ្ទាល់ដៃ

ផលិតកម្ម ARADNAS ដែលជាទីភ្នាក់ងារថ្មីរបស់នាង បានប្រកាសនៅថ្ងៃទី ៩ នេះថា Sandara Park នឹងចេញផ្សាយអាល់ប៊ុមចម្រៀងទោល (Single Album)

ការពារសីលធម៌សង្គមធ្លាក់ចុះ ចិនចេញច្បាប់រឹតបន្តឹងខ្លឹមសារជាច្រើនសម្រាប់រឿងភាគខ្លីៗដែលកំពុងផ្ទុះខ្លាំង

ឧស្សាហកម្មរឿងភាគខ្លីៗដែលកំពុងរីកដុះដាលយ៉ាងខ្លាំងនៅក្នុងប្រទេសចិន កំពុងប្រឈមមុខនឹងការត្រួតពិនិត្យកាន់តែតឹងរ៉ឹង បន្ទាប់ពីមានរបាយការណ៍លេចឡើងថា Hongguo Short Drama ដែលជាគ្រឹះស្ថាន

Le Sserafim, Illit និង Katseye ចាប់ដៃគ្នា ចេញចម្រៀងរួម

ក្រុមចម្រៀងនារីចំនួន ៣ ដែលស្ថិតនៅក្រោមការគ្របគ្រងរបស់ផលិតកម្មបុត្រសម្ព័ន្ធ HYPE តែមួយ គឺ Le Sserafim Illit ព្រមទាំង Katseye នឹងចាប់ដៃគ្នាបញ្ចេញបទចម្រៀងរួម នៅថ្ងៃទី១២ ខែមិថុនា វេលាម៉ោង ១ រសៀល ម៉ោង

រំភើបជំនួស! បុរស​ជន​បរទេស​លុត​ជង្គង់​សុំ​គូ​ស្នេហ៍​រៀប​ការ​លើ​ទឹក​ដី​អង្គរជាមួយ​ផ្កា​ស្លា​ខ្មែរ

ផ្ទុះ​ការ​កោត​សរសើរ បុរស​ជន​បរទេស​ម្នាក់​បាន​យក «ផ្កា​ស្លា» សុំ​នារី​ជា​សង្សារ (ដែល​ជា​ជន​បរទេស​ដូច​គ្នា) រៀប​ការ​នៅ​កណ្ដាល​ហ្វូង​មនុស្ស​ដ៏​ច្រើន លើ​ទឹក​ដី​អង្គរ​នៃ​ខេត្ត​សៀមរាប នាកម្មវិធីប្រគំតន្រ្តីមួយកាល​ពី​ពេល​ថ្មីៗ កន្លង​ទៅ​នេះ