មានអត្ដចរិត និងតស៊ូបែបនេះទើបការចាកចេញរបស់ Moon Bin ធ្វើឱ្យអ្នកគាំទ្រសោកស្ដាយខ្លាំង

Moon Bin ជាតារាខេប៉ុបមានភាពល្បីល្បាញមួយរូប និងជាសមាជិករបស់ក្រុមចម្រៀងបុរស ASTRO។ អ្នកគាំទ្រជាច្រើនតែងលើកឡើងថា លោកជាតារាចម្រៀងខេប៉ុបម្នាក់ដែលមានស្នាមញញឹមស្រស់ស្អាត និងមានអត្ដចរិតគួរឱ្យស្រឡាញ់ចូលចិត្ត។ ក្រៅពីជាតារាខេប៉ុប លោកក៏ជាតារាសម្ដែងប៉ិនប្រសប់ម្នាក់ និងជាតារាម៉ូឌែលផងដែរ។ តោះមកដឹងពីប្រវត្ដិខ្លះៗ របស់ Moon Bin និងអត្ដចរិតដ៏ល្អរបស់លោកដែលធ្វើឱ្យមហាជនជាច្រើនមានការសោកស្ដាយខ្លាំងនៅពេលលោកទទួលមរណភាព។

Moon Bin កើតនៅថ្ងៃទី ២៦ ខែ មករា ឆ្នាំ ១៩៩៨ នៅខេត្ដ Chungbuk ប្រទេសកូរ៉េខាងត្បូង។ លោកបានរៀន និងបញ្ចប់ការសិក្សានៅសាលា Hanlim Multi Art School ផ្នែកចម្រៀង។ លោកមានប្អូនស្រីម្នាក់គឺ Moon Sua រូបនាងក៏ជាតារាចម្រៀងខេប៉ុបស្ថិតក្នុងក្រុម Billlie។ មុនក្លាយខ្លួនជាតារាខេប៉ុប Moon Bin បានប្រឡូកក្នុងវិថីសិល្បៈដំបូងបំផុតក្នុងឆ្នាំ ២០០៤ ជាតារាម៉ូឌែលកូនក្មេង។ បន្ទាប់មកក្នុងឆ្នាំ ២០០៦ Moon Bin បានបង្ហាញខ្លួនក្នុងវីដេអូចម្រៀង “Balloons” របស់ក្រុមតារាចម្រៀងបុរសល្បី TVXQ។ ក្នុងឆ្នាំ ២០០៩ Moon Bin បានបង្ហាញខ្លួនជាតារាសម្ដែងកូនក្មេងក្នុងរឿង F4 ឬ “Boy Over Flowers”។ Moon Bin បានក្លាយជាអ្នកហ្វឹកហាត់របស់ផលិតកម្ម Fantagio តាំងពីរៀនថ្នាក់ទី​ ៥ ម្ល៉េះ និងបានចូលរួមប្រកួតក្នុងកម្មវិធី iTeen របស់ផលិតកម្ម Fantagio។ ដោយមានទេពកោសល្យ និងសមត្ថភាពលេចធ្លោ Moon Bin បានក្លាយជាអ្នកហ្វឹកហាត់ទី ២ ដែលផលិតកម្ម Fantagio ប្រកាសណែនាំឱ្យអ្នកគាំទ្រស្គាល់ជាសាធារណៈ។ នៅថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០១៦ Moon Bin បានចេញច្រៀងជាផ្លូវការជាសមាជិកក្រុមចម្រៀង ASTRO។ សមាជិកផ្សេងៗ ទៀតមានដូចជា Cha EunWoo, Rocky, San-Ha, MJ និង JinJin។

មិនត្រឹមតែកសាងកេរ្ដិ៍ឈ្មោះរបស់ខ្លួនតាមរយៈបទចម្រៀង Moon Bin ជាតារាសម្ដែងម្នាក់ដែលទទួលបានការគាំទ្រមិនធម្មតាផងដែរ។ រាប់ចាប់តាំងពីថ្ងៃចូលប្រឡូកសិល្បៈ Moon Bin បានបង្ហាញខ្លួនក្នុងរឿងភាគប្រមាណជាង ១០ រឿង ក្នុងចំណោមនោះរឿងដែលទទួលបានការគាំទ្រខ្លាំងគឺរឿង “The Mermaid Prince”។ ទ្រព្យសម្បត្ដិរបស់ Moon Bin ត្រូវបានគេប៉ាន់ប្រមាណថា មានច្រើនជាង ២ លានដុល្លារអាមេរិកនៅដើមឆ្នាំ ២០២៣។

នៅថ្ងៃទី​ ១៩ ខែ មេសា ឆ្នាំ ២០២៣ ជាពេលវេលាមួយដែលអ្នកគាំទ្រវិស័យខេប៉ុបទាំងមូលហាក់មានការភ្ញាក់ផ្អើលខ្លាំង ក្រោយសារព័ត៌មានកូរ៉េ Yonhap បានចុះផ្សាយទាំងកណ្ដាលយប់ថា តារាប្រុស Moon Bin បានទទួលមរណភាពនៅក្នុងវ័យ ២៥ ឆ្នាំ។ ព័ត៌មានបឋមបានឱ្យដឹងថា អ្នកចាត់ការរបស់តារាប្រុស Moon Bin ទាក់ទងទៅកាន់លោកមិនបានជាច្រើនជាច្រើនសា ក៏សម្រេចទៅផ្ទះរបស់លោកនៅតំបន់ Gangnam-gu ទីក្រុង សេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ ជាលទ្ធផល ក៏បានរកឃើញតារាប្រុស Moon Bin បានដេកស្លាប់នៅក្នុងផ្ទះម្នាក់ឯង រួចក៏ប្ដឹងប៉ូលីសតែម្ដង។ ក្រោយប៉ូលីសនៅតំបន់ Gangnam-gu ចុះទៅដល់កន្លែងកើតហេតុ  ជំហានដំបូងក៏បានសន្និដ្ឋានថា ការស្លាប់របស់លោកអាចជាការធ្វើអត្ដឃាត។

រហូតដល់ព្រឹកថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០២៣ ខាងផលិតកម្ម Fantagio ដែលជាទ្រនំរបស់ក្រុមចម្រៀងបុរស ASTRO បានប្រកាសពីដំណឹងដំណឹងដ៏ក្រៀមក្រំនេះជាផ្លូវការ និងបានបញ្ជាក់ថា តារាប្រុស Moon Bin ពិតជាបានស្លាប់បាត់បង់ជីវិត ព្រមទាំងបានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពផងដែរ។

តាមការបញ្ជាក់របស់ផលិតកម្ម Fantagio ពិធីបុណ្យសពរបស់ Moon Bin នឹងធ្វើឡើងជាលក្ខណៈឯកជន ដោយមានតែក្រុមគ្រួសារសាច់ញាតិ និងមិត្ដជិតស្និទ្ធចូលរួមប៉ុណ្ណោះ។ ខណៈកន្លែងតម្កល់សពត្រូវបានរាយការណ៍ថារៀបចំនៅឯ Asan Medical Center Funeral Home នៅទីក្រុង សេអ៊ូល ប្រទេសកូរ៉េខាងត្បូង និងថ្ងៃបញ្ចុះសពគឺធ្វើនៅថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២៣។ 

ជាមួយគ្នាដែរ យោងតាមប្រភពព័ត៌មាន Daily Naver បានឱ្យដឹងថា នៅថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០២៣ ប៉ូលីសនៅតំបន់ Gangnam បានប្រកាសថា Moon Bin ត្រូវបានប្រទះឃើញដេកស្លាប់នៅផ្ទះរបស់ខ្លួននៅតំបន់ Gangnam-gu នៅយប់ថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០២៣ វេលាម៉ោង ៨:១០ នាទីយប់។ អ្នកដឹងរឿងដំបូងគេបំផុតគឺអ្នកចាត់ការរបស់ Moon Bin។

ប៉ូលីសបានលើកឡើងថា៖ មិនបានរកឃើញភស្ដុតាងណាមួយដែលបញ្ជាក់ពីការធ្វើអត្ដឃាតខ្លួនឯង ឬក្ដីឃាតកម្មឡើយ។ សូម្បីតែសំបុត្រផ្ដាំផ្ញើណាមួយក៏មិនត្រូវបានរកឃើញនៅកន្លែងកើតហេតុដែរ។ ដូច្នេះមិនមែនជាការធ្វើអត្ដឃាត ឬក្ដីឃាតកម្មទេ។

បើតាមសម្ដីរបស់អ្នកគាំទ្ររបស់ ASTRO និង Moon Bin បានឱ្យដឹងថា Moon Bin ជាមនុស្សដែលឧស្សាហ៍ឈឺផងដែរ ប៉ុន្ដែលោកតែងតែព្យាយាមប្រាប់អ្នកគាំទ្រថា លោកមិនអី និងមិនចង់បង្ហាញពីការឈឺចាប់របស់ខ្លួនទៅកាន់មនុស្សជុំវិញឡើយ។ លោកក៏ធ្លាប់បញ្ចេញអាការៈមិនស្រួលខ្លួន ឈឺចាប់ផ្នែកទ្រូង និងធ្លាប់ហូរឈាមច្រមុះកំឡុងពេល live និយាយលេងជាមួយអ្នកគាំទ្រផងដែរ។ សុខភាពរបស់លោកត្រូវបានអ្នកគាំទ្រលើកឡើងថា ហាក់មានភាពទន់ខ្សោយតាំងពីដើមមកម្ល៉េះ ក្នុងចុងឆ្នាំ ២០១៩ Moon Bin ធ្លាប់បានប្រកាសសម្រាកពីការងារសិល្បៈមួយរយៈក្រោយមានបញ្ហាសុខភាព។ នៅដើមឆ្នាំ ២០២២ Moon Bin ក៏បានឆ្លងជំងឺកូវីដ ១៩ និងប្រកាសសម្រាកពីសិល្បៈសារជាថ្មីម្ដងទៀតដើម្បីព្យាបាលជំងឺឱ្យជាសះស្បើយ។

ប្រភព Dispatch បានលើកឡើងថា៖ Moon Bin ហាក់មានបញ្ហាមិនស្រួលតាំងពីកំឡុងពេលតន្ដ្រីទេសចរណ៍នៅទីក្រុងបាងកក ប្រទេសថៃម្ល៉េះគឺ Moon Bin មានអាការៈមិនស្រួល ប៉ុន្ដែក្រោយមកលោកបានលើកឡើងថាខ្លួនមិនមានបញ្ហាអ្វីឡើយ។

អ្នកគាំទ្រជាច្រើននៅតែមិនជឿថា Moon Bin ធ្វើអត្ដឃាតខ្លួនឡើយ អាចមកពីបញ្ហាសុខភាព ព្រោះលោកធ្លាប់បានលើកឡើងថា៖ លោកស្រឡាញ់ការងារអ្នកសិល្បៈខ្លាំង បើទោះជាមានឧបសគ្គយ៉ាងណាក៏លោកមិនបោះបង់ចោលដែរ។ ខណៈលោកជាបុគ្គលដែលតែងតែមានគំនិតវិជ្ជមាន និងខិតខំប្រឹងប្រែងព្រមទាំងស្រឡាញ់ក្រុមគ្រួសារខ្លាំង។ ប៉ុន្ដែយ៉ាងណាមិនទាន់មានការបញ្ជាក់នូវឡើយពីមូលហេតុស្លាប់ពិតប្រាកដរបស់តារាប្រុស Moon Bin។

មែនទែនទៅ អ្វីដែលអ្នកគាំទ្រសឹងតែមិនជឿការស្លាប់របស់លោកគឺមុនការប្រគំតន្ដ្រីទេសចរណ៍នៅទីក្រុង ម៉ាកាវ តែបីថ្ងៃប៉ុណ្ណោះគឺនៅថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២៣។ លើសពីនេះ មុនស្លាប់ប៉ុន្មានថ្ងៃ លោកក៏បានរាំ Challenge ក្នុង TikTok ដូច្នេះអ្នកគាំទ្រជាច្រើនសុទ្ធតែពិបាកទទួលយកខ្លាំងចំពោះការចាកចេញរបស់លោក។

ជាមួយគ្នាដែរ ក្រៅពីស្នាមញញឹមដែលមិនអាចបំភ្លេចអត្ដចរិតដ៏ល្អរបស់ Moon Bin តែម្ដង លោកតែងតែត្រូវបានអ្នកគាំទ្រចាត់ទុកជាតារាប្រុសម្នាក់មានអត្ដចរិតចេះជួយយកអាសារអ្នកដទៃ មិនចេះប្រកាន់ច្រើន និងរួសរាយ។ អ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្រហាក់មានអារម្មណ៍រំជួលចិត្ត ក្រោយពេលដែល Moon Bin ចាកចេញទៅមិនបានប៉ុន្មាន ក៏មានក្រុមការងារធ្លាប់បានធ្វើការជាមួយ Moon Bin ចេញមកទម្លាយពីអត្ដចរិតពិតរបស់លោកកំឡុងពេលធ្វើការ។

នៅថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០២៣ អតីតបុគ្គលិកស្ថានីយន៍បុស្ដិ៍ទូរទស្សន៍ម្នាក់បានបង្ហោះសារលើបណ្ដាញសង្គមថា៖ លោកធ្លាប់ធ្វើការនៅផ្នែករៀបចំក្រោយឆាក មានថ្ងៃមួយលោកបានធ្វើខុស និងត្រូវអ្នកដឹកនាំកម្មវិធីស្ដីឱ្យយ៉ាងខ្លាំង។ Moon Bin បានធ្វើជាមកសួរផ្លូវទៅកាន់បន្ទប់ ស្ទីយ៉ូ (studio) ទាំងដែលការពិតលោកបានស្គាល់ផ្លូវទៅហើយ។ ការសួរនាំរបស់ Moon Bin បានធ្វើឱ្យអ្នកដឹកនាំផ្អាកការស្ដីបន្ទោសចំពោះលោក។ លោកពិតជាមានអារម្មណ៍ដឹងគុណយ៉ាងខ្លាំងចំពោះទង្វើរបស់ Moon Bin។

នៅថ្ងៃទី ២១ ដដែល ក៏មានសារបង្ហោះមួយផ្សេងទៀតរៀបរាប់ពីអត្ដចរិតរបស់ Moon Bin នៅកន្លែងថតថា៖ លោកមិនចាំច្បាស់ទេថា ពេលនោះគេថតកម្មវិធីអ្វីព្រោះលោកជាអ្នកធ្វើការនៅក្នុងអគារដែល Moon Bin និងក្រុមការងារថតប៉ុណ្ណោះ។ ដោយទីតាំងថតកំពុងត្រូវបានប្រើប្រាស់ដូច្នេះមនុស្សត្រូវបានហាមឃាត់ដើរឆ្លងកាត់កន្លែងថត សម្រាប់លោកមិនមានការប្រញាប់ក៏រង់ចាំរហូតទាល់តែថតចប់។ នៅពេលដែលថតចប់លោកក៏អនុញ្ញាតឱ្យដើរឆ្លងកាត់ ហើយ Moon Bin ជាមនុស្សតែម្នាក់ដែលបាននិយាយសុំទោសមកកាន់លោកដែលរំខាន និងធ្វើឱ្យមានការអាក់ខានដំណើរ។ Moon Bin ថែមទាំងជូនពរឱ្យលោកធ្វើដំណើរទៅផ្ទះវិញ​ដោយសុវត្ថិភាពទៀតផង បើក្រឡេកទៅមើលក្រុមការងារវិញគ្មាននរណាខ្វល់ឡើយ។

នៅថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២៣ អ្នកយកព័ត៌មានម្នាក់ដែលធ្លាប់ធ្វើបទសម្ភាសន៍ជាមួយក្រុមចម្រៀង ASTRO ក៏បានទម្លាយពីអត្ដចរិតរបស់ Moon Bin។ លោកធ្លាប់ធ្វើការសម្ភាសន៍ជាមួយក្រុម ASTRO នៅពេលដែលគេទើបតែចេញច្រៀងផ្លូវការដំបូងៗ។ Moon Bin ជាសមាជិកម្នាក់ដែលលោកចាប់អារម្មណ៍ជាងគេ ព្រោះគេពោរពេញទៅដោយកម្លាំង និងតែងតែញញឹមធ្វើឱ្យអ្នកគ្រប់គ្នាមានអារម្មណ៍កក់ក្ដៅ។ Moon Bin ជាមនុស្សដែលធ្វើឱ្យអ្នកដែលនៅក្បែរហាក់មានអារម្មណ៍ធូរស្រាលតែម្ដង គេពិតជាក្មេងឆ្លាតខ្លាំង។

ជាការពិតទៅ មានក្រុមការងារជាច្រើនបានចេញនិយាយពីអត្ដចរិតរបស់ Moon Bin និងលើកឡើងថា Moon Bin ជាមនុស្សងាយស្រួលធ្វើការជាមួយខ្លាំង គេតែងតែព្យាយាមសម្រួលធ្វើយ៉ាងណាឱ្យក្រុមការងារទាំងមូលអាចធ្វើការទៅដោយរលូន និងតែងតែបារម្ភពីមនុស្សជុំវិញ។ ការចាកចេញរបស់ Moon Bin ពិតជាធ្វើឱ្យមហាជនជាច្រើនមានការសោកស្ដាយ ខណៈអ្នកគាំទ្រវិញពិតជាពិបាកទទួលយកខ្លាំងដោយសារតែរឿងដែលកើតឡើងហាក់ភ្លាមៗ ពេក។ ស្របពេលដែលគ្រប់គ្នានៅតែនឹកឃើញស្នាមញញឹមរបស់លោក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។

កម្ពុជាត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងទីក្រុង Angoulême

អបអរ​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រទេស​កិត្តិយស​សម្រាប់​មហោស្រព​ភាពយន្ត​និយាយ​ភាសា​បារាំង​ទីក្រុង Angoulême លើក​ទី​១៩ ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០២៦។

ឆ្នាំមុនមករៀបចំកម្មវិធីបង្ហាញម៉ូដនៅប្រាសាទខ្មែរ ស្រាប់តែស្ងាត់ៗនេះប្រធានក្រុមហ៊ុន Bvlgari Jc babin ត្រឡប់មកសៀមរាបម្ដងទៀត

ជឿ​ថា​ប្រិយមិត្ត​ពិត​ជា​ចាំ​ពី​ព្រឹត្តិការណ៍ Bvlgari Aeterna Angkor Thom High Jewelry នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​២១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ដោយ​បាន​នាំ​យក​គ្រឿងអលង្ការ​មាន​តម្លៃ និង​ជា​របស់​ប្រណិត​មក​កម្ពុជា មាន​តម្លៃ​

សាស្ត្រាចារ្យ ខ្លូត រតនា ចង់ឱ្យមានអ្នកបន្តវេន ត្បិតមិនចង់ឃើញ «ល្ខោននិយាយ» ត្រូវបាត់បង់

មិន​ត្រឹម​ជា​សាស្ត្រាចារ្យ​មួយ​រូប​ដែល​កំពុង​បង្ហាត់​បង្រៀន​កូន​សិស្ស​លើ​ជំនាញ​សិល្បៈ​បុរាណ​លោក ខ្លូត រតនា ជា​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​បាន​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ក្នុង​នាម​ជា​ផលិតករ តារា​សម្ដែង និង​ជា​អ្នក​ដឹក​

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ដឹងតែល្អមើលឆ្នាំនេះ! មហោស្រព​ល្ខោននិយាយទូទាំងប្រទេស ក្រោមប្រធានបទ «ចង្កឹះមួយបាច់»

ជា​ទស្សនីយភាព​មួយ​ដ៏​កម្រ និង​មាន​តម្លៃ​បំផុត​នៅ​កម្ពុជា ខណៈ​ដែល​អ្នក​បន្តវេន​ថែ​វប្បធម៌​ខ្មែរ​បាន​ពូត​ដៃ​រួបរួម​គ្នា​ជា​កម្លាំង​រៀប​ចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​មហោស្រព​ល្ខោន​និយាយ​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ ២០២៦ នេះ។

ពូកែមែនយប់មិញ Isabella Galliano ក្លាយជាជើងឯក Face of Cambodia Kids & Junior 2026

យុវតី Isabella Galliano កូន​ខ្មែរ​កាត់​អាមេរិក ដែល​ទើប​តែ​ឈ្នះ Cosmo Kid’s Star 2026 ដោយ​បាន​ផ្ដួល​បេក្ខជន​ជាច្រើន​នៅ​ប្រទេស​វៀតណាម​កាលពី​សប្ដាហ៍។ រំលង​តែ​ប៉ុន្មាន​ថ្ងៃ Isabella បាន​ដណ្ដើម​បាន​ជ័យជម្នះ​មួយ​ទៀត​នៅ​ក្នុង​ស្រុក គឺ​ក្លាយ​ជា