TWICE ប្រាប់ពីគន្លឹះថែសម្រស់ឱ្យស្អាតតាំងក្បាលដល់ចុងជើង

បើនិយាយដល់ក្រុមតារាចម្រៀងខេប៉ុបទាំងអស់ យើងមិនអាចរំលងនូវក្រុមតារាចម្រៀងស្រី TWICE បានឡើយ។ ថ្មីៗនេះផងដែរ ក្រុមតារាចម្រៀងស្រីដែលមានសមាជិក ៩ នាក់មួយនេះទើបបានបញ្ចេញ Mini album ហើយក៏បានហក់ឡើងដល់កំពុងតារាង Billboard 200 List ផងដែរ។

ក្នុងនាមជាមនុស្សស្រី ក្រៅពីសមត្ថភាពខ្លាំងពូកែខាងផ្នែកសិល្បៈហើយ សមាជិកនីមួយៗក្រុមចម្រៀង TWICE ក៏មានរូបសម្ផស្សស្រស់សោភាផងដែរ។ ដូច្នេះឆ្លៀតឱកាសនេះយើងនឹងចែករំលែកនូវគន្លឹះខ្លះៗដើម្បីថែរក្សាសម្រស់តាំងពីក្បាលដល់ចុងជើងរបស់ក្រុមចម្រៀង TWICE បើទោះបីជារវល់យ៉ាងណាក៏ដោយដូចខាងក្រោម៖

១. យកចិត្តទុកដាក់លើការសម្អាតស្បែក

ដោយសារតែ TWICE តែងតែមានកាលវិភាគមមាញឹកមែនទែនទើបតម្រូវឱ្យមានយកចិត្តទុកដាក់លើកការថែរក្សាស្បែកជាពិសេស។ ​ជាក់ស្ដែងដូចជា Nayeon និង Jeongyeon គឺអ្នកទាំងពីរមិនដែលប្រើកន្សែងពោះគោជូតមុខក្រោយលាងសម្អាតនោះទេព្រោះវាអាចចម្លងមេរោគផ្សេងៗចូលស្បែកមុខ ហើយកកើតឡើងជាមុនបានយ៉ាងងាយ។ ចំពោះការលាងសម្អាតស្បែកនេះ ពួកនាងបានជ្រើសរើសប្រភេទសាប៊ូ និងឧបករណ៍លាងសម្អាងតាមប្រភេទស្បែករបស់ខ្លួន។

២. ការផ្ដល់សំណើមជារឿងសំខាន់បំផុត

មិនមានអ្វីជាចម្ងល់ដែលក្រុមតារាចម្រៀងដ៏ល្បីល្បាញមួយនេះតែងតែធ្វើការផាត់មុខស្ទើរពេញមួយថ្ងៃជារៀងរាល់ថ្ងៃ បូករួមជាមួយការប្រែប្រួលអាកាសធាតុទៀត ទើបស្បែកងាយនឹងស្ងួត ឡើងរោល និងភាពតានតឹង។ ដូច្នេះការពន្យឺតភាពចាស់ និងផ្ដល់សំណើមឱ្យគ្រប់គ្រាន់គឺដើរតួយ៉ាងសំខាន់ ដើម្បីទទួលស្បែកទន់ ស ម៉ត់រលោង ក៏ដូចជាមានភាពបត់បែនល្អ។ ឧទាហរណ៍ជាក់ស្ដែង Momo តែងតែដាក់ម៉ាសសន្លឹកតាមខ្លួនគ្រប់ទីកន្លែងដើម្បីការពារកុំឱ្យស្ងួត។ ខណៈដែល Dahyun និង Mina តែងញ៉ាំទឹកឱ្យច្រើនដើម្បីឱ្យស្បែកភ្លឺថ្លា។

៣. ផ្ដោតទៅលើផលិតផលដែលមានប្រសិទ្ធភាព

មិនមានអ្វីចម្លែកនោះទេដែលផលិតផលមានប្រសិទ្ធភាពខ្ពស់ត្រូវបានប្រើប្រាស់ និងផ្សព្វផ្សាយដោយតារាកូរ៉េល្បីៗ។ ជាក់ស្ដែងដូចជា Mina សមាជិកក្រុមតារាចម្រៀង TWICE ជាដើម នាងបានប្រើប្រាស់នូវផលិតផលមួយដែលមានសាច់ស្រាលធ្វើឱ្យស្បែកមុខចាប់ផ្ដើមភ្លឺថ្លា មានសំណើម និងទន់រលោងដូចនំម៉ូឈីដែរ។ ដោយសារតែផលិតផលដែលនាងបានប្រើមានប្រសិទ្ធភាពខ្ពស់ ដូច្នេះហើយទើបនាងមិនចាំបាច់ត្រូវផ្លាស់ប្ដូរទៅប្រើផលិតផលផ្សេងនោះទេ។ បន្ថែមលើនេះ Mina ក៏បានប្រើប្រាស់នូវទឹករ៉ែ និងផលិតផលមួយចំនួនទៀតដែលមានរូបមន្ដផ្សំពីធម្មជាតិ ពង្រឹងរបាំងការពារស្បែក ក៏ដូចជាការពារការខូចខាតស្រទាប់ស្បែកផងដែរ។   

៤. ជឿជាក់លើស្ទាយតុបតែងខ្លួន

បើទោះបីជាសមាជិកទាំង ៩ នាក់ស្ថិតនៅក្នុងក្រុមតែមួយពិតមែន ប៉ុន្តែពួកនាងមានចំណង់ចំណូលចិត្តក្នុងការតុបតែងខ្លួនផ្សេងៗគ្នា។ Mina ធ្លាប់បានចែករំលែកថានាងចូលចិត្តតុបតែងខ្លួនតាមស្ទាយខុសៗគ្នាអាស្រ័យទៅតាមអារម្មណ៍របស់នាង។ ស្របពេលដែល Dahyun ចូលចិត្តស្លៀកពាក់បែបសាមញ្ញរលុងៗជាមួយស្បែកផ្ទាត់ និងមុខទទេរគ្មានម្សៅ។ នៅក្នុងបទសម្ភាសជាមួយ Allure សមាជិក Chaeyoung បាននិយាយថាខ្លួនចូលចិត្តការតុបតែងបែបបុរាណដែលអ្នកដទៃមិនសូវនិយម តែនាងមិនខ្វល់ពីក្រសែភ្នែកអ្នកផ្សេងឡើយ។ ដូច្នេះតុបតែងខ្លួនតាមចំណង់ចំណូលចិត្តខ្លួននឹងសាងភាពជាខ្លួនឯង និងជឿជាក់លើសម្រស់របស់ខ្លួនផងដែរ។

៥. ត្រូវស្រឡាញ់ខ្លួនឯង

ជាក្រុមតារាចម្រៀងខេប៉ុបដ៏ល្បីគឺត្រូវតែប្រឈមមុខជាមួយភាពតានតឹង និងស្រ្តេសយ៉ាងខ្លាំង។ ហើយតាមការសិក្សាជាច្រើនបានបង្ហាញថាស្រ្តេសនឹងជះឥទ្ធិពលមិនល្អដល់សុខភាពស្បែកឡើយដូចជាមុន ជំងឺសើស្បែកផ្សេងៗ និងជ្រុះសក់ជាដើម។ ដូច្នេះហើយទើបសមាជិក TWICE ម្នាក់ព្យាយាមមិនឱ្យខ្លួនឯងធ្លាក់ចូលស្ថានភាននេះដោយកំណត់នូវកម្រិតភាពតានតឹងរបស់ខ្លួន។ ឧទាហរណ៍ជាក់ស្ដែង Sana មានទំនោរបន្ធូរភាពតានតឹងតាមរយៈក្លិន (aromatherapy) ដោយជ្រើសរើសនូវក្លិនណាដែលអាចធ្វើឱ្យនាងមានអារម្មណ៍ធូរស្រាល។ ស្របពេលដែល Tzuyu ចូលចិត្តស្ដាប់តន្រ្តី និងសរសេរកំណត់ហេតុប្រចាំថ្ងៃដើម្បីបន្ថយស្រ្តេសផងដែរ។  

៦. មិនបង្ខំខ្លួនឱ្យចូលក្នុងស្ដង់ដាសម្រស់ដែលមិនសក្ដិសម

សម្រាប់ក្រុមតារាចម្រៀង TWICE តែងតែរក្សានូវការគិតបែបវិជ្ជមាន និងមិនបង្ខិតបង្ខំឱ្យខ្លួនឯងតម្រូវទៅតាមស្ដង់ដាសម្រស់របស់ប្រទេសកូរ៉េខ្លាំងពេកនោះទេ។ ជាក់ស្ដែងសម្រាប់ Nayeon សម្រស់មិនមែនត្រឹមសម្បកក្រៅនោះទេ តែជាភាពជឿជាក់របស់នាង និងការគិតពិចារណាឱ្យបានច្បាស់លាស់ផងដែរ។ ជាមួយគ្នានេះ Dahyun គឺតែងតែផ្ដោតលើភាគស្អាតពីខាងក្នុងទើបជាភាពស្រស់ស្អាតពិតប្រាកដ។ នាងក៏បានបន្ដថាស្នាមញញឹមមិនមែនគ្រាន់តែញញឹមដើម្បីអ្វីមួយនោះទេ តែវាជាការបង្ហាញពីភាពរីករាយពីក្នុងចិត្តមកវិញ។ ប្រសិនបើនាងគិតអវិជ្ជមាននោះវានឹងបង្ហាញឱ្យឃើញលើស្បែកតែម្ដង។ លើសពីនេះ Mina បានរកឃើញស្ដង់ដានៃស្រស់ស្អាតគឺតែងតែផ្លាស់ប្ដូរ ហើយគ្មានអ្នកណាល្អឥតខ្ចោះឡើយ។ ដូច្នេះហើយទើបនាងចូលចិត្តធ្វើអ្វីថ្មី ដេញតាម trend និងស្វែងរកអ្វីដែលនាងចង់ធ្វើផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la