ក្រសួងសុខាភិបាលប្រកាសឱ្យពលរដ្ឋប្រយ័ត្នចំពោះកូវីដប្រភេទថ្មី ឆ្លងលឿនជាងមុន

ក្រសួង​សុខាភិបាល​បាន​ប្រកាស​ជូន​ដំណឹង​ដល់​ប្រជាពលរដ្ឋ​ឱ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខណៈ​ពពួក​អូមីក្រុង​ដែល​បាន​បំប្លែង​ខ្លួន​ជា​បន្ត​បន្ទាប់​ជា​ពិសេស​ពពួក​អូមីក្រុង​បំប្លែង​ថ្មី​ប្រភេទ​ជេ​អ៉ិន១ (JN.1)​ ដែល​កំពុង​តែ​រីក​រាល​ដាល​នៅ​ក្នុង​តំបន់​ជា​ច្រើន​នៅ​ទូទាំង​ពិភពលោក។

តាម​រយៈ​សេចក្ដី​ប្រកាស​ដែល​ចេញ​ដោយ​ក្រសួង​សុខាភិបាល​បាន​ឱ្យ​ដឹង​បន្ថែម​ថា​ត្រឹម​ខែ​មីនា​ឆ្នាំ​២០២៥ អូមីក្រុង​បំប្លែង​ថ្មី​ប្រភេទ​ជេអ៉ិន១ ត្រូវ​បាន​រក​ឃើញ​​មាន​ជាង ​១៥​%​ នៃ​ករណី​ជំងឺ​កូវីដ​-១៩​ ទូ​ទាំង​ពិភពលោក។

ក្រសួង​ក៏​បាន​បញ្ជាក់​ពី​រោគ​សញ្ញា​នៃ​ប្រភេទ​អូ​មី​ក្រុង​បំប្លែង​ថ្មី​នេះ​ផង​ដែរ​ថា​គឺ​មាន​រោគ​សញ្ញា​ដូច​ជា គ្រុន​ក្ដៅ ក្អក​ស្ងួត ឈឺ​បំពង់ក ហៀរ​សម្បោរ ចង្អោរ និង​ក្អួត ដែល​មាន​ស្រដៀង​គ្នា​ទៅ​នឹង​ជំងឺ​ផ្ដាសាយ​ធម្មតា។

មួយ​វិញ​ទៀត​ក្រសួង​ក៏​បាន​អំពាវនាវ​ឱ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ជា​ពិសេស​ចំពោះ​បុគ្គល​ដែល​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ចម្លង​ជំងឺ​ដែល​រួម​មាន អ្នក​មាន​ប្រព័ន្ធ​ការពារ​រាង​កាយ​ខ្សោយ ជំងឺ​រ៉ាំរ៉ៃ​ប្រចាំ​កាយ ទឹកនោម​ផ្អែម លើស​ឈាម ចាស់​ជរា ស្ត្រី​មាន​ផ្ទៃ​ពោះ​ជា​ដើម។ ទន្ទឹម​នឹង​នេះ​នៅ​កម្ពុជា​នា​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ការ​ចម្លង​វីរុស​កូវីដ​-១៩​ នៅ​បន្ត​កើត​មាន​នៅ​ឡើយ​ដែល​តម្រូវ​ឱ្យ​បង​ប្អូន​ប្រជា​ពលរដ្ឋ​ទាំង​អស់​បន្ត​យក​ចិត្ត​ទុក​ដាក់​ប្រុង​ប្រយ័ត្ន​ការ​ពារ​ខ្លួន​ឱ្យ​បាន​ហ្មត់ចត់​ជាប់​ជានិច្ច​ជា​ពិសេស​នា​រដូវ​វស្សា​ខាង​មុខ​នេះ។

បន្ថែម​ពី​លើ​នេះ​ដែរ​ក្រសួង​ក៏​បាន​ប្រាប់​ពី​វិធានការណ៍​នៃ​ការ​បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ដោយ​លាង​ដៃ​ឱ្យ​បាន​ញឹក​ញាប់​ជា​មួយ​ទឹក​ស្អាត​ឬ​អាល់កុល​ជេល។ ពាក់​ម៉ាស​ក្នុង​ករណី​ចាំ​បាច់។ ចៀសវាង​ការ​ខាក​ស្ដោះ​ពាស​វាល​ពាស​កាល។ ខ្ទប់​មាត់ ​និង​ច្រមុះ​ពេល​ក្អក​ឬ​កណ្ដាស់។ ចៀសវាង​ចូលរួម​ក្នុង​ទី​ប្រជុំជន​ប្រសិន​បើ​មាន​អាការៈ​មិន​ស្រួល​ត្រូវ​ប្រញាប់​ទៅ​ពិនិត្យ​ព្យាបាល​ឱ្យ​បាន​ត្រឹម​ត្រូវ។ រក្សា​គម្លាត​សុវត្ថភាព​ជាមួយ​បុគ្គល​ដែល​មាន​រោគ​សញ្ញា ផ្ដាសាយ។ ទទួល​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩៕

រូបភាព៖ក្រសួង​សុខាភិបាល



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *