ការប្រើឡេនិងផលិតផលថែរក្សាស្បែកពេលមានផ្ទៃពោះអាចធ្វើឱ្យប៉ះពាល់ដល់កូនក្នុងផ្ទៃបែបណាខ្លះ?

ជាធម្មជាតិរបស់មនុស្សស្រីតែងតែត្រូវការភាពស្រស់ស្អាតជានិច្ច មិនថាអាយុប៉ុណ្ណា ឬរូបរាងបែបណានោះទេ។ ក្រោយមកជីវិតនឹងផ្លាស់ប្ដូរទាំងស្រុងនៅពេលដែលត្រូវលះបង់ខ្លួនឯងដើម្បីពពោះដំណក់ឈាមជាទីស្រឡាញ់ស្មើជីវិត។ លើសពីនេះ ក្នុងពេលពរពោះអ័រម៉ូនមនុស្សស្រីនឹងចាប់ផ្ដើមប្រែប្រួលដែលបណ្ដាល​ឱ្យស្បែកឡើងស្ងួត ឡើងមុន និងមានស្បែកខ្មៅស្រអាប់ជាដើម។

ដោយសារតែបច្ចេកវិទ្យា និងការយល់ដឹងរបស់មនុស្សកាន់តែលឿនធ្វើឱ្យមនុស្សស្រីជាច្រើនមានភាពវៃឆ្លាតក្នុងការជ្រើសរើសផលិតផលថែរក្សាស្បែកអំឡុងពេលមានផ្ទៃពោះ។ ប៉ុន្តែនៅពេលជ្រើសរើសផលិតផលទាំងនោះ យើងត្រូវតែចេះស្វែងយលអំពីគ្រឿងផ្សំសំខាន់ៗ ហើយជៀសវាងផលិតផលណាដែលមានផ្ទុកនូវសារធាតុគីមីច្រើន។

យោងតាមការចុះផ្សាយរបស់គេហទំព័រ Dr. Kinsella Skin បានលើកឡើងថាអ្វីដែលស្រ្តីមានផ្ទៃពោះត្រូវតែចងចាំគឺនៅពេលសម្រេចចិត្តប្រើប្រាស់គ្រឿងសម្អាងណាមួយចាំបាច់ត្រូវពិនិត្យមើលឱ្យមែនទែន។ មូលហេតុនោះគឺដោយសារតែគ្រឿងសម្អាង ឬផលិតផលថែរក្សាសម្រស់មួយចំនួនមានផ្ទុកនូវសារធាតុផ្សំដែលអាចជ្រៀតចូលទៅក្នុងសរសៃឈាមរបស់យើង ហើយជាលទ្ធផលសារធាតុផ្សំជាច្រើននឹងបញ្ជូនចូលទៅក្នុងរាងកាយទារកដោយត្រូវបានគេចាត់ទុកជាហានិភ័យធំបំផុតនៃការលូតលាស់សរីរាង្គរបស់ទារក។

លើសពីនេះ វាអាចជួយបង្កើនហានិភ័យនៃការរលូតកូន ការសម្រាលកូនមិនគ្រប់ខែ ទារកមានទម្ងន់មិនគ្រប់ និងពិការភាពពីកំណើតផងដែរ។ ជាមួយគ្នានេះ ការប្រើប្រាស់ផលិតផលដែលមានសារធាតុគីមីច្រើនអំឡុងពេលមានផ្ទៃពោះមិនត្រឹមបញ្ជូនឱ្យទារកតាមរយៈចរន្តឈាមនោះទេ វាថែមទាំងអាចបន្សល់មកតាមទឹកដោះដែលធ្វើឱ្យប៉ះពាល់ការលូតលាស់ខួរក្បាលរួមទាំងប្រព័ន្ធប្រសាទទារកទាំងពេលនៅក្នុងផ្ទៃ និងក្រោយកើតផងដែរ។

ចំពោះការស្រូបយកសារធាតុប៉ះពាល់ទាំងនោះគឺអាស្រ័យទៅលើតំបន់ដែលយើងលាប និងបរិមាណដែលយើងប្រើប្រាស់។ បើទោះបីជាយ៉ាងនេះក្ដី អ្វីដែលគួរចងចាំមួយទៀតគឺនៅពេលដែលស្បែកកាន់តែស្ដើង នោះឱកាសនៃការស្រូបយកសារធាតុគីមីមានកាន់តែខ្ពស់។ ជាពិសេសស្បែកនៅត្របកភ្នែកនឹងស្រូបយកលឿនជាង ហើយខ្លាំងជាង ប្រសិនបើប្រៀបធៀបជាមួយនឹងការប្រើប្រាស់ផលិតផលលើស្បែកមុខ។

 ដូច្នេះហើយសម្រាប់ស្រ្តីមានផ្ទៃពោះសូមចងចាំថាមុនពេលប្រើប្រាស់ផលិតផលអ្វីមួយមិនថាជាអាហារបំប៉ន ឬគ្រឿងសម្អាងនោះទេ គួរតែទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញជាមុនសិន ដើម្បីការពារហានិភ័យណាមួយដែលអាចជះផលប៉ះពាល់ទៅលើទារកក្នុងផ្ទៃ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចុងភៅលំដាប់ផ្កាយ Michelin ២ គឺលោក Christophe Hay និងមេចុងភៅ លោក លូ ម៉េង សហការគ្នានៅរាជធានី ភ្នំពេញ ដើម្បីជួយដល់កុមារនៅសាលារៀនតាមជនបទក្នុងខេត្តកំពត តាមរយៈអង្គការ Les Écoles de La Plantation

ងភៅដ៏ល្បីល្បាញជនជាតិបារាំង លោក Christophe Hay ដែលមាន រហស្សនាមថា «ចុងភៅកសិករ» (Farmer-Chef) និងមេចុងភៅកម្ពុជា លោក លូ ម៉េង បានរួមគ្នាក្នុងកម្មវិធីរាត្រីអាហារ

បុរសសិង្ហបុរីវ័យ ៦០ ឆ្នាំប្រើកន្ត្រៃកាត់ក្រចកប៉ុនប៉ងប្លន់ស្ត្រីម្នាក់ជំរិតទារប្រាក់ ១៥០០ ដុល្លារ

បុរសវ័យ ៦០ ឆ្នាំម្នាក់ត្រូវបានចោទប្រកាន់ថាបានប៉ុនប៉ងប្លន់ស្ត្រីវ័យ ២៩ ឆ្នាំម្នាក់នៅតំបន់ Woodlands ប្រទេសសិង្ហបុរីដោយប្រើឧបករណ៍ចាក់ស្បែកជុំវិញក្រចក

វចនានុក្រម Cambridge ជ្រើសរើសពាក្យ “Human” ជាពាក្យប្រចាំឆ្នាំ ២០២៦ ដើម្បីកុំឱ្យយើងភ្លេចពី “ភាពជាមនុស្ស” នៅក្នុងយុគសម័យ AI

នៅពេលដែលស្នាដៃបង្កើតដោយ AI ទទួលបានជ័យលាភី ចម្រៀង AI ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ វីដេអូ AI បានក្លាយជាវីដេអូស្នូលសម្រាប់ផ្សព្វផ្សាយរបស់ស្ថាប័នផ្សេងៗ

គំនូរមួយផ្ទាំងរបស់វិចិត្រករល្បីហូរឡង់ត្រូវបានលក់ក្នុងតម្លៃខ្ពស់បំបែកកំណត់ត្រា ១៩០​ លានដុល្លារ

ក្រុមហ៊ុនដេញថ្លៃ Sotheby's បានឱ្យដឹងថា ស្នាដៃដ៏អស្ចារ្យមួយរបស់វិចិត្រករ Vincent van Gogh ត្រូវបានលក់ក្នុងតម្លៃកំណត់ត្រា ១៩០,៤ លានដុល្លារអាមេរិក កាលពីថ្ងៃពុធ

គ្រឿងអលង្ការមាស ដែលធ្លាប់ស្ថិតក្រោមកម្មសិទ្ធិខុសច្បាប់របស់ Douglas Latchford មានតាំងបង្ហាញ នៅសារមន្ទីរជាតិដល់ថ្ងៃទី ២២ វិច្ឆិកា

នៅពេលចូលទៅដល់ពិព័រណ៍មិនអចិន្ត្រៃយ៍ស្ដីពីគ្រឿងអលង្ការ នាសារមន្ទីរជាតិ អ្នកនឹងឃើញនូវរូបចម្លាក់នៃទេពបុរសមួយអង្គតុបតែងដោយគ្រឿងអលង្ការមាសដ៏ប្រណិតមុនគេបង្អស់

តារាចម្រៀងចង្វាក់ Country Lainey Wilson ជ្រើសឈុតពី ALmée  សម្ដែងបទចម្រៀងថ្មី​  “Just A Woman” នៅ CMAs

តារាចម្រៀងចង្វាក់ខោនទ្រី Lainey Wilson បាន​ជ្រើសរើស​ឈុត ALmée Couture ដើម្បី​ឡើង​សម្ដែង​នៅ​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់ CMA ។ រ៉ូប​ពណ៌​ទឹក​ក្រូច​ចាស់​នោះ

លោកស្រី សុភា បុត្រឈរ ចូលរួមថវិកា ១ ម៉ឺនដុល្លារ សម្រាប់ Vote ឲ្យ Miss Universe Cambodia 2026 ថាន រតនា

Miss Universe Cambodia 2026 កញ្ញា ថាន រតនា កំពុង​បំពេញ​បេសកកម្ម​តំណាង​ឲ្យ​កម្ពុជា​នៅ​លើ​ឆាក​បវរកញ្ញា​ដ៏​ធំ​នៅ​ប្រទេស Puerto Rico ហើយ​កម្មវិធី Miss Universe ក៏បា

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី ជនជាតិជប៉ុនដែលបានរួមចំណែកអភិរក្ស និងជួសជុលប្រាសាទបុរាណខ្មែរ ទទួលមរណភាព

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី នាយកនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សអាស៊ីដែលបានបណ្ដុះបណ្ដាលអ្នកជំនាញក្នុងស្រុក ក្នុងកិច្ចការអភិរក្ស

ប្រញាប់ទៅមើល! សារមន្ទីជាតិកម្ពុជាបន្តការពិព័រណ៍គ្រឿងអលង្ការខ្មែរអាយុកាល ២ ពាន់ឆ្នាំ ត្រឹមថ្ងៃអាទិត្យនេះ

ដោយមានការគាំទ្រយ៉ាងច្រើនពីភ្ញៀវជាតិ និងអន្តរជាតិ ពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី គ្រឿងអលង្ការ នឹងបន្តបើកជូនសាធារណជនចូលទស្សនាត្រឹមថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ

អ៊ែនជេលីណា និងអគ្គនាយក UNESCO លោក Khaled El-Eneny ទៅទស្សនកិច្ច ការត្បាញសូត្រខ្មែរ នៅកោះឧកញ៉ាតី

កាលពី​ពេល​ថ្មី​ៗ​នេះ​លោក Khaled El-Eneny និង​កំពូល​តារា​ហូលីវូដ អ៊ែនជេលីណា ជូលី បាន​ធ្វើ​ដំណើរ​ទៅ​កោះ​ឧកញ៉ា​តី ដើម្បី​ទៅ​មើល​ការ​ត្បាញ​សូត្រ ដែល​ជា​ជំនាញ​តាំងពី