ធ្លាប់អត់ គិតថាខ្លួនភ្ញាក់ហើយតែការពិតនៅក្នុងយល់សប្តិសោះ! យល់សប្តិច្រើនតង់ អាចប្រាប់សញ្ញាមិនស្រួលច្រើនពីស្ថានភាពផ្លូវចិត្តរបស់អ្នក

តើអ្នកធ្លាប់យល់សប្តិថាខ្លួនឯងភ្ញាក់ដឹងខ្លួនពីគេងហើយ ប៉ុន្តែក្រោយមកទើបដឹងថាខ្លួនឯងនៅតែស្ថិតក្នុងពិភពយល់សប្តិនៅឡើយដែរឬទេ? ប្រសិនបើធ្លាប់ វាគឺជាបទពិសោធន៍ «យល់សប្តិក្នុងយល់សប្តិ» ដែលជាបាតុភូតមួយផ្សារភ្ជាប់ទៅនឹងដំណើរការការងាររបស់ខួរក្បាល ភាពតានតឹង និងផ្លូវចិត្តរបស់អ្នក។ ខាងក្រោមនេះ AMS Infotainment នឹងនាំប្រិយមិត្តទៅស្វែងយល់ពីអ្វីដែលនៅពីក្រោយការយល់សប្តិនៅក្នុងយល់សប្តិនេះយ៉ាងលម្អិត។

តើការយល់សប្តិច្រើនតង់គឺជាអ្វី?

ផ្អែកតាមការសិក្សា ការយល់សប្តិច្រើនតង់ (Nested Dream) គឺជាស្ថានភាពដែលអ្នកយល់សប្តិ «គិតថា» ខ្លួនឯងបានភ្ញាក់ដឹងខ្លួនហើយ ប៉ុន្តែការពិតគឺនៅតែបន្តយល់សប្តិដដែល ដែលវាអាចកើតឡើងត្រួតគ្នាច្រើនតង់ក៏មាន។ ក្នុងនោះ អ្នកយល់សប្តិនឹងមានអារម្មណ៍ថាវាដូចជាការពិតខ្លាំងណាស់ រហូតដល់មិនអាចបែងចែកដាច់ថាខ្លួនឯងកំពុងស្ថិតក្នុងយល់សប្តិ ឬនៅក្នុងពិភពពិតឡើយ។

យល់សប្តិបែបនេះកើតមកពីការដែលខួរក្បាលស្ថិតនៅក្នុងដំណាក់កាល REM Sleep (Rapid Eye Movement) ជាកំឡុងពេលដែលការយល់សប្តិមានភាពច្បាស់លាស់បំផុត។ យល់សប្តិនៅក្នុងស្រទាប់ជ្រៅនឹងសន្សឹមៗវិវត្តទៅជាការយល់សប្តិនៅក្នុងយល់សប្តិមួយជាន់ទៀត ដោយអ្នកយល់សប្តិនឹងភ្ញាក់ដឹងខ្លួននៅក្នុងយល់សប្តិ ហើយក៏យល់សប្តិបន្តម្តងទៀត។

ហេតុអ្វីបានជាកើតមានការយល់សប្តិជាន់ច្រើនតង់?

  • ដំណើរការការងាររបស់ខួរក្បាលក្នុងកំឡុងពេលគេង៖ ខួរក្បាលនៅតែបន្តដំណើរការច្នៃព័ត៌មានដែលពាក់ព័ន្ធនឹងភាពតានតឹង ក្តីកង្វល់ ឬបទពិសោធន៍ប្រចាំថ្ងៃ។ ការគេងមិនលក់ស្កប់ស្កល់ ឬមានការរំខាន អាចធ្វើឱ្យវដ្តនៃការគេងបែប REM មិនប្រក្រតី ដែលបណ្តាលឱ្យមានការយល់សប្តិតគ្នា។ ភាពហត់នឿយពីពេលថ្ងៃក៏អាចធ្វើឱ្យចិត្តរបស់អ្នកបង្កើតទិដ្ឋភាពក្លែងក្លាយបោកប្រាស់ខួរក្បាលថាអ្នក «ភ្ញាក់» ហើយដែរ។
  • រឿងក្នុងចិត្តដែលមិនទាន់ដាច់ស្រឡះ៖ ការយល់សប្តិច្រើនតង់ ជារឿយៗជាសញ្ញាបង្ហាញថាមានរឿងរ៉ាវមួយចំនួនដែលអ្នកនៅ «មិនទាន់ព្រមទទួលយក» ឬ «នៅមិនទាន់យល់ច្បាស់»។ វាអាចជាការភ័យខ្លាចដែលមិនទាន់បានដោះស្រាយ (ដូចជា ខ្លាចការបរាជ័យ ខ្លាចការផ្លាស់ប្តូរ), គំនិតដែលគិតវិលវល់មិនចេះចប់ (ដូចជា បញ្ហាដែលដោះស្រាយមិនចេញ ឬបន្ទុកក្នុងចិត្ត) ឬការព្យាយាមរត់គេចពីការពិត (ដូចជា អារម្មណ៍ខុស ការបាត់បង់)។

តើការយល់សប្តិច្រើនតង់ ខុសពីយល់សប្តិបែបដឹងខ្លួន (Lucid Dream) យ៉ាងដូចម្តេច?

ការយល់សប្តិច្រើនតង់ គឺការយល់សប្តិត្រួតគ្នាច្រើនតង់ ដោយអ្នកយល់សប្តិ «មិនដឹងខ្លួន» ថាខ្លួនឯងកំពុងយល់សប្តិឡើយ។ ផ្ទុយទៅវិញ Lucid Dream គឺជាស្ថានភាពដែលអ្នកយល់សប្តិ «ដឹងខ្លួន» ថាខ្លួនឯងកំពុងតែស្ថិតក្នុងពិភពយល់សប្តិ។

ទោះជាយ៉ាងណាក៏ដោយ មនុស្សមួយចំនួនអាចមានស្ថានភាព «យល់សប្តិច្រើនតង់ + យល់សប្តិបែបដឹងខ្លួន» រួមគ្នាបានដែរ ដូចជា យល់សប្តិថាភ្ញាក់ពីគេង រួចហើយក៏ដឹងខ្លួនថាខ្លួនឯងកំពុងយល់សប្តិ និងអាចគ្រប់គ្រងយល់សប្តិនោះបាន។

ជំនឿជុំវិញការយល់សប្តិច្រើនតង់

នៅក្នុងវប្បធម៌មួយចំនួន ការយល់សប្តិច្រើនតង់អាចមានអត្ថន័យជាក់លាក់ដូចជា៖

  • ចិន៖ ជឿថាជាសញ្ញានៃថាមពលយិន-យ៉ាង (Yin-Yang) ដែលមិនទាន់មានតុល្យភាព។
  • បស្ចិមប្រទេស (ខាងលិច)៖ មើលឃើញថាជាយន្តការការពារផ្លូវចិត្ត ពីអារម្មណ៍ដែលមិនអាចទទួលយកបាននៅក្នុងជីវិតពិត។
  • ទីបេ៖ ជឿថាជាការធ្វើដំណើររបស់វិញ្ញាណដែលមិនទាន់ត្រឡប់ចូលរូបរាងកាយវិញ។

ប្រសិនបើយល់សប្តិច្រើនតង់ញឹកញាប់ តើគួរធ្វើដូចម្តេច?

  • កែលម្អគុណភាពនៃការគេង៖ គេងឱ្យបានគ្រប់គ្រាន់ (៧-៩ ម៉ោងក្នុងមួយយប់), ចៀសវាងពន្លឺពណ៌ខៀវ (ពីទូរស័ព្ទ ឬកុំព្យូទ័រ) មុនពេលគេង ១ ម៉ោង និងបញ្ឈប់ការគិតរឿងតានតឹង ឬធ្វើការងារធ្ងន់មុនពេលចូលគេង។
  • កត់ត្រាការយល់សប្តិ (Dream Journal)៖ កត់ត្រារាល់ពេលដែលភ្ញាក់ពីគេង ដើម្បីវិភាគថាតើយល់សប្តិឆ្លុះបញ្ចាំងពីអ្វី។ ព្យាយាមសង្កេតមើលទម្រង់នៃការយល់សប្តិ ដូចជាការយល់សប្តិវិលវល់រឿងដដែលៗ ឬយល់សប្តិឃើញមនុស្សម្នាក់ៗដដែលញឹកញាប់។
  • ហ្វឹកហាត់សមាធិ (Mindfulness)៖ ដើម្បីកាត់បន្ថយស្ថានភាពគិតរវើរវាយផ្ដេសផ្ដាស និងធ្វើឱ្យខួរក្បាលបាន «សម្រាកពិតប្រាកដ» ដោយមិនគិតវិលវល់ក្នុងកំឡុងពេលគេង។

តើការយល់សប្តិច្រើនតង់ប្រាប់អ្វីខ្លះនៅក្នុងជីវិតពិត?

ការយល់សប្តិច្រើនតង់ ជារឿយៗតែងតែពាក់ព័ន្ធនឹងចំណុចទាំងនេះ៖

  • អ្នកកំពុងតែ «វង្វេងផ្លូវ» ឬមិនមានភាពជឿជាក់លើជីវិត។
  • អ្នកនៅតែ «ជាប់គាំងជាមួយអតីតកាល» ឬព្រឹត្តិការណ៍ដែលមិនទាន់ដាច់ស្រឡះ។
  • អ្នកមានអារម្មណ៍ថា «មិនអាចគ្រប់គ្រងជីវិតរបស់ខ្លួនឯងបាន»។

វាអាចជាសំឡេងព្រមានពីខាងក្នុងចិត្តថា អ្នកគួរតែសម្រាក និងត្រួតពិនិត្យផ្លូវចិត្តរបស់ខ្លួនឯងឡើងវិញ។ ការយល់សប្តិច្រើនតង់ គឺជាការបើកទ្វារទៅក្នុងជម្រៅចិត្តដែលឆ្លុះបញ្ចាំងពីគំនិត អារម្មណ៍ និងស្ថានភាពផ្លូវចិត្តពិតប្រាកដរបស់អ្នក ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *