មកដឹងពីវិធីសម្រកទម្ងន់របស់តារាស្រី Jia Ling ធ្វើឲ្យនាងស្រកជិត ៥០ គីឡូត្រឹមរយៈពេល ១ ឆ្នាំ

ថ្មីៗ នេះ តារាសម្ដែងស្រីចិន Jia Ling បានក្លាយជាទីចាប់អារម្មណ៍របស់អ្នកគាំទ្រ និងមហាជនជាច្រើនជាមួយរូបរាងថ្មីរបស់នាង ក្រោយសម្រកទម្ងន់ជិត ៥០ គីឡូដើម្បីសម្ដែងក្នុងភាពយន្ដ YOLO ឬ You Only Live Once។ រូបរាងរបស់នាងក្រោយសម្រកគីឡូជោគជ័យធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើនសឹងតែមិនជឿ ព្រោះផ្លាស់ប្ដូរសឹង ១៨០ ដឺក្រេ។ ការសម្រកទម្ងន់ជិត ៥០ គីឡូ គឺតារាស្រីរូបនេះធ្វើបានត្រឹមរយៈពេលជិត ១ ឆ្នាំប៉ុណ្ណោះ។

ទន្ទឹមនេះ តារាស្រី Jia Ling ក៏បានប្រាប់ពីវិធីសម្រកទម្ងន់របស់នាងទៅកាន់មហាជនផងដែរ។ ប៉ុន្ដែនាងបានលើកឡើងថា មុនជ្រើសរើសធ្វើតាមវិធីសម្រកទម្ងន់របស់នាងគួរតែពិភាក្សាជាមួយក្រុមគ្រូពេទ្យ ឬអ្នកជំនាញជាមុនសិន។ មនុស្សម្នាក់គឺមានស្ថានភាពខុសៗ គ្នាដូច្នេះ មិនប្រាកដថា វិធីរបស់នាងសុទ្ធតែផ្ដល់លទ្ធផលជាទីពេញចិត្ដដល់អ្នកគ្រប់គ្នាឡើយ។

តារាស្រី Jia Ling បានលើកឡើងថា ការសម្រកទម្ងន់របស់នាងគឺជោគជ័យធំ ដោយសារការផ្លាស់ប្ដូររបបអាហារ។ នាងបានរៀបចំរបបអាហារ ១៤ ថ្ងៃ និងហាត់ប្រាណទៀងទាត់តាមការណែនាំ។

 

១.សម្រាប់ថ្ងៃទី ១

អាហារពេលព្រឹក៖ ពោតចំហុយចំនួន ២ ផ្លែ

អាហារពេលថ្ងៃ៖ សាច់ទ្រូងមាន់ ១ ដុំ និងត្រសក់ ១ ផ្លែ

អាហារពេលល្ងាច៖ សាឡាដ និងបបរអង្ករខ្មៅ

២.សម្រាប់ថ្ងៃទី ២

អាហារពេលព្រឹក៖ ពោតចំហុយ ១ ផ្លែ ពងមាន់ស្ងោរ ១ គ្រាប់ និងត្រសក់មួយផ្លែ

អាហារពេលថ្ងៃ៖ បាយអង្ករពណ៌ត្នោត ពងមាន់ស្ងោរ ១ គ្រាប់ សាច់មាន់ និងស្ពៃខ្មៅ

អាហារពេលល្ងាច៖ សាឡាដ និងពងមាន់ស្ងោរ ១ គ្រាប់

៣.សម្រាប់ថ្ងៃទី ៣

អាហារពេលព្រឹក៖ គ្រាប់ធញ្ញជាតិ និងពងមាន់ស្ងោរ ១ គ្រាប់

អាហារពេលថ្ងៃ៖ សាច់គោ

អាហារពេលល្ងាច៖ ខាត់ណាបៃតង និងផ្សិត

៤.សម្រាប់ថ្ងៃទី ៤

អាហារពេលព្រឹក៖ សណ្ដែកក្រហមស្ងោរ ១ ចាន

អាហារពេលថ្ងៃ៖ បង្គាស្ងោរចំនួន ១០

អាហារពេលល្ងាច៖ បាយអង្ករពណ៌ត្នោត និងផ្លែប៉ោម

៥.សម្រាប់ថ្ងៃទី ៥

អាហារពេលព្រឹក៖ ពងមាន់ស្ងោរ ២ គ្រាប់ និងទឹកសណ្ដែកស្ករតិច (២៥០មីលីលីត្រ)

អាហារពេលថ្ងៃ៖ សាច់ទ្រូងមាន់ ១ ដុំ និងខាត់ណាបៃតង

អាហារពេលល្ងាច៖ បាយប្រភេទស្រូវសាឡី ត្រីប្រាចំហុយ និងបន្លែបៃតង

៦.សម្រាប់ថ្ងៃទី ៦

អាហារពេលព្រឹក៖ ដំឡូចំហុយ និងទឹកសណ្ដែក

អាហារពេលថ្ងៃ៖ សាច់គោ និងសាឡាដ

អាហារពេលល្ងាច៖ ត្រសក់ ១ ផ្លែ ប៉េងប៉ោះ ២ ផ្លែ និងពងមាន់ស្ងោរ ២ គ្រាប់

៧.សម្រាប់ថ្ងៃទី ៧

អាហារពេលព្រឹក៖ គ្រាប់ធញ្ញជាតិ និងពងមាន់ស្ងោរ ១ គ្រាប់

អាហារពេលថ្ងៃ៖ ស្លាបមាន់ស្ងោរ និងឆាខាត់ណាបៃតជាមួយផ្សិត

អាហារពេលល្ងាច៖ ល្ពៅស្ងោរ និងគ្រាប់មីឡេត (ស្រដៀងស្រូវសាឡី)

៨.សម្រាប់ថ្ងៃទី ៨

អាហារពេលព្រឹក៖ នំប៉័ងស្រូវសាលី ពងមាន់ស្ងោរ ១ គ្រាប់ និងប៉េងប៉ោះឈឺរី

អាហារពេលថ្ងៃ៖ បាយអង្ករពណ៌ត្នោត សាច់ទ្រូងមាន់ ១ ដុំ និងខាត់ណាបៃតង

អាហារពេលល្ងាច៖ តៅហ៊ូ ដំឡូងស្ងោរ និងស្ពៃខ្មៅ

៩.សម្រាប់ថ្ងៃទី ៩

អាហារពេលព្រឹក៖ ដំឡូងស្ងោរពណ៌ស្វាយ និងទឹកសណ្ដែក

អាហារពេលថ្ងៃ៖ ស្លាបមាន់ស្ងោរ និងឆាខាត់ណាបៃតជាមួយផ្សិត

អាហារពេលល្ងាច៖ ល្ពៅស្ងោរ និងគ្រាប់មីឡេត (ស្រដៀងស្រូវសាឡី)

១០.សម្រាប់ថ្ងៃទី ១០

អាហារពេលព្រឹក៖ ពោតស្ងោរ ១ ផ្លែ ពងមាន់ស្ងោរ និងឈីស

អាហារពេលថ្ងៃ៖ នំប៉ាវអត់ស្នូល ត្រីចំហុយ និងស្ពៃខ្មៅ

អាហារពេលល្ងាច៖ ផ្លែត្រសក់ស្រូវ និងសារាយសមុទ្រ

សម្រាប់អាហារថ្ងៃទី ១១,១២,១៣ និង ១៤ គឺអាចជ្រើសរើសអាហារខាងលើមួយណាក៏បានយកមកធ្វើទទួលទានតាមចំណង់ចំណូលចិត្ដ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ