ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជា​ចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ

(ភ្នំពេញ)៖ ក្រុមហ៊ុន Herbalife កម្ពុជា ដែលជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពលំដាប់ថ្នាក់ពិភពលោក រួមជាមួយនឹងលោកស្រី Vipada Sae-Lao ប្រធានផ្នែកអប់រំ និងបណ្តុះបណ្តាលអាហារូបត្ថម្ភប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃក្រុមហ៊ុន Herbalife បានរួមគ្នាចែករំលែកអំពី ទម្លាប់តូចៗ ដែលនឹងជួយដល់សុខភាពខួរក្បាលឱ្យកាន់តែល្អប្រសើរឡើង។

មនុស្សភាគច្រើនតែងគិតថា ជំងឺវង្វេង បណ្តាលមកពីហ្សែន ឬវ័យចំណាស់ ហើយគេក៏ចាត់ទុកថាជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺវង្វេង (Dementia) ជារឿងចៀសមិនផុត។

ប៉ុន្តែបើតាមការស្រាវជ្រាវបានបង្ហាញនូវរឿងផ្ទុយពីនេះ! សុខភាពខួរក្បាលមានទំនាក់ទំនងផ្ទាល់ទៅនឹងរបៀបរស់នៅរបស់យើង។

ការសិក្សាថ្មីៗបានរកឃើញថា ជិតពាក់កណ្តាលនៃករណីជំងឺវង្វេង (Dementia) អាចចៀសវាងបាន ឬយ៉ាងហោចណាស់អាចពន្យារពេលបាន តាមរយៈទម្លាប់រស់នៅប្រចាំថ្ងៃរបស់យើង។ ការស្រាវជ្រាវក៏បានភ្ជាប់កត្តាហានិភ័យស្រដៀងគ្នានេះទៅនឹងជំងឺដាច់សរសៃឈាមខួរក្បាល និងការធ្លាក់ទឹកចិត្តនៅវ័យជរាផងដែរ ដោយបង្ហាញថា សុខភាពខួរក្បាលជាការរួមផ្សំគ្នាឡើងពេញមួយជីវិតមនុស្ស ហើយទម្លាប់រស់នៅក្នុងវ័យកណ្តាល​ នឹងបង្កើតផលប៉ះពាល់យ៉ាងជ្រាលជ្រៅបំផុតនៅពេលដល់វ័យជរា។

វិធីសាស្ត្រងាយៗ ៥ យ៉ាង ដែលគួរធ្វើប្រចាំថ្ងៃ ដើម្បីការពារសុខភាពខួរក្បាលក្នុងរយៈពេលវែង៖

១.រៀនសូត្រជានិច្ច

ការសិក្សារៀនសូត្រជាការបង្វឹកខួរក្បាល ដែលមិនត្រឹមតែបង្រៀនយើងនូវចំណេះដឹងទូទៅប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយបង្កើត “សមត្ថភាពបម្រុងនៃប្រព័ន្ធខួរក្បាល” (Cognitive Reserve) ជាមុខងារមួយនៃខួរក្បាលសម្រាប់ជួយឱ្យខួរក្បាលដំណើរការបានល្អ ទោះបីជាស្ថិតក្រោមភាពតានតឹង ឬនៅពេលដែលមានវ័យរាងជ្រេក៏ដោយ។

ខួរក្បាលគឺធ្វើការដូចជាសាច់ដុំដែរ៖ គេរកឃើញថា ការរៀនភាសាថ្មី, ការអាន, ការដោះស្រាយចំណោតល្បងប្រាជ្ញា និងទម្លាប់ផ្សេងៗដែលធ្វើឱ្យខួរក្បាលសកម្ម ជួយឱ្យមានការចងចាំល្អ ការគិតមានភាពរហ័សរហួន និងជំនួយការផ្តោតអារម្មណ៍បានល្អទៅថ្ងៃខាងមុខផងដែរ។

២.អាហារូបត្ថម្ភដែលជួយពង្រឹងសុខភាពមេតាប៉ូលីស(ការដុតរំលាយអាហារ)

សូចនាករមេតាប៉ូលីស ដូចជា ទម្ងន់រាងកាយ កម្រិតស្ករក្នុងឈាម សម្ពាធឈាម និងកូឡេស្តេរ៉ូល សុទ្ធតែអាចប៉ះពាល់ដល់សុខភាពខួរក្បាល ហើយរបបអាហារគឺជាមធ្យោបាយក្នុងការគ្រប់គ្រងសញ្ញាបង្ហាញទាំងនេះ។ ឧទាហរណ៍៖ អ្នកអាចអនុវត្តតាមរបបអាហារ DASH (ការហូបចុកដើម្បីកាត់បន្ថយសម្ពាធឈាម) ដែលផ្តោតលើផ្លែឈើដែលសំបូរជាតិប្រឆាំងអុកស៊ីតកម្ម បន្លែស្លឹកបៃតង សណ្តែក គ្រាប់ធញ្ញជាតិ ស្រូវសាឡី ប្រេងអូលីវ និងត្រីដែលមានអាស៊ីតខ្លាញ់អូមេហ្គា-៣ (Omega-3)។ ត្រូវកាត់បន្ថយសាច់ក្រហមដែលមានជាតិខ្លាញ់ឆ្អែតខ្ពស់ ប៊ឺ ឈីស បង្អែមផ្អែមៗ និងអាហារបំពង និង Fast food ដោយសារអាហារទាំងនេះបង្កផលអវិជ្ជមានដល់ខួរក្បាល តាមរយៈជាតិខ្លាញ់លើសកម្រិត ការរលាកក្នុងរាងកាយ និងការកើនឡើងកម្រិតស្ករក្នុងឈាមភ្លាមៗ។

ការរលាកបន្តិចបន្តួចប្រចាំក្នុងរាងកាយ ដែលកើតឡើងជាប្រចាំ (Chronic low-grade inflammation) គេរកឃើញកាន់តែច្រើនឡើងថា មានទំនាក់ទំនងផ្ទាល់ទៅនឹងការវិវត្តនៃ ជំងឺអាល់ហ្សៃមើរ (Alzheimer’s – ជំងឺភ្លេចភ្លាំង)។ ចំណុចនេះកាន់តែបញ្ជាក់ច្បាស់ពីសារៈសំខាន់នៃការញ៉ាំអាហារដែល ប្រឆាំងការរលាក និង សំបូរធាតុប្រឆាំងអុកស៊ីតកម្ម ដូចជា ផ្លែប៊ែរី តែបៃតង សូកូឡាខ្មៅ រមៀត និងសណ្តែកសៀង​។ បន្ថែមពីនេះ អាហារដែលសំបូរ អាស៊ីតខ្លាញ់អូមេហ្គា-៣ (Omega-3) ដូចជា ត្រី គ្រាប់វ៉លណាត់ និងគ្រាប់ Flaxseeds នៅពេលទទួលរួមជាមួយ គ្រាប់ធញ្ញជាតិមិនទាន់កិនសម្រេច(Whole grains) នឹងជួយឱ្យអារម្មណ៍ស្រស់ស្រាយ ផ្តល់ថាមពលដល់ខួរក្បាលបានល្អ និងរលូនជានិច្ច ព្រមទាំងជួយកាត់បន្ថយការទ្រុឌទ្រោមនៃការចងចាំទៅតាមវ័យផងដែរ។

ការពិនិត្យសុខភាពទៀងទាត់ ជួយឱ្យអ្នកអាចតាមដានសូចនាករសុខភាពទាំងនេះបានដិតដល់ ហើយនឹងជាផ្លូវណែនាំក្នុងការកែប្រែទម្លាប់រស់នៅ និងការហូបចុកមិនល្អចេញផងដែរ។ ក្នុងករណីដែលរបបអាហារប្រចាំថ្ងៃមិនទាន់គ្រប់គ្រាន់ ដែលអាចមកពីការតមអាហារ បញ្ហារាងកាយពិបាកស្រូបយកសារធាតុចិញ្ចឹម ឬដោយសារមិនសូវមានពេលវេលា ការប្រើប្រាស់ អាហាររូបត្ថម្ភជំនួយ ក្រោមការណែនាំពីអ្នកជំនាញសុខភាព នឹងជួយបំពេញចន្លោះខ្វះខាតនៃសារធាតុចិញ្ចឹមទាំងនោះបាន។

៣.បំប៉ន និងការពារវិចារណៈញ្ញាណទាំងឡាយ

ខួរក្បាលត្រូវពឹងផ្អែកលើការស្តាប់ និងការមើលឃើញ ដើម្បីរក្សាទំនាក់ទំនងជាមួយពិភពខាងក្រៅ។ ប្រសិនបើវិញ្ញាណទាំងនេះធ្លាក់ចុះ (ជាពិសេសនៅវ័យកណ្តាល) ខួរក្បាលនឹងត្រូវចែករំលែកថាមពល និងធនធានពីផ្នែកចងចាំ និងផ្នែកគិតគូរ ទៅជួយទ្រទ្រង់វិញ្ញាណទាំងនោះវិញ។ នៅពេលខួរក្បាលទទួលបានព័ត៌មានពីវិញ្ញាណកាន់តែតិច វាធ្វើឱ្យខួរក្បាលអសកម្ម ដែលវានឹងប៉ះពាល់ដល់សុខភាពខួរក្បាលទៅថ្ងៃមុខ។ ដូច្នេះ ការទទួលការព្យាបាលទាន់ពេលវេលាគឺពិតជាសំខាន់។

របបអាហារក៏ដើរតួនាទីគាំទ្របន្ថែមផងដែរ ការសិក្សាមួយបានរកឃើញថា ខ្លាញ់ល្អ ជាតិសរសៃ ប្រូតេអ៊ីន និងសារធាតុប្រឆាំងអុកស៊ីតកម្ម (ដូចជា វីតាមីន B2 និង Carotenoids) ជួយកាត់បន្ថយហានិភ័យនៃការបាត់បង់សោតវិញ្ញាណឬការស្តាប់ តាមរយៈការសម្រួលលំហូរឈាម ដូចគ្នានឹងផ្លូវឈាមដែលរត់ទៅការពារខួរក្បាលដែរ។ ចំណែកសារធាតុ Lutein និង Zeaxanthin (ជាតិពណ៌ធម្មជាតិដែលមានក្នុងស្ពៃពួយឡេង, បន្លែស្លឹកបៃតង, ពោត, ត្រីសាល់ម៉ុន និងពងមាន់) ជួយចម្រោះពន្លឺពណ៌ខៀវដែលបង្កគ្រោះថ្នាក់ដល់ភ្នែក ជួយថែរក្សាចក្ខុវិញ្ញាណ និងការពារខួរក្បាលនៅពេលវ័យកាន់តែជ្រេ។

៤.បង្កើតអ្វីដែលមានប្រយោជន៍ និងដកអ្វីដែលមិនល្អចេញ

ការស្រាវជ្រាវបានបង្ហាញថា កាយសម្បទារឹងមាំ ជួយកាត់បន្ថយហានិភ័យនៃជំងឺវង្វេង (Dementia) នៅពេលយើងចាស់ទៅ។ សូម្បីតែចំពោះមនុស្សដែលធ្លាប់កើតជំងឺដាច់សរសៃឈាមខួរក្បាល កាយសម្បទារឹងមាំក៏អាចការពារខួរក្បាលបានដោយផ្ទាល់ដែរ មិនត្រឹមតែតាមរយៈការធ្វើឱ្យសរសៃឈាមមានសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនថាមពលនៅកម្រិតកោសិកា ដើម្បីឱ្យមុខងារនៃការគិតគូរដំណើរការបានល្អជាងមុន។ សកម្មភាពរាងកាយជួយឱ្យលំហូរឈាមទៅកាន់ខួរក្បាលបានល្អប្រសើរ ការពារការបាត់បង់កោសិកានៅក្នុងតំបន់ដែលទទួលខុសត្រូវលើការចងចាំ និងការសម្រេចចិត្ត ព្រមទាំងកាត់បន្ថយសារធាតុដែលបង្កការរលាកក្នុងរាងកាយផងដែរ។

តាមការណែនាំពី មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) មនុស្សម្នាក់គួរធ្វើលំហាត់ប្រាណជាមធ្យម ២០ ទៅ ៤៥ នាទីជារៀងរាល់ថ្ងៃ ឬ ១០ ទៅ ២០ នាទីនៃសកម្មភាពកម្រិតធ្ងន់ (ប្រឹងខ្លាំង) ឱ្យបានច្រើន ក្នុងមួយសប្តាហ៍ៗ អមដោយលំហាត់ប្រាណពង្រឹងសាច់ដុំយ៉ាងហោចណាស់ ២ ដងក្នុងមួយសប្តាហ៍បន្ថែមទៀត។

ស្ទើរតែគ្រប់ការស្រាវជ្រាវទាំងអស់បានចង្អុលបង្ហាញទម្លាប់មិនល្អធំៗពីរដែលបំផ្លាញសុខភាពខួរក្បាល គឺ ការជក់បារី និង ការញ៉ាំគ្រឿងស្រវឹងច្រើនហួសប្រមាណ។

៥.ដំណេក បន្ថយល្បឿនជីវិត អនុញ្ញាតឱ្យខួរក្បាលមានពេលដើម្បីស្ដារឡើងវិញ

ស្រ្តេសរ៉ាំរ៉ៃ រំខានដល់បណ្តាញសរសៃប្រសាទរបស់ខួរក្បាល ប៉ះពាល់ដល់ការចងចាំ ការផ្តោតអារម្មណ៍ ការសម្រេចចិត្ត និងការគ្រប់គ្រងអារម្មណ៍ ដែលអាចរីករាលដាលលើសពីខួរក្បាល ទៅដល់អ័រម៉ូន មុខងារភាពស៊ាំ និងការដុតរំលាយអាហារទៀតផង។ ការបំបាត់ស្រ្តេសឱ្យបាត់ទាំងស្រុងជារឿងពិបាក ប៉ុន្តែយើងអាចប្រើវីធីរំដោះខ្លះៗដូចជា ការដកដង្ហើមវែងៗ យឺតៗ មួយៗ ការគេងឱ្យបានស្កប់ស្កល់ ការធ្វើចលនាជារៀងរាល់ថ្ងៃ ការហាត់សមាធិ និងបច្ចេកទេសសម្រួលអារម្មណ៍ផ្សេងៗ នឹងជួយឱ្យខួរក្បាលអាចស្តារឡើងវិញ និងអាចរក្សាភាពធន់បាន ទោះស្ថិតនៅក្រោមសម្ពាធក៏ដោយ។

ការរក្សាទំនាក់ទំនងក្នុងសង្គមក៏មានសារៈសំខាន់ដូចគ្នា។ ការចំណាយវេលាជាមួយក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់ នឹងជួយសម្រួលការឆ្លើយតបនឹងស្រ្តេសរបស់រាងកាយ ដោយកាត់បន្ថយការកើនឡើងនៃអ័រម៉ូនកោទីសូល (Cortisol) បើមិនដូច្នេះទេ កោសិកានេះនឹងបំផ្លាញខួរក្បាលបន្តិចម្តងៗ។

#####

អំពីក្រុមហ៊ុនHerbalife

ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់​​ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការ​បណ្តុះ​បណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម និងមានសុខភាពល្អដើម្បីរស់នៅក្នុងជីវិតដ៏ល្អបំផុតរបស់ពួកគេ។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​

លោក Jensen Huang ចុះចេញពីតំណែងជា CEO របស់ក្រុមហ៊ុន Nvidia ក្រោយបែកធ្លាយរឿងអាស្រូវសហាយស្មន់ ២ ករណី

លោក Jensen Huang បានចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia កាលពីថ្ងៃទី ១២ ខែវិច្ឆិកានេះ បន្ទាប់ពីមានការបែកធ្លាយរឿងអាស្រូវស្នេហាត្រីកោណចំនួន ២ ករណី

ហ្វីយ៉ាតា ទទួលបាន​ការ​អញ្ជើញផ្ទាល់ពី Fátima Miss Universe 2025 សម្រាប់រាត្រីចុងក្រោយនៃការគ្រងមកុដ

ការ​រឿង​ដ៏​ភ្ញាក់ផ្អើល និង​កិត្តិយស​សម្រាប់​អ្នកនាង ថៃ នារីសុជាតា ឬ ហ្វីយ៉ាតា ត្រូវ​បាន​ Miss Universe អញ្ជើញ​រូប​នាង ដែល​ជា Miss Universe Cambodia 2025 ទៅ​ចូល

Maurice Chan កូនខ្មែរជាតួ Stunt ដ៏ល្បីនៅហូលីវូដ ប្រកាសផលិតភាពយន្ត​ Action ខ្នាតធំលើកដំបូងនៅកម្ពុជា

បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះ និងបទពិសោធន៍យ៉ាងជោគជ័យក្នុងវិស័យភាពយន្តហូលីវូដតាមរយៈស្នាដៃលំដាប់ពិភពលោកជាច្រើនដូចជា John Wick: Chapter 4 និង James Bond: Spectre លោក

កូរ៉េខាងត្បូងផ្ដោតលើការរៀបចំកម្មវិធីដើម្បីផ្ដល់ឱកាសឱ្យអ្នកនៅលីវបានជួបគ្នា ជាការដោះស្រាយបញ្ហាអត្រាកំណើតធ្លាក់ចុះ

សាលាក្រុងសេអ៊ូលនឹងរៀបចំកម្មវិធីផ្គូផ្គងគូស្រករដែលមានឈ្មោះថា “Seoul-ting” ដើម្បីបើកឱកាសឱ្យអ្នកនៅលីវអាចស្វែងរកគូស្រកររបស់ខ្លួននៅចុងឆ្នាំ ២០២៦ ជាការរួមចំណែកមួយ

ឈុតតំណាងជាតិ ល្អហួស Miss Teen Icon Cambodia 2026 ក្នុងកម្មវិធី Miss Teen Icon International ប្រណីតហួសថ្លែង

យុវតី ជូរី ល្អហួស Miss Teen Icon Cambodia 2026 ដែល​តែ​នៅ​ក្នុង​វេទិកា​ប្រកួត Miss Teen Icon International 2026 ដែល​កំពុង​ធ្វើ​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​នោះ ទទួល​

លោកស្រី Angelina Jolie លើកសរសើរវប្បធម៌ និងទឹកចិត្តប្រជាជនកម្ពុជាយ៉ាងជ្រាលជ្រៅ ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពីន

តារាសម្ដែងជួរមុខហូលីវូដ លោកស្រី Angelina Jolie បានចែករំលែកពីទំនាក់ទំនងអស់រយៈពេលជាង ២៥ ឆ្នាំរបស់លោកស្រីជាមួយប្រទេសកម្ពុជា ដែលបានធ្វើឱ្យលោកស្រីឱ្យតម្លៃយ៉ាង

ទម្រាំប៉ាក់ចេញស្បៃខ្មែរមួយផ្ទាំងៗ ត្រូវចំណាយពេលជាង ១ ខែ រាប់តាំងពីថ្ងៃដំឡើង

នៅ​ក្នុង​សង្គម​ខ្មែរ កាលពី​អតីតកាល ដូនតា​បាន​ប្រើប្រាស់​ស្បៃ ​ក្នុង​គោលបំណង​ចម្បង២។ ទី១ ប្រើប្រាស់​ក្នុង​សកម្មភាព​ប្រចាំថ្ងៃ​សម្រាប់​គ្រប​ដណ្តប់​កាយ ឬ​បំបាត់​

ជីវិត Sad ស្រាប់ហើយ ហេតុអ្វីនៅតែចូលចិត្តមើលរឿង Sad ទៀត?

តើធ្លាប់ដែរទេ? ពេលខ្លះជីវិតកំពុងតែមានទុក្ខទារុណទោម្នេញដួងចិត្តណាស់ទៅហើយ ក៏ប៉ុន្តែយើងបែរជាសម្រេចចិត្តជ្រើសរើសមើលរឿងបង្ហូរទឹកភ្នែក ដើម្បីលួងលោមខ្លួនឯងទៅវិញ។