ស្រាបៀរ Heineken® បាននាំមកនូវផលិតផលថែរក្សាស្បែក Heineken® Smootheriser ដែលមានចំនួនកំណត់មកប្រទេសកម្ពុជា​

រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥៖​ សម្រាប់ស្រាបៀរ Heineken® តែងតែមានការប្តេជ្ញាចិត្តចំពោះឧត្តមភាពជំរុញឱ្យមានការច្នៃប្រឌិតដ៏គួរឱ្យកត់សម្គាល់។ ស្រាបៀរដែលមានភាពល្បីទូទាំងពិភពលោកនេះ ថ្ងៃនេះបានណែនាំផលិតផលថែរក្សាស្បែកដែលមានចំនួនកំណត់មកកម្ពុជា ហៅថា Heineken® Smootheriser គឺជាផលិតផលធ្វើឱ្យស្បែកភ្លឺរលោង ។​

Heineken® Smootheriser ជាផលិតផលថែរក្សាស្បែក all-in-one ផលិតឡើងពីសារធាតុផ្សំដ៏ល្អបំផុត ហើយក៏ជាការបំផុសគំនិតចេញពីផលិតផលថ្មីរបស់ ស្រាបៀរ Heineken® ដែលមានរសជាតិស្រាលស្រទន់ និងស្រួលលេបលើសពីស្រាបៀរទៀត។​

លោក Nabil Nasser នាយកម៉ាកយីហោសកលរបស់ក្រុមហ៊ុន Heineken បានលើកឡើងថា៖​ « Heineken® Smootheriser មិនមែនបង្កើតឡើងដើម្បីតែភាពទាន់សម័យកាលតែប៉ុណ្ណោះទេ។ ផលិតផលនេះជាការលាយបញ្ចូលគ្នានូវសំណើច ការច្នៃប្រឌិត និងវប្បធម៌ដែលពាក់ព័ន្ធ ដើម្បីបង្កើតជារឿងដែលមិនអាចបំភ្លេចបាន ដែលធ្វើឱ្យគ្រប់គ្នាលើកមកជជែក មិនថាពេលដែលពួកគេនិយាយអំពីរឿងស្រាបៀរ ការថែរក្សាស្បែក ឬទាំងពីររឿងនេះក៏ដោយ។ ការពិតទៅបើសិនមានអ្វីម្យ៉ាងដែលស្រាលស្រទន់ប្រៀបបាននឹង Heineken® ទៅហើយនោះ តើហេតុអ្វីបានជាយើងត្រូវឈប់នៅត្រឹមតែស្រាបៀរ?

ថ្វីបើព័ត៌មានលម្អិតទាំងស្រុងនៅពុំទាន់អាចបញ្ចេញឱ្យដឹង តែបើយោងតាមការដឹងឮនៅក្នុងបណ្ដាញសង្គមបានបញ្ជាក់ថានឹងមានការបើកបង្ហាញនៅថ្ងៃទី១ ខែមេសា ខាងមុខនេះ។ ក្នុងពេលជាមួយគ្នានេះ ព័ត៌មានខ្លះៗបានបង្ហាញថាអ្នកមានឥទ្ធិពលក្នុងបណ្ដាញសង្គម និងសហការីប្រព័ន្ធផ្សព្វផ្សាយជាច្រើនត្រូវបានអញ្ជើញចូលរួមនៅក្នុងពិធីជប់លៀងបើកបង្ហាញនេះ ហើយក៏ជាការជួបជុំអ្នកមានឥទ្ធិពលក្នុងបណ្ដាញសង្គមល្បីៗដ៏ធំជាងគេបំផុតនៅក្នុងទីក្រុងផងដែរ។ អ្នកមានឥទ្ធិពលក្នុងបណ្ដាញសង្គម បានបង្ហាញពីភាពរំភើបនៅលើបណ្តាញសង្គមយ៉ាងច្រើនអំឡុងពេលកំពុងទន្ទឹងរង់ចាំ និងត្រៀមខ្លួនយ៉ាងអន្ទះសាសម្រាប់ពិធីប្រកាសចេញផ្សាយផលិតផលដ៏កក្រើករបស់ស្រាបៀរ Heineken®។​

តោះមកមើលវីដេអូខ្លះៗដែលអ្នកមានឥទ្ធិពលក្នុងបណ្ដាញសង្គម (Influencers) បាននិយាយអំពី Heineken® Smootheriser នេះ។​

https://www.facebook.com/share/v/1BKXrxCWw3/?mibextid=wwXIfr

https://www.facebook.com/share/v/1DZfSmmMKG/?mibextid=wwXIfr

https://www.facebook.com/share/v/1DMGkZEmfc

អំពីក្រុមហ៊ុនហ៊ិននីគែន

ក្រុមហ៊ុនហ៊ិននីគែន គឺជាសម្ព័ន្ធក្រុមហ៊ុនផលិតស្រាបៀរកម្រិតអន្តរជាតិជុំវិញពិភពលោកដែលឈានមុខគេលើផលិតផលស្រាបៀរ ផលិតផលស្រាបៀរគ្មានជាតិអាល់កុល និងស្រាcider។ ដោយដឹកនាំដោយម៉ាកយីហោ Heineken® ក្រុមហ៊ុនសម្ព័ន្ធនេះ ក៏មានផលិតផលស្រាបៀរ និងស្រាciders ជាង ៣៤០ ប្រភេទផងដែរ។ ក្នុងនាមជាក្រុមហ៊ុនដែលផ្ដល់ការងារដល់បុគ្គលិកជាង ៨៥,០០០នាក់ ក្រុមហ៊ុនហ៊ិននីគែន តែងតែបង្កើតឱ្យមានភាពរីករាយក្នុងការជួបជុំដ៏ពិតប្រាកដមួយដើម្បីធ្វើឱ្យពិភពលោកកាន់តែប្រសើរ។ ក្រុមហ៊ុន ហ៊ិននីគែន ផ្តោតទៅលើការច្នៃប្រឌិត ការវិនិយោគរយៈពេលវែង និងនិរន្តរភាពតាមរយៈពាក្យស្លោក “Brew a Better World” ដែលធ្វើឱ្យក្រុមហ៊ុនមានវត្តមានយ៉ាងរឹងមាំនៅជុំវិញសកលលោក ទាំងនៅក្នុងទីផ្សារប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍ ជាមួយប្រតិបត្តិការនៅក្នុងប្រទេសជាង ៧០ ប្រទេស។ សម្រាប់ព័ត៌មានបច្ចុប្បន្នភាពថ្មីៗបំផុត សូមតាមដាន HEINEKEN នៅលើ LinkedIn និង Instagram។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *