សុខភាព “ពោះវៀនល្អ” គឺជាសោសម្ងាត់នៃ “សម្រស់”

នៅពេលនិយាយពីពោះវៀន មនុស្សមួយចំនួនគិតថា វាគ្រាន់តែផ្នែកមួយនៃប្រព័ន្ធរំលាយអាហារ មានប្រយោជន៍សម្រាប់តែការបញ្ចេញចោលតែប៉ុណ្ណោះ។​

យ៉ាងណាមិញ ការសិក្សាស្រាវជ្រាវអំពីក្រុមបាក់តេរីក្នុងរាងកាយ ឬ Microbiome បានបង្ហាញថា ពោះវៀនគឺផ្នែកមួយដ៏សំខាន់ ដែលអាចជួយដល់ទាំងសម្រស់ សុខភាពផ្លូវចិត្ត និងកម្រិតអ័រម៉ូនក្នុងរាងកាយផងដែរ។

១. ពោះវៀន និងស្បែក

តើអ្នកធ្លាប់សង្កេតទេថា នៅពេលណាដែលអ្នកទល់លាមកញឹកញាប់ មុខរបស់អ្នកនឹងកើតមុនដូចគ្នា?

នៅពេលដែលពោះវៀនធ្វើការមិនប្រក្រតី បាក់តេរីអាក្រក់នឹងផលិតជាតិពុល ដែលនឹងជ្រាបចូលចរន្តឈាមវិញ បណ្ដាលឱ្យមានការរលាកនានា រួមទាំងស្បែកផងដែរ។ ក្រៅពីនេះ ពោះវៀនមានតួនាទីចម្រាញ់សារធាតុចិញ្ចឹម។ ដូច្នេះ ប្រសិនបើប្រព័ន្ធរំលាយអាហារដំណើការមិនល្អ ស្បែកនឹងខ្វះវីតាមីនចាំបាច់ ដែលមានតួនាទីជួសជុលស្បែកដែលខូចខាត។

ការញ៉ាំ Probiotics ឬអាហារដែលមានជាតិសរសៃខ្ពស់ គឺជាគន្លឹះមួយដែលជួយថែរក្សាស្បែកឱ្យភ្លឺថ្លាបែប Glass Skin ពីខាងក្នុង ព្រោះកាលណាដែលសុខភាពខាងក្នុងរបស់អ្នកល្អ ស្បែកអ្នកនឹងភ្លឺស្អាតដូចគ្នា។

២. ពោះវៀន និងអារម្មណ៍

មនុស្សជាច្រើនប្រហែលជាគិតថា អារម្មណ៍សប្បាយចិត្ត ឬកើតទុក្ខ កើតចេញពីខួរក្បាលតែមួយមុខ ប៉ុន្តែការពិតទៅសារធាតុនៃសេចក្តីសុខ Serotonin ជាង ៩០% បានកើតឡើងនៅក្នុងពោះវៀន។ ប្រសិនបើបាក់តេរីល្អក្នុងពោះវៀនបាត់បង់តុល្យភាព វាអាចធ្វើឱ្យអ្នកមានអារម្មណ៍ឆាប់ខឹង ភ័យព្រួយ ឬអាចបាក់ទឹកចិត្តបានយ៉ាងងាយ។

ដូច្នេះ បើថ្ងៃណាមួយអ្នកមានអារម្មណ៍មិនល្អទាំងគ្មានមូលហេតុ សាកល្បងសង្កេតមើលថា តើមួយរយៈចុងក្រោយនោះអ្នកញ៉ាំអាហារដែលឥតប្រយោជន៍ ឬស្ករច្រើនពេក រហូតដល់បំផ្លាញបាក់តេរីល្អៗក្នុងពោះវៀនដែរឬទេ? ការថែរក្សាពោះវៀនឱ្យបានល្អ គឺជាការថែរក្សាសុខភាពផ្លូវចិត្តក្នុងពេលតែមួយ។

៣. ពោះវៀន និងអ័រម៉ូន

សម្រាប់មនុស្សស្រី អ័រម៉ូន Estrogen គឺជាអ្វីដែលសំខាន់បំផុតក្នុងការគ្រប់គ្រងទាំងវដ្តរដូវ និងសុខភាពស្រ្តី។ ពោះវៀនមានតួនាទីពិសេស ក្នុងការជួយបញ្ចេញអ័រម៉ូន Estrogen ដែលលើសចេញពីរាងកាយតាមរយៈការបន្ទោបង់។ ប្រសិនបើពោះវៀនដំណើរការមិនល្អ រាងកាយអ្នកអាចជួបនឹងបញ្ហាបាត់បង់តុល្យភាពអ័រម៉ូន ដែលបណ្តាលឱ្យអ្នកឈឺពោះខ្លាំងពេលមករដូវ តឹងសុដន់ ឬឃ្លានខុសប្រក្រតីជាដើម។

គន្លឹះថែរក្សាសុខភាពពោះវៀន

  • ញ៉ាំអាហារផ្អាប់ដែលមានអត្ថប្រយោជន៍៖ មិនមែនអាហារផ្អាប់ទាំងអស់សុទ្ធតែមិនល្អនោះទេ ព្រោះអាហារផ្អាប់ខ្លះក៏ជាប្រភពនៃបាក់តេរីល្អៗដែរ ដូចជា គីមឈី និងយ៉ាអួរជាដើម។
  • កាត់បន្ថយជាតិស្ករ៖ ជាញឹកញយ អ្នកជំនាញតែងតែណែនាំកុំឱ្យបរិភោគស្ករក្នុងបរិមាណច្រើន ព្រោះស្ករគឺជាប្រភពនៃជំងឺជាច្រើន មិនថាការលើសទំងន់ និងជំងឺទឹកនោមផ្អែមនោះទេ។ ចំពោះពោះវៀនវិញ​ ស្ករគឺជាអាហាររបស់បាក់តេរីអាក្រក់ ដែលអាចធ្វើឱ្យពោះវៀនរលាកបាន។
  • ញ៉ាំទឹកឱ្យបានគ្រប់គ្រាន់៖ ការទទួលទានទឹកគ្រប់គ្រាន់ នឹងជួយឱ្យប្រព័ន្ធបញ្ចេញចោលដំណើរការស្រួល មិនបង្កឱ្យមានការទល់លាមកដែលអាចជាដើមចមនៃការផ្ទុកជាតិពុលក្នុងរាងកាយ។
  • កាត់បន្ថយស្ត្រេស៖ ដ្បិតខួរក្បាល និងពោះវៀនគឺជាអវយវៈដែលនៅឆ្ងាយពីគ្នា តែជាក់ស្ដែងអវយវៈទាំងពីរតភ្ជាប់គ្នាដោយសរសៃប្រសាទ (Gut-Brain Axis)។ ដូច្នេះ ការមានអារម្មណ៍តានតឹងក៏ជះឥទ្ធិពលដល់សុខភាពពោះវៀនផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ



Leave a Reply

Your email address will not be published.Required fields are marked *