បើក្រៅពីអាវប៉ាក់ស សំពត់បត់ដែលច្នៃពីហូល និងផាមួងខ្មែរ យើងនៅមានប្រភេទសម្លៀកបំពាក់ធម្មតាៗជាច្រើនទៀត ដូចជាអាវសរៀន និងសំពត់បត់ក៏ស្លៀកចូលវត្តបានដែរ។ សម្រាប់នារីៗជម្រើសម៉ូដសម្លៀកបំពាក់នាឱកាសពិធីបុណ្យកាន់បិណ្ឌនេះមិនមែនជារឿងពិបាកអ្វីឡើយឲ្យតែចេះរៀបចំ។ បើមិនចង់ចំណាយច្រើនលើអាវប៉ាក់សំពត់ហូល /ផាមួងដ៏ថ្លៃ អាចរកមើលម៉ូដសាមញ្ញបាន។
សម្រាប់មិត្តៗនារីដែលចង់បានសម្លៀកបំពាក់ទៅវត្ត មើលទៅមិនឆ្គង ហើយស្រួលខ្លួន អាចជ្រើសរើសម៉ូដសាមញ្ញៗដូចការស្លៀកពាក់ប្រចាំថ្ងៃក៏បាន ដូចជាសំពត់វ៉ាល់ សំពត់ រឹបធម្មតាៗ ជាមួយអាវស ឬពពួកអាវពណ៌ស្រាលៗ ក៏មិនជាថ្វី សំខាន់កុំឲ្យតែម៉ូដទាំងនោះ ស្លៀកពាក់ទៅមានភាពសិចស៊ី ដែលមិនសមរម្យក្នុងការទៅវត្ត។
ចំណែកអាវស៊ីគ្នាជាមួយសំពត់វ៉ាល់បែបនេះ មានទាំងអាវយឺត និងអាចសាច់កំណាត់ធម្មតា ក៏បានសុទ្ធសឹងជាប្រភេទសម្លៀកបំពាក់សមរម្យ ប្រើប្រាស់បានយូរ ដោយតម្រូវត្រឹមតែមានការសម្អាត និងអ៊ុតឲ្យមានភ្លី នឹងស្អាតរហូត។ ដោយសារមួយរយៈនេះម៉ូដសំពត់សាទីន ដែលមានសាច់រលាស់ទន់ កំពុងពេញនិយមស្រាប់ ហើយក៏មានសម្រុងជើងវែងគួរសម អាចផ្គួបជាមួយអាវសបាន។
ដូចដឹងស្រាប់ហើយថា កម្មវិធីបុណ្យខ្មែរយើងតម្រូវជាអាវស និងសំពត់បត់ពណ៌អ្វីក៏បានដែរ។ ដូចនេះ AMS Infotainment សូមណែនាំពីប្រភេទសំពត់បែបនោះដល់ប្រិយមិត្ត មើល និងយកជាគំរូបានខ្លះៗ៖





















Account
Security
Favourite Content