អាយុលែងជាបញ្ហា បើឧស្សាហ៍ប្រើម៉ាសធម្មជាតិ ៣ ប្រភេទនេះ

ភាពចាស់ជ្រីវជ្រួញភាគច្រើនបណ្ដាលមកពីភាពតានតឹង ស្រ្តេសបូករួមជាមួយរបបអាហារដែលមានបន្លែផ្លែឈើតិច​ ការផឹកគ្រឿងស្រវឹងជាប្រចាំ និងការចូលគេងយប់ជ្រៅផងដែរ។ លើសពីនេះ ការប៉ះពាល់ជាមួយកាំរស្មីព្រះអាទិត្យ ផ្សែងពុល ធូលីដី និងបរិយាកាសខាងក្រៅផ្សេងទៀតក៏ធ្វើឱ្យស្បែកឆាប់ចាស់ដែរ។ ដូច្នេះថ្ងៃនេះយើងនឹងចែករំលែកនូវម៉ាសធម្មជាតិ ៣ ប្រភេទនេះដែលកាន់តែប្រើ កាន់តែល្អ៖

១. ពងមាន់ និងតាសក់

ការប្រើប្រាស់ផ្លែតាសក់ និងពងមាន់ ស អាចជួយបង្រួមរន្ធញើស និងបន្តឹងស្បែកបានយ៉ាងល្អ។ ផ្លែតាសក់មានផ្ទុកវីតាមីន C និងអាស៊ីកាហ្វេអ៊ីកអាចជួយកាត់បន្ថយការឡើងហើម និងរលាកស្បែក ខណៈពងមាន់ ស មានគុណសម្បត្តិជួយបន្តឹងឱ្យស្បែកតឹងណែន។

សម្រាប់វិធីងាយៗធ្វើម៉ាសមួយប្រភេទនេះដោយគ្រាន់លាយតាសក់មួយផ្លែ និងស៊ុតសមួយស្លាបព្រាបាយ រួចលាបលើមុខទុក ១៥ នាទីហើយលាងជាមួយទឹកក្ដៅឧណ្ហៗជាការស្រេច។ ជំហានបន្ទាប់គឺត្រូវប្រើក្រែមផ្ដល់សំណើមដើម្បីជួយឱ្យស្បែកកាន់តែរឹងមាំ និងភ្លឺថ្លា។

២. កាហ្វេ និងក្រូចឆ្មារ

ការផ្សំកាហ្វេជាមួយទឹកក្រូចឆ្មារអាចជួយកាត់បន្ថយស្នាមជាំ និងអុជខ្មៅនៅលើផ្ទៃមុខបានយ៉ាងមានប្រសិទ្ធភាព។ ដោយសារកាហ្វេមានសារធាតុប្រឆាំងអុកស៊ីតកម្ម ស្របពេលទឹកក្រូចឆ្មាអាចជួយបំបាត់ស្នាមអុជខ្មៅ។

យើងគ្រាន់តែត្រូវការម្សៅកាហ្វេ និងទឹកក្រូចឆ្មារមកលាយក្នុងបរិមាណសមល្មមជាមួយផ្ទៃមុខ បន្ទាប់មកលាបលើមុខហើយប្រហែល ១៥ នាទីរួចលាងសម្អាតចេញ។ ចុងក្រោយត្រូវប្រើផលិតផលផ្ដល់សំណើមដើម្បីកុំឱ្យស្បែកស្ងួតពេក។​ យ៉ាងណាវិធីមិនគួរប្រើញឹកញាប់ពេកនោះទេព្រោះក្រូចឆ្មារមានជាតិកាត់។

៣. ផ្លែទទឹម និងទឹកឃ្មុំ

សារធាតុប្រឆាំងអុកស៊ីតដ៏សម្បូរបែបនៅក្នុងផ្លែទទឹមអាចជួយផ្ដល់សំណើមដល់ស្បែកបានយូរ និងធ្វើឱ្យស្បែកមុខភ្លឺថ្លាទៀតផង។ បូករួមជាមួយទឹកឃ្មុំដែលមានលក្ខណៈសម្បត្តិក្នុងផ្ដល់សំណើមបានជ្រៅ ប្រឆាំងភាពចាស់ ជម្រុះកោសិកា កម្ចាត់ស្លាកស្នាម ការពារការរលាកពីកាំរស្មីព្រះអាទិត្យ និងទប់ស្កាត់ការឡើងមុនទៀតផង។

ដំបូងយើងយកផ្លែទទឹម និងទឹកឃ្មុំកិនបញ្វូលគ្នាឱ្យសព្វ បន្ទាប់មកលាបល្បាយនេះលើមុខហើយទុក ១៥ នាទីដើម្បីឱ្យសារធាតុចិញ្ចឹមជ្រាបចូលស្បែកមុខ រួចលាងជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តបែបនេះ ២ ទៅ ៣ ដងក្នុងមួយសប្ដាហ៍នឹងមានអារម្មណ៍ថាស្បែកមុខចាប់ផ្ដើមខុសប្លែក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la