ថ្មីៗ នេះ តារាសម្ដែងជើងចាស់លោក ឈិន ឡុង បានបញ្ចប់ការថតភាពយន្ដរបស់ខ្លួនមានចំណងជើងថា “Ride On”។ ក្នុងរឿងនេះ លោកសម្ដែងជាតួអង្គអ្នកបង្វឹកសត្វសេះដ៏ប៉ិនប្រសប់ម្នាក់។ មែនទែនទៅ លោកបានចំណាយពេលប្រមាណរហូតដល់ជាង ២ ខែ ជាមួយសត្វសេះមានឈ្មោះថា “Chi Tu” ខណៈត្រូវមានឈុតឆាកច្រើនសម្ដែងរួមគ្នា។

បើតាមប្រភពព័ត៌មានចិន លោក ឈិន ឡុង បានឱ្យដឹងថា៖ ការថតរឿងនេះពិតជាមិនងាយស្រួលឡើយ លោកត្រូវចំណាយពេលច្រើនជាមួយសត្វសេះ និងត្រូវរៀនយល់ពីគ្នាដើម្បីឱ្យដំណើរការនៃការថតរឿងដើរទៅបានដោយរលូន។ ថ្វីបើពេលខ្លះមានរបួស និងហត់នឿយខ្លាំង ប៉ុន្ដែការចងចាំល្អៗ ជាច្រើនរវាងលោក និងសត្វសេះមួយក្បាលនេះពិតជាមិនអាចបំភ្លេចបាន។

អ្វីដែលធ្វើឱ្យមហាជនរំជួលចិត្ត និងមានអារម្មណ៍សោកសៅដែរនោះគឺនៅពេលដែលរឿងត្រូវបានថតចប់ជាផ្លូវការ វាជាពេលវេលាមួយដែលលោក ឈិន ឡុង ត្រូវបែកពីសត្វសេះ Chi Tu។ លោក ឈិន ឡុង បានសម្រក់ទឹកភ្នែក និងមានអារម្មណ៍មិនអស់អាល័យជាមួយសត្វសេះមួយក្បាលនេះ និងហាក់មិនចង់ឃ្លាតគ្នាឡើយ។
មិនត្រឹមតែលោក ឈិន ឡុង ទេដែលសម្រក់ទឺកភ្នែក អ្វីដែលកាន់តែធ្វើឱ្យគ្រប់គ្នា សូម្បីតែ Chi Tu ក៏បានសម្រក់ទឹកភ្នែកដូចគ្នារហូតដល់ត្រូវម្ចាស់របស់វាយកក្រដាសជូតទឹកភ្នែក។ បើតាមសម្ដីរបស់ ឈិន ឡុង បានបញ្ជាក់ឱ្យដឹងថា ពេលវេលាដែលលោកបានចំណាយថតរឿងជាមួយ Chi Tu ជាពេលវេលាល្អមួយក្នុងជីវិតរបស់លោក៕

























































Account
Security
Favourite Content