អៀ ម៉េងលិ អាចបញ្ចប់អាជីពសិល្បៈ បើស្នេហាលើកនេះជោគជ័យ

តារាស្រីសិចស៊ី ​អៀ ម៉េងលិ កំពុងបង្ហាត់ភ្លើងស្នេហ៍ជាមួយកំលោះសង្ហាម្នាក់ ដោយជាញឹកញាប់អ្នកទាំងពីរតែងបង្ហាញសកម្មភាពផ្អែមល្ហែមលើបណ្តាញសង្គម​។ កន្លងមក គេឃើញមានការសរសើរ និងការ​រិះគន់ខ្លះបានកើតឡើងទន្ទឹមគ្នាលើទំនាក់ទំនងស្នេហារបស់តារាស្រីរូបនេះ តែមិនថ្វីស្នេហានាង និងកម្លោះសង្ហារាងខ្ពស់ស្រឡះដែល ម៉េងលិ ហៅថា ស័ក្ក ហាក់មិនរង្គោះរង្គើ ផ្ទុយទៅវិញស្នេហាអ្នកទាំងពីរកាន់តែរឹងមាំដល់ដំណាក់កាលចាស់ទុំដឹងឮទៅហើយ។ មិនតែប៉ុណ្ណោះ អ្នកទាំងពីរថែមទាំងបោះទុនបើកមុខរបររកស៊ីជាមួយគ្នាទៀតផង បង្ហាញឱ្យឃើញស្នេហាអ្នកទាំងពីរកំពុងមានបង្គោលរឹងមាំ។

តារាស្រីសាច់សខ្ចី ម៉េងលិ សុំមិនបញ្ជាក់អត្តសញ្ញាណរបស់គូស្នេហ៍ឡើយ ដើម្បីឯកជនភាពរបស់គូស្នេហ៍នាង។ ម៉េងលិ លើកឡើង បច្ចុប្បន្ននាងមិនសូវមមាញឹកការងារសិល្បៈប៉ុន្មានទេ ព្រោះនាងមិនសូវទទួលការងារ​តាមការស្នើរសុំរបស់គូស្នេហ៍ ពិសេសការថតបែបស្រើបស្រាលជាមួយតួប្រុស គឺរឹតតែមិនទទួល ដោយសារគូស្នេហ៍ប្រច័ណ្ឌហួសហែងច្រើន ប៉ុន្តែបើការងារថតស៉្បតពាណិជ្ជកម្ម និងប្រម៉ូតផលិតផលទទួលធ្វើធម្មតា។ 

មិនតែប៉ុណ្ណោះ សូម្បីតែការស្លៀកពាក់សិចស៊ីដូចមុនក៏នាងកែប្រែតាមការសុំរបស់គូស្នេហ៍ដែរ។ ស្រីស្អាតសាច់សខ្ចីរូបនេះថា នាងរីករាយនឹងកែប្រែឲ្យគ្នាទៅវិញទៅមក ត្រង់ចំណុចណាដែលមើលឃើញថាមានភាពខុសឆ្គង ព្រោះខ្លួននាងផ្ទាល់ក៏មើលឃើញថា ពីមុនខ្លួនពិតជាសិចស៊ីហួសកម្រិតបន្តិចមែន ដល់មានការកែប្រែបែបនេះទៅក៏ល្អជាងមុន។

គិតមកទល់ពេលនេះ អ្នកទាំងពីរស្រលាញ់មើលចិត្តគ្នារយៈពេលជាង ៦ ខែហើយ។ ស្រីស្រស់រូបនេះ ពេញចិត្តខ្លាំងលើគូស្នេហ៍នាងជាខ្លាំង ព្រោះលោកជាមនុស្សយល់កាលៈទេសៈ ចេះបត់បែនគ្រប់ស្ថានភាព ដឹងទុក្ខធុរៈនាងច្រើន និងមិនចេះរអ៊ូពេលជូននាងទៅគ្រប់ទីកន្លែង។

ប្រសិនបើទំនាក់ទំនងអ្នកទាំងពីរអាចច្បាស់លាស់ដល់ថ្ងៃចូលរោងការតាមច្បាប់ជាប្តីប្រពន្ធ ម៉េងលិ អាចនឹងបញ្ចប់ការងារសិល្បៈទាំងស្រុង បើគូស្នេហ៍របស់នាងចង់ឱ្យនាងឈប់ពិតមែន ព្រោះដល់ពេលនោះអនាគតរបស់យើងគឺទៅមុខផ្សេងទៀត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម