មិនធម្មតា! Karina ទម្លាយអាថ៌កំបាំងសម្រកទម្ងន់មួយថ្ងៃបាន ៤ គីឡូ

កាលពីនៅក្នុងកម្មវិធីរបស់តារារ៉េបស្រី Lee Young Ji “My Alcohol Diary” តារាចម្រៀង Karina ដែលជាសមាជិកក្រុមចម្រៀងនារីជំនាន់ទី ៤ Aespa បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង ដោយបានបង្ហាញអំពីវិធីសាស្រ្តផ្ទាល់ខ្លួនរបស់នាងដែលស្រក ៤ គីឡូក្នុងរយៈពេលត្រឹមមួយថ្ងៃ។

អ្នកលេងអ៊ីនធឺណេតជាច្រើនស្ទើរតែមិនជឿថាវាអាចទៅរួចនោះទេដែលនាងអាចស្រកបានលឿនខ្លាំងយ៉ាងដូច្នេះ។ ប៉ុន្តែ Karina ក៏បានបញ្ជាក់ពីទម្ងន់របស់នាងភ្លាមៗដោយនាងមានការហាត់ប្រាណដ៏ម៉ត់ចត់ ការញ៉ាំអាហារឱ្យមានតុល្យភាព​ និងការយកចិត្តទុកលើសុខភាពផ្លូវចិត្តផងដែរ។ អំឡុងពេលសម្ភាសនៅក្នុងកម្មវិធីនោះ នាងបានលើក ៤ ចំណុចដែលនាងបានអនុវត្តអំឡុងពេលសម្រកទម្ងន់៖

១. ទម្លាប់ហាត់ប្រាណ និងការកែសម្រួលរបបអាហារ

តារាចម្រៀងស្រីរូបនេះគឺជាមនុស្សម្នាក់ដែលមានតឹងរ៉ឹងទៅលើការរក្សាទម្ងន់ ដូច្នេះនាងតែងតែថ្លឹងទម្ងន់ជាប្រចាំ។ Karina បាននិយាយថានាងបានបញ្ចូលកាលវិភាគហាត់ប្រាណយ៉ាងម៉ត់ចត់ដោយផ្ដោតសំខាន់លើការហាត់ cardio និងការបង្កើនកម្លាំង។ ចំពោះរបបអាហារវិញនាងក៏បានប្រាប់ថាសូម្បីតែអាហារសុខភាពគឺអាចបន្ថែមកាឡូរីដែលយើងមិនត្រូវបានដែរ។ ដូច្នេះមុនញ៉ាំអាហារនាងត្រូវគិតពីតម្រូវការរាងកាយរបស់ខ្លួនជាមុនសិន។

២. សារសំខាន់នៃទឹក

នៅក្នុងកម្មវិធី “My Alcohol Diary” ដដែលតារាចម្រៀងស្រីរូបនេះក៏បានធ្វើការពន្យល់យ៉ាងលម្អិតក្នុងដំណាក់កាលសម្រកទម្ងន់ ហើយក៏បានលើកយកសារៈសំខាន់របស់ការទទួលទានទឹកផងដែរ។ ដោយសាររាងកាយយើងមានជាតិទឹក ៦០% ដូច្នេះការរក្សាជាតិទឹកឱ្យគ្រប់គ្រាន់ពិតជាសំខាន់សម្រាប់មុខងាយផ្សេងៗដូចជាជួយការរំលាយអាហារ និងគ្រប់គ្រងថាមពលជាដើម។

ជាក់ស្ដែងរូបនាងផ្ទាល់បាននិយាយថាការផឹកទឹកឱ្យគ្រប់គ្រាន់ពិតជាសំខាន់ខ្លាំងក្នុងសកម្មភាពប្រចាំថ្ងៃ។ វាមិនត្រឹមតែជួយឱ្យនាងមានអារម្មណ៍ឆ្អែតនោះទេ ប៉ុន្តែវាក៏អាចជួយឱ្យនាងកាត់បន្ថយការកើនឡើងកាឡូរី និងជំរុញការរំលាយអាហារផងដែរ។ ជាពិសេស នាងបានប្រាប់ថាទឹកគឺជាវិធីសាស្រ្តមួយដ៏សាមញ្ញបំផុតក្នុងការសម្រកទម្ងន់ព្រមទាំងមានផ្ដល់ថាមពលទៀតផង។

៣. តន្ត្រី

ក្នុងមានជាសមាជិក Aespa ម្នាក់ តន្រ្តីគឺជាថាមពលដែលអាចជំរុញ និងលើកទឹកចិត្តរបស់នាងបានយ៉ាងល្អ។ វាមិនត្រឹមតែប្រើសម្រាប់លើកទឹកចិត្តអំឡុងពេលហាត់ប្រាណនោះទេ ប៉ុន្តែវាក៏ជាវិធីមួយដើម្បីទប់ទល់នឹងភាពតានតឹង និងធ្វើឱ្យអារម្មណ៍ស្រស់ស្រាយឡើងវិញផងដែរ។

សម្រាប់ខ្លួននាងបានចែករំលែកថាការចាក់តន្រ្តីបែបស្រាលស្រទន់អំឡុងពេលសម្រាកបានជួយរក្សាកម្រិតស្រ្តេសឱ្យនៅទាប និងជាផ្នែកមួយជួយដល់ការសម្រកទម្ងន់ទៀតផង។

៤. ការសម្រាក និងការថែទាំផ្លូវចិត្ត

ចំណុចចុងក្រោយរបស់តារាស្រី Karina ពិតជាគួរឱ្យចាប់អារម្មណ៍ខ្លាំងដោយវាមិនមែនផ្ដោតលើការហាត់ប្រាណ ឬការកំណត់របបអាហារដ៏តឹងរ៉ឹងនោះទេ ប៉ុន្តែវាជាការសង្កត់លើការសម្រាកឱ្យបានគ្រប់គ្រាន់ ក៏ដូចជាការថែទាំផ្លូវចិត្តទៅវិញ។

ចំពោះសារៈសំខាន់នៃការថែរក្សាសុខភាពផ្លូវចិត្តវិញ នាងបានប្រាប់ថាការសម្រាក និងរក្សាសុខភាពផ្លូវចិត្តឱ្យបានរឹងមាំគឺជារឿងចាំបាច់បំផុត។ ការសម្រកទម្ងន់ដែលមានប្រសិទ្ធភាពមិនត្រឹមតែជាសកម្មភាពរាងកាយប៉ុណ្ណោះទេ ប៉ុន្តែវាក៏ស្ថិតនៅលើការគ្រប់គ្រងអារម្មណ៍ព្រមទាំងភាពតានតឹងផងដែរ។

ខណៈនោះ Karina បានណែនាំថាការសម្រកទម្ងន់តាមវិធីសាស្រ្តរបស់នាងមិនមែនជាស្តង់ដារទូទៅនោះទេ ប៉ុន្តែគ្រាន់តែជាំលទ្ធផលដែលនាងអនុវត្តហើយបានផលសម្រាប់ខ្លួនឯងប៉ុណ្ណោះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង