ផ្លែឈើទាំង ៨ នេះសម្បូរប្រូតេអ៊ីន ល្អខ្លាំងសម្រាប់អ្នកសម្រកទម្ងន់

បើនិយាយដល់អាហារដែលសម្បូរប្រូតេអ៊ីន ផ្លែឈើអាចនឹងមិនមែនជាជម្រើសទីមួយឡើយ។ ប៉ុន្តែសម្រាប់អ្នកដែលចង់សម្រកទម្ងន់ដោយមានកម្លាំង និងសុខភាពល្អ ផ្លែឈើគឺជាអាហារអាទិភាពរបស់ពួកគេព្រោះវាមានទាំងគុណតម្លៃអាហាររូបត្ថម្ភ និងប្រូតេអ៊ីនច្រើនជាងអាហារធម្មតា។ ដូច្នេះថ្ងៃនេះយើងនឹងចែករំលែកផ្លែឈើ ៨​ មុខដែលសម្បូរប្រូតេអ៊ីន ហើយកាន់តែញ៉ាំតែល្អជាពិសេសអ្នកសម្រកគីឡូ៖

១. ផ្លែត្របែក

ផ្លែត្របែកគឺជាផ្លែឈើមួយប្រភេទដែលសម្បូរទៅដោយប្រូតេអ៊ីនបំផុត និងមានកាឡូរីទាប។ មិនតែប៉ុណ្ណោះ ផ្លែឈើនេះក៏សម្បូរទៅដោយវីតាមីន C និងជាតិសរសៃដែលជួយជំរុញឱ្យមានអារម្មណ៍ឆ្អែតបានយូរ ក៏ដូចជាពង្រឹងប្រព័ន្ធរំលាយផងដែរ។  ដូច្នេះការទទួលទានផ្លែត្របែកគឺវិធីសាស្រ្តធម្មជាតិក្នុងការកាត់បន្ថយជាតិខ្លាញ់ពីក្នុងរាងកាយ។

២. ផ្លែខ្នុរ

ផ្លែខ្នុរគឺជាផ្លែមានប្រូតេអ៊ីនល្អច្រើន ជាតិសរសៃ កាឡូរីតិច និងជាតិខ្លាញ់តិចផងដែរ។ ការញ៉ាំផ្លែខ្នុរក៏អាចធ្វើឱ្យយើងមានអារម្មណ៍ឆាប់ឆ្អែត កត់បន្ថយចំណង់អាហារ និងជួយដល់ការសម្រកទម្ងន់។ បើទោះបីជាវាមានគុណសម្បត្តិល្អយ៉ាងណាក៏ដោយ ក៏វាគឺជាផ្លែឈើមានជាតិស្ករខ្ពស់ដែរ ដូច្នេះយើងគួរតែញ៉ាំក្នុងបរិមាណមួយឱ្យត្រឹមត្រូវ។

៣. ផ្លែគីវី

ផ្លែគីវីមានកាឡូរីទាប ជាតិសរសៃខ្ពស់ អង់ស៊ីមរំលាយអាហារប្រូតេអ៊ីន និងវីតាមីន C ផងដែរ។ សារធាតុទាំងនេះអាចជំរុញការសម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាព។ ដូច្នេះការទទួលទានផ្លែគីវី ១ ទៅ ២ ផ្លែ គឺជាជម្រើសដ៏ល្អក្នុងការរក្សាសុខភាពសរសៃឈាមបេះដូង និងប្រព័ន្ធរំលាយអាហារឱ្យកាន់ប្រសើរឡើង។

៤. ផ្លែបឺរីខ្មៅ

ផ្លែប៊ឺរីខ្មៅសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា catechins ដែលមានសមត្ថភាពធម្មជាតិក្នុងការជួយជំរុញហ្សែនដុតខ្លាញ់នៅក្នុងកោសិកាខ្លាញ់ក្បាលពោះកាន់តែដំណើរការល្អជាងមុន។ លើសពីនេះ វាក៏ផ្ទុកទៅដោយសារធាតុ polyphenols ដែលជាសមាសធាតុគីមីដែលអាចការពារមិនឱ្យបង្កើតជាតិខ្លាញ់ផងដែរ។

៥. ផ្លែចេក

ផ្លែចេកត្រូវបានគេទទួលស្គាល់ថាជាផ្លែឈើល្អបំផុតសម្រាប់ការសម្រកទម្ងន់ព្រោះវាមានជាតិសរសៃដែលធ្វើអោយការរំលាយអាហារយឺត និងធ្វើឱ្យឆាប់ឆ្អែត។ តាមការស្រាវជ្រាវបានរកឃើញថាការបង្កើនការទទួលទានជាតិសរសៃអាចកាត់បន្ថយហានិភ័យនៃការឡើងទម្ងន់រហូតដល់ ៣០% ។ ដូច្នេះការទទួលទានចេកមួយផ្លែក្នុងមួយថ្ងៃគឺជាផ្នែកនៃរបបអាហារដែលមានសុខភាពល្អសម្រាប់ការសម្រកទម្ងន់។

៦. ផ្លែក្រូចថ្លុង

មិនត្រឹមតែមានវីតាមីន C ច្រើននោះទេ ផ្លែក្រូចថ្លុងក៏មានប្រូតេអ៊ីន និងជាតិសរសៃខ្ពស់ផងដែរ។ ការទទួលទានផ្លែក្រូចថ្លុងអាចជួយបង្កើនប្រសិទ្ធភាពនៃការគេង បំប៉នស្បែក និងជំរុញការផលិតខូឡាជែន។ មិនតែប៉ុណ្ណោះ វាក៏អាចជួយកាត់បន្ថយចំណង់អាហារ បន្ទាបកម្រិតកាឡូរី និងពង្រឹងសុខភាពសរសៃឈាមផងដែរ។

៧. ផ្លែក្រូច

ផ្លែក្រូចសម្បូរទៅដោយជាតិសរសៃដែលជួយសម្រួលពោះវៀន និងធ្វើឱ្យយើងឆ្អែតបានយូរ។ ចំពោះអត្ថប្រយោជន៍សម្រាប់ការសម្រកទម្ងន់គឺមិនខុសពីផ្លែក្រូចថ្លុងប៉ុន្មាននោះទេ។ គ្រាន់តែវីតាមីន C នៅក្នុងក្រូចគឺជាសារធាតុចិញ្ចឹមដ៏សម្បូរបែបបំផុតដែលអាចជួយពង្រឹងសុខភាពស្បែក។

៨. ផ្លែឈើរី

ផ្លែឈើរីគឺជាប្រភពដ៏ល្អនៃជាតិសរសៃ ហើយក៏ត្រូវបានគេចាត់ទុកជារបបអាហារដែលមានជាតិសរសៃខ្ពស់ដែលបានផ្សារភ្ជាប់ទៅនឹងការសម្រកទម្ងន់ នេះបើយោងតាមការសិក្សាមួយនៅក្នុង Journal of Nutrition ពីខែតុលា ឆ្នាំ ២០១៩។ ជាតិសរសៃមានប្រសិទ្ធភាពជួយឱ្យយើងមានអារម្មណ៍ឆ្អែតបានយូរ និងការពារការឃ្លានញឹកញាប់។ ដូច្នេះក្រៅពីមានរសជាតិឆ្ងាញ់ហើយ ផ្លែឈើរីក៏អាចជួយសម្រកទម្ងន់បានយ៉ាងងាយដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ